event

ក្រុមហ៊ុនមិត្តហ្វូន ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។

វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍ ជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីឧបត្ថម្ភនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកថា៖ «ជាមួយនឹងទស្សនវិស្ស័យអាជីវកម្ម ដែលតែងតែផ្សារភ្ជាប់នឹងទំនួលខុសត្រូវសង្គម និងសហគមន៍ តាំងពីដើមដំបូងមក ពួកយើងបានបង្ហាញយ៉ាងច្បាស់ថា យើងត្រូវនាំអ្វីដែលល្អបំផុតជូនប្រជាជនកម្ពុជា។ យើងត្រូវតែខិតខំ និងច្នៃប្រឌិតជានិច្ចសម្រាប់ប្រជាជនកម្ពុជា តាមរយៈផលិតផល សេវាកម្ម និងសកម្មភាពសហគមន៍។ សង្ឃឹមថា ជាមួយនឹងភាពជាដៃគូរបស់មិត្តហ្វូន វានឹងជួយមួយផ្នែកដល់កាកបាទក្រហម ដែលនាំមកនូវគុណតម្លៃដ៏ល្អដល់ប្រទេសកម្ពុជា»។

ឆ្លើយតបនឹងមនោសញ្ចេតនា របស់ក្រុមហ៊ុនមិត្តហ្វូន ភាគីកាកបាទក្រហមបានទទួលស្គាល់ និងកោតសរសើរចំពោះការគាំទ្រ របស់មិត្តហ្វូនចំពោះកាកបាទក្រហម។ ការគាំទ្ររបស់មិត្តហ្វូនក្នុងរយៈពេលជាច្រើនឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ដល់ការងារសប្បុរសធម៌ និងសកម្មភាពសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ទន្ទឹមនឹងនោះ ក៏បង្កើតលក្ខខណ្ឌឲ្យកាកបាទក្រហម មានថវិកាបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីជាច្រើន ដើម្បីបម្រើប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

មិត្តហ្វូនគឺជាអាជីវកម្មមួយ ក្នុងចំណោមអាជីវកម្មដែលបាន ចូលរួមចំណែកច្រើនជាងគេរបស់ រដ្ឋាភិបាលកម្ពុជាជាមួយនឹង ចំនួនទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក។ ក្រៅពីការរួមចំណែកដល់កាកបាទក្រហម មិត្តហ្វូនក៏បានចូលរួមសកម្មភាព សង្គមជាច្រើនទៀតផងដែរ ដូចជាការជួយឧស្សាហ៍កម្មផ្នែកបច្ចេកវិទ្យា ឧបត្ថម្ភកីឡា សហគមន៍ និងសកម្មភាពជួយសង្គម ជាមួយនឹងតួលេខច្រើនជាង 100 លានដុល្លារ។

ជាពិសេស មិត្តហ្វូនតែងតែបង្ហាញតួនាទី ត្រួសត្រាយរបស់ខ្លួនក្នុងបម្លាស់ប្តូរឌីជីថល សម្រាប់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងសង្គមកម្ពុជា តាមរយៈការប្រឹក្សា គាំទ្រ និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឌីជីថល ដើម្បីបម្រើគ្រប់សកម្មភាពរបស់សង្គម ៕

To Top