សហគមន៍ធុរកិច្ចកម្ពុជា អបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

Date:

ភ្នំពេញ – កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សា​ហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។

វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់​ការចូលរួមរបស់ពួកគេក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានមានប្រសាសន៍ថា៖ «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិន​បើ​យើង​ចង់​បន្ត​មានការរីក​ចម្រើន ​និង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​កន្លែង​រស់​នៅ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ យើង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​រក​គំរូ​អាជីវកម្ម​ដែល​ប្រើ​ធនធាន​​ប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​​គឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»។

ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​វីរជន​កម្ពុជា​នៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV ។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានមានប្រសាសន៍ថា៖«វេទិកាប្រចាំឆ្នាំនេះបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ដើម្បីទទួលបានអនាគតមួយដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មីអោយមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»។

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តួចផ្តើមយុទ្ធនាការមួយដែលលើកទឹកចិត្តអតិថិជនឱ្យប្រគល់ដបមកវិញក្នុងការគាំទ្រកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចមិនត្រឹមតែនៅក្នុងផលិតកម្មរបស់ក្រុមហ៊ុនត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូលត្រឹមឆ្នាំ ២០៤០។ ការវេចខ្ចប់គឺជាការរួមចំណែកចម្បងដែលជួយដល់បរិស្ថាន ដូច្នេះការបង្កើនការប្រើប្រាស់ធនធានវេចខ្ចប់ដែលអាចប្រមូលត្រឡប់មកវិញបានមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងទាំងនេះ។ ការសហការគ្នាជាមួយវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងវិស័យបដិសណ្ឋារកិច្ចគឺជាយុទ្ធសាស្ត្រមួយដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនពីព្រោះវិស័យទាំងនេះមានចំណែកធំមួយដែលប្រើប្រាស់ដបរបស់ផលិតផលក្រុមហ៊ុនច្រើននៅលើទីផ្សារ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «យុទ្ធនាការប្រមូលដបមកវិញគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ លោក Wong បានមានប្រសាសន៍បន្ថែមថា៖ «យើងទទួលស្គាល់ថាដំណើរឆ្ពោះទៅរកការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនឹងមានភាពលំបាកនិងជាដំណើរវែងឆ្ងាយ ហើយក្រុមហ៊ុនមិនអាចសម្រេចគោលដៅនេះបានតែឯងនោះទេ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានរៀបចំរួចរាល់ក្នុងការបង្កើតប្រព័ន្ធដែលអាចគាំទ្រយុទ្ធនាការប្រមូលដបមកវិញដែលយុទ្ធនាការនោះអាចមានទ្រង់ទ្រាយធំជាងមុននាពេលអនាគត។ ដបផលិតផលរបស់យើងទាំងអស់គឺអាចប្រគល់ត្រឡប់មកវិញបាននាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការមនុស្សបន្ថែមទៀតដើម្បីចូលរួមយុទ្ធនាការប្រមូលដបមកវិញ និងធ្វើឱ្យយុទ្ធនាការនេះធំជាងនេះ។  យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព» ។

លោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាងនិងភោជនីយដ្ឋានដែលពួកគេចូលចិត្តកាន់តែច្រើនប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ យើង​ក៏​សង្ឃឹម​ដែរ​ថា សកម្មភាពនេះ​នឹងអាច​ធ្វើ​ជា​គំរូ​ទៅអាជីវកម្ម​ផ្សេង​ទៀតក្នុងវិស័យនេះ»។

ចប់អំពីហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងអង់គ្លេសនៅកម្ពុជា ដើម្បីដើរតួជាសភាផ្លូវការនៃសហគមន៍ធុរកិច្ចអឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលនោះមក សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានកើនសមាជិកជាង ៣០០ សមាជិកនិង ៥ ជាតិសាសដែលរួមមាន ១១ប្រទេសនៅទ្វីបអឺរ៉ុប។ សកម្មភាពស្នូលរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បីលើកកម្ពស់គាំទ្រ តំណាងឱ្យសមាជិករបស់ខ្លួន និងផលប្រយោជន៍ធុរកិច្ចអឺរ៉ុបក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាពសម្រាប់ភាគីទាំងអស់។

គោលបំណងសំខាន់របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បី

•  ពិគ្រោះ និងតស៊ូមតិលើបញ្ហាសំខាន់ៗទាក់ទងនឹងការធ្វើអាជីវកម្មនៅកម្ពុជា។

•  ជំរុញការវិនិយោគនៅកម្ពុជា។

•  ធ្វើការកែលម្អលទ្ធភាពនាំយកអាជីវកម្មអឺរ៉ុបទៅកាន់ទីផ្សារកម្ពុជា និងអាជីវកម្មកម្ពុជាទៅទីផ្សារអ៊ឺរ៉ុប សម្របសម្រួលអាជីវកម្មរវាងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា និងរដ្ឋសមាជិកសហភាពអឺរ៉ុប។

•  ផ្តល់សេវាកម្មទាក់ទងនឹងសេដ្ឋកិច្ច ច្បាប់ បច្ចេកទេស ហិរញ្ញវត្ថុ ទីផ្សារ និងបញ្ហាធុរកិច្ចផ្សេងទៀតនៅក្នុងសហ«ភាពអឺរ៉ុបនិងកម្ពុជា និងព័ត៌មានជាក់លាក់នៃឧស្សាហកម្មដល់អ្នកវិនិយោគ។

•  លើកកម្ពស់អត្តសញ្ញាណធុរកិច្ចរបស់សហភាពអឺរ៉ុបក្នុងសហគមន៍ធុរកិច្ចកម្ពុជា។

•  ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាក្នុងការគាំទ្រកំណើនបរិយាប័ន្ន និងនិរន្តរភាពនៃសេដ្ឋកិច្ កម្ពុជា។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...