ដើមខែថ្មី! រីករាយជាមួយការថែមជូនដ៏អស្ចារ្យ ពីសាមសុង សម្រាប់ការ Pre-Order ថេប្លេត Samsung Galaxy Tab S9 Series…!

Date:

(ភ្នំពេញ) ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣៖ ក្រោយពីការដាក់សម្ពោធជាផ្លូវការរបស់ Samsung Galaxy Tab S9 Series ពេលនេះក្រុមហ៊ុន សាមសុង ក៏បានឱ្យអតិថិជននៅទូទាំងប្រទេសកម្ពុជាធ្វើការដាក់ Pre-Order ហើយ…! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី10 សីហា ឆ្នាំ2023 ជាមួយការថែមជូនកាដូដ៏ពិសេស Book Cover Keyboard (Slim) ដែលមានតម្លៃដល់ទៅ $199។

Samsung Galaxy Tab S9 Series ត្រូវបានដុសខាត់ថ្មីកាន់តែអស្ចារ្យជាងមុន…ដែលស័ក្ដិសម បំផុតចំពោះអ្នកធ្វើការងារប្រចាំថ្ងៃ, អ្នកសិល្បៈករ និងអ្នកឧស្សាហ៍ចេញក្រៅ Office មានតែ Galaxy Tab S9 Series គឺគ្រប់គ្រាន់…ដោយមិនចាំបាច់យកកំព្យូទ័រតាមខ្លួនគ្រប់ពេលនោះទេ!

បើចង់ដឹងកាន់តែច្បាស់អំពីលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Samsung Galaxy Tab S9 Series…! តោះ! ទៅតាមដានទាំងអស់គ្នា…!

* Galaxy Tab S9 Ultra

– កំពូលអេក្រង់ធំ 14.6 អ៊ីញ កម្រិត 120Hz Refresh Rate

– បំពាក់នូវកញ្ចក់ប្រភេទ Dynamic AMOLED 2X Display មិនថាស្ថិតនៅក្រោយពន្លឺបែបណាទេ ការទស្សនានៅតែជក់ចិត្ត…ដិតអារម្មណ៍

– បំពាក់កាមេរ៉ាក្រោយ 2 គ្រាប់ ទំហំ 13MP (Main Camera), 8MP Ultra-Wide និង កាមេរ៉ាមុខទំហំ 12MP Ultra-Wide ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់…ម៉ដ្ឋស្អាត

– ប្រព័ន្ធដំណើរការលឿនដោយបន្ទះឈីប Snapdragon 8 Gen 2 for Galaxy អស្ចារ្យសម្រាប់បទពិសោធន៍លេងហ្គេមគ្រប់ប្រភេទ 

– កម្លាំងថាមពលថ្មធំ 11,200mAh អាយុកាលប្រើប្រាស់បានយូរ

– អាវក្រោះស៊ុមអាលុយមីញ៉ូមជាមួយ IP68 ការពារការជ្រាបទឹក និងធូលីបាន 75% យ៉ាងអស្ចារ្យ

*Galaxy Tap S9 Plus

– កំពូលអេក្រង់ធំដល់ទៅ 12.4 អ៊ីញ កម្រិត 120Hz Refresh Rate

– បំពាក់នូវកញ្ចក់ប្រភេទ Dynamic AMOLED 2X Display មិនថាស្ថិតនៅក្រោយពន្លឺបែបណាទេ ការទស្សនានៅតែជក់ចិត្ត…ដិតអារម្មណ៍

– បំពាក់កាមេរ៉ាក្រោយ 2 គ្រាប់ ទំហំ 13MP (Main Camera), 8MP Ultra-Wide និង កាមេរ៉ាមុខទំហំ 12MP Ultra-Wide ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់…ម៉ដ្ឋស្អាត

– ប្រព័ន្ធដំណើរការលឿនដោយបន្ទះឈីប Snapdragon 8 Gen 2 for Galaxy អស្ចារ្យសម្រាប់បទពិសោធន៍លេងហ្គេមគ្រប់ប្រភេទ

– កម្លាំងថាមពលថ្មធំ 10,090mAh អាយុកាលប្រើប្រាស់បានយូរ

– អាវក្រោះស៊ុមអាលុយមីញ៉ូមជាមួយ IP68 ការពារការជ្រាបទឹក និងធូលីបាន 75% យ៉ាងអស្ចារ្យ

*Galaxy Tap S9

– កំពូលអេក្រង់ធំដល់ទៅ 11 អ៊ីញ កម្រិត 120Hz Refresh Rate

– បំពាក់នូវកញ្ចក់ប្រភេទ Dynamic AMOLED 2X Display មិនថាស្ថិតនៅក្រោយពន្លឺបែបណាទេ ការទស្សនានៅតែជក់ចិត្ត…ដិតអារម្មណ៍

– បំពាក់កាមេរ៉ាក្រោយ 2 គ្រាប់ ទំហំ 13MP (Main Camera), និង កាមេរ៉ាមុខទំហំ 12MP Ultra-Wide ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់…ម៉ដ្ឋស្អាត

– ប្រព័ន្ធដំណើរការលឿនដោយបន្ទះឈីប Snapdragon 8 Gen 2 for Galaxy អស្ចារ្យសម្រាប់បទពិសោធន៍លេងហ្គេមគ្រប់ប្រភេទ

– កម្លាំងថាមពលថ្មធំ 8,400mAh ប្រើប្រាស់កាន់តែយូរ

– អាវក្រោះស៊ុមអាលុយមីញ៉ូមជាមួយ IP68 ការពារការជ្រាបទឹក និងធូលីបាន 75% យ៉ាងអស្ចារ្យ

ជាពិសេសការនាំមកជាមួយនឹងប៊ិកវេទមន្ត S Pen ដែលជាជំនួយការយ៉ាងស្ទាត់ជំនាញ សម្រួលដល់ការធ្វើការរបស់អ្នកសិល្បៈករ និងអ្នកធ្វើការឱ្យកាន់តែរលូន…និងងាយស្រួលយកតាមខ្លួន។

ដូច្នេះសូមប្រញាប់ឡើង! ព្រោះចំនួនមានកំណត់ នៅអេះអុញអីទៀត…ប្រយ័ត្នអស់ស្កុក ហើយនឹកឡើងស្ដាយ…តិចថា Admin មិនបានប្រាប់ណា៎…! គុណភាពញាក់…កាដូថែមខប់…រកឯណាទៀត …!

ជាថ្មីក៏សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង នៅតែបន្តគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទី ក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...