ពិធីចុះអនុស្សារណៈ ស្តីពី ដៃគូសហការរវាង​ ក្រុមហ៊ុន ខេមប៊្រូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច

Date:

ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រ​ប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២៣​ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយសដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក Tena  រួមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ  បានមានប្រសាសន៍ថា « ប៉ិបស៊ី​ ដែលជាពាណិជ្ជសញ្ញាអន្តរជាតិ ស្តង់ដារខ្ពស់ ផលិតដោយក្រុមហ៊ុន ខេមប្រ៊ូវ ក្រោមការអនុញ្ញាតពីក្រុមហ៊ុន PEPSICO INC ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយផលិតផល PEPSICO ដែលបានចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា​ ភេសជ្ជៈ Pepsi, Mirinda, 7Up and Sting។

ហើយការចាប់ដៃគូអាជីវកម្មជាមួយប្រ៉ាមស៊ីនេផ្លិច ជាសកម្មភាពមួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើង។»  ថ្នាក់ដឹកនាំ ក្រុមហ៊ុន
ខេមប្រ៊ូវ  បានបន្តទៀតថា «ប្រ៉ាមស៊ីនេផ្លិច ជាដៃគូដ៏មានសក្តានុពលមួយដែលជួយនាំយកបែបផែនជីវិតមានវប្បធម៌ចម្រុះ និងការកំសាន្តសម្បូរបែបតាមរយៈខ្សែភាពយន្ត ដែលនេះក៏ជាគោលបំណងស្នូលរបស់ ប៉ិបស៊ី ផងដែរ។»

ថ្នាក់ដឹកនាំ នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  ក៏បានមានប្រសាសន៍ផងដែរថា «រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  គឺជារោងកុនដែលបង្កើតឡើងដោយជនជាតិកូរ៉េ គ្រប់គ្រង និងបំរើសេវាកម្មដោយជនជាតិខ្មែរយើង ហើយបច្ចុប្បន្នយើងមានសាខានៅប្រទេសម៉ុងហ្គោល និងកំពុងរៀបចំដំណើរការនៅប្រទេសផ្សេងទៀតផងដែរ​។​ រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ពិតជាមានកិត្តិយស និង សប្បាយរីករាយ ដែលបានចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា។ ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើចង់ឲ្យការទស្សនាភាពយន្តពោរពេញទៅភាពរីករាយ និងអនុស្សាវរីយ៍ជាមួយដៃគូ មិត្តភក្តិ ឬ ក្រុមគ្រួសារ គឺយើងគួរតែមានពោតផ្ទុះដ៏ឈ្ងុញឆ្ងាញ់ ជាមួយនិងភេសជ្ជៈ ប៉ិបស៊ី ត្រជាក់ៗនៅក្នុងដៃ។ ហើយនេះគឺភាពជាដៃគូពាណិជ្ជកម្ម​ និងជាកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ និងការជឿជាក់ ដើម្បីភាពជោគជ័យរួមគ្នាយូរអង្វែង។

ចាប់ពីពេលនេះតទៅ អតិថិជនអាចញាំ ផលិផល ប៉ិបស៊ី ត្រជាក់ស្រស់ស្រាយ នាពេលកំពុងទស្សនាភាពយន្តនៅគ្រប់សាខាទាំងអស់នៃរោងភាពយន្តប្រ៉ាបស៊ីនេផ្លិច៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ពិធីចុះអនុស្សារណៈ ស្តីពី ដៃគូសហការរវាង​ ក្រុមហ៊ុន ខេមប៊្រូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រ​ប់សាខាទាំងអស់ទូទ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…