MekongNet សហការជាមួយ Huawei នាំបច្ចេកវិទ្យា FTTR មកកម្ពុជាដំបូងគេបំផុត មុនទីផ្សារអន្តរជាតិលើពិភពលោក

Date:

កាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២៣ នេះនៅសណ្ឋាគារ Sun & Moon Hotels ក្រុមហ៊ុន Mekongnet និង ក្រុមហ៊ុន Huawei បានប្រព្រឹត្តិទៅនូវកម្មវិធី MekongNet All-Optical Future ក្នុងគោលបំណងដាក់សម្ពោធនូវបច្ចេកវិទ្យាអ៊ីនធឺណេតជំនាន់ចុងក្រោយ FTTR ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដៃគូរពាណិជ្ជកម្ម អ្នកសារពត៌មាន ព្រមទាំងភ្ញៀវកិត្តយសជាច្រើននាក់។

ក្នុងកិច្ចស្វាគមន៍បើកកម្មវិធី អ្នកស្រី សុខ ចាន់ដា នាយកប្រតិបត្តិនៃក្រុមហ៊ុន MekongNet បានបង្ហាញពីសុទិដ្ឋិនិយមនៃបច្ចេកវិទ្យា FTTR ថ្មីនេះ ជាកិច្ចចាប់ផ្ដើមនៃសករាជថ្មីនៃការផ្លាស់ប្ដូរទៅឌីជីថល (Digitalization) នៅកម្ពុជាយើង ដែលនឹងនាំមកនូវ សេវាកម្ម បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណេតល្អបំផុតមកកាន់ទីផ្សារ។

បន្ថែមពីនេះផងដែរ លោក Zhao Zhongyang តំណាងឱ្យការិយាល័យក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍ ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេបំផុតលើទីផ្សារអ៊ីនធឺណេតអុបតិចក្នុងរយៈកាល១៥ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមចុងឆ្នាំ ២០២២ នេះ មានក្រុមហ៊ុនច្រើនជាង ៨ពាន់ក្រុមហ៊ុន មកពីប្រទេសជុំវិញពិភពលោកប្រមាណ ១២០ប្រទេស កំពុងតែប្រើប្រាស់បច្ចេកវិទ្យា បណ្ដាញអ៊ុបទិករបស់ក្រុមហ៊ុន Huawei។

កិច្ចសហការរវាង MekongNet និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei លើកនេះអាចជាការត្រួសត្រាយផ្លូវកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃ សេវាកម្មឌីជីថលសម្រាប់គេហដ្ឋាន ស្របពេលតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណេតកាន់តែកើនឡើងច្រើនទៅតាមបច្ចេកវិទ្យាថ្មីដូចជា ការអប់រំលើឌីជីថល ការិយាល័យអនឡាញ ស្មាតហូម VR ឬការកម្សាន្តជាមួយនឹងកម្រឹតភាពច្បាស់ 4K/8K, ភាពខ្វះចន្លោះនៃបច្ចេកវិទ្យាកន្លងទៅតួរយ៉ាងដូចមានទិន្នន័យកកន្លងមកបង្ហាញថា អត្រានៃការគ្របដណ្ដប់នៃសេវា Wi-Fi នៅតាមផ្ទះរបស់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្ដាលត្រឹមតែ ៥៥%ប៉ុណ្ណោះ និង តម្រូវការទីផ្សារក្នុងការផ្គត់ផ្គង់បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណេតខុសពីមុន។

អមនឹងបទបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃបច្ចេកវិទ្យា Huawei FTTR លោក Kevin Liu ដែលជាអនុប្រធានផ្នែកអ៊ីនធឺណេតអុបទិកសម្រាប់សហគ្រាសប្រចាំក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ “នេះគឺជាដំណោះស្រាយថ្មីស្រឡាងសម្រាប់ការតភ្ជាប់អ៊ីនធឺណេតនៅក្នុងផ្ទះ ក៏ដូចជាអាជីវកម្មក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធអ៊ីនធឺណេតហ្វាយប័រអុបទិករបស់ខ្លួន”។

បច្ចេកវិទ្យា FTTR សម្រាប់ អ៊ីនធឺណេតនៅផ្ទះនេះ នឹងផ្ដល់ឱ្យអ្នកប្រើប្រាស់ស្គាល់នូវបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណេតបែបប្រណីត ផ្ដើមចេញពីការតម្លើងដោយប្រើប្រាស់ខ្សែរភ្ជាប់បែប Fiber Optic ប្រភេទថ្មីថ្លាមិនប៉ះពាល់ដល់សោភ័ណភាពបន្ទប់ ងាយស្រួលតម្លើង ជួយសន្សំសំចៃការប្រើប្រាស់ថាមពលរហូតដល់ទៅ ២០% បូកបញ្ចូលនឹងបច្ចេកវិទ្យា Wifi-6 ហើយអាចសម្រេចបានល្បឿនតេស្ដសាកល្បងនៅតាមបន្ទប់ក្នុងអត្រាខ្ពស់រហូត 2000 Mbps ទ្រាំទ្រការតបន្ថែម Wi-fi hotspots រហូតដល់ ១៦។

ជាងនេះទៅទៀត នៅមានបច្ចេកវិទ្យាគ្រប់គ្រងឆ្លាតវៃទៅលើអ៊ីនធឺណេតនៅក្នុងផ្ទះរបស់យើងបាន ដែល Huawei ហៅថា Intelligent O&M ដោយយកគម្រូពីបច្ចេកវិទ្យាគ្រប់គ្រងបណ្ដាញស្នូលរបស់ខ្លួនហៅថា iMaster NCE ការប្រើប្រាស់អ៊ីនធឺណេត និង តំបន់គ្របដណ្ដប់នៃអ៊ីនធឺណេតវ៉ាយហ្វាយនៅក្នុងផ្ទះ អ្នកប្រើប្រាស់អាចមើលឃើញនិងគ្រប់គ្រងយ៉ាងងាយស្រួល ព្រមទាំងអាចដឹងពីបញ្ហានៃអ៊ីនធឺណេតឬបណ្ដាញ Network។

សរុបមកវិញ អតិថិជន ដែលប្រើប្រាស់បច្ចេកវិទ្យា Huawei FTTR នឹងទទួលបាននូវអត្ថប្រយោជន៍៣ធំៗសំខាន់មានដូចជា៖

១. ការតភ្ជាប់បណ្ដាញតែមួយប្រើប្រាស់ខ្សែរ Fiber Optic ថ្លាពិសេស ងាយស្រួលក្នុងការតម្លើង ក៏នឹងជួយជម្រុញប្រសិទ្ធភាពនៃការតម្លើងផងដែរ ដោយគេហដ្ឋានមួយចំណាយពេលមិនច្រើនជាង ២ម៉ោងឡើយ ម្យ៉ាងវិញទៀត ខ្សែរ Fiber ថ្លា ជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។

២. FTTR នឹងផ្ដល់ឱ្យនូវប្រព័ន្ធរៀបចំបណ្ដាញវ៉ាយហ្វាយឆ្លាតវៃ តាមបច្ចេកវិទ្យា iMaster NCE ដូចបានរៀបរាប់ខាងលើ។

៣. FTTR អនុញ្ញាតឱ្យមានឧបករណ៍ភ្ជាប់រហូតដល់ទៅ ១២៨ឧបករណ៍ ជាមួយនឹង Wi-Fi Hotspot ចំនួន ១៦នៅក្នុងផ្ទះ និងគាំទ្រដល់គ្រប់រូបភាពនៃការប្រើប្រាស់អ៊ីនធឺណេតដូចជា ការកម្សាន្ត ការធ្វើការិយាល័យអនឡាញ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ ឬការអប់រំតាមប្រព៏ន្ធអនឡាញជាដើម។

គូសបញ្ជាក់ផងដែរថា នេះជាលើកដំបូងបង្អស់ដែលបច្ចេកវិទ្យានេះមានវត្តមានលើទីផ្សារអន្តរជាតិក្រៅពីប្រទេសចិន ដោយលើកដំបូងបង្អស់នេះស្ថិតនៅក្នុងប្រទេសកម្ពុជាតែម្ដង។

ចាប់ពីថ្ងៃនេះតទៅអតិថិជន MekongNet អាចទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណេតប្រណីត Huawei FTTR នេះបើតាមការលើកឡើងពីសំណាក់អ្នកស្រី Teplukhina Maria។ MekongNet ក៏បានបង្ហាញពីកញ្ចប់អ៊ីនធឺណេតថ្មីដែលមានបូកបញ្ចូលរួចជាស្រេចនូវបច្ចេកវិទ្យា FTTR នេះ ហេតុនេះសម្រាប់អតិថិជនដែលចង់ភ្ជាប់អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុន MekongNet បាន៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›MekongNet សហការជាមួយ Huawei នាំបច្ចេកវិទ្យា FTTR មកកម្ពុជាដំបូងគេបំផុត មុនទីផ្សារអន្តរជាតិលើពិភពលោក កាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២៣ នេះនៅសណ្ឋាគារ Sun & Moon Hotels ក្រុមហ៊ុន Mekongnet និង ក្រុមហ៊ុន Huawei បានប្រព្រឹត្តិទៅនូវកម្មវិធី MekongNet All…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…