Galaxy Z Flip5 រីករាយក្នុងការ Selfie កាន់តែជឿជាក់ជាមួយមុខងារ FlexCam! 

Date:

(ភ្នំពេញ) ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣៖ បច្ចុប្បន្ននេះ បើនិយាយពីរសនិយមអ្នកណាៗក៏ត្រូវការ ភាពទាន់សម័យ…ភាពឆ្លាតវៃ និងភាពច្នៃប្រឌិតខ្ពស់ដែរ…ជាពិសេសអ្នកដែលចូលចិត្តថតរូប…ថតវីដេអូ និងលេងកម្សាន្ត គឺត្រូវម៉ាច់តែម្ដង…!

កាន់តែឡូយកាលីប…ជាមួយ Galaxy Z Flip5 ជំនាន់ថ្មី រាងដ៏តូចច្រឡឹង រីករាយក្នុងការថត Selfie បែប Cute Cute…ទាក់ទាញ…ជាមួយមុខងារដ៏អស្ចារ្យ FlexCam ធ្វើឱ្យការថត Selfie កាន់តែងាយស្រួល…!!

ចង់ដឹងអត់! ថាមុខងារ FlexCam នៅលើ Samsung Galaxy Z Flip5 មានសមត្ថភាពអស្ចារ្យកម្រិត ណា…! ឥឡូវនេះ! ទៅតាមដានទាំងអស់គ្នា…!

*Galaxy Z Flip5

– មុខងារ FlexCam៖ ងាយស្រួលក្នុងការថត Selfie បានគ្រប់ទម្រង់…គ្រប់ស្ទាយ…ដោយមិនចាំបាច់ ប្រើដៃ (Hand-Free) មិនថាថតរូប ឬវីដេអូ…ថតម្នាក់ឯង ឬថតជាក្រុម…ដឹងតែរូបភាពចេញមកស្អាតឥតខ្ចោះ…! ជាពិសេសការថតវីដេអូក្នុងពេលរាត្រី ជាមួយបច្ចេកវិទ្យា Powerful AI និង Adaptive VDIS ជួយកាត់បន្ថយ Noise បានកាន់តែច្រើនជាងមុន ជួយទប់លំនឹងបានយ៉ាងល្អ និងជួយ ធ្វើឱ្យសាច់រូបភាពចេញមកភ្លឺច្បាស់…ម៉ដ្ឋស្អាត…និងគ្មានស្នាមអុច ទោះបីស្ថិតនៅទីងងឹតខ្លាំងប៉ុនណាក៏ដោយ។ ជាពិសេសជាមួយមុខងារ Various Lighting Effects អាចផ្លាស់ប្តូរស្ទាយថតរូបបានតាមតម្រូវការ ដូច្នេះមិនថាអ្នកនៅឆ្ងាយប៉ុនណាទេ នៅតែអាចថតរូបបានដោយសេរីជាមួយមុខងារ Flexcam ដ៏អស្ចារ្យមួយនេះ។

និយាយរួមទៅ! គ្រាន់តែឃើញរូបរាងស្ដើង…ដ៏តូចច្រឡឹង និងកំពូលមុខងាររបស់ស្មានហ្វូនអេក្រង់បត់ Samsung Galaxy Z Flip5 ហើយ គឺថាអារម្មណ៍នៅមិនសុខ…បក់មិនល្ហើយ…បើបានប្រើផ្ទាល់វិញមិនដឹងជារំភើបប៉ុនណាទេ…! មែនអត់ហ្វេនៗ? 

ពិសេស សម្រាប់អតិថិជនដែលបានធ្វើការដាក់ Pre-order កាលពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា 2023 លោកអ្នកអាចមកទទួលយកផលិតផលចាប់ពីថ្ងៃទីនេះតទៅ អាស្រ័យតាមទីតាំងដែលលោកអ្នកបានកក់។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រូម៉ូសិន Pre-Order អតិថិជនទាំងអស់ទទួលបានការថែម ជូនដូចខាងក្រោម៖ 

Galaxy Z Flip5  

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)    

– ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ  

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100    

– ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)  

Galaxy Z Fold5  

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB) 

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ 

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150 

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។ 

ជាថ្មីម្ដងទៀត ក៏សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...