Peugeot Django 150 ចូលស្តុកថ្មីវិញហើយ សម្រាប់ពណ៌ចំនួន 3 ដែលលក់ដាច់បំផុត

Date:

Peugeot Motocycles គឺជាម៉ូតូស្កូតឺរបស់ប្រទេសបារាំងដែលមានអាយុកាល 213 ឆ្នាំ នៃបទពិសោធន៍ម៉ាកយីហោដ៏ល្បីល្បាញ ព្រមទាំងបានសាងទំនុកចិត្តយ៉ាងរឹងមាំនៅជុំវិញពិភពលោក។ Django 150cc ជាម៉ូឌែលស្កូតឺដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន​ Peugeot​ Motocycles វាបានទាក់ទាញអតិថិជនជាច្រើនសម្រាប់ការរចនាបែបបុរាណ (Classic) លក្ខណៈពិសេសដ៏ទំនើប គុណភាពល្អ និងតម្លៃសមរម្យ។ ម៉ាកដ៏ល្បីល្បាញជាកេរ្តិ៍មរតករបស់ប្រទេសបារាំងនេះបានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ 2023 នេះជាមួយនឹងចំនួនការលក់ដ៏ល្អបំផុតសម្រាប់ជម្រើស 3 ពណ៌ ដូចជា Django Deep Ocean Blue, Django Dragon Red White និង Django Racing Green ។ ការមកដល់សម្រាប់ស្តុកទីបីនេះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា Django នឹងផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់សម្រាប់ពណ៌ទាំង 3​ នេះដែលលក់ដាច់បំផុតដូចដែលបានលើកឡើងខាងលើ។

Peugeot Django 150cc បានកំពុង​ក្លាយ​ជា​ម៉ូតូ​ដែល​ពេញ​និយម​សម្រាប់​អតិថិជន​គ្រប់វ័យ។ សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យចូលចិត្ត Django ព្រោះវាសាកសមនឹងអាយុរបស់ពួកគេសម្រាប់ជីវិតដ៏ស្រស់ស្រាយ និងភាពជាយុវវ័យ។ Django ក៏ក្លាយជាម៉ូតូលក់ដាច់បំផុតផងដែរសម្រាប់អតិថិជនដែលមានទម្ងន់ធ្ងន់ ព្រោះកែបរបស់ Django ទាំងកែបអ្នកបើកបរ និងអ្នករួមដំណើរគឺមានទំហំធំ ហើយសាកសមសម្រាប់អ្នកដែលលើសទម្ងន់ផងដែរ។ លើសពីនេះ Django ក៏មានអតិថិជនវ័យកណ្តាលជាច្រើន ជាអតិថិជនដែលមានគំនិតបែបកំលាំងជម្រុញចិត្តដោយចូលចិត្តស្ទាយបែបបារាំងក្នុងសម័យកាលឆ្នាំ 1960 ក៏ស្រលាញ់ Django ខ្លាំងផងដែរ។

ម៉ូតូស្កូតឺបុរាណនេះតែងតែទទួលបានការចាប់អារម្មណ៍ភ្លាមៗសម្រាប់អ្នករស់នៅក្នុងផ្ទះវីឡា រឺបុរី  ដូចជា ប៉េងហួត ជីបម៉ុង ជាដើម ព្រោះវាងាយស្រួលសម្រាប់ពួកគេក្នុងការជិះកំសាន្តនិងធ្វើដំណើរជិតៗនៅក្នុង សហគមន៍ និងសម្រាប់គោលបំណងផ្សេងទៀតដូចជាការទៅទិញអាហារជាដើម។ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ដែល​មាន​ចរាចរណ៍​មមាញឹក និងត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការចាក់សាំង ក៏បាន​ជំរុញ​ឱ្យ​មនុស្ស​ប្រើ​ម៉ូតូ​ច្រើន​ដូចជា​ម៉ូតូ Peugeot នេះផងដែរ។ ការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ម៉ូតូ Peugeot ត្រឹមតែ 1 លីត្រ អាចជិះបានដល់ទៅ 32-35 km វាជួយសន្សំសំចៃបានច្រើនសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក។ ជាមួយនឹងការរចនារូបរាងទាន់សម័យ និងលក្ខណៈពិសេសទំនើបរបស់ Peugeot ក៏ជាដៃគូដ៏ល្អបំផុតសម្រាប់អ្នកធ្វើជំនួញផងដែរ! ស្រមៃថាអ្នកជាម្ចាស់ម៉ូតូស្កូតឺដ៏ឡូយមួយនេះ ហើយអ្នកជិះវាដើម្បីទៅហាងកាហ្វេសម្រាប់កិច្ចការណាត់ជួប រឺប្រជុំ អ្នកនឹងទទួលបាន Lifestyle ថ្មីមួយបែបថែមទៀត។



Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...