ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិន ក្នុង  រយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្តាញ *តម្លៃសំបុត្រចាប់ពី USD0 ឡើងទៅ សម្រាប់ជើងហោះហើរ ទីក្រុងហូជីមិញ – ឆេងឌូ ដែលភ្ញៀវអាចកក់សំបុត្រឥឡូវនេះបានហើយជើងហោះហើរវៀតណាម-ចិន

Date:

(ភ្នំពេញ ថ្ងៃទី 26 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទីក្រុង          ហូជីមិញ – ឆេងឌូ បន្ទាប់ពីការបើកដំណើរការនាពេលថ្មីៗនេះជាមួយនឹងជើងហោះហើរទីក្រុងហូជីមិញ – សៀងហៃ។ ការដាក់ឱ្យដំណើរការជើងហោះហើរទីក្រុងហូជីមិញ-ចេងទូ គឺជាសេវាកម្មទីពីរទៅកាន់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសទៅទស្សនាទីក្រុងជាច្រើនទៀត នៅក្នុងប្រទេសចិនតាមរយៈប្រើប្រាស់សេវាកម្មជើងហោះហើរ Vietjet ។

ការបើកសេវាកម្មជើងហោះហើរទីក្រុងហូជីមិញ – ឆេងឌូ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី1 នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសទាំងពីរ ដែលនេះក៏បង្ហាញពីការជូនពរដ៏កក់ក្តៅបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំថ្មីដ៏វិបុលភាព និងរីករាយនាពេលខាងមុខនេះ។ ការតភ្ជាប់ជើងហោះហើរដោយផ្ទាល់មិនត្រឹមតែពង្រឹងទំនាក់ទំនងដឹកជញ្ជូនប៉ុណ្ណោះទេ តែវាថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងដ៏រស់រវើក និងប្រទេសទាំងពីរវៀតណាម និងចិន។

ផ្លូវហោះហើរទីក្រុងហូជីមិញ – ឆេងឌូ នឹងត្រូវសម្ពោធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃ។ ជើងហោះហើរនេះ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញនៅម៉ោង 19:10 (ម៉ោងក្នុងតំបន់) ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu (TFU) នៅម៉ោង 00:15 ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរពី Chengdu ចេញដំណើរនៅម៉ោង 00:50 (ម៉ោងក្នុងស្រុក) និងមកដល់ទីក្រុងហូជីមិញនៅម៉ោង 03:55 (ម៉ោងក្នុងស្រុក)។

ភ្ញៀវធ្វើដំណើរនឹងទទួលបានតម្លៃដ៏ពិសេសអស្ចារ្យត្រឹមតែ USD0 (*) សម្រាប់ផ្លូវហោះហើរថ្មីនេះ លោកអ្នកអាចកក់សំបុត្រឥឡូវនេះតាមគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ 2024 ដល់ថ្ងៃទី30 ខែមីនា ឆ្នាំ 2024។ ភ្ញៀវធ្វើដំណើររបស់ Vietjet នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន SkyCare ដោយឥតគិតថ្លៃ ដែលលោកអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ឥឡូវនេះ ភ្ញៀវធ្វើដំណើរក៏អាចរីករាយជាមួយនឹងការតភ្ជាប់ជើងហោះហើររវាងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹក និងជាច្រកទៅកាន់គោលដៅទាក់ទាញនៃប្រទេសវៀតណាម និងរដ្ឋធានី ឆេងឌូ នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដែលជាទីក្រុងដ៏ល្បីល្បាញខាងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌រស់រវើក។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចស្វែងរកការកម្សាន្តចច្រើនបែប រីករាយទទួលទានអារហារឆ្ងាញ់ៗ និងគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យនៅប្រទេសវៀតណាម និងចិន។

ក្រុមហ៊ុន Vietjet កំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ក្នុងយុទ្ធសាស្រ្តនាំតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែខិតទៅជិតប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុន Vietjet នៅប្រទេសថៃបានចាប់ផ្តើមសេវាកម្មជើងហោះហើរ ដោយផ្ទាល់តភ្ជាប់ទីក្រុងសៀងហៃ ហាំងចូវ និងក្វាងចូវ ទៅកាន់រាជធានីបាងកករបស់ប្រទេសថៃ ហើយគ្រោងនឹងតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខនេះ។ សេវាកម្មហោះហើរផ្ទាល់ទាំងនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកធ្វើដំណើរនូវជម្រើសនៃការធ្វើដំណើរដ៏ទូលំទូលាយ និងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចទេសចរណ៍រវាងប្រទេស និងតំបន់ទៅតំបន់ថែមទៀតផង។

ជាមួយនឹងយន្តហោះដ៏ទំនើបរបស់ខ្លួន ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពធ្វើដំណើរ និងសេវាកម្មអតិថិជនដ៏ពិសេស Vietjet ត្រៀមផ្តល់ជូនអ្នកដំណើរនូវការធ្វើដំណើរប្រកបដោយផាសុកភាព និងរីករាយក្នុងឆ្នាំថ្មីខាងមុខនេះ។ មិនថាការធ្វើដំណើរសម្រាប់ធុរកិច្ច ឬការកម្សាន្តនោះទេ អ្នកដំណើរអាចទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន ដែលផ្តល់សេវាជូនដោយបុគ្គលិកប្រកបដោយការយកចិត្តទុកដាក់ រស់រាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

លោក មី សុវណ្ណ

អ៊ីម៉ែល: media@qed.agency

លេខទូរសព្ទ: +855(0)88 6000 321

កញ្ញា Kieu Duong (Amy)

អ៊ីម៉ែល: kieuduong@vietjetair.com
លេខទូរសព្ទ: +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...