ប្រកាសព័ត៌មានក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

Date:

* ជំរុញកំណើន​ហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម ដោយការបើកដំណើរការជើងហោះហើរក្រុងហាណូយ – ឌៀនបៀន

(ភ្នំពេញ ថ្ងៃទី 5 ខែមីនា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់​អតិថិជន​រាប់ពាន់នាក់ ​ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ។

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 ភ្ញៀវធ្វើដំណើរកម្ពុជាអាចកក់ជើងហោះហើរសៀមរាប-ហាណូយ របស់ក្រុមហ៊ុន Vietjet ដែលមានតម្លៃចាប់ពី $0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) ឬរហូតដល់ 65 ដុល្លារក្នុងមួយជើង (ដោយរួមបញ្ចូលពន្ធ និងថ្លៃសេវា)។ ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនលើជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិផ្សេងទៀតរបស់វៀតណាមនៅ ដែលអាចរកកក់សំបុត្របានតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

បន្ថែមពីនេះ ការបញ្ចុះតម្លៃ ១០ ភាគរយ​​លើតម្លៃសំបុត្រ Business Class ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​អតិថិជន​​ប្រើលេខកូដ BUSINESSWOMAN10 (**) ដែលអនុញ្ញាតឱ្យអ្នកដំណើរហោះហើរប្រកប​ដោយ​ភាពប្រណីតជាមួយនឹងកៅអី និងគ្រឿងបរិក្ខារពិសេសៗ។ តម្លៃប្រូម៉ូសិនទាំងនេះ អាចទទួល​បាននៅលើជើងហោះហើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៤​ (***) ដែលផ្តល់ភាពបត់បែនក្នុងការរៀបចំផែនការដំណើរកម្សាន្តនាពេលរដូវក្តៅ និងសរទរ​រដូវ (រដូវ​ស្លឹកឈើជ្រុះ)។

នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការនាំ​នារី​​ជាទី​ស្រឡាញ់​របស់​អ្នក ធ្វើដំណើរ​កម្សាន្ត​ដ៏​រំភើបលក្ខណៈ​អន្តរជាតិ​។  បណ្តាញ​ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន Vietjet នាំ​ភ្ញៀវទៅ​ដល់​គោលដៅ​សំខាន់ៗ​​ក្នុង​រដូវកម្សាន្ដ​ដ៏​រីករាយ ​ដូចជា ​ទេសភាព​ដ៏​ស្រស់ស្អាត និង​ដំណើរ​ទេសចរណ៍​អាហារ​នៅ​ប្រទេស​វៀតណាម ការមើល​ផ្កា​សាគូ​រ៉ា​នៅ​ប្រទេស​ជប៉ុន កូរ៉េ តៃប៉ិ ឬ​ពណ៌​​​ស្លឹកឈើនៅ​សរទររដូវ​​នៅ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ប្រ៊ី​ស​បេន ភើ​ត អា​ឌែ​ល​ដេ​តនៃ​ប្រទេស​អូស្ត្រាលី​។ ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ទៅលេង​ក្នុង​​ពិធីបុណ្យពិសិដ្ឋ​​នៅ​ប្រទេស​ឥណ្ឌា​ ឬ​ទទួលបាន​បទពិសោធ​ន៍​ដ៏​គួរឱ្យ​រំភើប​នៅក្នុងកម្មវិធី «លេងទឹកចូលឆ្នាំថ្មី» ប្រពៃណី​នៅ​ប្រទេស​ឡាវ កម្ពុជា ឬ​ប្រទេស​ថៃ​ក្នុង​ខែមេសា​។​

​លើសពីនេះ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ទើបតែ​ចាប់ផ្តើម​ជើងហោះហើរ​ទី​ពីរ​របស់ខ្លួន​ទៅកាន់​ខេត្តឌៀនបៀនភាគ​ពាយ័ព្យ​នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​ជោគជ័យ​នៃ​ផ្លូវ​ហោះហើរ​ទីក្រុង​ហូជីមិញ​-​ឌៀ​ន​បៀ​ន​កាលពី​ពីរ​ខែ​មុន​។ សេវាកម្ម​មិន​ឈប់ឈរ​របស់ Vietjet នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​តំបន់​ទាំងពីរ​ពី ១០ ម៉ោង​នៃ​ការបើកបរ​ទៅ​តិចជាង​មួយ​ម៉ោង​ដោយ​ជើងហោះហើរ​ងាយស្រួល និង​តម្លៃ​​សមរម្យ​។​

ក្រុមហ៊ុន Vietjet ក៏​ផ្តល់​ការធានារ៉ាប់រង​លើ​ការធ្វើដំណើរ Sky Care ដោយ​ឥតគិតថ្លៃ​ដល់​អ្នកដំណើរ​ទាំងអស់ដោយ​ធានាថា ​ភ្ញៀវធ្វើដំណើរ​អាច​រីករាយ​នឹង​ការហោះហើរ​​​ជាមួយ​​ស្នាមញញឹម​នៅលើ​យន្តហោះដ៏​ទំនើបនេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់​ម្ហូបអាហារ​វៀតណាម​ក្តៅៗ ឆ្ងាញ់ៗ រួមមាន ហ្វ៊ើ បាញ់មី​ និង​មុខម្ហូប​ជាច្រើន​ទៀត​ក្នុង​យន្តហោះដែលផ្តល់សេវាដោយ​បុគ្គលិក​កាប៊ីន​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅលើអាកាសកម្ពស់ ១ ម៉ឺន​ម៉ែត្រ​។ តោះ! បង្កើត​ភាព​រ៉ូមេនទិក​​អំឡុងពេល​ហោះហើរ និង​បង្ហាញភាពរ៉ូមេនទិក​ដល់​​​នារី​​ជាទី​ស្រឡាញ់​របស់​យើង​ជាមួយ Vietjet!

ក្រុមហ៊ុន Vietjet ផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទី សម្រាប់ជើងហោះហើរនីមួយៗ។ លើស​ពី​នេះ ភ្ញៀវ​ដំណើរ​មក​ពី​កម្ពុជា​អាច​ធ្វើ​ដំណើរបាន​យ៉ាង​ស្រួល និងមានតម្លៃសមរម្យ – ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀត តាមរយៈជើងហោះហើរពីបណ្តាញអាកាសយាន្ដដ្ឋានដ៏ធំទូលាយ ពីទីក្រុងហាណូយរបស់    Vietjet​ ។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​

(**) លក្ខខណ្ឌ​

(***) លើកលែងតែ​ថ្ងៃ​ឈប់សម្រាក និង​រដូវ​ភ្ញៀវ​ច្រើន​

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...