Uncategorized

Vietjet នឹង​បន្ថែមជើងហោះហើរ​ សំខាន់ថ្មី​ពី​ក្រុង​​​ហាណូយ ទៅកាន់​​​ទីក្រុងមែ​ល​ប៊​ន​ និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា * ភ្ញៀវទេសចរកម្ពុជាអាចហោះហើរទៅកាន់ប្រទេសជប៉ុន អូស្ត្រាលី ជាមួយក្រុមហ៊ុន Vietjet

(​ភ្នំពេញ ថ្ងៃទី ខែមីនា ឆ្នាំ ២០២៤) ក្រុមហ៊ុន Vietjet គ្រោង​នឹង​ពង្រីក​បណ្តាញ​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដោយ​បង្កើន​​វត្តមាន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ផ្លូវ​ហោះហើរ​ថ្មី​ដែល​ត​ភ្ជាប់​ទីក្រុង​ហាណូយ​របស់​វៀតណាម​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុងប្រទេស​ជប៉ុន និង​ទីក្រុង​មែ​ល​ប៊​ន​ក្នុងប្រទេស​អូស្ត្រាលី​។ បណ្តាញ​ភ្ជាប់​ផ្លូវអាកាស​ដោយផ្ទាល់​ថ្មី​ទាំងនេះ ដែល​រួមបញ្ចូល​​ការតភ្ជាប់​ឆ្លង​ទ្វីប ត្រូវបាន​​​រំពឹងថា​នឹង​ផ្តល់​គុណ​តម្លៃដល់​​អតិថិជន​ដ៏​ធំធេង តាមរយៈ​កាលវិភាគហោះហើរ​កាន់តែ​​ងាយស្រួល និងសន្សំសំចៃ​ ដោយសារ​តម្រូវ​ការធ្វើ​ដំណើរ​កើនឡើង​នៅ​ទូទាំង​តំបន់​។​ ​សេចក្តីប្រកាស​ផ្លូវ​ថ្មី​នេះ​ត្រូវ​បានធ្វើ​ឡើង​​នៅថ្ងៃនេះ​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​អូស្ត្រាលី​ឆ្នាំ​២០២៤ នៅ​ចំពោះមុខ​លោក នាយក​រដ្ឋមន្ត្រី​វៀតណាម ផាម មិញជិញ​។ មេដឹកនាំ​ទាំងពីរ​មកពី​ប្រទេស​វៀតណាម និង​អូស្ត្រាលី​បាន​ស្វាគមន៍​ចំពោះ​ការតភ្ជាប់ហោះហើរ​ថ្មី​ ហើយ​បាន​អបអរសាទរក្រុមហ៊ុន​ Vietjet ចំពោះ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​របស់​ខ្លួន​។​

​ដោយសារ​តម្រូវកា​រយ៉ា​ង​ច្រើន​សម្រាប់​ការធ្វើដំណើរ​អន្តរជាតិ Vietjet នឹងបន្ថែម​​ផ្លូវ​ហោះហើរ​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ហាណូយ – មែ​ល​ប៊​ន ក្នុង​ខែឧសភា និង​មិថុនាខាងមុខ​។ ផ្លូវ​ហោះ​ហើរ​ហាណូយ​-​មែ​ល​ប៊​ន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤​ ដោយ​ដំណើរការ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ ពី​ទីក្រុង​ហាណូយ ទៅ​​ទីក្រុង​មែ​ល​ប៊​ន​នៅថ្ងៃដដែល​។ ជើងហោះហើរ​ត្រឡប់មកវិញ​ ​ចាក​ចេញពី​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍​។ បច្ចុប្បន្ន Vietjet ប្រតិបត្ដិការ​​ជើងហោះហើរ​ជាច្រើន​រវាង​ប្រទេស​វៀតណាម និង​អូស្ត្រាលី ​​ចំនួន ៥៨ ដង ក្នុង​មួយ​សប្តាហ៍​រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ធំៗ​ចំនួន ៥ របស់​អូស្ត្រាលី​គឺ ក្រុងមែលប៊ន ក្រុង​ស៊ីដនី ក្រុងប្រ៊ី​ស​បេន ក្រុង​ភើ​ត និងក្រុង​អា​ឌែ​ល​ដេ​ត ​​ ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប​លំដាប់​ពិភពលោក ​ដូចជា A330 និង A321​។​ ដូចគ្នានេះ​ផងដែរ Vietjet នឹង​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ចាប់ពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤​។ សេវាកម្ម​ថ្មី​នេះ គឺជា​ការតភ្ជាប់​ផ្លូវអាកាសត្រង់​​ជា​លើកដំបូង​បំផុត​ពី​តំបន់ Chugoku និង Shikoku ទៅកាន់​ប្រទេស​វៀតណាម​។ ផ្លូវហោះហើរ​​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា នឹង​​ត្រឡប់មកវិញ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ ជាមួយនឹង​ពេលវេលា​ហោះហើរ​ប្រហែល ៤ ម៉ោង និង ៣០ នាទី​។ សេវាកម្ម​ថ្មី​នឹង​បន្ថែម​បណ្តាញ​ជើងហោះហើរ​ត្រង់​របស់ Vietjet រវាង​ប្រទេស​វៀតណាម និង​ជប៉ុន​កើន​ដល់​​ចំនួន​ប្រាំបី ដោយ​ភ្ជាប់​​​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម គឺ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​ធំៗ​របស់​ជប៉ុន​ ដូចជា តូ​ក្យូ អូ​សា​កា ណា​ហ្គោ​យ៉ា ហ្វូ​គូ​អូ​កា និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​

ដើម្បី​អបអរសាទរ​ផ្លូវ​ហោះហើរ​ថ្មី Vietjet ផ្តល់ជូន​សំបុត្រ​ដែលមាន​តម្លៃថោក​សមរម្យ ដោយ​ចាប់ផ្តើម​ពី​ត្រឹមតែ សូន្យ​ដុល្លារ​អាមេរិក​ (​មិន​រួមបញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​) នៅ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរសព្ទ Vietjet Air App ដែល​ត្រូវបាន​ផ្តល់ជូនចំពោះ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​របស់ Vietjet។ សំបុត្រ​ប្រូ​ម៉ូ​សិន​មាន​ផ្តល់ជូន​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងសុពលភាព​​​ធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ៨ ខែមីនា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (​មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក រដូវ​សម្បូរភ្ញៀវ​)​។​

ទីក្រុង​ហាណូយ​ត្រូវបាន​​ស្គាល់​​​ជា​បេះដូង​របស់​វៀតណាម ជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​ដែល​បង្កប់​នូវ​​អត្តសញ្ញាណ​វៀតណាម​។ ជាមួយនឹង​ប្រវត្តិសាស្ត្រ​ជាង​មួយ​ពាន់​ឆ្នាំ ទីក្រុង​ហាណូយសម្បូរ​ទៅ​ដោយ​បឹង​បួ​ដ៏​ស្រស់​ត្រកាល និង​តំបន់​ទីក្រុង​ពិសេសៗ ដូចជា ទីប្រជុំជន Old Quarter ​ដ៏​អ៊ូអរ និង​អគារ​ស្ថាបត្យកម្ម​សម័យ​អាណានិគម​បារាំងដ៏​​ជាច្រើន​​​។ វា​ក៏​ត្រូវបានស្គាល់​ជា​ប្រភព​កេរ​តំណែល​​​ម្ហូបអាហារ​​ដ៏​អស្ចារ្យ​ផង​ដែរ​។ រដ្ឋធានី​របស់​វៀតណាម​ក៏​ជា​ច្រកចូល​ទៅកាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO នៃ​ឈូង​សមុទ្រ Ha Long Bay និង​គោលដៅទេសចរណ៍​ស្រស់ស្អាត​ជាច្រើន​ទៀត ​ដូចជា Ninh Binh និង Sapa នៅ​ភាគ​ខាងជើង​វៀតណាម​។ ពី​ក្រុង​ហាណូយ អ្នកដំណើរ​អាច​ចូលទៅ​កាន់​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​បាន​យ៉ាង​ងាយស្រួល រួមមាន ហ៊ូ​, ដា ណាង​, ទីក្រុង​ហូជីមិញ​, ញ៉ា ត្រាង​ និង​ កោះ​ ភូ គុក ជាដើម​​។ ដោយសារ​បណ្តាញ​ហោះហើរ​អន្តរជាតិ​ដ៏​ធំ​ទូលាយ​របស់ Vietjet អ្នកធ្វើដំណើរ​ក៏​អាច​ភ្ជាប់​ទៅកាន់​គោលដៅ​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

សេវាកម្ម​ថ្មីទាំង​​នេះ​មាន​សារសំខាន់​នៅក្នុង​ផែនការ​របស់​ក្រុមហ៊ុន Vietjet ដើម្បី​ពង្រីក​បណ្តាញ​ជើងហោះហើរ​របស់ខ្លួន ក្នុង​ការ​​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធ្វើដំណើរផ្លូវអាកាស​ ដោយ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ ការអប់រំ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

ផ្លូវ​ហោះហើរ​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ​ផ្តល់ជូន​សេវាកម្ម​ហោះហើរ​ចំនួន​ ៧ ក្នុង​មួយ​សប្តាហ៍ ជាការត​​ភ្ជាប់​ដោយផ្ទាល់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai (HAN) នៃ​ទីក្រុង​ហាណូយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាស៊ី​។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ: លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

Most Popular

To Top