event

ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង Melbourne តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ

ប្រូម៉ូសិននេះមានយៈពេលមួយសប្តាហ៍ សម្រាប់ជើងហោះហើរវៀតណាម-អូស្ត្រាលី។

ភ្នំពេញ៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅថ្ងៃនេះនៅអាកាសយានដ្ឋាន មែលប៊ន ហើយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា និងប្រជាជនដើមនៃរដ្ឋ Victoria ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅអូស្ត្រាលី Nghiem Xuan Hoa ប្រធានអាកាសយានដ្ឋានអន្តរជាតិ មែលប៊ន ប្រធានអាកាសចរណ៍ Jim Parashos; អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha និងអនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Thuy Binh ប្រជាជនក្នុងតំបន់ និងអ្នកដំណើរ។

ហាណូយ-មែលប៊ន គឺជាផ្លូវហោះហើរទីប្រាំមួយរបស់ក្រុមហ៊ុន Vietjet ដែលតភ្ជាប់ពីប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ផ្លូវហោះហើរថ្មីនេះហោះហើរទៅវិញទៅមករៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ តាមយន្តហោះ A330 ដែលមានតួធំទូលាយទំនើប ដែលក្រុមហ៊ុន Vietjet តែងតែបន្តសម្រួលការធ្វើដំណើររវាងទីក្រុងហាណូយ និងអូស្ត្រាលីកាន់តែងាយស្រួលជាងមុន។ ការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវធ្វើដំណើរក្នុងតំបន់អាស៊ី និងអូស្ត្រាលី ជាមួយនឹងជម្រើសជើងហោះហើរកាន់តែច្រើន និងមានភាពបត់បែននៅពេលធ្វើដំណើពីប្រទេសវៀតណាមទៅកាន់ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង។ល។

ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីប្រទេសកម្ពុជា នឹងអាចទាញយកអត្ថប្រយោជន៍ពីការតភ្ជាប់ថ្មីរវាងទីក្រុងមែលប៊ន និងហាណូយ នៅពេលមកដល់ខេត្តសៀមរាប។ ហើយចាប់ពីថ្ងៃទី ៨ ខែមិថុនា ភ្ញៀវដំណើរពីកម្ពុជាលើផ្លូវសៀមរាប-ហាណូយ ក៏នឹងអាចភ្ជាប់ទៅស៊ីដនីពីហាណូយ នៅពេលផ្លូវនោះបានតភ្ជាប់ផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវសៀមរាប-ហាណូយ ទៅក្នុងបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។ Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។

អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Thi Thuy Binh បានមានប្រសាសន៍ថា “ចាប់តាំងពីការហោះហើរលើកដំបូងរបស់ Vietjet ទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែមេសា ឆ្នាំ 2023 យើងបានពង្រីកបណ្តាញរបស់យើងជាបន្តបន្ទាប់ ដោយភ្ជាប់ទីក្រុងធំៗចំនួនប្រាំក្នុងប្រទេសអូស្ត្រាលី រួមមាន មែលប៊ន, ស៊ីដនី ប្រ៊ីសបេន ភើត និងអាឌែលដេត តាមទីក្រុងហូជីមិញ។ ការដាក់ឱ្យដំណើរការផ្លូវហោះហើរ មែលប៊ន – ហាណូយ ថ្ងៃនេះ និងទីក្រុង ស៊ីដនី – ហាណូយ នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024 បង្ហាញឱ្យឃើញថែមទៀត នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍន៍ដោយបន្តពង្រីកបណ្តាញរបស់យើង និងផ្តល់នូវសេវាកម្មប្រកបដោយគុណភាពរវាងប្រទេសអូស្ត្រាលី និងវៀតណាម ដែលវាឆ្លើយតបនឹងតម្រូវការរបស់អ្នកទេសចរក្នុងស្រុក”។

ប្រធានអាកាសយានដ្ឋាន មែលប៊ន លោក Jim Parashos បានមានប្រសាសន៍ថា “កំណើនទីផ្សារវៀតណាមគឺកាន់តែរីកចម្រើនបន្ទាប់ពីជំងឺរាតត្បាត។ លោកបានបន្ថែមថា “ការបង្កើនសមត្ថភាពដឹកអ្នកដំណើរនៅក្នុងទីផ្សារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់់អ្នកធ្វើដំណើរតាមរយៈតម្លៃសំបុត្រទាបសមរម្យ ដែលវាកាន់តែធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មានលទ្ធភាពចាប់យកចំណែកទីផ្សារបានកាន់តែច្រើន។ សេវាកម្មដឹកអ្នកដំណើរពីហាណូយរបស់ Vietjet នឹងបំពេញបន្ថែមសេវាបច្ចុប្បន្នរបស់ខ្លួនចំនួន 5 ដងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងហូជីមិញ ហើយនឹងផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសអូស្រ្តាលី នូវការតភ្ជាប់ថ្មីទៅកាន់គោលដៅអាស៊ីផ្សេងទៀតជាមួយនឹងបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ វៀតណាម​ស្ថិត​ក្នុង​គោលដៅ​ធ្វើដំណើរដ៏មមាញឹក​ទាំង ១០ របស់​យើង”។

ផ្លូវហោះហើយ ហាណូយ – មែលប៊ន ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគ និងជំរុញតម្រូវការទេសចរណ៍ ការសិក្សានៅក្រៅប្រទេស ការធ្វើដំណើរទៅលេងគ្រួសារ និងឱកាសការងារនៅប្រទេសអូស្រ្តាលីកាន់តែច្រើន។ វានឹងរួមចំណែកដល់គោលដៅនៃការស្តារវិស័យទេសចរណ៍របស់រដ្ឋ Victoria ក្រោយការរាតត្បាតនៃជំងឺរាតត្បាតនៅឆ្នាំ 2025 និងសម្រេចបានប្រាក់ចំណូលពីទេសចរណ៍គោលដៅចំនួន 53 ពាន់លានដុល្លារ និងការមកដល់របស់ភ្ញៀវទេសចរចំនួន 111.8 លាននាក់នៅឆ្នាំ 2028 (**)។ ក្រុមហ៊ុន Vietjet នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរ ហាណូយ-ស៊ីដនី នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024 បន្ទាប់ពីសេវាកម្មដែលទើបនឹងដាក់ឱ្យដំណើរការនៅថ្ងៃនេះ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរចំនួន 58 ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ប្រទេសវៀតណាម និងអូស្ត្រាលី។

ក្នុងឱ្យកាសអបអរសាទរការសម្ពោធផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេសចាប់ពី USD0 (*) សម្រាប់សំបុត្រអេកូ ដែលអនុវត្តលើគ្រប់ផ្លូវរហោះហើរវាងប្រទេសវៀតណាម និងអូស្ត្រាលី រហូតដល់ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2024 ជាមួយនឹងការបំពេញបន្ថែមនូវឥវ៉ាន់ដែលបានត្រួតពិនិត្យចំនួន 20 គីឡូក្រាម និងអាហារក្តៅៗឆ្ងាញ់ៗ។ ការបញ្ចុះតម្លៃសំបុត្រប្រែប្រួលអាស្រ័យលើផ្លូវហោះហើរ និងកាលបរិច្ឆេទធ្វើដំណើរ។

លើសពីនេះ Vietjet ផ្តល់ជូនថ្នាក់ជូនសំបុត្រធ្វើដំណើរបែបធុរកិច្ច (Business) លំដាប់ថ្នាក់ខ្ពស់ ជាមួយនឹងបកន្លែងពិនិត្យចូលឯកជន ផ្តូវអាទិភាព កន្លែងពិភាក្សាធុរកិច្ច ទទួលទានអាហារសម្រន់មានរសជាតិឆ្ងាញ់ពិសារ ម្ហូបក្តៅ និងស្រស់ៗផ្តល់សេវាជូន ហើយភ្ញៀវអាចដាក់ឥវ៉ាន់តាមខ្លួនហូតដល់ 60 គីឡូក្រាម បូករួមឈុតកីឡាវាយកូនហ្គោល រួមទាំងកាប៊ីនឯកជន និងកៅអីរាបស្មើ 180 ដឺក្រេផងដែរ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែមិថុនា តម្លៃសំបុត្រធ្វើដំណើរបែបធុរកិច្ច (Business) គឺល្អបំផុតជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 50% (*) ដោយគ្រាន់តែប្រើលេខកូដប្រូម៉ូសិន SBJUNE50 ។

ភ្ញៀវធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ទាំងអស់ ក៏នឹងទទួលបានការធានារ៉ាប់រងការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃផងដែរ។ លើសពីនេះ ភ្ញៀវធ្វើដំណើដែលធ្វើដំណើរជាមួយ Vietjet នៅរដូវក្តៅនេះ អាចទទួលបានពិន្ទុ ហើយអាចប្តូរយករង្វាន់ជាមួយនឹងកម្មវិធីបង្ហាញពីភក្តីភាពរបស់ Vietjet SkyJoy និងចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងផងដែរ។

ក្រុមហ៊ុន Vietjet សូមស្វាគមន៍ភ្ញៀវធ្វើដំណើរទាំងអស់ក្នុងការហោះហើរជុំវិញពិភពលោកលើយន្តហោះថ្មី ទំនើប មិនប៉ះពាល់ដល់បរិស្ថាន។ បុគ្គលិកជើងហោះហើរដែលមានជំនាញវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ ជាមួយនឹងសេវាកម្មដែលខិតខំប្រឹងប្រែងពីក្រុមហ៊ុន Vietjet ត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកដំណើរជាមួយនឹងបទពិសោធន៍ធ្វើម្ហូបដ៏សម្បូរបែបនៃម្ហូបវៀតណាម និងអន្តរជាតិ ដែលជាអាហារដ៏ពិតប្រាកដជាមួយនឹងអាហារដែលមានជីវជាតិក្តៅ និងស្រស់ៗដូចជា ហ្វឺ និងវៀតណាម បាញ់មី និងវប្បធម៌ផ្សេងទៀត កម្មវិធីសិល្បៈនៅរយៈកម្ពស់ ១០,០០០ ម៉ែត្រ ក្នុងឱកាសពិសេស។

() មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា (*) ប្រភព៖ ការព្យាករណ៍ទេសចរណ៍រដ្ឋ Victoria 2023-2028

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត ៕ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

To Top