តើអ្នកយល់យ៉ាងណាចំពោះ ក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Date:

១៧ មិថុនា ២០២៤– ក្រុម​​​អ្នក​​បើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នា​យ៉ាងច្រើន​កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែល​​មានអាសយដ្ឋាន​នៅ​ផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការ​ភ្ញាក់​ផ្អើលដល់​អ្នក​ដំណើរ​ទាំងឡាយ​ដែលឆ្លងកាត់​ទីនោះ។ តើ​ហេតុ​អ្វីបាន​ជាក្រុម​អ្នក​បើក​បរទាំងនោះប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករនៅខាងមុខក្រុមហ៊ុន​ PassApp បែបនេះ​?

តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់​មួយ​​​របស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនា​ការចែក​ស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណង​​ដាស់តឿន​​អ្នក​​​​បើកបរ​​ទាំង​​ឡាយ​​នៅ​លើ​​ដង​ផ្លូវ​ឱ្យ​​​គោរព​​ច្បាប់​ចរាចរណ៍ និង​បង្កើន​​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​​ការធ្វើដំណើរ។

ទន្ទឹមនឹង ​នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “​បើស្រវឹង សូមកុំ​បើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

សម្រាប់អ្នកធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​វិញ បន្ទាប់ពី​​ចូល​រួម​​​កម្ម​វិធី​ផ្សេងៗមិនថា​ថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើស​ធ្វើដំណើរដ៏ល្អបំផុត​ និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែ​វា​​ក៏​​ដើរតួនាទីយ៉ាងសំខាន់​ផងដែរនៅ​ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ដោយរួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងលើដងផ្លូវ​នៅ​កម្ពុជា។

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គល​ម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្ស​​គ្រប់គ្នា។ កុំ​ភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ​ហើយ​យក​ល្អ​ហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់​ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់​ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›តើអ្នកយល់យ៉ាងណាចំពោះ ក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ??? ១៧ មិថុនា ២០២៤– ក្រុម​​​អ្នក​​បើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នា​យ៉ាងច្រើន​កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែល​​មានអាសយដ្ឋាន​នៅ​ផ្ទះលេខ ៥៩ ផ្លូ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…