មិត្តហ្វូន រៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

Date:

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ​“BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវ គុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។

លើសពីសកម្មភាពកីឡាធម្មតា ​“រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់ នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹង បរិច្ចាគដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលស្ថិតក្នុង ស្ថានភាពលំបាក។​

ការរត់ម៉ារ៉ាតុងនឹងមានសកម្មភាពចំនួនពីរ៖ ការរត់តាមអ៊ីនធឺណិត និងការរត់ប្រណាំងផ្ទាល់ដែល បម្រើជាព្រឹត្តិការណ៍ចាប់ផ្តើម សម្រាប់ការរត់តាមអ៊ីនធឺណិត។ ការរត់ប្រណាំងផ្ទាល់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៨:០០ ព្រឹក នៅថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ការត់មានចម្ងាយ ៥ គីឡូម៉ែត្រ។

សម្រាប់កម្មវិធីដែលកំពុងដំណើរ ការតាមអ៊ីនធឺណិត អ្នកចូលរួមស្វែងរកចុះឈ្មោះ តាមរយៈកម្មវិធីទូរស័ព្ទ BIDCRun (ភ្ជាប់ដោយស្វ័យប្រវត្តិទៅកម្មវិធី Strava នៅពេលចុះឈ្មោះ) ហើយចូលរួមដោយសេរីក្នុងសកម្មភាពដើរ រត់បានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់រាល់ការរត់គីឡូម៉ែត្រ ដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធនឹងបំប្លែងចំនួនវិភាគទានទៅជា ៥០០ រៀលក្នុង១គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រសរុប ដែលសម្រេចបានដោយអ្នកចូលរួម)។

ដោយ​មាន​បំណង​ចង់​ផ្សព្វផ្សាយ ​សេចក្ដី​ស្រឡាញ់​កីឡា​ជា​ទូទៅ ការ​រត់​ជា​ពិសេស និង​សារៈសំខាន់​មនុស្សធម៌​នៃ​ការ​រត់​ម៉ារ៉ាតុង ក្រុមហ៊ុន Metfone និងធនាគារ BIDC បាន​ប្រកាស​ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ ក្រុមហ៊ុនទាំងពីរមានគោលបំណង លើកកម្ពស់ចលនាកីឡា និងលើកកម្ពស់សុខភាពរបស់បុគ្គលិកធនាគារ BIDC​ និង ក្រុមហ៊ុន Metfone មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលផងដែរ ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...