ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម២៨ក្រុម ក្នុងការប្រកួតកម្មវិធី The Magnificent Ten 2024 នៅប្រទេសថៃ

Date:

ភ្នំពេញ៖ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ដែលបានចេញទៅប្រកួតក្នុងកម្មវិធី The Magnificent Ten 2024 នៅប្រទេសថៃ បានបញ្ចប់ហើយ ដោយក្នុងចំណោម២៨ក្រុម ដែលស្មើនឹងរថយន្ត ៨៤គ្រឿង មកពី៤ប្រទេស ក្រុមកីឡាករកម្ពុជា ធ្វើបានល្អដោយទទួលបានចំណាត់ថ្នាក់លេខ៩ ខណៈការចូលរួមប្រកួតនេះ សម្រាប់កីឡាករកម្ពុជា កាន់តែទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត ។

សូមរំលឹកថា ក្រុមកីឡាករនៃក្រុមប្រណាំរថយន្ត Off-Road កម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីThe Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ក្រោយបញ្ចប់ការប្រកួតនេះ លោក ឈិន សីហា ដែលជាប្រធានក្រុម ដែលបានដឹកនាំក្រុមចូលរួមប្រកួត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នាថ្ងៃទី២ ខែកក្កដានេះថា “ចំពោះក្រុមរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន និងមានការអភិវឌ្ឍល្អទៅៗ បើយើងប្រៀបធៀបទៅឆ្នាំមុនៗដែលយើងចូលរួម។ ឆ្នាំនេះ យើងធ្វើបានល្អច្រើន ទាំងបច្ចេកទេស ទាំងការងារជាក្រុម ទាំងបទពិសោធន៍និងអ្វីៗគ្រប់បែបយ៉ាង ដែលបានត្រៀម សម្រាប់ការចូលប្រកួតនេះ ដូចនេះគឺយើងបានធ្វើកាន់តែល្អប្រសើរថែមមួយកម្រិតទៀត សម្រាប់ការប្រកួតក្នុងកម្មវិធី The Magnificent Ten” ។

លោក ឈិន សីហា បានគូសបញ្ជាក់ថា “ចំណុចពិសេសខ្ញុំសង្កេតឃើញថា គឺបច្ចេកទេសរថយន្ត និងការរៀបចំរថយន្ត ការប្រើប្រាស់ឧបករណ៍បច្ចេកទេសផ្សេងៗ មានការរៀបចំឡាន គឺយើងត្រូវតាមស្តង់ដារមួយដ៏ខ្ពស់ ដែលអាចចូលទៅប្រឡូក ក្នុងចំណោមអ្នកខ្លាំងទាំងអស់បាន គឺមានន័យថា គេមានអីយើងមានហ្នឹងដែរ ទាំងត្រើយការលេ ទាំងត្រើយល្បឿន ទាំងបូមឡានជើងក្រោមទាំងបច្ចេកទេស ទាំងសុវត្ថិភាព និងគ្រឿងម៉ាស៊ីនអីទាំងអស់ គឺយើងពេញលក្ខណៈជាស្តង់ដារ ដើម្បីចូលប្រកួតក្នុងចំណោមអន្តរជាតិបាន”។

លោកប្រធានក្រុម បានគូសរំលេចថា “ថ្វីត្បិតតែយើងធ្វើមិនបានចំណាត់ថ្នាក់ដូចអ្វីដែលរំពឹកទុកនោះក៏ពិតមែន ក៏ប៉ុន្តែយើងបានចំណាត់ថ្នាក់នេះ (លេខ៩) គឺជាចំណាត់ថ្នាក់មួយដែលក្នុងចំណោមក្រុមខ្លាំងទាំង១០ មកពី២៤ក្រុម ដែលសរុបទាំងអស់៨៤រថយន្ត ។ ឆ្នាំទី៣ នេះ យើងអាចឡើងមកកាន់កន្លែង ក្រុមខ្លាំងទាំង១០បាន ហើយសូមជម្រាបផងដែរថា កម្មវិធីនេះ គេធ្វើមកជាង២០ឆ្នាំហើយ អញ្ចឹងអ្នកដែលចូលក្នុងកម្មវិធីនេះ គេមានបទពិសោធន៍ជាង២០ឆ្នាំហើយ សម្រាប់យើងទើបតែបាន៣ឆ្នាំនេះ ហើយយើងអាចឡើងមកកាន់តំណែងTop10នេះ បានន័យថា យើងក៏មិនធម្មតាដែរ” ។

ដោយឡែកសម្រាប់បទពិសោធន៍ការប្រកួតឆ្នាំនេះ ត្រូវបានលោកប្រធានក្រុម ​​មើលឃើញថា ទាំងសមត្ថភាព ទាំងបច្ចេកទេស ទាំងបទពិសោធន៍របស់ក្រុមកម្ពុជា គឺមានការរីកចម្រើនលឿន លើសពីការរំពឹងទុក។ ហើយមួយទៀតគឺក្រុមការងារទាំងអស់ ដែលមកចូលរួមប្រកួត គឺមានភាពស្រុះស្រួលគ្នា មានទំនួលខុសត្រូវខ្ពស់ ក៏ដូចជាការបំពេញភារៈកិច្ចរបស់ខ្លួននីមួយៗ គឺមានភាពច្បាស់លាស់ល្អ ។

លោក ឈិន សីហា បានបញ្ចាក់ថា “ខ្ញុំសូមនិយាយថា ៩០% គឺយើងដើរ(សហការ) បានល្អទាំងអស់​ នេះគឺជាបទពិសោធន៍ និងជាការងារក្រុម ដែលជាចំណុចមួយ ដែលខ្ញុំសង្កេតឃើញ ហើយមួយទៀតនោះ អ្វីដែលជាចំណុចរបស់ខ្ញុំក្នុងការកែតម្រូវ និងបង្កើនឡើងវិញនោះ គឺពេលប្រណាំងជាក្រុម កីឡាកររបស់យើងនៅមានចំណុចខ្វះខាតមួយចំនួន ដូចជា ការទំនាក់ទំនងគ្នា ជាពិសេសប្រព័ន្ធវិទ្យុទាក់ទងតែម្តង” ។

ជាមួយគ្នានេះ លោក ឈិន សីហា ជឿជាក់ថា កីឡាករកម្ពុជា ប្រសិនបើនៅបន្តរក្សាការដឹកនាំ និងរៀបចំកម្មវិធីនេះបន្តទៅទៀត មិនយូរទេ កម្ពុជា នឹងអាចមានឱកាសទទួលតំណែងជើងឯកបាន ។

សូមបញ្ជាក់ថា កីឡាករ ដែលបានចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម 3ឡាន/ក្រុម មាន៖១. កីឡាករ វង្ស គឹមហួត Co Driver កីឡាករ មុំ ណី, ២. កីឡាករ ព្រំ រស្មី Co Driver កីឡាករ លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver កីឡាករ ហេង បញ្ញា ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ។

នោះក៏មានក្រុមហ៊ុនដែលបានជួយឧបត្ថម ក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕

default
default
default
default

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...