ភ្ញាក់ផ្អើលខ្លាំង! ទើបប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្ថានីយទូរទស្សន៍ភិអិនអិន បេក្ខជនជិត ១០០នាក់សម្រុកដាក់ពាក្យ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល

Date:

កម្មវិធី Rapper FIGHTER ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េដ៏ធំប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយទូរទស្សន៍ភិអិនអិន គឺជា ទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរៀបចំ ស្វាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយ ស្រួលក្នុង ការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។

គួរឱ្យកត់សំគាល់ឃើញថា ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយកនូវ កម្មវិធីថ្មីៗ ទំនើបសម្រាប់កម្ពុជាឆ្ពោះទៅមុខ។

ងាយមែនទែន ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប Rapper FIGHTER គ្រាន់តែចុច Link ផ្លូវការ https://www.addmii.com/e/RAPPERFIGHTER ឬស្កេន QR កូដលើ ផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។

តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី Rapper FIGHTER នេះ គឺលោក រ៉ូមីអូ បាន ឱ្យដឹងថា យើងគ្រាន់តែបើក ដំណើ រការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីត សារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅ ជិត ១០០ នាក់។ ហើយការដាក់ ពាក្យទទួលបេក្ខជននៅតែបន្តរហូតដល់មាន ការជូនដំណឹងនៅចុងខែសីហាមុខ។

ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំកម្មវិធី និង Coach ទាំង ៥ រូប មានក្រុមក្មេងខ្មែរ លោក SOCHEAT និង លោក PUNLEUR មានកំពូលរ៉េប លោក RUTHKO ជើងខ្លាំងវោហារ៉េប លោក VUTHEA កំពូលស្វាយសម្លេងរ៉េប លោក KINGCHI គឺសុទ្ធតែតារា រ៉េបខ្មែរល្បីៗ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និង យុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៧ វគ្គធំៗ គឺ ONLINE AUDICTION ជម្រុះមកវត្ត PRE- AUDICTION បន្តជម្រុះមកវគ្គ JUDGE AUDICTION បន្តជម្រុះមកវគ្គ SCREENING STAGE បន្តជម្រុះមកវគ្គ FIGHTING STAGE បន្តជម្រុះមកវគ្គ KILLING STAGE នឹងវគ្គធំចុងក្រោយ SEMI-FINAL រួមជាមួយ FINAL ។ និយាយជារួមទៅ វគ្គនីមួយៗមានវិញ្ញាសារដែលពិសេសៗ ជាច្រើននឹងធ្វើឱ្យ បេក្ខជន និងទស្សនិកជន រំភើបរីករាយពេញចិត្តជាមួយកម្មវិធីថ្មី Rapper FIGHTER នៃស្ថានីយ ទូរទស្សន៍ភិអិនអិន ។

កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួម ជាមួយកុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំង ទឹកផ្លែឈើ Freshy ផងដែរ។ កម្មវិធី Rapper FIGHTER ជាកម្មវិធីស្នាដៃរបស់ផលិតករខ្មែរ ដែលមានទំរង់ប្រឌិតផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញទំរង់ពី បរទេសឡើយ។

កម្មវិធីថ្មី Rapper FIGHTER ផ្ទុះការគាំទ្រខ្លាំងពីបេក្ខជន និងសិល្បករសិល្បការនីជាច្រើនរូប!
សិល្បករ សិល្បការនីជាច្រើនរូប បានចូលរួមសន្និសីតសារព័ត៌មានជាផ្លូវការរបស់កម្មវិធី Rapper FIGHTER ដែលជាកម្មវិធី ប្រឡងចម្រៀងរ៉េដ៏ធំប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយ ទូរទស្សន៍ភិអិនអិន ។ ពួកគាត់បានសរសើអំពី Rapper FIGHTER ថាមានទំរង់ថ្មី និងរៀបចំ ឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរៀបចំស្វាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ទាំព្រមងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និង តំណរភ្ជាប់ Link ងាយស្រួលក្នុងការងារ ទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។ គួរឱ្យកត់ សំគាល់ឃើញថា ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយកនូវកម្មវិធីថ្មីៗ ទំនើបសម្រាប់កម្ពុ ជាឆ្ពោះទៅមុខ។

ងាយមែនទែន ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប Rapper FIGHTER គ្រាន់តែចុច Link ផ្លូវការ https://www.addmii.com/e/RAPPERFIGHTER ឬស្កេន QR កូដលើ ផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។

តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី Rapper FIGHTER នេះ គឺលោក រ៉ូមីអូ បាន ឱ្យដឹងថា យើងគ្រាន់តែ បើកដំណើរការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីត សារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅ ជិត ១០០ នាក់។ ភាគច្រើនពួក កាត់សរសើរ ថាមើលទៅកម្មវិធី Rapper FIGHTER មានលក្ខណៈពិសេសច្រើន និងគួរឱ្យ ទុកចិត្តចំពោះការដាក់ពាក្យចូលរួមប្រឡងដោយយុត្តិធម៌។

ម្ចាស់ជ័យលាភី នឹងគ្រង់ខ្សែកដ៏ធំ RAPPER FIGHTER ជាមួយប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (60លានរៀល) ចំណែកបេក្ខជនកំពូល ៤រូបទៀត ទទួលបានប្រាក់រង្វាន់ ៥ ០០០ ០០០ រៀល (៥លានរៀល) ក្នុង ១នាក់ លើសពីនេះ មានកុងត្រា Concert ចំនួន ១០លើក និងឱកាសការងារជាច្រើនពី ស្រាបៀរ GANZBERG និងពីស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់បេក្ខជនកំពូល ៥រូបចុងក្រោយ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...