ចំណេញជាទឹកប្រាក់រហូតដល់ $25,800 ពីខុនដូ អ័រគីដេនាឳកាសបុណ្យភ្ជុំបិណ្ឌ

Date:

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ នាឳកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាការផ្តល់នូវភាពងាយស្រួលជូន លោក លោកស្រីដែលមានបំណងចង់បាន នូវខុនដូដែលមានបរិយាកាស រស់នៅស្រស់ស្រាយ ស៊ីវិល័យ ក្លឹបហាត់ប្រាណបំពាក់ដោយឧបករណ៍ទំនើបៗ រួមជាមួយនឹងគ្រឿងបរិក្ខារដ៏សំបូរបែប ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) មានជាប្រូម៉ូសិនដ៏ពិសេសជូនទៅដល់អតិថិជន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ តុលា ឆ្នាំ 2024 ដែលមានទីតាំងស្ថិតនៅលើផ្លូវ 2004 ទល់សាលាអន្តរជាតិ CIA។

ការប្រកាសផ្តល់ជូននេះដែរ គឺចំនួនមានកំណត់ ត្រឹមតែ 8យូនីតតែប៉ុណ្ណោះ បូករួមជាមួយនឹងការផ្តល់ជូនថ្លៃគ្រប់គ្រង 1 ឆ្នាំ ចំណេញសរុប $25,800។ កាន់តែពិសេស លោក លោកស្រីបង់ត្រឹមតែ ១០% ជាមួយជម្រើសការបង់ប្រាក់ងាយស្រួល គឺអាចចូលរស់នៅបានភ្លាមៗតែម្តង។

ជាចុងក្រោយ ពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) ក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបាន។ ក្រុមហ៊ុននឹងនៅតែបន្តខិតខំប្រឹងប្រែង និងបន្តផ្តល់ជូនគុណភាព និង សោភ័ណភាពការងារសាងសង់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណិតជូនទៅដល់អតិថិជនគ្រប់រូប។

ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
លេខទូរស័ព្ទ៖ 098 733 333

Share post:

spot_imgspot_img

Popular

More like this
Related

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...

អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»

ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...