«យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

Date:

ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» បានវិលត្រឡប់មកវិញជាមួយនឹង គម្រោងផែនការសកម្មភាពថ្មីៗ សម្រាប់ដោយវិវត្តចេញពីការផ្តោតលើការ បញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។

កម្មវិធីបើកជាផ្លូវការនៃ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ក្រោមការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត លោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង សេង អភិបាលរាជធានីភ្នំពេញ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ស្ថាប័នពាក់ព័ន្ទនានា រួមមានទាំងយុវជនសុច្ឆន្ទៈស្អាត និងសិស្សានុសិស្សផងដែរ។

ដោយវិវត្តចេញពីការផ្តោតលើការបញ្ជ្រាបសារអប់រំ លើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយ ការប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈអាចប្រើប្រាស់បានម្តងទៀត នៅក្នុងឆ្នាំ២០២៤នេះ ស្អាតនឹងផ្តោតបន្ថែមលើការបញ្ជ្រាបសារអប់រំ ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។ យុទ្ធនាការឆ្នាំ២០២៤នេះ នឹងផ្តោតសំខាន់លើគោលគំនិតសំខាន់ៗចំនួនបីគឺ៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និង ប្រតិបត្តិស្អាត។ ក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាត បានដាក់ចេញនូវផែនការសកម្មភាពចំនួន៤ធំៗក្រោមទិសស្លោក «ខ្មែរស្អាត» រួមមាន៖

១. ក្លិបយុវជនស្អាត
គម្រោងភ្នំពេញស្អាត នឹងបង្កើតនូវកន្លែង ឬក្រុមមួយសម្រាប់យុវជនស្អាតទាំងឆ្នាំចាស់ និងឆ្នាំថ្មីអាចបន្តទំនាក់ទំនង ចូលរួមផ្លាស់ប្តូរគំនិតយោបល់ សម្រាប់បន្តអភិវឌ្ឍខ្លួន និងសង្គម។ គោលបំណងចម្បងរបស់ស្អាតគឺ ចូលរួមបង្កើតធនធានមនុស្សសម្រាប់កម្ពុជា។

២.ចិត្តខ្ញុំស្អាត ខ្មែរស្អាត
ផែនការសកម្មភាពនេះគឺជា បណ្តុះចិត្តគំនិតដើម្បីអោយមានការគិតល្អ មានចិត្តជ្រះថ្លាដែលជាផលវិជ្ជមានក្នុងចិត្ត និងអាកប្បកិរិយាក្នុងការរស់នៅប្រចាំថ្ងៃ។ ការគិតស្អាត មានចិត្តគំនិតស្អាត នោះអាកប្បកិរិយាក្នុងការរស់នៅក៏ស្អាតដូចគ្នា។

៣.ជំរំខ្មែរស្អាត
ជំរំខ្មែរស្អាត ជាកម្មវិធីមួយដែលយើងធ្វើការបោះជំរំ ដែលនាំយុវជនទៅទទួលបាននូវបរិយាកាសប្លែក ដើម្បីផ្តោតអារម្មណ៍ ក្នុងការសិក្សា ហ្វឹកហាត់ និងអប់រំចិត្តខ្លួនក្នុងនាមជាយុវជនខ្មែរ។

៤.ធុរកិច្ចយើងស្អាត ខ្មែរស្អាត
ធុរកិច្ចយើងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្រ្ជាបសារ ទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បង្កើតបរិយាកាសបៃតងក្នុងបរិវេណការងារ ផ្លាស់ប្តូរឥរិយាបថអោយចេះប្រតិបត្តិស្អាត ក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក ក៏ដូចជាអតិថិជនរបស់អាជីវកម្មនោះផងដែរ ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...