All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

Date:

ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេស ដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែម កាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុង កម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។

សម្រាប់ម៉ូឌែលហុងដា PCX កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់ រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យឈានមុខគេ។ ហើយសម្រាប់ហុងដា PCX ស៊េរីថ្មី2025 បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង កាន់តែប្រសើរជាងមុន ក្រោមគំនិត SYNCING THE FUTURE ដែលទទួលបានការធ្វើវានុវត្តន៌ថ្មីជាមួយ Honda RoadSync ផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងបទពិសោធន៍នាពេលអនាគត។

កុងទ័ររចនាថ្មីទំហំ ៥ អ៊ិញ អេក្រង់ ប្រភេទ TFT LCD បង្ហាញមុខងារពេញលេញនិងច្បាស់ល្អ ភ្ជាប់ជាមួយមុខងារ Honda RoadSync រួមមានការទទួលទូរសព្ទ័ ការខលត្រលប់ មុខងារស្វែងរកទីតាំង មុខងារស្តាប់តន្ត្រី ក៏ដូចជាប្រវត្តនៃការធ្វើដំណើរ និងមុខងារ HSTC (Honda Selectable Torque Control) system, ជាមុខងារការពារនិងគ្រប់គ្រងកង់មុខនិងកង់ក្រោយ ដោយរក្សារលំនឹង បង្កើនសុវត្ថិភាពទ្វេរដងរាល់ពេលធ្វើដំណើរ។

បំពាក់បន្ថែមនូវកុងតាក់សម្រាប់បញ្ជាបែបពហុមុខងារ តាមតម្រូវការបំពាក់ជាពិសេសប្រើប្រាស់ជាមួយ Honda Roadsync បង្កើនភាពងាយស្រួលដល់អ្នកបើកបរ ជាមួយភាពទំនើបចុងក្រោយ ផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់ទីកន្លែង បានប្រសើរជាងមុនប្រកបដោយភាពជឿជាក់បំផុត លើការគ្រប់គ្រងប្រតិ្តបត្តិការគ្រប់មុខងារ។

ប្រព័ន្ធហ្វ្រាំង ABS ព្រមទាំងបន្ទះហ្រ្វាំឌីសមុខក្រោយ បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍ កាន់តែមានទំនុកចិត្ត។
ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

បើក្រឡេកមកមើលការរចនាថ្មី ចង្កៀងមុខក្រោយកាន់តែប្រណីត លាយបញ្ចូលគ្នាជាមួយល្អឥតខ្ចោះ។
ឃ្លុបដាក់ឥវ៉ាន់មានទំហំធំទូលាយ ដែលមានចំណុះរហូតដល់ទៅ 30លីត្រ ដែលអាចទុកមួកសុវត្ថិភាពដែលមានចង្ការ FULL FACE HELMET បានយ៉ាងពេញលេញជាមួយនឹង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូ មកជាមួយនឹង USB TYPE-C បង្កើនភាពងាយស្រួលទ្វេរដង។

សោរឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
កាន់តែពិសេសនោះគឺ All-New Honda PCX ស៊េរីថ្មី មាន៤ ពណ៌សម្រាប់ជ្រើសរើស៖ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និង ពណ៌ខៀវ ហើយមានតែនៅក្រុមហ៊ុន អិន ស៊ី អិច តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ ០១០៩២២៩២២០
Website: https://www.ncxhonda.com/motorcycles/kh/WW160SS-CA

Share post:

spot_imgspot_img

Popular

More like this
Related

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុងទាំងយប់ ដើម្បីជួយសង្គ្រោះបុរសនិងស្ត្រី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១...

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតរបស់អាស៊ាន ឈានមុខគេក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាម

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតមួយរបស់អាស៊ីអាគ្នេយ៍...