ផ្ទុះហើយ! BYD Sealion 5 និង BYD ATTO 2 បានប្រកាសតម្លៃជាផ្លូវការ​ ត្រឹម $22,300 និង $25,800​ ប៉ុណ្ណោះ

Date:

ភ្នំពេញ: BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង​​     រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជា បានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។
តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ 25,800 ដុល្លារ។

ខ្លាំងបំផុតក្នុងកម្រិតតែមួយ, តម្លៃប្រកួតប្រជែងល្អបំផុត, ជម្រើសថ្មីសម្រាប់ការធ្វើដំណើរបៃតង
ចាប់តាំងពី Pre-order មក, BYD ATTO 2 និង BYD Sealion 5 បានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អ ត្រឹមតែប្រាំថ្ងៃបន្ទាប់ពី Pre-order បានចាប់ផ្តើម, ចំនួនកក់បានកើនឡើងលើសពី 200 គ្រឿង ហើយ ទទួលបានការសាទរនៅក្នុងទីផ្សារ។ នៅពេលដាក់លក់ជាផ្លូវការនៅលើទីផ្សារ ម៉ូដែលទាំងពីរនឹងបន្តបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់ផ្នែក ទំហំ ដំណើរការ សេដ្ឋកិច្ច និងគុណភាព ជាមួយនឹងគុណសម្បត្តិដែលមានគឺ “កាន់តែធំ កាន់តែខ្លាំង  កាន់តែសន្សំសំចៃ និងកាន់តែមានតម្លៃប្រកួតប្រជែងល្អ “។

BYD Sealion 5៖ ប្រើសាំងក៏បាន អគ្គិសនីក៏បាន, មានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ក្នុងនាមជាម៉ូដែលHybrid ទំនើប DM-i BYD Sealion 5 មានការរចនាថ្មីបំផុតបែប Dragon Face របស់ BYD ហើយខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំ និងខ្លាំង។ បើនិយាយពីផ្នែកខាងក្នុងវិញ វាត្រូវបានបំពាក់ដោយអេក្រង់ 10.1អ៊ីញអាចបង្វិលបាន និងប្រព័ន្ធតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ដែលគាំទ្រការបញ្ជាដោយសំឡេង ការអាប់ដេតពីចម្ងាយ និងមុខងារឆ្លាតវៃផ្សេងទៀត ដែលធ្វើអោយការបើកបរកាន់តែងាយស្រួល និងឆ្លាតវៃ។ បើនិយាយពីថាមពលវិញ រថយន្ត BYD Sealion 5 មានម៉ូដថាមពលដែលអាចបត់បែនបាន ដែលអាចប្រើសាំងក៏បាន  អគ្គិសនីក៏បាន ជាមួយនឹងចម្ងាយបើកបរសរុបរហូតដល់ 1,090 គីឡូម៉ែត្រ វាមានគុណសម្បត្តិ បើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ដែលអាចដោះស្រាយបាននូវការបើកបរផ្លូវឆ្ងាយ ។

BYD ATTO 2៖ ជម្រើសល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងក្នុងទីក្រុង
BYD ATTO 2 ជាម៉ូដែលអគ្គិសនីសុទ្ធរបស់ BYD ត្រូវបានបង្កើតឡើងនៅលើ e-platform 3.0 និងមានដង់ស៊ីតេថាមពលខ្ពស់ និង បើកបរបានឆ្ងាយ។ គម្លាតភ្លៅមានប្រវែងរហូតដល់ 2,620 មីលីម៉ែត្រ ហើយរូបរាងតូច និងងាយបត់បែន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD ATTO 2 គាំទ្រមុខងារសាកថ្មលឿនដែលចំណាយពេលត្រឹមតែ 28 នាទីដើម្បីសាកពី 30% ទៅ 80% ធ្វើអោយ ការប្រើប្រាស់ប្រចាំថ្ងៃងាយស្រួលនិងកាន់តែប្រសើរឡើង ។ រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយអេក្រង់​ឆ្លាតវៃអាច​បង្វិលបាន​ទំហំ 12.8 អ៊ីង ដែល​អាច​គាំទ្រ​មុខងារ​ឆ្លាតវៃ​ជាច្រើន​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​បច្ចេកវិជ្ជា​កាប៊ីន​ឆ្លាតវៃ​របស់ BYD ការ​បើកបរ​កាន់​តែ​ងាយស្រួល និង​រីករាយ។

ធានារយៈពេល 8 ឆ្នាំ 160,000 គីឡូម៉ែត្រ, ប្រើប្រាស់រថយន្តដោយឥតកង្វល់
BYD ផ្តល់ជូន BYD ATTO 2 និង BYD Sealion 5 ជាមួយនឹងការធានាបន្ថែមរយៈពេល 8 ឆ្នាំ និង 160,000 គីឡូម៉ែត្រ ដែលគ្របដណ្តប់យ៉ាងពេញលេញនូវ ធាតុស្នូលសំខាន់ៗ និងធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់យានយន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដឹតដល់ជូនដល់អ្នកប្រើប្រាស់ផងដែរ។

ចាក់ឫសកាន់តែជ្រៅចូលទីផ្សារកម្ពុជា និងផ្តល់សេវាកម្មក្នុងស្រុកកាន់តែប្រសើរឡើង
កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ 13,000 ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបាន     បំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង 100 គ្រឿងក្នុងមួយថ្ងៃ។

បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅក្នុងស្រុក
BYD ប្រកាន់ខ្ជាប់នូវបេសកកម្ម “ការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្ស ធ្វើអោយជីវិតកាន់តែប្រសើរ” ដែលវាស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់ជូនអតិថិជននូវគុណតម្លៃនិងភាពរីករាយកាន់តែច្រើន។ នៅក្នុងយុទ្ធនាការ “បញ្ចូលទឹកប្រាក់ និង ឈ្នះរង្វាន់” កន្លងមក, ក្រុមហ៊ុន Smart បាន  យក BYD Seagull និង BYD Dolphin ធ្វើជារង្វាន់ធំ ដោយសង្កត់ធ្ងន់ថា រថយន្តអគ្គិសនីមិនត្រឹមតែជានិន្នាការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនាគតនៃការអភិវឌ្ឍន៍បៃតងផងដែរ។ ភាគីទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជា និងធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់កម្ពុជា។

អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង
ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “អតិថិជនជាចំបង” កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...