តើអ្នកត្រៀមខ្លួន សម្រាប់សេដ្ឋកិច្ចប្រែប្រួល ឆ្នាំ២០២៥? សូមចូលរួមវេទិកា “ហិរញ្ញវត្ថុអ្នក”

Date:

ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance ឆ្នាំ២០២៥” នឹងប្រមូលផ្តុំអ្នកជំនាញហិរញ្ញវត្ពុពីស្ថាប័នផ្សេងៗគ្នា នៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ របស់ពួកគេក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នៅអគារ ISI Tower ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:៣០ ល្ងាច។

វាគ្មិនកិត្តិយសរួមមាន៖
លោក ង៉ែត ជូ – អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន នឹងចែករំលែកអំពីការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយភាពឆ្លាតវៃ
លោក អឿ សុធារ័ត្ន – ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីតប្យរ៉ូ (CBC) នឹងពន្យល់អំពីការកសាងកម្រិតឥណទានល្អ
លោក ហោ ប៊ុនថែ – អគ្គនាយករងធនាគារវីង នឹងណែនាំអំពីការប្រើប្រាស់​សេវាធនាគារប្រកបដោយសុវត្ថិភាព
លោក ទុយ ហុង – នាយកគ្រប់គ្រងក្រុមហ៊ុន Localize Tech Solution នឹងបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ (JCI Mekong) សហការជាមួយ កាក់សេន (Kakcent) ក្នុងគោលបំណងជួយប្រជាជនកម្ពុជាដោះស្រាយ បញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច។

កម្មវិធីនឹងរួមបញ្ចូលទាំងការធ្វើបទបង្ហាញគន្លឹះ, ការពិភាក្សាក្រុម, និងការសន្ទនាកម្រិតខ្ពស់ជាមួយវាគ្មិន។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ១៥០ នាក់ រួមទាំងសហគ្រិន អ្នកអាជីវកម្ម និស្សិត និងអ្នកដែលចាប់អារម្មណ៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

សំបុត្រចូលរួមព្រឹត្តិការណ៍មានតម្លៃ ៦ ដុល្លារសម្រាប់សមាជិក​JCI Cambodia និង ៨ ដុល្លាសម្រាប់សាធារណជន។កុំរង់ចាំយូរ! ចំនួនកន្លែងមានកំណត់!
👉 JCI Member កក់សំបុត្រតាម T.me/ponharithp
👉 NON-Member កក់សំបុត្រតាម https://bookme.plus/t/events/your-finance-2025

ព្រឹត្តិការណ៍នេះត្រូវបានឧបត្ថម្ភដោយធនាគារ Wing, LYK Money Exchange, So-Link Accounting Firm និងដៃគូផ្សេងទៀត។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...