អ្នកជំនាញហិរញ្ញវត្ថុង ៤រូប ចែករំលែកចំណេះដឹង ក្នុងព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក”

Date:

ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។

លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”

លោក ទុយ ហុង បានបង្ហាញអំពីប្រភេទបច្ចេកវិទ្យានិងឧបករណ៍ជំរុញការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានណែនាំពីកម្មវិធីគណនេយ្យ ដំណោះស្រាយលំហូរសាច់ប្រាក់ និងឧបករណ៍វិភាគទិន្នន័យសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ដោយលើកឡើងថា “កម្ពុជាកំពុងឈានចូលយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយអាជីវកម្មដែលអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនឹងមានអត្ថប្រយោជន៍ប្រកួតប្រជែងច្រើន។”

លោក ហោ ប៊ុនថែ បានពន្យល់អំពីការប្រើប្រាស់ OPM (Other People’s Money – ប្រាក់របស់អ្នកដទៃ) ដើម្បីពង្រីកសក្តានុពលអាជីវកម្មនិងផ្ទាល់ខ្លួន។ “បំណុលវិនិយោគអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពង្រីកអាជីវកម្មឬបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួន។” លោកបានបង្ហាញពីរបៀបប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព តាមរយៈប្រព័ន្ធធនាគារ។

លោក អឿ សុធារ័ត្ន បានពន្យល់អំពីរបាយការណ៍ឥណទាននិងសារប្រយោជន៍របស់វា។ “របាយការណ៍ឥណទានគឺដូចជាកាតពិន្ទុហិរញ្ញវត្ថុរបស់អ្នក” លោកបានពន្យល់។ “វាប្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុអំពីទំនុកចិត្តដែលពួកគេអាចដាក់លើអ្នកជាអ្នកខ្ចីប្រាក់។” លោកបានបង្ហាញពីរបៀបកសាងនិងថែរក្សាពិន្ទុឥណទានល្អ ដែលអាចជួយទទួលបានអត្រាការប្រាក់ទាបជាងនិងលក្ខខណ្ឌឥណទានល្អប្រសើរ។

អ្នកឧកញ៉ា គីម សុខអេង ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ JCI Mekong បានប្រកាសថាវេទិកា “ហិរញ្ញវត្ថុអ្នក-Your Finance” នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ព្រមទាំងនឹងមានព្រឹត្តិការណ៍តូចៗបន្ថែមទៀតក្នុងឆ្នាំនេះ។

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...