ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

Date:

ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

កន្លងមក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា ។ លើសពីនេះក្រុមហ៊ុនតែងតែចូលរួមជួយដល់យុទ្ធនាការសប្បុរសធម៌ផ្សេងៗទៀតដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាជួយដល់សកម្មភាព មនុស្សធម៌របស់អង្គការសង្គមស៊ីវិល និងសហគមន៍ផងដែរ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យល់ច្បាស់ថាការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌ នៃការចែករំលែក ដែលជាការផ្សារភ្ជាប់ រវាងសប្បុរសជនជាមួយជនរងគ្រោះ ប្រជាពលរដ្ឋដែលជួបការលំបាក និងសហគមន៍ងាយរងគ្រោះ ដែលជាអ្នកទទួលផល ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ថា ការចែករំលែក គឺជាមាគ៌ា មួយប្រកបដោយគុណតម្លៃ ដែលអាចចូលរួម ចំណែកបង្កើត ឲ្យមានភាពវិជ្ជមាននៅក្នុងសង្គមកាន់តែច្រើន ហើយក្រុមហ៊ុនក៏នឹងនៅតែបន្តសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមផ្សេងៗទៀតនាពេលអនាគតដើម្បីបន្តដំណើរពីបេះដូងក្នុងការបន្តចែករំលែកក្តីស្រលាញ់ និងផ្តល់ស្នាមញញឹមជូនដល់សង្គមជាតិឲ្យបានកាន់តែច្រើនថែមទៀត ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមមេត្តាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ឱ្យបានផុលផុសដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិគ្រប់គ្រាន់សម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងក៏ដូចជានៅទីកន្លែងផ្សេងទៀត ក្នុងតំបន់ និងក្នុងពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...