ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧបត្ថម្ភថវិកា ២០០លានរៀល ជូនកងទ័ពជួរមុខឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

Date:

ភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងស្មារតីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខជាតិ និងការពារព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

លើសពីនេះទៅទៀតការឧបត្ថម្ភនេះ  ជាការឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងកសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាពជាតិ និងសាមគ្គីភាពជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកក្នុងសកម្មភាពសង្គម ដែលសកម្មភាពនេះគឺជាបេសកកម្មដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តបានយ៉ាងល្អខ្ជាប់ខ្ជួនក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ។ រាល់ការអំពាវនាវរបស់សម្តេចប្រធានព្រឹទ្ធសភា និងរបស់សម្តេចនាយករដ្ឋមន្ត្រីឱ្យចូលរួមគាំទ្រដល់គំនឹតផ្តួចផ្តើមផ្សេងៗរបស់សម្តេចគឺក្រុមហ៊ុនហនុមានប៊ែវើរីជីស តែងតែចូលរួមយ៉ាងសកម្មជានិច្ច។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដួងព្រលឹងនៃបុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបតែសុខសុវត្ថិភាព មានសុខភាពរឹងប៉ឹង កំលាំងមាំមួនដើម្បីបន្តការពារបូរណភាពទឹកដីមានជោគជ័យលើខ្មាំងសត្រូវឈ្លានពានឱ្យវាវិនាសខ្ចាត់ខ្ចាយ ពីទឹកដីសុវណ្ណភូមិជាទីស្នេហារបស់យើងកុំបីខាន៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...