អស្ចារ្យ​ ! ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ផោ​វើ​រេ​ម បន្ត​ឈ្នះមេដាយមាស​ពី Monde Selection ជា​លើក​ទី​ ២

Date:

រាជធានីភ្នំពេញ ៖ ពិតជា​មោទនភាព ក្នុង​រយៈពេល ​2 ​ឆ្នាំ​ជាប់​ៗ​គ្នា ភេសជ្ជៈ​ប៉ូវ​កម្លាំង ផោ​វើ​រេ​ម (POWARAM) ត្រូវ​បាន​ទទួលស្គាល់​ពី​គុណភាព​និង​រសជាតិ​កម្រិតស្តង់ដារ​អន្តរជាតិ ពី​ស្ថាប័ន​វាយតំលៃ​គុណភាព​អន្តរជាតិ​ដ៏​ល្បី MONDE SELECTION ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ប្រព្រឹត្តិ​នៅ​ទីក្រុង​ប្រាក​សាធារណរដ្ឋ​ឆេ​ក ​។ ការ​បន្ត​ឈ្នះ​មេដាយមាស​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​ និង​ជាទី​មោ​ទ​ន​ដល់​ប្រទេស​ជាតិ ដែល​ម៉ាក​សញ្ញា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​នេះ​អាច​ប្រកួតប្រជែង​ជាមួយ​និង​ម៉ាក​សញ្ញា​ផ្សេង​ៗ​ទៀត​ទូ​ទាំង​ពិភពលោក ​។​

គួរ​បញ្ជាក់​ថា មេដាយមាស Monde Selection ត្រូវ​បាន​ពិនិត្យ​វិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់​ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​អន្តរជាតិ Monde Selection នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ផោ​វើ​រេ​ម គឺ​ពិតជា​មានគុណ​ភាព​និង​រសជាតិ​ល្អ​ឥត​ខ្ចោះ​ស័ក្តិសម​និង​មេដាយមាស​កម្រិត​ពិភពលោក (Gold Medal) ដែល​ខ្លួន​ទទួល​បាន​នេះ ​។

យោង​តាម​គណៈកម្មការ​ជំនាញ ភាព​លេចធ្លោ​នៃ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ផោ​វើ​រេ​ម​ ផ្តល់​នូវ​ចំណាប់អារម្មណ៍​ដ៏​ប្លែក​ជាមួយនឹង​រសជាតិ​ឆ្ងាញ់​ជូរអែម ឈ្ងុយ​ក្លិន​ផ្លែ​ឈើ​ដល់​ចុង​ច្រមុះ​ភ្លាម​ៗ ហើយ​ក្រអូប​ជាប់មាត់​ក្រោយ​ពិសា​រួច​ ។ ការ​រួម​បញ្ចូល​ដ៏​ល្អ​ឥត​ខ្ចោះ​រវាង​រសជាតិ​ជូរអែម​ទាំង​ពីរ​នេះ​ផ្តល់​នូវ​អារម្មណ៍ និង​បទ​ពិសោធន៍ ​នៃ​រសជាតិ​ដ៏​សម្បូរ​បែប​ដែល​មិន​អាច​បំភ្លេច​បាន ​។ ជាង​នេះ​ទៅ​ទៀត ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផោ​វើ​រេ​ម ផ្សំ​ឡើង​ពី​រូបមន្ត​ពិសេស និង​វិ​តា​មីន​ជា​ច្រើន​ប្រភេទ​ដែល​ជួយ​បង្កើន ថាមពល ស្មារតី មុខងារ​ខួរក្បាល ដើម្បី​អានុភាព​ឆ្ពោះទៅ​ភាព​ជោគជ័យ​ដល់​អតិថិជន​របស់​ខ្លួន ​។

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ផោ​វើ​រេ​ម ​បាន​បេ្ត​ជ្ញា​ចិត្ត​ថា​នឹង​បន្ត​អភិវឌ្ឍ​គុណភាព​និង​រសជាតិ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ជូន​នូវ​ភេសជ្ជៈ កម្រិតស្តង់ដារ​ពិភពលោក​ជូន​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ​។

FB Page: https://www.facebook.com/PowaramEnergyDrink

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...