មិត្ដហ្វូន ធានាស្ថិរភាពបណ្តាញ ខណៈពេលមានការរំខាន ពីខ្សែកាបក្រោមសមុទ្រនៅតំបន់ព្រំដែន

Date:

ដើម្បីឆ្លើយតបទៅនឹងការរំខាន ក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិ ជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បានអនុវត្តវិធានការបច្ចេកទេសចាំបាច់ភ្លាមៗ ដើម្បីធានាបាននូវប្រតិបត្តិការគ្មានការរំខាន នៃបណ្តាញទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន។

ទោះបីជាមានផលប៉ះពាល់មួយផ្នែកដោយបញ្ហាខ្សែកាបក៏ដោយ មិត្តហ្វូនបញ្ជាក់ថា សេវាទូរគមនាគមន៍ទាំងអស់នៅតែមានស្ថេរភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធបម្រុងទុក ដ៏រឹងមាំដែលត្រូវបានវិនិយោគជាយុទ្ធសាស្រ្តជាមុន។ ជាពិសេស មិត្តហ្វូនបានបើកដំណើរការផ្លូវបញ្ជូន ទិន្នន័យជំនួសតាមរយៈព្រំដែនវៀតណាម និងឡាវ ជាមួយនឹងសមត្ថភាពបម្រុងទុកសរុបរហូតដល់ 1.1 Tbps រួមបញ្ចូលទាំងកម្រិតបញ្ជូនដែលបានបម្រុងទុកដើម្បីគាំទ្រដល់តម្រូវការបន្ទាន់របស់ប្រតិបត្តិករផ្សេងទៀត។

ជាលទ្ធផល សេវាកម្មទាំងអស់ រួមទាំងសំឡេង អ៊ិនធឺណិត ទិន្នន័យចល័ត និងវេទិកាឌីជីថល នៅតែបន្តដំណើរការយ៉ាងរលូន បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័ននានាទូទាំងប្រទេសកម្ពុជា។

លោក ហ្សន ជីញ (Doan Chinh) CIO នៃក្រុមហ៊ុន Metfone បានបញ្ជាក់ថា ការរក្សាបាននូវគុណភាពនៃសេវាកម្មទូរគមនាគមន៍ មិនត្រឹមតែជាកាតព្វកិច្ចបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីភាពបត់បែន និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនជាមុន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពណាមួយ — ពីឧប្បត្តិហេតុដែលមិននឹកស្មានដល់ រហូតដល់ការរំខានកាន់តែទូលំទូលាយ។ Metfone ផ្តល់អាទិភាពយ៉ាងខ្ជាប់ខ្ជួននូវភាពជឿជាក់ និងស្ថេរភាពនៃបណ្តាញរបស់ខ្លួន ដោយធានាថាគ្មានការរំខានការទំនាក់ទំនង ដែលជាកត្តាសំខាន់ក្នុងជីវិតសម័យទំនើប និងប្រតិបត្តិការក្នុងសង្គម។

ក្នុងនាមជាសហគ្រាសទូរគមនាគមន៍ដែលមាន ការគ្របដណ្តប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយនៅទូទាំងប្រទេស មិត្តហ្វូនបន្តវិនិយោគលើបច្ចេកវិទ្យា សមត្ថភាពបម្រុងទុក និងគុណភាពសេវាកម្ម ដើម្បីកសាងប្រព័ន្ធអេកូទូរគមនាគមន៍ប្រកបដោយនិរន្តរភាព។ ជាពិសេសក្នុងអំឡុងពេលមានការរអាក់រអួល តួនាទីរបស់មិត្តហ្វូនជាអ្នកបង្កើតការតភ្ជាប់កាន់តែ មានសារៈសំខាន់ ដែលរួមចំណែកដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ច។

ជាមួយនឹងបេសកកម្មរបស់ខ្លួន ក្នុងនាមជាប្រតិបត្តិករជាតិ Metfone ប្តេជ្ញារួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសង្គមដែលមាន ទំនាក់ទំនងប្រកបដោយចីរភាព។ រាល់សកម្មភាពបច្ចេកទេសដែលបានធ្វើឡើងនៅថ្ងៃនេះ តំណាងឱ្យជំហានរយៈពេលវែងឆ្ពោះទៅរក ការរក្សាទំនុកចិត្តសា

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...