ក្រុមហ៊ុន Smart Axiata មានការផ្ដល់ជូនពិសេសដល់អតិថិជន ដើម្បីជាការថ្លែងអំណរគុណកំឡុងពេល ដែលក្រុមហ៊ុនផ្លាស់ប្ដូរបណ្ដាញ IP

Date:

ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។

កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត បានធ្វើការបង្កើតនូវតំណរភ្ជាប់ថ្មី សម្រាប់ការផ្លាស់ប្តូរនូវបណ្តាញអ៉ីនធឺណិតដែលមានទំហំធំ ទៅកាន់ច្រកអន្តរជាតិដ៏មានសុវត្ថិភាព រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរខ្សែកាបអុបទិកនិងការបញ្ជូនអ៉ីនធឺណិត ដែលពីមុនរត់កាត់ប្រទេសថៃ។ ការផ្លាស់ប្តូរដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវឯករាជ្យភាពឌីជីថល និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិត ឱ្យកាន់តែមានសុវត្ថិភាព និងពេញលេញ។

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានបេ្តជ្ញាចិត្តយ៉ាងពេញលេញ ចំពោះទំនួលខុសត្រូវ ក្នុងការផ្តល់ជូននូវបទពិសោធន៍អ៉ីនធឺណិតដ៏មានស្ថិរភាព ហើយក្រុមហ៊ុនយល់ច្បាស់ថា ការរំខានដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់នូវផលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលមានការយោគយល់ចំពោះផលប៉ះពាល់ដែលបង្កឡើងពីការរអាក់រអួលនៃអ៉ីនធឺណិត ក្រុមហ៊ុន ស្មាត បានធ្វើការផ្តល់ជូនដល់អតិថិជនដូចខាងក្រោម៖
-សម្រាប់អតិថិជនដែលប្រើប្រាស់បណ្ដាញទូរសព្ទចល័ត
-ការបន្ថែមសុពលភាពរយៈពេល ៣ថ្ងៃ សម្រាប់កញ្ចប់សេវាកម្មនិងកញ្ចប់បន្ថែមទាំងអស់ ដែលដំណើរការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
-ផ្តល់ទិន្នន័យអ៉ីនធឺណិតបន្ថែមឥតគិតថ្លៃចំនួន ៣GB សម្រាប់រាល់អតិថិជនដែលបានបន្តគម្រោងរបស់ពួកគេចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
-ផ្តល់ទិន្នន័យអ៉ីនធឺណិតបន្ថែមឥតគិតថ្លៃចំនួន ៣GB សម្រាប់រាល់អតិថិជនដែលបានបន្តគម្រោងរបស់ពួកគេចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមហ៊ុន ស្មាត ក៏បានបញ្ជាក់ផងដែរថាសេវាកម្មអ៉ីនធឺណិតទាំងអស់ រួមមានបណ្ដាញទូរសព្ទចល័ត Smart @Home និង Fiber+ ត្រូវបានស្ដារឡើងវិញជាស្ថាពរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ហើយសេវាកម្មទាំងអស់ត្រូវបានត្រឡប់មកជាធម្មតាវិញ រួមជាមួយនឹងសមត្ថភាពខ្ពស់និងអាចជឿទុកចិត្តបាន។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ការផ្លាស់ប្តូរបណ្តាញនេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅកាន់ឯករាជ្យភាពឌីជីថលរបស់កម្ពុជា ហើយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែនៅជាមួយយើងខ្ញុំ» ។ លោកបានបន្តថា «ដើម្បីជាការតបស្នងនូវការអត់ធ្មត់របស់អតិថិជន យើងខ្ញុំសូមធ្វើការផ្ដល់ជូនបន្ថែមទាំងនេះ ដែលនេះជាការសុំទោសទៅលើផលប៉ះពាល់ដែលកើតមានឡើង។ យើងខ្ញុំមានការប្តេជ្ញាចិត្តកាន់តែមុតមាំ ក្នុងការនាំយកនូវបទពិសោធន៍ឌីជីថលលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា»។
ក្រុមហ៊ុន ស្មាត នឹងបន្តតាមដានយ៉ាងល្អិតល្អន់និងវិនិយោគបណ្តាញរបស់ខ្លួន ដើម្បីរក្សានូវគុណភាពសេវាកម្ម និងការពារការរំខាននាពេលខាងមុខ ធានាបាននូវប្រព័ន្ធឌីជីថលនិងការតភ្ជាប់ ដែលប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់។

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឲ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏ រឹង មាំ នេះ បញ្ជាក់ពីជំហរដ៏រឹងម៊ាំរបស់ Smart ក្នុងការផ្តល់សេវាកម្រិតពិភពលោក ខណៈពេលដែលរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...