មិត្តហ្វូន ផ្សព្វផ្សាយសុច្ឆន្ទៈ គាំទ្រដល់គ្រួសារក្រីក្ររាប់ពាន់នាក់ នៅតំបន់ព្រំដែនកម្ពុជា

Date:

ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយការ បិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាព សប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់អំណោយចំនួន ១០០០កញ្ចប់ដល់ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើន ដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។

ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់ ដោយសារការបិទច្រកព្រំដែនផ្សារព្រំ បានទទួលកញ្ចប់ឧបត្ថម្ភរួមមាន ថវិកា អង្ករ ១០គីឡូក្រាម និងសម្ភារៈសំខាន់ៗ។ សកម្មភាពនេះបង្ហាញពីស្មារតីរបស់មិត្តហ្វូន ក្នុងការឈរជាមួយសហគមន៍គ្រប់កាលៈទេសៈ។

ក្រៅពីជួយដល់ប្រជាពលរដ្ឋ មិត្តហ្វូនក៏បានបរិច្ចាគអង្ករចំនួន ២តោន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ការពារសន្តិសុខនៅតំបន់ព្រំដែន និងជួយអាជ្ញាធរក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋផងដែរ។

សកម្មភាពទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់មិត្តហ្វូននៅកម្ពុជា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនមិនត្រឹមតែ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តយ៉ាងសកម្ម នូវទំនួលខុសត្រូវសង្គមរបស់ខ្លួន។ មិត្តហ្វូនជឿជាក់ថា អាជីវកម្មអាចរឹងមាំបាន លុះត្រាតែចែករំលែកជាមួយ និងរីកចម្រើនជាមួយសហគមន៍ ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...