ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

Date:

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ – ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព និងភ្ជាប់ទំនាក់ទំនងដោយផ្តល់ជូន SkyFieSIM ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិ រួមទាំងអ្នកដែលធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយផងដែរ។

ការផ្តល់ជូនកាដូនាឱកាសនៃរដូវកម្សាន្តចុងឆ្នាំនេះ នឹងជួយបង្កើនភាពងាយស្រួល ភាពកក់ក្តៅ និងភាពងាយស្រួលដល់ការធ្វើដំណើរវិស្សមកាលរបស់អ្នក។

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ អ្នកធ្វើដំណើរដែលកក់ជើងហោះហើរពីក្រុមហ៊ុន Vietjet ទៅកាន់ប្រទេសវៀតណាមអាចទទួលបាន SkyFi eSIM ដោយឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿនរហូតដល់500MB សម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលមានសុពលភាពរយៈពេល ៣១ថ្ងៃគិតចាប់ពីថ្ងៃមកដល់។

គ្រាន់តែជ្រើសរើសជម្រើស eSIM ក្នុងអំឡុងពេលកក់សំបុត្រនៅលើគេហទំព័រ(http://www.vietjetair.com/) www.vietjetair.com (http://www.vietjetair.com/) ឬកម្មវិធីទូរស័ព្ទ “Vietjet Air” នឹងទទួលបាន eSIM ឥតគិតថ្លៃ ដែលនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់អ៊ីមែលរបស់អ្នក ហើយអាចប្រើប្រាស់បានភ្លាមៗដោយគ្រាន់តែស្កេន។

ជាមួយ SkyFi អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តបានកាន់តែងាយស្រួល ខណៈពេលដែលគេអាចធ្វើដំណើរទៅកម្សាន្តនៅតំបន់កម្សាន្តនៅទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌ចម្រុះរបស់ប្រទេសវៀតណាម និងគោលដៅកម្សាន្តផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេសវៀតណាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។

មិនថាអ្នកកំពុងជួបជុំគ្រួសារ ធ្វើដំណើរជាមួយមិត្តភក្តិ ឬផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងដោយធ្វើដំណើរកម្សាន្តនានានោះទេ Vietjet សូមអញ្ជើញអ្នកឱ្យចូលរួម “អរគុណខ្លួនឯងជាមួយនឹងជើងហោះហើរក្នុងឱកាសពិធីបុណ្យនានា” ក៏ដូចជាឱកាសដើម្បីឈប់សម្រាក ភ្ជាប់ទំនាក់ទំនងឡើងវិញ និងអបអរសាទរចុងបញ្ចប់ភាពហត់នឿយនៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

សូមរីករាយជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ Vietjet អមដោយក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ និងជម្រើសម្ហូបអាហារវៀតណាមដ៏ឈ្ងុយឆ្ងាញ់ និងម្ហូបអាហារលំដាប់អន្តរជាតិ ដូចជា ហ្វឺ បាញ់មី និងសេវាកម្មផ្សេងៗជាច្រើនទៀតនៅលើយន្តហោះ។

ផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ផ្តល់ជូនអ្នកដំណើរធ្វើដំណើរនៅក្នុងបណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ Vietjet បានយ៉ាងរលូន និងធ្វើដំណើរទៅកាន់តំបន់វប្បធម៌វៀតណាម ក៏ដូចជាតំបន់បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍នានានៅតំបន់កម្សាន្តចម្រុះរបស់អ្នកដំណើរទាំងអស់គ្នាដើម្បីរីករាយក្នុងរដូវកម្សាន្តចុងឆ្នាំនេះ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...