ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយ ក្នុងសហគមន៍អាជីវកម្មកម្ពុជា

Date:

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទស្តីពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាជីវកម្ម ដោយមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា និងតំណាងមកពីបណ្តាក្រុមហ៊ុន អាជីវកម្ម និងធនាគារនានានៅកម្ពុជា។

កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយ លោក អ៊ុក ជីបផល អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ដោយមានការចូលរួមជាវាគ្មិនពីក្រុមហ៊ុនសេវាអតិថិជន Viettel (VCX) ក្រុមហ៊ុន Metfone និង eMoney។ កិច្ចពិភាក្សាបានផ្តោតលើនិន្នាការបច្ចេកវិទ្យាដែលកំពុងកំណត់ទម្រង់ប្រតិបត្តិការអាជីវកម្ម ជាពិសេសការប្រើប្រាស់ AI ដើម្បីលើកកម្ពស់បទពិសោធន៍អតិថិជន ធ្វើកែលម្អប្រតិបត្តិការ និងគាំទ្រដល់អាជីវកម្មក្នុងដំណើរការបរិវត្តកម្មឌីជីថល។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញបានចែករំលែកបទពិសោធន៍ និងការយល់ដឹងជាក់ស្តែងអំពីរបៀបដែលអាជីវកម្មអាចប្រើប្រាស់ AI និងវេទិកាឌីជីថល ដើម្បីបង្កើនផលិតភាព កែលម្អគុណភាពសេវាកម្ម និងគ្រប់គ្រងប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ការពិភាក្សាក៏បានគ្របដណ្តប់លើការប្រែក្លាយប្រតិបត្តិការហិរញ្ញវត្ថុទៅជាឌីជីថល ការការពារទិន្នន័យ និងចំណុចសំខាន់ៗដែលអាជីវកម្មត្រូវពិចារណានៅពេលយកបច្ចេកវិទ្យាថ្មីៗមកអនុវត្ត។

ប្រធានបទសំខាន់មួយគឺរបៀបធ្វើបរិយាបន្ន AI ទៅក្នុងប្រតិបត្តិការអាជីវកម្មឱ្យសមស្របទៅនឹងតម្រូវការ និងធនធានរបស់ក្រុមហ៊ុននីមួយៗ។ តាមការលើកឡើងរបស់វាគ្មិន AI អាចធ្វើស្វ័យប្រវត្តិកម្មលើភារកិច្ចប្រចាំថ្ងៃដែលជាន់ៗគ្នា គាំទ្រដល់ការវិភាគព័ត៌មាន និងកែលម្អសេវាកម្មអតិថិជន ខណៈពេលដែលអនុញ្ញាតឱ្យបុគ្គលិកមានពេលផ្តោតលើការងារដែលទាមទារជំនាញច្បាស់លាស់ ប្រកបដោយគំនិតច្នៃប្រឌិត និងការធ្វើសេចក្តីសម្រេចចិត្ត។

ក្រុមហ៊ុន Metfone ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រើយុទ្ធសាស្ត្រពង្រីកការប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថលនៅទូទាំងប្រតិបត្តិការអាជីវកម្ម សេវាកម្មអតិថិជន និងការគ្រប់គ្រងប្រតិបត្តិការ។ ដោយផ្អែកលើបទពិសោធន៍ក្នុងទីផ្សារកម្ពុជា និងការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុនផ្សេងទៀតនៃសម័្ពន្ធ Viettel Group ក្រុមហ៊ុន Metfone មានគោលបំណងតភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។

តាមរយៈកិច្ចពិភាក្សានេះ តំណាងអាជីវកម្មទទួលបានឱកាសស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងវាយតម្លៃពីរបៀបដែល AI អាចយកទៅអនុវត្តក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏បានជួយពង្រឹងទំនាក់ទំនងរវាងអ្នកជំនាញបច្ចេកវិទ្យា និងសហគមន៍អាជីវកម្មនៅកម្ពុជា ខណៈដែលបរិវត្តកម្មឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ច៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយ ក្នុងសហគមន៍អាជីវកម្មកម្ពុជា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចពិភាក…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...