ហិរញ្ញវត្ថុ

លោក វេង សាខុន៖ ពុំទាន់មានការបិទ ការនាំស្រូវចេញពី ខេត្តតាកែវ ទៅវៀតណាម ទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងបញ្ជាក់ថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាម មានការតឹងតែង នៅតាមមាត់ច្រកទាក់ទងទៅនឹង ការអនុវត្តវិធានការទប់ស្កាត់ ការរីករាលនៃមេរោគកូវិដ ១៩ តែប៉ុណ្ណោះ។

លោក វេង សាខុន ឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ជាក់ស្តែងនៅថ្ងៃទី ៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតា កែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀល/គីឡូក្រាម៕

Most Popular

To Top