ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកសម្ពោធផ្លូវហោះហើរថ្មី ហាណូយ-អាល់ម៉ាទី ហាណូយ-ប្រាក និង អាល់ម៉ាទី-ប្រាក ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប

Date:

ភ្នំពេញ៖​ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍Vietjet បានប្រកាសបើកសម្ពោធជាផ្លូវការនូវសេវាកម្មហោះហើរថ្មីដែលតភ្ជាប់រាជធានីហាណូយ ជាមួយទីក្រុងអាល់ម៉ាទី និងទីក្រុងប្រាក ព្រមទាំងកតភ្ជាប់ទីក្រុងអាល់ម៉ាទី ជាមួយទីក្រុងប្រាក ដោយការពង្រីកបណ្តាញហោះហើរឆ្លងទ្វីបរបស់ខ្លួន និងបង្ហាញពីភាពជោគជ័យក្នុងការឈានជើងចូលទៅកាន់សហភាពអឺរ៉ុបជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។ ផ្លូវហោះហើរថ្មីទាំងនេះ ផ្តល់នូវជម្រើសធ្វើដំណើរជាច្រើនបន្ថែមទៀតរវាងប្រទេសវៀតណាម កាហ្សាក់ស្ថាន និងសាធារណរដ្ឋឆែក ព្រមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែទូលំទូលាយឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប។

សម្រាប់អ្នកដំណើរនៅកម្ពុជា សេវាហោះហើរត្រង់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ ផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់រាជធានីរបស់ប្រទេសវៀតណាម ព្រមទាំងមានជើងហោះហើរតភ្ជាប់បន្តទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ការតភ្ជាប់នេះ ផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសកាន់តែច្រើនសម្រាប់ការសម្រាកលំហែអន្តរជាតិ ការធ្វើដំណើរសួរសុខទុក្ខក្រុមគ្រួសារ បទពិសោធន៍វប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗនានានៅទូទាំងតំបន់ទាំងនេះ។

ពិធីបើកសម្ពោធផ្លូវហោះហើរថ្មីជាផ្លូវការ បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិអាល់ម៉ាទី និងអាកាសយានដ្ឋាន វ៉ាក់ស្លាវ ហាវែល ប្រាក កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ ដោយបានស្វាគមន៍ជើងហោះហើរថ្មីទាំងនេះជាមួយនឹងពិធីបាញ់ទឹកប្រោសព្រំស្វាគមន៍បែបប្រពៃណី និងការសម្តែងអបអរសាទរបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។ អ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងនេះ ក៏ទទួលបានផងដែរនូវអំណោយអនុស្សាវរីយ៍ពីក្រុមហ៊ុនអាកាសចរណ៍Vietjet ព្រមទាំងពីអាកាសយានដ្ឋានទាំងពីរផងដែរ។

បណ្តាញជើងហោះហើរទាំងនេះ នឹងត្រូវដំណើរការក្នុងមួយសប្តាហ៍ពីរដង ដែលមានកាលវិភាគហោះហើរនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះធុនធំទំនើបម៉ាក Airbus A330។ អ្នកដំណើរអាចជ្រើសរើសសេវាកម្មថ្នាក់ Business និងថ្នាក់ SkyBoss ដែលសុទ្ធតែជាសេវាកម្មប្រកបដោយភាពយកចិត្តទុកដាក់ មានជម្រើសអាហារចម្រុះ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏មានផាសុកភាព។

ទីក្រុងប្រាក ដែលជារាជធានីនៃសាធារណរដ្ឋឆែក បានទាក់ទាញភ្ញៀវទេសចរជាមួយនឹងស្ថាបត្យកម្មបែបហ្គាហ្សិក បារុក និងអាដនូវ៉ូ ព្រមទាំងសំណង់ទីក្រុងប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដែលមានអាយុកាលរាប់សតវត្សរ៍។ រីឯទីក្រុងអាល់ម៉ាទី ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកាហ្សាក់ស្ថានឯណោះវិញ មានភាពល្បីល្បាញទៅលើទេសភាពធម្មជាតិដ៏ស្រស់ត្រកាល វប្បធម៌ចម្រុះ និងទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីកណ្តាល។ ទន្ទឹមនឹងនេះ រាជធានីហាណូយរបស់ប្រទេសវៀតណាមផ្តល់នូវភាពចម្រុះគ្នាយ៉ាងសម្បូរបែបនៃវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយទីក្រុងនេះក៏បម្រើការជាច្រកផ្លូវទៅទីកន្លែងកម្សាន្តផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ប្រទេសវៀតណាមផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet លោក ង្វៀន ថាញ់សឺន បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការនូវបណ្តាញជើងហោះហើរថ្មីទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការការពង្រីកបណ្តាញអន្តរជាតិរបស់យើង។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប ដែលធ្វើឱ្យការធ្វើដំណើររវាងអឺរ៉ុប អូស្ត្រាលី និងអាស៊ី កាន់តែមានភាពងាយស្រួល។ យើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម និងនាំយកអ្នកដំណើរវៀតណាម ក៏ដូចជាអ្នកដំណើរអន្តរជាតិឱ្យកាន់តែខិតជិតទៅនឹងគោលដៅនានាដែលសម្បូរទៅដោយវប្បធម៌ បេតិកភណ្ឌ និងបទពិសោធន៍ប្លែកៗ ព្រមទាំងជួយគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្ម និងការវិនិយោគផងដែរ។»

រាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet អ្នកដំណើរអាចរីករាយជាមួយនឹងមុខម្ហូបក្តៅៗដែលរៀបចំថ្មីៗ ដែលរួមមានអាហាររសជាតិបែបវៀតណាម និងបែបអន្តរជាតិ រួមមាន គុយទាវហ្វឺ នំប៉័ងវៀតណាម និងកាហ្វេទឹកដោះគោទឹកកកវៀតណាម ផ្តល់សេវាដោយបុគ្គលិកបម្រើការលើយន្តហោះប្រកបដោយវិជ្ជាជីវៈ នៅលើយន្តហោះដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់អាកាសចរណ៍ Vietjet។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បាននាំយកនូវការសម្តែងវប្បធម៌ និងសិល្បៈដ៏លេចធ្លោឡើងទៅកាន់កម្ពស់ ១០ ០០០ ម៉ែត្រ ដោយផ្តល់នូវបទពិសោធន៍ដ៏ប្លែកលើយន្តហោះក្នុងដំណើរការហោះហើររបស់អតិថិជជន និងក្នុងឱកាសពិសេសនានា។

កាលវិភាគជើងហោះហើរ (ម៉ោងក្នុងស្រុក)

VJ031៖ ហាណូយ (HAN) ម៉ោង ៨:២៥ ព្រឹក – អាល់ម៉ាទី (ALA) ម៉ោង ១២:៥០ ថ្ងៃត្រង់ / អាល់ម៉ាទី ម៉ោង ២:២០ រសៀល – ប្រាក (PRG) ម៉ោង ៦:៥៥ ល្ងាច

VJ032៖ ប្រាក (PRG) ម៉ោង ៨:៥៥ យប់ – អាល់ម៉ាទី (ALA) ម៉ោង ៦:៤០ ព្រឹក (+១) / អាល់ម៉ាទី ម៉ោង ៨:១០ ព្រឹក – ហាណូយ (HAN) ម៉ោង ៤:២០ រសៀល

រយៈពេលរង់ចាំតភ្ជាប់ជើងហោះហើរនៅទីក្រុងអាល់ម៉ាទី៖ ៩០ នាទី។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកសម្ពោធផ្លូវហោះហើរថ្មី ហាណូយ-អាល់ម៉ាទី ហាណូយ-ប្រាក និង អាល់ម៉ាទី-ប្រាក ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ភ្នំពេញ៖​ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍Vietjet បានប្រកាសបើកសម្ពោធជាផ្លូវការនូវសេវាកម្មហោះហើ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…