Home Blog Page 103

អាហារសម្រន់ ដែលមានគុណភាពខ្ពស់ និងល្អចំពោះសុខភាពម៉ាក Chaosua មានវត្តមានជាផ្លូវការក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ

(ភ្នំពេញ)៖ អាហារសម្រន់បាយក្តាំងស្រួយជាមួយសាច់ជ្រូកផាត់ (Rice cracker), ចម្រៀកសាច់ជ្រូកស្រួយ (Crispy pork stick) ម៉ាក Chaosua ដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 1 ក្នុងប្រទេសថៃ ពេលនេះមានវត្តមានជាផ្លូវការ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។

បាយក្តាំងស្រួយ (Chaosua Rice Cracker) និងចម្រៀកសាច់ជ្រូកស្រួយ (Chaosua  Crispy Pork Stick) ជាអាហារសម្រន់ដែលយើងទាំងអស់គ្នាចូលចិត្តញុំាបំផុតជាមួយនឹងរសជាតិឆ្ងាញ់ជក់មាត់ញុំាហើយចង់ញុំាទៀត សាច់ដែលយកមកផលិតត្រូវបានសម្រិតសម្រាំង យកតែសាច់ណាដែលមានគុណភាពខ្ពស់បំផុត និងប្រើអង្ករប្រណីតផ្កាម្លិះសុទ្ធ 100% ជាមួយនឹងគ្រឿងផ្សំយកមកប្រឡាក់ដោយប្រើរូបមន្តសម្ងាត់ពិសេសគ្មានពីរ។ មិនថាសាច់បាយក្តាំង ឬចម្រៀកសាច់ជ្រូកគឺមានភាពស្រួយខ្ញោក​ ឈ្ងុយឆ្ងាញ់ ញុំាហើយជក់មាត់ ចង់ឈប់ញុំាក៏មិនបាន! គ្រប់ពេលដែលលោកអ្នកឃ្លានពេលកំពុងធ្វើដំណើរកម្សាន្ត ឬនៅផ្ទះជួបជុំជាមួយមនុស្សជាទីស្រឡាញ់ បាយក្តាំងស្រួយ (Chaosua Rice Cracker) និងចម្រៀកសាច់ជ្រូកស្រួយ (Chaosua  Crispy Pork Stick) គឺជាអាហារសម្រន់ដែលស័ក្តិសមបំផុតសម្រាប់លោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមបញ្ជាក់ផងដែរថា សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា និងជាពិសេសក្នុងរាជធានីភ្នំពេញ​បច្ចុប្បន្ននេះ
គឺសង្កេតឃើញថាប្រជាជនគិតពីសុខភាពជាចម្បង និងត្រូវការទទួលទានអាហារដែលល្អចំពោះសុខភាព
ដែលនេះវាហាក់ដូចជាការយល់ដឹងអំពីគុណប្រយោជន៍ នៃការដែលមានសុខភាពល្អក៏ដូចជាបានដាស់ឱ្យអាហារ
សម្រន់ដែលមានគុណភាពខ្ពស់ជុំវិញពិភពលោក បានមានវត្តមានមកដល់ប្រទេសកម្ពុជាផងដែរ។ Chaosua គឺជាអាហារសម្រន់ដែលល្អឥតខ្ចោះ សម្រាប់អ្នកដែលស្រឡាញ់សុខភាព ដោយគ្មានប្រើប៊ីចេង (MSG) សម្បូរដោយសារធាតុចិញ្ចឹម និងប្រូតេអ៊ីនខ្ពស់ដោយប្រើអង្ករប្រណីតផ្កាម្លិះសុទ្ធ​100%។

បាយក្តាំងស្រួយលាយសាច់ជ្រូកផាត់ (Chaosua  Rice Cracker) ត្រូវបានគេទទួស្គាល់ថាជាអាហារសម្រន់
ដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងរហ័សទាន់ចិត្តឃ្លានពេលណា អាចទទួលទានបានភ្លាមៗ
ស័ក្តិសមបំផុតសម្រាប់ អ្នកដែលរវល់ខ្លាំង។ Chaosua  Rice Cracker លាយសាច់ជ្រូកផាត់ដែលមានគុណភាព
ខ្ពស់ជាមួយនឹងអង្ករប្រណីតផ្កាម្លិះសុទ្ធដែលជួយសម្រន់ពេលដែលលោកអ្នកឃ្លាន។

ដោយឡែកសម្រាប់ចម្រៀកសាច់ជ្រូកស្រួយ (Chaosua Crispy Pork Stick) ស័ក្តិសមបំផុតសម្រាប់ទទួលទានពេលឃ្លានដោយផ្តល់នូវ បរិយាកាសរីករាយដូចជា ពេលមើលកុនជុំគ្នាពេលយប់ ឬជួបជុំមិត្តភ័ក្តិនៅខាងក្រៅជាដើម។ ព្រោះវាត្រូវបានដុតចម្អិន ដោយប្រើតែសាច់ណា ដែលមានគុណភាពខ្ពស់បំផុត និងប្រឡាក់គ្រឿងដោយប្រើរូបមន្តពិសេសសម្ងាត់គ្មានពីរសម្បូរនូវប្រូតេអ៊ីនខ្ពស់ និងសារធាតុចិញ្ចឹម។

សម្រាប់បាយក្តាំងស្រួយលាយសាច់ជ្រូកផាត់ (Chaosua  Rice Cracker) ដែលអាចរកទិញបានលើទីផ្សារក្នុងប្រទេស
កម្ពុជាគឺមាន 5 រសជាតិ៖ សាច់ជ្រូកផាត់រសជាតិដើម (Original Pork Floss), សាច់ជ្រូកផាត់រសជាតិហឹរ (Spicy Pork Floss), រសជាតិបង្គា(Shrimp), រសជាតិសារ៉ាយសមុទ្រ (Seaweed), រសជាតិមឹក ( Roasted Squid) រីឯចម្រៀកសាច់ជ្រូកស្រួយ (Chaosua Crispy Pork Stick) មាន 2 រសជាតិ៖ រសជាតិដើម (Original flavor) និងរសជាតិហឹរ (Spicy flavor)។

អំពី Chaosua
ក្រុមហ៊ុន Tia Ngee Hiang (Chaosua) ខូអិលធីឌី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1958 ក្នុងប្រទេសថៃដោយមាន
ចក្ខុវិស័យច្បាស់លាស់ក្នុងការផ្តល់ជូននូវអាហារដែលមានគុណភាពខ្ពស់លំដាប់ព្រីមៀមជូនដល់អ្នកទទួទានទាំងអស់។ Chaosua ជឿជាក់ថាអាហារល្អផ្តល់នូវជីវិតដែលពោរពេញដោយភាពរុងរឿង។

ហេតុដូច្នេះហើយបានជាគ្រប់ អាហារសម្រន់ និងប្រភេទអាហារទាំងអស់ គឺត្រូវតែមានរសជាតិឆ្ងាញ់ និងមានគុណភាពខ្ពស់ជានិច្ច។ Chaosua តែងតែផ្តល់នូវពេលវេលារីករាយគ្រប់ពេល និងការជួបជុំទទួលទានអាហារ ដែលមានសុភមង្គលសម្រាប់យើងទាំងអស់គ្នាតាមរយៈផលិតផលចំណីអាហារ ប្រភេទអាហារសម្រន់ និងអាហារទទួលទានដែលគួរជាទីទុកចិត្តបំផុត។ Chaosua ត្រូវបានបង្កើតឡើងយ៉ាងល្អបំផុតលើសពីអាហារ ដោយផ្តល់នូវភាពរីករាយ ស្នាមញញឹម និងសុភមង្គល។

ស្វែងយល់បន្ថែមពីផលិតផលរបស់យើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Chaosua Cambodia ឬក៏អាចធ្វើការទំនាក់ទំនងតាមរយៈតំណាងចែកចាយផ្លូវការរបស់យើងក្នុងប្រទេសកម្ពុជា Pacific Andaman (Cambodia)Co., Ltd ដែលមានអាសយដ្ឋាន៖​ ផ្ទះលេខ #231, Building Time Tower, ផ្លូវលេខ 217 សង្កាត់ទួលទំពូង 2 ឬទូរស័ព្ទមកកាន់លេខ៖ +855 12 517 869

តោះៗ… មកទទួលយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ Free! Free… និងប្រូម៉ូសិនដ៏អស្ចារ្យពី សាមសុង នៅផ្សារទំនើប AEON Mall សែនសុខ ទាំងអស់គ្នា…!

(ភ្នំពេញ) ថ្ងៃទី   ២០ ខែមេសា ឆ្នាំ ២០២២៖ រួសរាន់ឡើង…! ពិតជាអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង! ក្រុមហ៊ុន សាមសុង ចែកកាដូអនុស្សាវរីយ៍ឥតគិតថ្លៃភ្លាមៗសម្រាប់ការចូលរួមលេង Game សប្បាយៗ ងាយៗ ស្រួលៗ និងផ្តល់ជូនកម្មវិធីចាប់រង្វាន់សម្រាប់រាល់ការជាវផលិតផលណាមួយរបស់ សាមសុង ដែលដាក់តាំងបង្ហាញនៅផ្សារទំនើប AEON Mall សែនសុខ៖  

  – Galaxy A ស៊េរីឆ្នាំ 2022: Galaxy A13, Galaxy A23, Galaxy A33 5G, Galaxy A53 5G, Galaxy A73 5G 

– Samsung Galaxy S22 Series 

–  Samsung Galaxy Tab S8 series 

– Samsung Galaxy Tab A8 

-Neo QLED 8K 

– ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់, ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចផ្សេងៗជាច្រើនទៀត    

អ្វីដែលកាន់តែសប្បាយ និងរំភើបអស្ចារ្យបំផុតនោះអតិថិជនទាំងអស់គ្រាន់តែចូលរួមលេងហ្គេមកម្សាន្តសប្បាយៗក៏នឹងអាចទទួលបានកាដូអនុស្សាវរីយ៍ឥតគិតថ្លៃយ៉ាងច្រើនសម្បូរបែបដូចជា៖ មួកសុវត្ថិភាព, កាតាបស្ពាយ, អាវយឺតដ៏ស្រស់ស្អាត និងកាដូអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ!  

បើចង់ទទួលបានភាពអស្ចារ្យទាំងអស់នេះ…កុំភ្លេចណា៎ជួបគ្នានៅផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី 21 ដល់ 24 ខែមេសា ឆ្នាំ 2022 នៅស្តង់ សាមសុង ទាំងអស់គ្នា!  

  សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ឱ្យបានច្រើនកុះករនៅទីតាំងខាងលើ ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !    

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ភ្ញៀវទេសចរ ជាង៥លាន១៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ បូករួមថ្ងៃអាទិត្យ១ថ្ងៃ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖*ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់*ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់* ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់* ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់។យោងតាម ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖* ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់* ខេត្តកំពង់ចាម ៥៤១.៩០០ នាក់* ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់* ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់* ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់* ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់* ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់* ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់* ខេត្តកំពត ២៨៤.៨៩៣ នាក់* ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់* រាជធានីភ្នំពេញ ២៤០.៤៦០ នាក់។

លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោកបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។

លោកបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។

ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។

ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស ស្ថានភាពហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់យ៉ាង ល្អប្រសើរ ទៅកាន់គ្រប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសជាតិ ពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ បុរេសកម្ម របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការផ្តល់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលបង្កើតបានភាពសុំាសហគមន៍ គួរជាទីទុកចិត្ត និងវិធានការបង្ការ ការពារ (៣កុំ ៣ការពារ) និង វិធីសាស្ត្រ ដែលអាចព្យាបាលដោយខ្លួនឯង បានបង្កលក្ខណះអោយប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តដោយរីករាយជាមួយនឹងគោលដៅ និងផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ ដ៏ទាក់ទាញដែលបានឆក់យកឱកាសរៀបចំបង្កើត និងអភិវឌ្ឍន៍ឡើងក្នុងពេលវិបត្តិកូវីដ ១៩នេះ។

ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ៕

តោះ! លេងចោលឈូងចូលឆ្នាំថ្មី និងឈ្នះរង្វាន់ជាមួយ CamID/eMoney

ភ្នំពេញ៖ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណី ដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។

យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៊ីនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទក្នុងប្រព័ន្ធ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។

ដើម្បីមានឱកាសឈ្នះរង្វាន់ អ្វីដែលលោកអ្នកគួរធ្វើ គឺគ្រាន់តែលេងកម្សាន្ត ល្បែងប្រជាប្រិយខ្មែរ «ចោលឈូង» នៅលើកម្មវិធី CamID/eMoney ហើយ”ប្រសិនបើអ្នកបញ្ចូល លុយទូរសព្ទកាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។”

អតិថិជនមិត្តហ្វូនគ្រប់រូប អាចលេងល្បែងចោលឈូងបានម្ដង ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយដើម្បីលេងបានច្រើនដងជាងនេះ អ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទដោយប្រើកាតកោស មិត្តហ្វូន ឬបញ្ចូលទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី ៥០០០រៀល (១,២៥ដុល្លារ)ឡើងទៅ ។ តម្លៃនៃកាតកោសកំណត់ចំនួនដង ដែលអ្នកអាចលេងល្បែងចោលឈូងបាន ហើយអ្នកលេង នឹងឈ្នះ១០០% ។

យោងតាមមិត្តហ្វូន គោលគំនិតនៃហ្គេមឌីជីថលនេះ គឺរួមបញ្ចូលគ្នារវាង ល្បែងប្រជាប្រិយចោលឈូង ជាមួយនឹងការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ដូច្នេះ អ្នកគ្រប់គ្នាអាចលេងបាន នៅលើទូរសព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថល ។ ហ្គេមឌីជីថលនេះក៏បង្ហាញផងដែរថា ខណៈដែលផ្ដោតលើការអភិវឌ្ឍ បច្ចេកវិទ្យាទំនើប មិត្តហ្វូន ក៏ស្រឡាញ់និងបញ្ចូលសោភ័ណភាព នៃវប្បធម៌ប្រពៃណីខ្មែរនៅក្នុង ការងាររបស់ខ្លួនដែរ ។

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធ ធំជាងគេបំផុត និងផ្ដល់សេវាដល់ ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ។

ខណៈដែលធ្វើអាជីវកម្មនៅកម្ពុជា មិត្តហ្វូនតែងតែបានរួមចំណែក ដល់សង្គមកម្ពុជា និងបានចូលរួមជាមួយ ប្រជាជនកម្ពុជានៅក្នុងការប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗបំផុត ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះជាដើម ។ តោះ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងលេងចោលឈូង ដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ។

ប្រសិនបើអ្នកមិនទាន់មានកម្មវិធី CamID ទេ សូមចូលទៅទាញយកនៅទីនេះ៖ https://bit.ly/camidkh ហើយប្រសិនបើអ្នកចង់ដោនឡូតកម្មវិធី eMoney សូមចូលទៅ ៖ https://goo.gl/p2feMZ (សម្រាប់ Android), និងចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់ IOS. រីករាយបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ !

៣ខែឆ្នាំ២០២២នេះ អគរ ប្រមូលចំណូលបាន ៥៩៧.៦ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។ យោងតាម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឲ្យដឹងថា ចំណូលតាម​ប្រភេទពន្ធនិង​អាករ រួមមាន អាករលើ​តម្លៃ​បន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា​ ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករ​បន្ថែម​លើ​ផលិតផល​ប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូល​សរុប)។ ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូល​សរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), និងសម្ភារ​សំណង់និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

ដោយឡែក តួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានបម្រែបម្រួលដូចខាងក្រោម៖
ការនាំចេញផលិតផល​កាត់​ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%,ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ​ការនាំចេញអង្ករមានតម្លៃ ១០៥.១ លាន​ដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%)​, ​កៅស៊ូនាំចេញ​​មានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផល​ផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)។

ទន្ទឹមនឹង​ការងារប្រមូលចំណូល អគរ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន​ ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, ការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, ព្រមទាំងការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាព លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ៥ ចំណុចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៨ ចំណុចរបស់ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​ជារួម​ផ្តោតជាចំបងលើការងារសំខាន់ៗ ដូចជា ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយនិងពង្រីកបន្ថែមទៀតនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា, ការពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការពិនិត្យឡើងវិញនូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ កិច្ចសហការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងប្រតិបត្តិការការងារគយ និងការបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ នូវវិធានការសុខាភិបាល ពិសេសគឺវិធានការ “៣ ការពារ ៣ កុំ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងអភិបាលកិច្ច និងការកៀរគរចំណូល រួមមាន (១).ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព, (៤).ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ, (៥). បន្តចូលរួមឱ្យបានសកម្មក្នុងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៦). សហការជិតស្និទ្ធជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារត្រួតពិនិត្យទំនិញសារធាតុគីមីដែលអាចប្រើប្រាស់ច្រើនមុខសញ្ញា (ជាធាតុផ្សំគ្រឿងញៀន), និង (៧). រៀបចំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិគាំទ្រនានាដែលពាក់ព័ន្ធនឹងការងារគយ។

កិច្ចប្រជុំនេះត្រូវបានរៀបចំ ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ អគរ និងមន្ត្រីជំនាញមួយចំនួន៕

ការប្រកួតបាល់ទាល់បុរីខាសិនភ្នំពេញ បានបញ្ចប់ដោយជោគជ័យ

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ការប្រកួតបាល់ទាត់របស់បុរីខាសិន ដែលរៀបចំដោយCCMP FOOTBALL LEAGUE នៅក្លឹបកីឡាAUPP បានបញ្ចប់កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។ លទ្ធផលនៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមARC FCបានទទួលបានជ័យលាភីលេខ១ ក្រុមBig Dragonទទួលបានជ័យលាភីលេខ២ និងក្រុមZiqin Farm FCខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីលេខ៣។

ក្រុម ARC FC លើកពាន

CCMP FOOTBALL LEAGUE បានអញ្ចើញបុគ្គលិកការងារសហគ្រាសកម្ពុជាចិនចូលរួមការប្រកួត ដើម្បីធ្វើឲ្យជីវិតរស់នៅជនជាតិចិនដែលរស់នៅក្នុងទឹកដីខ្មែរកាន់តែមានភាពសម្បូរបែប បង្ហាញស្មារតីកីឡាបាល់ទាត់ ជំរុញទំនាក់ទំនងកម្ពុជាចិន។ ក្រុមបាល់ទាត់ទាំង៦ក្រុម បានបើកការប្រកួតបែបមិត្តភាព ដែលផ្តោតសំខាន់លើកាយសម្បទា។ ការប្រកួតបាល់ទាល់បុរីខាសិន បើកការប្រកួតនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩ វគ្គផ្តាច់ព្រ័ត្រត្រូវបានប្រារព្វនៅមុនចូលឆ្នាំខ្មែរ។

នាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ក្រុមARC FC បានចាញ់គេមួយគ្រាប់ក្នុងការប្រកួតដំបូង តែនាទីចុងបានយកឈ្នះវិញដោយពិន្ទុ6:3 ។ក្រុមBig Dragonទាត់ចូល១គ្រាប់នៅនាទីដំបូង បន្ទាប់មកក្រុមARCបានទាត់ចូល២គ្រាប់ជាប់គ្នា ក្រុមBig Dragonតាមវិញ១គ្រាប់។ ក្រុមARCបានបន្តទាត់ចូល២គ្រាប់ជាប់គ្នា ឯក្រុមBig Dragonបានទាត់ចូល១គ្រាប់វិញ ចុងក្រោយក្រុមARCបានទាត់ចូល១គ្រាប់ទៀត ហើយកំណត់លទ្ធផលនៃការឈ្នះចាញ់។

ការប្រកួតលើកនេះ ឧបត្ថម្ភដោយក្រុមហ៊ុនCambodia Kasen International Real Estate Co.,Ltd ក្រុមហ៊ុននេះជាសាខាក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន ដែលសាងសង់គម្រោងវិឡាសួនច្បារដំបូងបំផុតនៅក្រុងភ្នំពេញ។

គម្រោងនេះមានផ្ទៃដីសរុប៤០ហិកតាមានរៀបចំជាវិថីពាណិជ្ជកម្មប្រវែង២០០ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខបី ផ្លូវក្នុងបុរីប្រវែង១១០០ម៉ែត្រ(ហាងតាមវិថីពាណិជ្ជកម្មមាន៤៥០ហាង) ក្លឹប សាលារៀនអន្តរជាតិ បុរីរស់នៅ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងកម្សាន្តលំហែកាយ សហគមន៍ ដើម្បីបង្កើតជាសួនច្បារសម្រាប់ការរស់នៅដ៏ទាក់ទាញជាគំរូនាថ្ងៃអនាគត នាំមកនូវរបៀបរស់នៅបែបថ្មីសម្រាប់ប្រជាជនកម្ពុជា៕

ក្រុមនិសិ្សត្រឆ្នើម៤រូប បានឈ្នះការប្រកួតថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួចបានឱកាសដំណើរសិក្សាបច្ចេកវិទ្យា ទៅសិង្ហបុរី

ខេត្តតាកែវ កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ – ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីដំបូងគេបង្អស់ក្នុងកម្មវិធប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ។

សមាជិកក្រុមជ័យលាភីនឹងទទួលបាន ការឧបត្ថម្ភលើកម្មសិក្សាបច្ចេកវិទ្យា ទៅកាន់ប្រទេសសិង្ហបុរី។

ក្រុមឆ្នើមទាំង ១១ ក្រុម បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង (hackathon) រយៈពេលពីរថ្ងៃកន្លះ ដែលពួកគេបានបង្កើតគំនិតអាជីវកម្ម សិក្សាទៅលើទីផ្សារ សាកល្បងបង្កើតគំរូផលិតផល និងយុទ្ធសាស្ត្រក្នុងទីផ្សារ។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីបង្ហាញគំនិតនៃអាជីវកម្មដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពេលវេលារបស់ពួកគេបានប្រសើរជាងមុន ក្រុមវេលា យកបានជ័យជំនះលើក្រុមចំនួន ១០ ផ្សេងទៀតក្នុងការបញ្ចុះបញ្ចូលក្រុមគណៈកម្មការចៅក្រមឱ្យគាំទ្រគំនិត ដំណោះស្រាយ និងផលិតផល ដែលគួរឲ្យកោតសសើររបស់ពួកគេ។

សមាជិកក្រុមជ័យលាភីវេលា ហួរ ឡេងហ៊ុយ បានឲ្យដឹងថា៖ «ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួររៀនអំពីភាពជាសហគ្រិន និងចាប់យកផ្នត់គំនិតសហគ្រិន។ អំឡុងពេលនៃការសិក្សារបស់ខ្ញុំក្នុងមុខវិជ្ជានៃកម្មវិធី SmartStart ULP និងវគ្គ Hackathon ខ្ញុំគ្រាន់បើជាងមុនក្នុងការវិភាគបញ្ហាស្មុគស្មាញ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុនក្នុងការប្រើប្រាស់ការច្នៃប្រឌិត និងការស្រាវជ្រាវ ដើម្បីទទួលបានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងរយៈពេលដ៏ខ្លី។ សំខាន់បំផុត ខ្ញុំទទួលបានជំនាញផ្នែកកិច្ចសហការ ដើម្បីធ្វើការងារជាក្រុមប្រកបដោយផលិតភាព។»

ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រដ៏ធំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា នៅក្នុងខេត្តតាកែវ ដោយមានគណៈកម្មការចូលរួមដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រងក្រុមហ៊ុនShe Investment ប្រចាំកម្ពុជា លោក វុទ្ធី ឧត្តម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ពីក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដារ៉ា អ្នកគ្រប់គ្រងកម្មវិធី និងផ្នែកច្នៃប្រឌិតនៃ Impact Hub ភ្នំពេញ។

លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធី SmartStart ULP បង្កើតអ្នកដឹកនាំសម្រាប់ពេលអនាគតដែលមានសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សានេះដែលលើកទឹកចិត្តសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ឱ្យទទួលយកផ្នត់គំនិតសហគ្រិន ស្វែងយល់អំពីសារៈសំខាន់នៃភាពសកម្ម ភាពចង់ដឹង-ចង់ឃើញ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ជំនាញទាំងអស់នេះក៏នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាក្នុងការកសាងវិស័យព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យាដ៏រឹងមាំ ជាមួយនឹងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ យើងសង្ឃឹមថានឹងពង្រីកកម្មវិធីនេះ ដើម្បីឈានទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាកាន់តែច្រើន។»

ជាវគ្គសិក្សាដែលត្រូវបានទទួលស្គាល់ វគ្គសិក្សានេះមានរយៈពេល ៤៥ ម៉ោង ហើយមានសិស្សជាង ១០០០ នាក់បានចុះឈ្មោះចូលរៀននិងមានសហគ្រិន និងសាស្ត្រាចារ្យចំនួន ៣៥ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល សម្រាប់បង្រៀនវគ្គសិក្សា។

កញ្ញា គឹម កុសុម៉ា នាយកផ្នែកអភិវឌ្ឍ អាជីវកម្ម និងឌីជីថលរបស់ Impact Hub Phnom Penh បានឲ្យដឹងថា៖ «កម្មវិធី Hackathon គឺជាការបង្ហាញលទ្ធផលដ៏អស្ចារ្យនៃការងារ ដែលយើងបានចូលរួមធ្វើនៅក្នុងកម្មវិធីចាប់តាំងពី ២ ឆ្នាំកន្លងមកនេះ ដោយធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យដៃគូ សាកលវិទ្យាធិការ ព្រឹទ្ធបុរស និង សហគ្រិន សាស្ត្រាចារ្យក្នុងស្រុក និងសិស្សានុសិស្ស ដើម្បីលើកកម្ពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅខែធ្នូ ឆ្នាំ២០២១ ជាមួយសាកលវិទ្យាល័យចំនួន ១០សាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិនភាព និងសមត្ថភាពផ្នែកបច្ចេកទេស រួមទាំងជំនាញប្រើប្រាស់សំខាន់ៗផ្នែកបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។

កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodiaឫចូលទៅកាន់ http://www.smartstart.com.kh/

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេមាន ឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យា ជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបា ច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រ ច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រ កម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែប ឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្មនិងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជា ច្រើន។ នេះរួម បញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូច ជា៖ក្រុមហ៊ុនUniversal Music ក្រុមហ៊ុនApple និងក្រុមហ៊ុនFacebook ក៏ដូចជា សេវាកម្មឌីជីថលនានារួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដ ស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រ កម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ចនិងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណ ជាង១.០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើឱ្យជីវិតកាន់តែប្រសើរ ឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ ព័ត៌មានបន្ថែមសូមទាក់ទង
កញ្ញា កែវ ព្រីយ៉ានិត្យ
ទូរស័ព្ទ៖ +855 10 202 157
អុីម៉ែល៖ keo.priyanith@smart.com.kh

សង្រ្កាន្តបៀលប្រាយ ធ្វេីចប់មែនពិត តែនៅតែដក់ជាប់ ក្នុងចិត្តនិស្សិតគ្រប់រូប…!

ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសផ្ដល់ជូនការកម្សាន្តសប្បាយដល់ សិស្សនិស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបៀលប្រាយ» នៅ អគារ A&B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេលតែមួយថ្ងៃពេញ ។

សង្រ្កាន្តឆ្នាំថ្មី សាកលវិទ្យាល័យបៀលប្រាយ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ពិពណ៌ការតាំងលក់ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ, កម្មវិធីលេងល្បែងប្រជាប្រិយមាន៖ (វាយក្អម ចោលឈូង បោះអង្គញ់ លាក់កន្សែង លោតបាវ…), កម្មវិធីប្រគុំតន្ត្រី ប្រឡងច្រៀង និងរាំលេងកម្សាន្ត…។

សូមរំលឹកផងដែរថា សង្រ្កាន្តឆ្នាំថ្មី សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានរៀបចំឡេីង កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៧:៣០នាទីយប់ ៕

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖- ប្រេងសាំងធម្មតា = ៥.០៥០​ រៀល/លីត្រ- ប្រេងម៉ាស៊ូត = ៥.១០០ រៀល/លីត្រតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕

No photo description available.

ខេត្តព្រះវិហារ បើកទ្វារទទូលភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្នាំថ្មី ខាងមុខនេះ

ភ្នំពេញ៖ សហគមន៍ទំនប់ទឹក ៩៥ ជាគោលដៅទេសចរណ៍ បែបធម្មជាតិ និងកែឆ្នៃនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ទីតាំងនេះមានចម្ងាយផ្លូវប្រមាណ ៣ គម ពីទីប្រជុំជនក្រុងព្រះវិហារ និងមានភ្ញៀវទៅសម្រាកលម្ហែ ទទួលទានអាហារ និងទស្សនាទេសភាពផ្ទៃទឹក និងសម្រស់ជួរភ្នំ ត្បែង ជារៀងរាល់សប្តាហ៍។ យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia