Home Blog Page 104

តោះវ៉ឺតៗយើង… មកទទួលយកប្រូម៉ូសិន ចូលឆ្នាំខ្មែរដ៏អស្ចារ្យពី សាមសុង ទាំងអស់គ្នា!  ចំណាយតែ 100 ដុល្លារ ក្នុងមួយខែ នឹងទទួលបាន Galaxy S22 ស៊េរី រួមជាមួយឆ្នាំងសាកឥតខ្សែ 1 គ្រឿងភ្លាម…!  

(ភ្នំពេញ) ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២៖ ហើយឡើងឡូយម៉ង…! ដើម្បីអបអរសង្រ្កាន្តឆ្នាំថ្មី 2022 ទិញ Galaxy S22 ស៊េរី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 នៅតាមបណ្តាហាងដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេស អតិថិជននឹងទទួលបានឆ្នាំងសាកឥតខ្សែ 15W (Wireless Charger 15W) 1 គ្រឿង ភ្លាមៗតែម្តង…! លើសពីនេះទៀតអតិថិជន ធ្វើការបង់រំលស់ជាមួយធនាគារ អ៊ីអន ដោយចូលរួមមុន 30% ហើយបន្ទាប់មកបង់ប្រចាំខែតែ 100 ដុល្លារប៉ុណ្ណោះដោយគ្មានការប្រាក់។ 

វ៉ាវ…ឡូយលើសពីការរំពឹងទុកទៀតហ្ន៎…! ញ៉ាក់ៗអ៊ីចឹងម៉ងងសម្រាប់អតិថិជនដែលប្រាថ្នាចង់បានកាដូឆ្នាំថ្មី ចង់ជូនកាដូឆ្នាំថ្មីដ៏អស្ចារ្យដល់មនុស្សសំខាន់ ឬត្រៀមចង់ផ្តិតយកកម្រងរូបភាពស្អាតៗ វីដេអូឡូយៗ គ្រប់ពេល គ្រប់ស្ថានភាព គ្រប់ទីកន្លែងពេលចូលឆ្នាំខ្មែរនោះ Galaxy S22 ស៊េរី គឺជាជម្រើសដ៏អស្ចារ្យបំផុត!  

ខ្ញុំហ៊ានធានាថាអតិថិជនទាំងអស់ពិតជាពេញចិត្ត និងមិនខកបំណងឡើយ! ធម្មតាក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីយើងតែងតែទៅកម្សាន្តតាមបណ្តាខេត្ត រមណីយដ្ឋាន ស្រុកកំណើត និងតាមភូមិស្រុកនានាដែលប្រារព្ធកម្មវិធីសប្បាយៗ ជាមួយនឹង Galaxy S22 ស៊េរី នេះលោកអ្នកគឺប្រាកដជាអស់បារម្ភពីរឿងអស់ថ្មកណ្តាលទី ចូលទឹក ចូលធូលីដី និងម៉ាស៊ីនឡើងកម្តៅឡើយ! តោះ…ចាំខ្ញុំបង្ហាញជូនទាំងអស់គ្នា!  

Galaxy S22 ស៊េរី ត្រូវបានផលិតឡើងយ៉ាងពិសេសល្អឥតខ្ចោះបំផុតជាមួយនឹងកំពូលបច្ចេកវិទ្យា៖  

* Super Power & Super-Fast Charging  

ថាមពលថ្មធំ 5000 mAh កាន់បានយូររហូតដល់ 2 ថ្ងៃ ហើយសាកថ្មតែ 4 នាទី អាចថតវីដេអូបានរហូតដល់ជាង 2 ម៉ោង ឯណោះ (Galaxy S22 Ultra only)  

* Super Power Camera  

ទោះជាកន្លែងដែលមានពន្លឺខ្សោយ ឬខ្លាំងប៉ុណ្ណា ទាំងកាមេរ៉ាមុខ និងក្រោយអាចឱ្យអ្នកថតរូបភាព និងវីដេអូ បានច្បាស់ ស្អាត ដូចកំពូលអ្នកថតអាជីពលំដាប់ផងដែរ។   

* IP68 Water & Dust Resistant  

អស់ក្តីបារម្ភរឿងធូលី និងទឹក!   

* Vision Booster   

ជាមួយនឹង Galaxy S22 Ultra ទោះជាអ្នកស្ថិតក្រោមកម្តៅថ្ងៃភ្លឺយ៉ាងណាក៏លោកអ្នកនៅតែអាចមើលឃើញច្បាស់បំផុតជាមួយនឹងសមត្ថភាពកំពូលអេក្រង់អាចបញ្ចេញភាពច្បាស់(The Peak Brightness) បានរហូតដល់ 1750 nits!   

* Heat Solution  

កំពូលបច្ចេកវិទ្យាកាន់តែទំនើបជឿនលឿន…ថាមពលថ្មក៏កាន់តែត្រូវប្រើច្រើនផងដែរ (The more powerful technology, the more energy requires) ហើយថាមពលដែលនៅក្នុងស្មាតហ្វូននឹងបំលែងទៅជាកម្តៅ! ប៉ុន្តែសម្រាប់ Galaxy S22 Ultra ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទាំងផ្នែក Software និង Hardware ក្នុងការបំភាយកម្តៅចេញដោយធ្វើឱ្យស្មាតហ្វូនត្រជាក់ និងមិនងាយឡើងកម្តៅឡើយ។  

ប្រិយមិត្តខ្លះក៏ពុំទាន់បានដឹង ហើយអតិថិជន សាមសុង ភាគច្រើនក៏បានដឹងហើយដែរ! សូមបញ្ជាក់ផងដែរថាកម្មវិធីប្រូម៉ូសិនថែមជូនខាងលើនេះគឺសម្រាប់តែអតិថិជនដែលទិញ Galaxy S22 Ultra 256GB, Galaxy S22 Plus 128GB និង Galaxy S22 128GB ក៏ដូចជាស្ថិតក្នុងកាលបរិច្ឆេទខាងលើប៉ុណ្ណោះ…!  

ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់អបអរសង្រ្កាន្តឆ្នាំថ្មី 2022 នេះ ក្រុមហ៊ុន សាមសុង ក៏សូមជូនពរអតិថិជនទាំងអស់ឱ្យមានសំណាងល្អ សុខភាពល្អ និងរីករាយក្នុងឱកាសឆ្នាំថ្មីទាំងអស់គ្នាគ្រប់ក្រុមគ្រួសារ។   

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម    

រយៈទូរស័ព្ទលេខ៖ 1800-20 32 32 !   

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ទ្រូម៉ាន់នី ទទួលបាន​កំណើន​​​គណនី​អតិថិជន​​ជាង ១០០​ភាគរយ​ នៅឆ្នាំ២០២១ ហើយ​គ្រោង​បង្ហាញឡូហ្គោ TrueMoney Wallet ថ្មី និង​សេវាថ្មី​ៗ​នៅ​​ឆ្នាំ​២០២២​នេះ

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ក្រុមហ៊ុន​របស់ខ្លួន​ទទួល​បាន​កំណើន​ទ្វេ​ដង​នៃ​ចំនួន​គណនី​ថ្មី​នៅ​ឆ្នាំ​២០២១។

លើស​ពីនេះ​ទៀត ប្រតិបត្តិការ​របស់​អតិថិជន​បាន​កើនឡើង​ប្រហែល ៤០%​ក្នុង​រយៈពេលដូច​គ្នា​នេះ។

យោងតាម​​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ឱ្យដឹងថា ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​មួយ​នេះបាន​មើលឃើញ​ការ​កើនឡើង​ចំនួន​គណនី​ថ្មី​ ១០៩​ភាគ​រយ​នៅឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ​២០២០។​ ចំនួន​ប្រតិបត្តិការ​សរុប​បាន​កើនឡើង​ជិត ១លាន​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២១ ធៀប​នឹង​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២០។

​ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿ​ជាក់​ថា ភាគច្រើន​នៃកំណើន​នេះ​ត្រូវបានជំរុញ​ដោយ​វិធានការ​សុវត្ថិភាពប្រឆាំង​ជំងឺ​កូវីដ-១៩ ដែល​​កើតមាន​ដោយសារ​ការបង្កើន​​​ការ​ធ្វើ​ទីផ្សារ​ផលិតផល​ឌីជីថល​ក្នុង​អំឡុង​ពេល​រា​ត​ត្បាត​ជំងឺ។

លើស​ពីនេះទៀត កំណើន​អតិថិជន​និង​កំណើន​ប្រតិបត្តិការ​​​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​​ ថាគឺដោយ​សារបណ្តាញភ្នាក់ងារ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី​ ដោយ​ការ​រឹត​ត្បឹត​ការ​ធ្វើដំណើរ ដែល​បានរឹត​បន្តឹង​​​អ្នកប្រើប្រាស់​ឱ្យ​នៅតែ​ក្នុង​សហគមន៍​មូលដ្ឋាន​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ទីតាំង​នៅជិត​ផ្ទះ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា កំណើន​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​នឹង​បន្តកើត​មាន​ក្នុង​ឆ្នាំ​២០២២ នេះ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ស្វែង​រក​វិធី​ងាយស្រួល​​ក្នុងការ​ទូទាត់​វិក្កយប័ត្រ​ និង​ការ​ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

លោក​ស្រី ឃួន ហ្រ្វង់ដារា មាន​ប្រសាសន៍ថា៖ «វាច្បាស់ណាស់ថា ការ​រាតត្បាត​ជំងឺ​ពិតជា​បាន​ជួយ​ជំរុញឱ្យមាន​ប្រតិបត្តិការ​ឌីជីថល​កាន់តែច្រើន។ ទោះជា​យ៉ាងណា យើង​ក៏​ត្រូវ​ចាំដែរថា ការ​ណ៍​ដែល​មាន​​បណ្តាញ​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ​នៅទូទាំង​ប្រទេស​​ក៏មាន​ន័យ​ផងដែរ​ថា ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ និងការ​ររឹត​បន្តឹង​ការ​ធ្វើដំណើរ  ប្រជាពលរដ្ឋ​អាច​មានលទ្ធភាព​បន្ត​ទូទាត់​វិក្កយបត្រ​របស់ពួកគេ និង​ឆ្លើយ​តបទៅនឹង​កាតព្វកិច្ច​ហិរញ្ញវត្ថុរបស់ពួក​គេ បើទោះ​ជា​ពួកគេ​មិន​អាច​ធ្វើដំណើរ​បាន​ទូលំ​ទូលាយ​ដើម្បីធ្វើកិច្ចការទាំងនេះ​ក៏ដោយ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី ​​ឱ្យដឹង​ផងដែរថា ក្រៅ​ពី​កំណើន​​ដែល​​ជំរុញដោយ​ការ​រាតត្បាតជំងឺ កំណើន​​មួយ​ផ្នែក​​​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ឧស្សាហកម្ម​សេវាហិរញ្ញវត្ថុទាំង​មូល​ផង​ដែរ ​​ដែល​បាន​ធ្វើ​ការងារ​​រួមគ្នា​ដើម្បីលើក​កម្ពស់ការយល់ដឹងផ្នែក​ឌីជីថល និង​ហិរញ្ញវត្ថុអនឡាញ។

លោក​ស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែមថា៖ «នៅក្នុង​ពេល​វេលា​ដូចនេះ​ហើយ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​មើល​​ឃើញ​តម្លៃ​នៃការ​មាន​បច្ចេក​វិទ្យា​អនឡាញដែលទុក​ចិត្ត និង​អាច​ពឹង​ពាក់​បាន ព្រមទាំង​បណ្តាញ​ទូលំ​ទូលាយ​នៅទូទាំង​ប្រទេស។ ក្នុង​អំឡុង​ឆ្នាំ​២០២១ ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ជួយ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​មួយ​ចំនួន​ឱ្យ​បន្ត​ផ្តល់សេវា​ជូន​អតិថិជនរបស់ពួកគេ​បាន​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈ​​កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា​ ការ​សហការ​បែប​នេះ​នឹង​បន្ក​កើត​មាន​ក្នុងឆ្នាំ​២០២២​»។

យោងតាម​លោក​ស្រី ឃួន ហ្រ្វង់ដារា ឆ្នាំ​២០២២ អាច​មើលឃើញ​មាន​ការ​កើនឡើង​នៃ​កិច្ចសហ​ប្រតិបត្តិការ​​​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា ដោយសារ​ស្ថាប័នមួយចំនួននឹង ស្វែង​រក​គ្រឹះ​ស្ថាន​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​មូលដ្ឋានអតិថិជន​ដែល​មាន​ស្រាប់។ កិច្ចសហ​ប្រតិបត្តិការ​បែប​នេះ​អាច​មាន​ន័យ​ថា​នឹងមានការ​កើន​ឡើង​ការ​រួម​បញ្ចូលគ្នា​ដែលកាន់តែប្រសើរឡើងជូនអតិថិជន។

ក្រៅពីកិច្ចសហ​ប្រតិបត្តិការគ្នា ក្រុមហ៊ុន ទ្រូម៉ាន់នី​ កំពុង​រៀបចំផែនការ​ពង្រឹង​សេវា និង​ប្រម៉ូសិន​ផ្សេងៗ ដើម្បី​បង្កើន​ ជួយសសម្រួលដល់អតិថិជន​បន្ថែម​ទៀត។ ក្រុមហ៊ុន​ក៏​នឹង​ដាក់បង្ហាញ​ឡូហ្គោ​ថ្មី​សម្រាប់​កម្មវិធី TrueMoney Wallet និង​សេវា​​ថ្មី​​ផ្សេងៗ​ក្នុង​ត្រីមាសទី២ ឆ្នាំ​២០២២ ផង​ដែរ។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា​​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

កម្ពុជា-អង់គ្លេស ប្តេជ្ញា ជំរុញការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន

ភ្នំពញ៖ ភាគីទាំងពីរកម្ពុជា-អង់គ្លេស បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន។យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត និងសហការី ក្នុងឱកាសដែលឯកឧត្តមនិងសហការី អញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ជាពិសេសផ្តោតលើការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

លោករដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ពាក់ព័ន្ធនឹងភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្ដី ចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕

ក្រសួងទេសចរណ៍ និងវិស័យឯកជន បង្ហាញគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញ សម្រាប់ដំណើរកម្សាន្ត ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ៖ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។

លោកថ្លែងយ៉ាងដូច្នេះថា «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ….. មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»។

លោកបានបន្តលើកឡើង អំពីគោលដៅពិសេសៗមួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។ នៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបងដែលមានតំបន់កសិទេសចរណ៍ក៏មានការរៀបចំបានល្អៗដែរ។ នៅមានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។

លោកក៏បានរំឭកអំពីគោលការណ៍ថ្មី នៃការធ្វើដំណើរកម្សាន្តដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច៖
ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។
ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។
ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។

លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសានក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។ យោងតាម

លោកស្រីថា សម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។ បើតាមលោកស្រី ឆាយ ស៉ីវលីន ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងផងដែរថា នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។

លោកបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជានៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។

បើតាមលោកស្រី ឆាយ ស៉ីវលីន ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។ ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍ នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។

បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុងចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជាក៏មានការចេញដើរកម្សាន្តច្រើនទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជាគោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការជំរុញឱ្យភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារមានហេដ្ឋរចនាសម្ពន្ធល្អ និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសារាចរណែនាំដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងមូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តផងដែរ។

ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងបានចេញសារចរណេនាំក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖
១៖ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទំលាប់ប្រពៃណីទៅតាមលទ្ធភាពជាក់ស្តែង។
២៖ ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣៖ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។
៤៖ ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៥៖ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៦៖ ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕

តោះ!! មកលេងល្បែងប្រជាប្រិយលើ SmartNas ដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយឈ្នះរង្វាន់ Zoomer X និង iPhone 13 Pro

ភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ – ក្រុមហ៊ុន Smart Axiata បានរៀបចំល្បែងកម្សាន្តប្រជាប្រិយខ្មែរលើ កម្មវិធីឌីជីថល SmartNas របស់ខ្លួន ដែលមានឈ្នោះថា «សង្ក្រាន្ត SmartNas» ដើម្បីអបអរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងអតិថិជន Smart ទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២២។

រង្វាន់ទាំងអស់នោះរួមមាន Zoomer X ចំនួន ៣រង្វាន់,  iPhone 13 Pro ចំនួន ៣រង្វាន់, កាសឥតខ្សែ Apple AirPods ចំនួន ១៩រង្វាន់, ទូរទឹកកក Samsung ចំនួន ៣០រង្វាន់, ម៉ាស៊ីនបោកខោអាវ Samsung ចំនួន ៣០រង្វាន់ និងមានរង្វាន់ផ្សេងៗសរុបច្រើនជាង ១លានរង្វាន់។

អតិថិជន Smart ដែលប្រើប្រាស់លេខទូរស័ព្ទបង់លុយជាមុន (prepaid subscription) អាចចូលទៅកាន់ កម្មវិធីSmartNas ហើយជ្រើសរើស «សង្ក្រាន្ត SmartNas» ដែលមាន​ល្បែង​ប្រជាប្រិយខ្មែរ ​ដូចជា វាយក្មម លាក់កន្សែង បោះអង្គញ់ និងបវរកញ្ញា​ធ្លាក់ទឹក។ អតិថិជននឹង ​ទទួល​បាន​សំបុត្រ​លេង ១ ដងឥតគិតលុយ រៀងរាល់ថ្ងៃ ជាពិសេសអាចឈ្នះរង្វាន់ភ្លាមៗ ១០០%។

ចំពោះអតិថិជន ដែលបញ្ចូលលុយតាមឌីជីថល (e-top up) ដូចជាតាម SmartNas app និង វិបសាយ Smart ដោយមិនរាប់បញ្ចូល កាតកោស ឬ Smart ePIN ចំនួនចាប់ពី ១,២៥ដុល្លា​រ​ឡើង​ទៅ ម្តង​នឹងទទួល​បាន​សំបុត្រលេង ៣ដង​បន្ថែម​ទៀត។ សុពលភាពសំបុត្រលេងទាំង​អស់នឹងត្រូវផុតកំណត់ក្រោយម៉ោង ១១ និង ៥៩​នាទីយប់ នៅ​ថ្ងៃ​ដដែល​ក្រោយ​ពេល​ទទួល។

លើស​ពីនេះទៀត រង្វាន់ក៏រួមមាន​ប័ណ្ណបញ្ចុះតម្លៃ ១៥% សម្រាប់ទិញ Galaxy A53 និង Galaxy S22 Ultra, ប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់ទិញបរិក្ខារ NINE, ទូរស័ព្ទ Nokia, ទូរស័ព្ទ Xiaomi, ទូរស័ព្ទ Samsung, ដបទឹក, ក្រម៉ា, មួក, ពិន្ទុ SmartVIP, គូប៉ុង​តម្លៃ ១៥ដុល្លារ និង ៥០​ដុល្លារសម្រាប់ទិញ iPhone, ការបញ្ចុះតម្លៃ SmartVIP, លុយក្នុងប្រព័ន្ធ, ទិន្នន័យអ៉ិនធឺណិត និង​ការលេងបន្ថែមជាច្រើនទៀត។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បាន​នាំយក​បណ្ណាល័យ​កម្សាន្ត​ឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ក្នុង​អំឡុងពិធីបុណ្យជាតិ និងអរន្តជាតិនានា តាមរយៈកម្មវិធី SmartNas។  អតិថិជនរបស់ Smart បានលេងកម្សាន្តរហ្គេមឌីជីថលជាច្រើនដូចជា វាយក្អម អាំងប៉ាវ លោតម៉ុងសាយ បោះបាយបិណ្ឌ អុំទូកជាដើម ហើយ​ក្រុមហ៊ុន​នឹង​បន្ត​នាំយក​កម្មវិធី​កម្សាន្ត​ឌីជីថល​នានា​សម្រាប់​ពលរដ្ឋ​ខ្មែរទាំងអស់។

អតិថិជន Smart ទាំងអស់អាចចូលទៅក្នុងកម្មវិធី SmartNas app ឥឡូវនេះ តាមរយៈ https://smartnas.smart.com.kh/campaign-details   ឫសម្រាប់ព័ត៌មានលម្អិតនិងលក្ខខណ្ឌកម្មវិធី សូមចូល​ទៅកាន់ Smart Shop ឬ​ចូលទៅ SmartNas app ឬ​ទូរសព្ទទៅកាន់ ១២០៤ ឬ​ចូលទៅកាន់វិបសាយ https://bit.ly/3i0RBe0  ឫ សូម​ចូលមើល​វីដេអូលើ YouTube https://www.youtube.com/watch?v=dulEP-QIlKI&t=5s&ab_channel=SmartAxiata

ញាក់! Bakong​ Homestay​ បើក​ទទួល​ការ​កក់​ភ្លាម​ ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង!

បុរី​ភូមិ​បាគង​ ដែល​ជា​បុរី​បែប​សហគមន៍​ទំនើប​តែ​មួយ​គត់​ និង​ធំ​ជាង​គេ​ក្នុង​ខេត្ត​សៀមរាប​ អភិវឌ្ឍន៍​ដោយ​ក្រុម​ហ៊ុន​ Urban​ Living Solutions (ULS) សហការ​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​ឈាន​មុខ​គេ​ Pointer Property​ បាន​សហការ​គ្នា​បង្កើត​ចេញ​ជា​វីឡា​សម្រាប់​ស្នាក់​នៅ​លក្ខណៈ​ Homestay​ ស្ថិត​ក្នុង​បុរី​ភូមិ​បា​គង​ផ្ទាល់​តែ​ម្ដង​ ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​60​ម៉ែត្រ​ ខេត្ត​សៀមរាប​ ត្រឹម​តែ​10 នាទី​ពី​ផ្សារ​Makro និង​15​នាទី​ពី​Pub​ Street ដែល​ជា​ទីតាំង​សក្តានុពល​ខ្លាំង​ ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ថ្មី។

📍 ទីតាំង​លើ​ Google Map: https://bit.ly/3O2ajRw

▶️ ទស្សនា​ទិដ្ឋភាព​ជាក់ស្តែង​ Bakong​ Homestay​​: https://fb.watch/cd83F11u2M/

គ្រាន់​តែ​ចាប់​ផ្តើម​ទទួល​ការ​កក់​ជា​ផ្លូវការ​ភ្លាម​ Bakong​ Homestay​ ទទួល​បាន​ការ​កក់​យ៉ាង​ផុសផុល​ ជាមួយ​ការ​ផ្តល់​ជូន​ពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ ជាមួយ​តម្លៃ​ដើម​ $60​ មក​សល់​ត្រឹម​តែ​ $30​ សម្រាប់​វីឡា​ប្រភេទ​A​ មាន​ពីរ​បន្ទប់​គេង​ អាច​ស្នាក់​នៅ​បាន​4នាក់ និង​$40​ មក​សល់​ត្រឹម​តែ​ $20​ សម្រាប់​វីឡា​ប្រភេទ​ B​ មាន​1 បន្ទប់​គេង​ អាច​ស្នាក់​នៅ​2 ទៅ​3 នាក់។

ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​14​ ខែ​មេសា​ ដល់​ថ្ងៃ​ទី​30​មេសា​ តែ​ប៉ុណ្ណោះ!

រួស​រាន់​ឡើង! ប្រយ័ត្ន​គេ​កក់​អស់​មុន​ណា!

☎️ លេខទូរស័ព្ទ និងតេលេក្រាម សម្រាប់ការកក់ Bakong Homestay: 016/077 887 339; https://t.me/BakongHomeStay 

☎️ លេខទូរស័ព្ទ និងតេលេក្រាម សម្រាប់សាកសួរព័ត៌មានផ្នែកលក់: 010 333 680/012 887 338; https://t.me/bakongvillagesiemreap

👉 ហ្វេសប៊ុកផ្លូវការ Bakong Village: https://www.facebook.com/BakongVillage/

សិស្សដែលទទួលពិន្ទុ Top ទាំង ១០ នាក់ ក្នុងការប្រកួតប្រជែងគណិតវិទ្យាកង់ហ្គូរូ នឹងទទួលបានអាហារូបករណ៍ ៥០០$ ពីសាលា Paragon ISC ព្រមទាំងបេក្ខជនទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត

Math Kangaroo គឺជាការប្រឡងប្រជែងគណិតវិទ្យាដ៏ធំមួយ ដែលដើមកំណើតមកពីប្រទេស France តាំងពីឆ្នាំ 1991។ការប្រកួតប្រជែងគណិតវិទ្យាកង់ហ្គូរូ បានទាក់ទាញបេក្ខជនចូលរួមប្រកួតជាង ៦ លាននាក់ ដែលមកពីជាង ៩៣ ប្រទេសជារៀងរាល់ឆ្នាំ។

ការប្រឡងនេះផងដែរ គឺជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលរៀបចំដោយ Association Kangourou Sans Frontieres (AKSF) និងសម្របសម្រួលដោយ Bright Consultant Education and Travel។

ទាក់ទងព័ត៌មានការចុះឈ្មោះសិស្សានុសិស្ស ៖
ចុះឈ្មោះ មុនការបរិច្ឆេទចន្លោះពីថ្ងៃទី ១០ ដល់ ២៨ ខែ កុម្ភៈ ២០២២ បង់ត្រឹមតែ 15$
ចុះឈ្មោះក្រោយការបរិច្ឆេទចន្លោះពីថ្ងៃទី ០១ ដល់ ១៥ ខែ មិនា ២០២២ បង់ $ 20 ។

បន្ថែមលើសពីនេះទៀត ដំណើរការនៃការប្រឡង គឺនៅខែ មិនា ជារៀងរាល់ឆ្នាំ។ចំពោះការប្រឡងគឺសម្រាប់សិស្សានុសិស្សចាប់កំរិតថ្នាក់ទី ០១ ដល់ថ្នាក់ទី១២ និងការប្រឡង គឺត្រូវបានប្រឡងលើក្រដាស ជាប្រភេទវិញ្ញសារ QCM ក្នុងសំនួរនិមួយៗ តម្រូវមានចម្លើយចំនួន បួនឲ្យជ្រើសរើស និង យ៉ាងហោចណាស់មានចម្លើយមួយជាចម្លើយត្រឹមត្រូវ ក្នុងនោះមានសំណួរសរុប ចំពោះថ្នាក់ទី ១ ដល់ ទី០៤ មានចំនួន ២៤ លំហាត់ និង ថ្នាក់ទី ៥ ដល់ ១២ មានចំនួន ៣០ លំហាត់។ ដូចគ្នាដែរ រយៈពេលនៃការប្រឡងមានចំនួន ៧៥នាទី រឺ ១ ម៉ោងកន្លះ។

ចំពោះលិទ្ធផលនៃការប្រឡង ក្រោយពីបញ្ចប់ នៃការប្រឡងរយៈពេល ៧៥នាទី សិស្សានុសិស្សទាំងអស់ គឺធ្វើការរងចាំ ២ម៉ោងក្រោយលទ្ធផលនឹងត្រូវបានប្រកាស និងសិស្សានុសិស្សដែលជាប់ជ័យលាភី ត្រូវមកទទួលរង្វាន់ព្រមទាំងមេដាយគ្រប់កំរិតក្នុងពេលជាមួយគ្នា។

ក្នុងនោះដែរ សិស្សានុសិស្សដែលនឹងជាបេក្ខភាពចូលរួមប្រឡងមានឪកាសដូចជា៖

១. Certificates ដែលចេញដោយ The Globally known Mathematics Competition
២. មេដាយ កត្តិយស សម្រាប់សិស្សបានពិន្ទុខ្លួន 70% ក្នុងចំណោមសិស្សចូលរួមប្រឡងសរុប
៣.ពាន់រង្វាន់សម្រាប់សិស្ស Top 10 តាមកំរិតនីមួយៗ
៤.ទទួលអាវយឺតចំនួន មួយ គ្រប់បេក្ខភាពចូលរួមទាំងអស់
៥.ចូលរួម Lucky draw ផ្សងសំណាង ដែលទទួលបានរង្វន់ជាច្រើន

ជាមួយគ្នាដែរ ពាន់រង្វាន់ Top ដែលសិស្សទទួលបានបន្ថែមទៀតមានដូចជា៖

Top 1st ទទួលបាន កង់មួយគ្រឿង
Top 2nd ទទួលបាន Fire Tablet 8
Top 3rd ទទួលបាន Fire Tablet 7
Top 4th ទទួលបាន Xiaomi Smartwatch
Top 5th ទទួលបាន Mi Band 5
Top 6th-10th Smart watches
ចំពោះសិស្សទទួលបានពិន្ទុ Top ទាំង ១០ នាក់ នឹងទទួលបានអាហារូបករណ៍ ៥០០$ ពីសាលា Paragon ISC ព្រមទាំងបេក្ខជនទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ៕

បើដឹងកាន់តែច្បាស់ ស្រឡាញ់កាន់តែខ្លាំង ដកចិត្តក៏មិនបាន! អានុភាពនៃកំពូលបច្ចេកវិទ្យារបស់ Note ស៊េរី ដាក់លាយបញ្ចូលជាមួយ កំពូលបច្ចេកវិទ្យា Flagship S ស៊េរី បង្កើតបាននូវស្មាតហ្វូនដ៏ល្អឯក S22 ស៊េរី…!

តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យ Galaxy S22 ស៊េរី លេចធ្លោ និងល្អឯកបែបនេះ?

មុននឹងស្រឡាញ់ត្រូវដឹងឱ្យច្បាស់… តែបើដឹងច្បាស់ហើយថា មានចំណុចដែលគួរឱ្យស្រឡាញ់បំផុតនោះ ប្រាកដជាផុងចិត្តដកបេះដូងមិនរួចឡើយ! ត្រូវអត់? តួយ៉ាងដូចជា Galaxy S22 ស៊េរី របស់ក្រុមហ៊ុន សាមសុង ពេលនេះតែម្តង… មិនមែនល្អឆើត ស្អាតតែខាងក្រៅ ហើយធ្វើឱ្យអ្នកខកចិត្តនៅក្រោយពេល ដឹងលក្ខណៈខាងក្នុងនោះទេ!

លោកអ្នក និងប្រិយមិត្តអ្នកស្នេហា ស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាធ្លាប់បានដឹងហើយ… តែថ្ងៃនេះលោកអ្នកក៏នឹងដឹងរឹតតែ ច្បាស់បន្ថែមទៀតពីស្មាតហ្វូនដ៏ល្អឯក ដែលកើតចេញពីការញាត់ ឬបង្កាត់បញ្ចូលគ្នានៃកំពូល បច្ចេកវិទ្យារវាងអានុភាពរបស់ Note និងកំពូលអានុភាពរបស់ Flagship S ស៊េរី!

ពេលឮពាក្យថា Note របស់ក្រុមហ៊ុន សាមសុង លោកអ្នកប្រាកដជា នឹកឃើញដល់ប៊ិកវេទមន្ត(S-pen) មុនគេ ត្រូវអត់? ហើយបើនិយាយពីកំពូលកាមេរ៉ា ដែលថតច្បាស់ល្អឥតខ្ចោះទាំងរូបភាព និងវីដេអូ គ្រប់ស្ថានភាពពន្លឺ លោកអ្នកក៏ប្រាកដជានឹកដល់ Galaxy S ស៊េរី Flagship មុនគេហើយមែនទេ?

ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន នូវចំណុចក៏ដូចជាលក្ខណៈពិសេសសង្ខេបខ្លី តែខ្លឹមរបស់ស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra ដែលជាស្មាតហ្វូនដ៏ល្អឥតខ្ចោះ សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកទាំង (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូប…) គឺសុទ្ធតែទទួលបានភាពអស្ចារ្យ និងឥតខ្ចោះគ្រប់ពេលតែម្តង!

ចំពោះ Galaxy S22 Ultra ត្រូវបានបំពាក់នូវលក្ខណៈពិសេសៗ ដែលលេចធ្លោជាងគេ ឥតខ្ចោះជាងគេ និងស៊ីដាច់គេតែម្តង…! ជាមួយចំណុចខាងក្រោមនេះលោកអ្នក អាចធ្វើការវិនិច្ឆ័យបានភ្លាម និងឱ្យមេដៃ បេះដូងទៅលើស្មាតហ្វូន ដ៏ល្អគ្មានពីរនេះដូចជា៖

  • AI-enhanced Portrait Mode
    ជាបច្ចេកវិទ្យាដែលផ្តិត យករូបភាពព្រាលផ្ទៃខាងក្រោយ កាត់ទ្រេបានច្បាស់ ដាច់ស្អាតល្អឥតខ្ចោះ!
  • Take Photo Like Pro
    គ្រប់រូបភាព ឬវីដេអូរបស់អ្នកដែលបានថតចេញពី Galaxy S22 Ultra គឺដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោក អ៊ីចឹងដែរជាមួយនឹងមុខងារ Pro Mode និង Expert RAW Application!
  • Write Smoother Than Before
    ប៊ិកវេទមន្ត S-pen ដែលបំពាក់មកស្រាប់ជាមួយ Galaxy S22 Ultra នេះគឺត្រូវបានដុសខាត់ និងពន្លឿនភាពរលូនរបស់វាបានរហូតដល់ 70% បន្ថែមទៀត! ដូច្នេះលោកអ្នកអាចសរសេរ ឬធ្វើការកត់ចំណាំដូចអ្នកកាន់ប៊ិកធម្មតាពិតៗ ដែលមានវេទមន្តផងដែរ!
  • Expansive and Bright Display
    ជាមួយនឹងកំពូលអេក្រង់ Dynamic AMOLED 2X ទំហំ 6.8 អ៊ីញ និង 120Hz adaptive display Refresh rate គឺលោកអ្នកប្រាកដជា ទទួលបាននូវអារម្មណ៍ smooth ថ្លាត្រជាក់ភ្នែក រំភើបអស្ចារ្យ និងគ្មានស្មាតហ្វូនណាដែលអាចប្រៀបផ្ទឹម ឬល្អជាង Galaxy S22 Ultra នេះបានឡើយ!
  • Super-fast Charging up to 45W
    ចំណុចនេះគឺជាអ្វីដែល អ្នកប្រើប្រាស់ក៏ដូចជាអ្នកគាំទ្រស្មាតហ្វូនរបស់ សាមសុង ទូទាំងពិភពលោកទាំងអស់ ប្រាថ្នាចង់បានគ្រប់គ្នាដែរ! បច្ចេកវិទ្យានេះលោកអ្នកគ្រាន់តែសាកថ្ម 10 នាទី ជាមួយ Galaxy S22 Ultra អាចឱ្យលោកអ្នកធ្វើការ ថតវីដេអូបានរហូតដល់ 50 នាទី ឯណោះ!

សរុបមកជាមួយនឹងចំណុច ខ្លីខ្លឹមខាងលើគឺសមល្មមគ្រប់គ្រាន់ ដែលធ្វើឱ្យលោកអ្នកដឹងច្បាស់ថា ពុំមានស្មាតហ្វូនណាដែលល្អជាង ឬប្រៀបជាមួយ Galaxy S22 Ultra នេះបានឡើយ! ហេតុដូច្នេះហើយបានជាក្រុមហ៊ុន សាមសុង បាន Break the rules of Impossible ជូនលោកអ្នក ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃ របស់លោកអ្នកពោរពេញដោយ Possible Moment Always!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនា ផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាង ទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នក បំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម ទ្វេភាគី និងជំរុញកំណើនវិនិយោគ ឱ្យកាន់តែច្រើន ដើម្បីស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ កម្ពុជា-នូវែលសេឡង់ បានប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុង​ឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអនុរដ្ឋមន្ត្រី និងសហការី ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។

លោករដ្ឋមន្រ្ដីបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ ដោយក្នុងនោះលោករដ្ឋមន្រ្ដី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានលើឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្ដី ក៏បានបានជម្រាបផងដែរ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ាន ដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រី បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ៕

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ

ភ្នំពេញ៖ ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូន លោកឯកអគ្គរដ្ឋទូតក្នុងឱកាសដែលលោក ទទួលបានការតែងតាំងពីរដ្ឋាភិបាលសង្គមនិយមវៀតណាម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ និងបានបន្តរក្សាកិច្ចសហប្រតិបត្តិការលើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត៕