Home Blog Page 106

ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។ យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

លោកបន្តថា ភាគច្រើនទេសចរអន្តរជាតិមកពី៖ អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។ តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល។

ដោយឡែក ទេសចរណ៍ផ្ទៃក្នុង សរុបប្រមាណ២.៨លាននាក់ កើនឡើង៤៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ទេសចរជាតិប្រមាណ ២.៥លាននាក់ កើនឡើង៤២% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់ កើនឡើង១៣១%។ តាមការព្យាករណ៍ឆ្នាំ២០២២ អាចនឹងមានទេសចរផ្ទៃក្នុងដើរកម្សាន្ដទូទាំងប្រទេស ប្រមាណជាង១០លាននាក់ កើនឡើង ជាង១០០% (២០២១ ចំនួន៤.៦៦លាននាក់)៕

យេ៎… ទីបំផុតដាក់លក់ផ្លូវការហើយតើ…តោះ…! ស្មាតហ្វូន Galaxy A ស៊េរីចុងក្រោយថ្មីឆ្នាំ 2022 ដែលល្បីថា Awesome ម៉ាចប់…ឥឡូវនេះមានប្រូម៉ូសិនថែមជូនឡើងម៉ាអ៊ែមទៀត…!

(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២៖ មានទាំងចេញលក់ផ្លូវការផង…មានទាំងកម្ម៉ង់ទុកមុនផង…មានទាំងប្រូម៉ូសិនថែមជូនម៉ា Awesome ផង…! មួយរយៈចុងក្រោយនេះឃើញថា Galaxy A សេរី ចុងក្រោយឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង បញ្ចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងឃើញថាទទួលបានការពេញចិត្តច្រើនខ្លាំងណាស់ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ស្រទាប់វណ្ណៈតែម្តង!

ពេលនេះអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តពេញថ្លើមបន្ថែមទៀតនោះគឺរាល់ការជាវស្មាតហ្វូន៖

* Galaxy A13, Galaxy A23, Galaxy A33 + ថែមជូនមួកសុវត្ថិភាពដ៏មានគុណភាព 1 ភ្លាម…!

* Galaxy A53 5G + ថែមជូនឆ្នាំសាកល្បឿនលឿន 15W (Fast Charge Adapter 15W) 1 ភ្លាម…!

* កម្ម៉ង់ទុកមុន (Pre-order) Galaxy A73 5G ចាប់ពីថ្ងៃទី 01-18 ខែមេសា ឆ្នាំ 2022 ឬរហូតដល់អស់ពីស្តុក + ចំណេញថវិកា 40$ ភ្លាមៗ រាល់ការជាវ ទំហំ128GB នឹងទទួលបាន អង្គផ្ទុក 256GB និង ថែមជូនឆ្នាំសាកល្បឿនលឿន 15W (Fast Charge Adapter 15W) 1 ភ្លាម!  វ៉ាវ…ឃើញទេ…ថា Awesome គឺ Awesome ហើយ…!

សូមបញ្ជាក់ថាក្រៅពីប្រូម៉ូសិនថែមជូនដ៏ពិសេសទាំងអស់នេះ Galaxy A73 5G ដែលក្រុមហ៊ុនដាក់ឲ្យកម៉្មង់ទុកនាថ្ងៃនេះគឺត្រូវបានផលិតចេញមកត្រូវម៉ាសុំណុំ Awesome តែម្តង…និងពិតជាអាចផ្គាប់ចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិនឱ្យខកចិត្តឡើយជាមួយនឹង៖ 

– កាមេរ៉ាមុខ៖ 32 MP ផ្តល់នូវកម្រិតរូបភាព Smooth ច្បាស់ល្អ ស្អាត ទោះជាមិនបាន Make up ឬ បាញ់ភ្លើងជំនួយក៏នៅតែមានទំនុកចិត្តរាល់ពេល selfie ដែរ!

– កាមេរ៉ាក្រោយ៖ 108 MP ថតរូប ឬវីដេអូ បានយ៉ាងច្បាស់គ្រប់ស្ថានភាពជាមួយបច្ចេកវិទ្យាទប់លំនឹង OIS បានយ៉ាងល្អផងដែរ!

– ថាមពលថ្ម៖ 5,000 mAh អាចកំដរលោកអ្នកបាន 2 ថ្ងៃ ម៉ាផុយម៉ង

– ប្រព័ន្ធការពារជម្រាបទឹក និងធូលី IP 67

សរុបសេចក្តីមក Galaxy A13, Galaxy A23, Galaxy A33, Galaxy A53 5G  និងជាពិសេស Galaxy A73 5G នេះត្រូវបានរចនាឡើងដើម្បីបង្កើតនូវអ្វីដែលរំភើបអស្ចារ្យ (Awesome) លើសពីការរំពឹងទុកដូចជា៖ អេក្រង់ក៏ Awesome, កាមេរ៉ាក៏ Awesome, ថាមពលថ្មក៏ Awesome, ល្បឿន និងកម្លាំងម៉ាស៊ីនក៏ Awesome, ប្រព័ន្ធការពារទឹក និងធូលីក៏ Awesome…និយាយទៅគឺសុទ្ធតែ Awesome ទាំងព្រមតែម្តង…! អ៊ីចឹងនៅចាំអីទៀត…! បង្កើតភាព Awesome សម្រាប់ខ្លួនឯង ឬមនុស្សជាទីស្រឡាញ់ឥឡូវនេះភ្លាមទៅ…!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !     

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

គម្រោងវិនិយោគថ្មី២ទៀត ត្រូវបានអនុម័ត មានទុនវិនិយោគជាង៥លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. TOP NINGBO FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

២. KING LIM (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្របោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៤កន្លែង៕

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី ការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយ ផលិតផលសក្ដានុពលកម្ពុជា នៅខេត្តព្រៃវែង

ភ្នំពេញ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង រៀបចំសិក្ខាសាលាស្តីពីការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជាដែលប្រព្រឹត្តទៅ ក្រោមអធិបតី ភាពរបស់ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ឡាច ភីរ៉ាត់ នាយករងរដ្ឋបាលសាលាខេត្ដព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្ត ជាពិសេស លោក លោកស្រីជាម្ចាស់ផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ សិស្ស និស្សិតក្នុងខេត្ត។ នេះបើយោងតាម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម General Directorate of Trade Promotion

សិក្ខាសាលានេះមានវាគ្មិនមកពី នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់រោង ម៉ាស៊ីនកិនស្រូវ ក្រោមប្រធានបទចំនួន៤ គឺ៖ ១-យុទ្ធសាស្រ្តជំរុញផលិតផលសក្ដានុពលកម្ពុជាដើម្បីនាំចេញ ២-ការបង្កើនផលិតភាពនិងផលិតកម្មដំណាំកសិកម្ម ៣-ជីអេស១ កម្ពុជា (បារកូដកម្ពុជា) និង៤-ការចែករំលែកបទពិសោធន៍ អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវក្នុងខេត្ដព្រៃវែង។

ការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈ សកម្មភាពចងក្រងកំណត់អត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល និងផលិតផលនានាប្រចាំតំបន់ដែលផលិតនៅតាមបណ្តារាជធានី-ខេត្ត ព្រមទាំងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយជូនសាធារណជនបានស្គាល់ និងគាំទ្រប្រើប្រាស់ផលិតផលសក្តានុពលទាំងនោះឱ្យកាន់តែច្រើន។ ការកំណត់បាននូវអត្តសញ្ញាណផលិតផលសក្តានុពលរបស់ខេត្តនីមួយៗ គឺជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម។

ជាក់ស្តែងជាលទ្ធផលនៃអង្គសិក្ខាសាលានាព្រឹកនេះ បានកំណត់នូវផលិតផលសក្តានុពលរបស់ខេត្ដព្រៃវែង ចំនួន១៩មុខ ដែលក្នុងនោះមាន ៩មុខជាផលិតផលភូមិមួយផលិតផលមួយមានសាច់ក្រកម៉ាកមហាលាភនិងម៉ាកសុភមង្គល(ពារាំង) អំបុក(ឃុំត្នោត ស្រុកកញ្ចៀច) នំទ្រាំ(ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ) សម្ភារៈប្រើប្រាស់ធ្វើពីឫស្សី(ឃុំព្រៃឃ្នេស ស្រុកមេសាង) វត្ថុសិល្បៈធ្វើពីរំពាក់(ឃុំក្របៅ ស្រុកកំចាយមារ) កន្ទេលកក់(ឃុំកំពង់ពពិល ស្រុកពារាំង) ហូលព្រែកចង្ក្រាន ក្រម៉ា(ឃុំល្វេ ស្រុកស៊ីធរកណ្ដាល) និងសម្ភារៈធ្វើពីផ្លាស្ទិក(ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍)។

ចំណែកផលិតផល១០មុខទៀតជាផលិតផលប្រចាំតំបន់ដែលមានសក្តានុពលគួរកត់សម្គាល់ ហើយកំពុងត្រូវបានជំរុញចូលទីផ្សារឱ្យកាន់តែទូលំទូលាយរួមមាន ទឹកសុទ្ធ មាន់ស្រែ និងស្រូវពូជ(បាភ្នំ) បន្លែសុវត្ថិភាព សរីរាង្គ(ពាមជរ) ទឹកត្រីទឹកស៊ីអ៊ីវ ម៉ាកបង្កងពីរត្រីកន្ធរ អង្ករស្រែធម្មជាតិ ទឹកម្ទេសនិងប្រហិតសាច់គោ(ពាមរក៍) ប្រេងដូង ប្រេងល្ងខ្មៅ ប្រេងកូឡា និងតែធ្វើពីស្លឹកគ្រៃ ទំពារ(ពារាំង) និងខ្ទឹមខ្មៅ។ ម្ចាស់ផលិតផលសក្តានុពលចំនួន៥រូប បានណែនាំខ្លួន និងបង្ហាញអំពីសាវតា សហគមន៍ លក្ខណៈពិសេសផលិតផល ទីផ្សារ បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

អង្គសិក្ខាសាលាបានអបអរសាទរនូវការខិតខំប្រឹងប្រែងរបស់ផលិតករក្នុងស្រុក ហើយបានជំរុញ លើកទឹកចិត្តដល់ផលិតករក្នុងខេត្ត ដើម្បីពង្រីក និងពង្រឹង គុណភាព នវានុវត្តន៍ តាមរយៈការកសាងម៉ាកសញ្ញាសម្គាល់ផលិតផលកម្ពុជា ការដាក់ឈ្មោះម៉ាក/យីហោ របស់ក្រុមហ៊ុន សហគ្រាសឱ្យបានត្រឹមត្រូវ រួមជាមួយថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានច្បាស់លាស់ ដើម្បីបង្កើនតម្លៃផលិតផល និងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូល ព្រមទាំងឈានចូលទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

សិក្ខាកាមបានទទួលនូវព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់សម្រាប់ បង្កើនការផលិត ការកែច្នៃ និងប្រាក់ចំណូល បង្កើតឱកាសការងារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីស្វែងរកឱកាសក្នុងការពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួននាពេលបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាចិត្តរិះរក និងសិក្សាបន្ថែមក្នុងការបង្កើតផលិតផលសក្ដានុពលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍខេត្ដ និងប្រកួតប្រជែង ជាមួយផលិតផលនាំចូល។

ទន្ទឹមនឹងនេះ អង្គសិក្ខាសាលាបានលើកសំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ និងបង្កើនផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរណ៍បរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ «រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»។

សិក្ខាកាមបានបង្ហាញពីក្តីសប្បាយរីករាយក្រោយបញ្ចប់អង្គសិក្ខាសាលា ហើយបានសំណូមពរឱ្យមានសិក្ខាសាលានេះជារៀងរាល់ឆ្នាំ ដើម្បីរៀបចំបញ្ចូលផលិតផលរបស់ពួកគាត់ទៅជាផលិតផលសក្ដានុពលនិងងាយស្រួលក្នុងការពង្រីកទីផ្សារបន្ថែមទៀត៕

ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ 3 000 ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី 9

ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ពាន់ ដុល្លារដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួនក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។

កម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន17 ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗនៃទេពកោសល្យអាជីវកម្មសង្គម។

ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវ​នេះដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេងសរុបចំនួន 224 នាក់ ក្នុងការអភិវឌ្ឍន៍និងចាប់ផ្តើមអាជីវកម្មសង្គមដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 2018 ថវិកាចំនួនជាង 27 ពាន់ដុល្លារអាមេរិកត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជ័យលាភីក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។

ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន ៦ ផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី 9 ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន 17 នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។

ក្នុងអំឡុងពេលបីខែ ក្រុមទាំងប្រាំពីរបានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធី​ផ្សាយ​ផ្ទាល់​លើ Smart for Cambodia ដំណោះស្រាយ​ត្រូវ​បាន​បង្ហាញ​ដល់ចៅក្រមនៃគណៈវិនិច្ឆ័យ ដែលមានឯកឧត្តមបណ្ឌិត ព្រំ ហួត អនុរដ្ឋលេខាធិការ​នៃក្រសួង       ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។

អុឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា៖ «យើងពិតជារំភើបក្តុកក្ដួលជាមួយនិងសមិទ្ធិផលដែលសម្រេចបាន ដោយត្រូវបានជ្រើសរើសជាជ័យលាភីកម្មវិធី SmartSpark ជំនាន់ទី 9។  យើងទទួលបានបទពិសោធន៍ទាក់ទងនិងយុទ្ធសាស្ត្រអាជីវកម្មថ្មី របៀបធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងពីអ្នកណែនាំ (mentor) ដែលជាអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។ បន្ទាប់ពីជ័យជំនះនេះ គម្រោងនាពេលខាងមុខរបស់យើងគឺរៀបចំសិក្ខាសាលា និងយុទ្ធនាការបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទីផ្សារឲ្យកាន់តែច្រើន ខណៈពេលដែលកំពុងបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់យើង ដើម្បីនាំយកកម្មវិធីនេះទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ។»

លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  មានប្រសាសន៍ថា៖       «ចៅក្រមទាំងអស់ពិតជាស្ងើចសរសើរចំពោះភាពច្នៃប្រឌិត ការងារជាក្រុម និងភាពក្លាហានរបស់ក្រុមនីមួយៗក្នុងការបង្ហាញដំណោះស្រាយរបស់ពួកគេ។ ក្រុមមួយចំនួនបានផ្តល់ដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាអាជីវកម្មជាក់ស្ដែង ខណៈដែលក្រុមខ្លះបង្ហាញដំណោះស្រាយដែលអាចសម្រេចបានចំពោះទីផ្សារផ្ទាល់។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តរចនាគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នាឲ្យកាន់តែច្បាស់ បន្តធ្វើការលើដំណោះស្រាយ ហើយកុំបោះបង់! ពិភពលោកត្រូវការដំណោះស្រាយដែលមានឥទ្ធិពលរបស់អ្នកទាំងអស់គ្នា។»

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «ការបានឃើញលទ្ធផលពីវគ្គផ្តាច់ព្រ័ត្រនៃរដូវកាដ៏ជោគជ័យ​មួយ​ទៀត​របស់កម្មវិធី SmartSpark គឺ​ពិតជាអស្ចារ្យ​ណាស់។ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ យើងបានឃើញសមិទ្ធផលដ៏អស្ចារ្យរបស់សហគ្រិនដែលបានផុសចេញពីកម្មវិធីនេះ។ កម្មវិធីនេះគួរជាទីលើកទឹកចិត្តយ៉ាងខ្លាំង ដែលឃើញការបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពជាសហគ្រិនប្រកបដោយភាពច្នៃប្រឌិតកើតឡើង ហើយយើងដឹងច្បាស់ថាបុគ្គលទាំងអស់នេះដែលបំផុសគំនិតទាំងនេះនឹងក្លាយជាអ្នកត្រួត្រាយក្នុងវិស័យដ៏អស្ចារ្យនេះនៅកម្ពុជា។ ខណៈពេលដែលកម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគលើសហគ្រិនក្នុងស្រុក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់មូលនិធិនានា ដែលយើងមាន។»

ក្រុមទាំងប្រាំពីរនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លឹបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រ ដូចជា៖ ការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំនៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។

ក្រុមចំនួន ​6 ​ទៀត​មាន៖

  • KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអុីនធើណែតដែលបង្កើតឡើងដើម្បីសម្រួលដល់ ម៉ាក់ប៉ាទាំងឡាយដែលមានបំណងចង់សន្សំថវិការ និង ស្វែងរកតម្រូវកាពីឥវ៉ាន់កូនៗដែល ឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និង កាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។
  • Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាផ្លាស្ទិច និងសម្ភារៈមិនអាចប្រើប្រាស់បានតទៅទៀតដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។
  • Krodas Chnai គឺជាគម្រោងដែលបង្កើតឡើងដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មីជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។
  • MeaKea គឺជាកម្មវិធីទូរស័ព្ទចល័តដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេលឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។
  • Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនៅក្នុងទីតាំងអប់រំក្នុងស្រុក។
  • ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។

រង់ចាំឱកាសដ៏រំភើបបន្ថែមទៀតដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom PenhSmart for Cambodia

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!          

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

ពិធីប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ គណៈកម្មាធិការពិសេសតាមដាន ការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពី ប្រជាជននិងអភិវឌ្ឍន៍ ​(គ.អ.ស.អ.ប.អ)

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២: អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ នៃក្រសួងផែនការ សហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ថ្ងៃនេះ រៀបចំពិធីនិម្មិត “ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសិទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (គ.អ.ស.អ.ប.អ.)​ “ ក្រោមអធិបតីភាព លោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាននៃ គ.អ.ស.អ.ប.អ ក្នុងបំណងសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបានលទ្ធផលសូន្យបី  លុបបំបាត់ឱ្យអស់(សូន្យ នូវមរណភាពមាតាដែលអាចការពារបាន លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹង        យេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តីនិងក្មេងស្រី ត្រឹមឆ្នាំ២០៣០។

ក្នុងពិធីនិម្មិតប្រកាសដាក់ឱ្យដំណើរការជាផ្លូវនេះ​ លោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេស គ.អ.ស.អ.ប.អ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្ខេបពីសាវតា នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងការបង្កើតគណៈកម្មាធិការពិសេសដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២១២អនក្រ.បក ចុះថ្ងៃទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២១។ សមមាសភាពគណៈកម្មាធិការ គឺជាកើតឡើងពីការប្ដេជ្ញាចិត្តរួមគ្នារបស់ក្រសួងស្ថាប័នក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាតាមដាន និងពន្លឿនការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃផែនការសកម្មភាពរបស់សន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្នុងបរិការណ៍ក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិនានា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក្នុងគោលបំណងលើកស្ទួយសុខមាលភាពប្រជាជន សុខភាពបន្តពូជ សមភាពយេនឌ័រ ការទទួលបានការអប់រំ ការកាត់បន្ថយភាពក្រីក្រ និងការបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ផ្នែកមួយសំខាន់នៃពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ គ.អ.ស.អ.ប.អ នេះ គឺ ការចែករំលែកនូវការប្ដេជ្ញាចិត្ត នៅក្នុងកិច្ច ពិភាក្សាបើកចំហលើប្រធានបទ “ការសម្រេចឱ្យបាននូវលទ្ធផលទាំងបីត្រឹមឆ្នាំ២០៣០” ដែលមានការចូលរួមពីវាគ្មិនសំខាន់ៗមកពីក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកឋាបណ្ឌិត ឆាយ ថន និងការចូលរួមប្ដេជ្ញាចិត្តរបស់អន្តរក្រសួង ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស លោកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី អនុប្រធាន​ គ.អ.ស.អ.ប.អ ដោយលោកជំទាវបានលើកឡើងនូវការឆ្លើយតបប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងកិច្ចការនារី ក្នុងកិច្ចប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ពីការប្តេជ្ញានៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្នុងគោលដៅលុបបំបាត់ឱ្យអស់អំពើហិង្សា ឬការអនុវត្តប្រកបដោយគ្រោះថ្នាក់មកលើស្ត្រីនិងក្មេងស្រី ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងបីរបស់ គ.អ.ស.អ.ប.អ ។

កិច្ចពិភាក្សាបានបន្តដោយមានការចូលរួមប្ដេជ្ញាចិត្តពីក្រសួងសុខាភិបាលលើគោលដៅ លុបបំបាត់ឱ្យអស់នូវមរណភាពមាតាដែលអាចការពារបាន លុបបំបាត់ឱ្យអស់នូវផែនការគ្រួសារដែលមិនបានឆ្លើយតប ដែលត្រូវបានផ្ដល់កិត្តិយលចូលរួមដោយ លោកម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធាន គ.អ.ស.អ.ប.អ ។ ក្រសួងសុខាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការផ្ដល់ជូននូវសេវាបង្ការ និងឆ្លើយតបគ្រប់ជ្រុងជ្រោយដល់ស្ត្រីនិងក្មេងស្ត្រីដែលត្រូវការមធ្យោបាយការពារ និងថែទាំសុខភាព។

លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា និងជាអនុប្រធាន គ.អ.ស.អ.ប.អ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការធានាថាយុវជនជាង ៣,៥ លាន រួមទាំងយុវជនដែលងាយរងគ្រោះផង ដែរអាចទទួលបាននូវព័ត៌មានសមស្របទៅតាមវ័យស្ដីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ (SRHR) តាមរយៈកម្មវិធីសិក្សាជាតិ និងការបណ្ដុះបណ្ដាលសមត្ថភាពស្ដីពីការអប់រំសុខភាពសិក្សា និងសុខភាពផ្លូវភេទដល់គ្រូបង្រៀនជាង៨ម៉ឺននាក់។

លោក ឡេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.អ.ស.អ.ប.អ បានចែករំលែកនៅក្នុងកិច្ចសន្ទនាចំហនៃពិធីនេះដោយបានទទួលស្គាល់ការប្ដេជ្ញាចិត្ត និងការរួមចំណែករបស់ក្រសួងមហាផ្ទៃ ក្នុងការសម្រេចឱ្យបានលទ្ធផលទាំងបីក្នុងក្របខ័ណ្ឌរដ្ឋបាលក្រោមជាតិ/មូលដ្ឋានត្រឹមឆ្នាំ២០៣០ផងដែរ។ មាត្រាមួយក្នុងអនុក្រឹត្យនៃការបង្កើតគ.អ.ស.អ.ប បានចែងថា គ.អ.ស.អ.ប.អ ត្រូវបង្កើតគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍរាជធានី-ខេត្ត ដែលមានអភិបាលរាជធានី-ខេត្តជាប្រធាន និងអមដោយអនុប្រធាន សមាជិក តាមចំនួនចាំបាច់ ហើយក្រសួងមហាផ្ទៃកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាប្រសិទ្ធផលក្នុងការចូលរួមគ្រប់គ្រងគណៈកម្មាធិការនេះ។

លោក ប៊ីយ៉ន អាន់ឌឺសាន់ (Björn Andersson) នាយកUNFPAប្រចាំតំបន់ សម្រាប់ការិយាល័យប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីយ៉ាងសំខាន់របស់គណៈកម្មាធិការពិសេសនេះ ក្នុងការធានាឱ្យកម្ពុជារក្សានូវឆន្ទះដែលបង្កើតដោយជំនួបកំពូលជាប្រវត្តិសាស្ត្រនាទីក្រុងណៃរ៉ូប៊ី ស្ដីពី ICPD25 ក្នុងឆ្នាំ ២០១៩ និងការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានលើកឡើងនៅជំនួបកំពូលទីក្រុងណៃរ៉ូប៊ី ។ លោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តបន្ថែមរបស់UNFPAក្នុងការគាំទ្រដល់ដំណើររបស់កម្ពុជា ឆ្ពោះទៅកាន់ការសម្រេចឱ្យបាននូវសកម្មភាពរបស់ ICPD25 ដែលជាផ្នែកមួយដ៏សំខាន់ក្នុងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ស្របពេលដែល UNFPA នៅកម្ពុជា ក៏ជាសមាជិកនៃ​គ.អ.ស.អ.ប.អ ផងដែរនោះ UNFPA សង្ឃឹមយ៉ាងមុតមាំ រួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ភាគីពាក់ព័ន្ធ និងដៃគូផ្សេងទៀត បន្តគាំទ្រគ្នាក្នុងការធ្វើមូលដ្ឋានីយកម្ម SDGs ទៅក្នុងបរិបទកម្ពុជា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ ជាពិសេស គឺផែនការសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍នេះតែម្តង។ UNFPA បានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាបន្តគាំទ្រយ៉ាងក្លៀវក្លាជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់ការពន្លឿន ការអនុវត្តផែនការសកម្មភាព និងបរិយាកាសអំណោយផលសម្រាប់ការចូលរួមពីភាគីពាក់ព័ន្ធ ទាំងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដូចជា អង្គការសម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្ដពូជ (រ៉ាឆា) ​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (រ៉ា​ក់) ដែលជាសមាជិកនៃ គ.អ.ស.អ.ប.អ ក៏បានចូលរួមចែករំលែកការប្ដេជ្ញាចិត្តរបស់ស្ថាប័នខ្លួនផងដែរ ក្នុងកិច្ចសន្ទនានោះ ពោលគឺ ការបន្តសកម្មភាពយ៉ាងមុតមាំក្នុងផែនការអភិវឌ្ឍន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រទាក់ទងទៅនឹងប្រជាជននិងការអភិវឌ្ឍ។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការផ្តួចផ្តើមគោលនយោបាយជាតិស្របតាមផែនការសកម្មភាពរបស់ សន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដែលចូលរួមដល់ការសម្រេចបាននូវសមិទ្ធិផលសំខាន់ៗរួមមាន ការកាត់បន្ថយអត្រាភាពក្រីក្រ ការកាត់បន្ថយអត្រាមរណភាពមាតានិងទារកឱ្យនៅកម្រិតទាបបំផុត ជំរុញការអប់រំនិងលើកកម្ពស់សុខភាព និងការកាត់បន្ថយអំពើហិង្សាលើស្ត្រីនិងកុមារ។ ជាការពិតណាស់ ការបង្កើត គ.អ.ស.អ.ប.អ ដើម្បីតាមដានការអនវុត្តផែនការសកម្មភាពក្រោយជំនួបកំពូលទីក្រុងណៃរ៉ូប៊ី គឺជាយន្តការមួយក្នុងចំណោមយន្តការអន្តរក្រសួង ដែលជាគំនិតផ្តួចផ្តើមចេញពីកិច្ចសហការរបស់ UNFPA និងក្រសួងពាក់ព័ន្ធ ក្រោមកិច្ចប្រជុំជាបន្តបន្ទាប់ និងការពិភាក្សាលើធាតុចូល និងយន្តការដើម្បីតាមដាននិងវាយតម្លៃការអនុវត្តផែនការសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាជនទូទៅក្នុងប្រទេស ឆ្លើយតបទៅនឹងភាពចម្រុះរបស់ប្រជាជនក្នុងការអភិវឌ្ឍ​ ការធ្វើចំណាកស្រុក នគរូបនីយកម្ម កំណើត ការស្លាប់ ជាពិសេស ការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រី។

ជំងឺកូវីដ-១៩ ពិតជាបានបង្កផលប៉ះពាល់ក្នុងកម្រិតមួយ លើលទ្ធភាពវិវឌ្ឍន៍ឆ្ពោះទៅរកគោលដៅរួមរបស់យើងនៃអនាគតកាន់តែប្រសើរ និងស្មើភាពជាងមុនសម្រាប់ស្ត្រីនិងក្មេងស្រី ប៉ុន្តែវាក៏បានផ្តល់នូវហេតុផលសមរម្យសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើននិងប្រមែប្រមូលកិច្ចប្រឹងប្រែង ដើម្បីពន្លឿនការអនុវត្ត ICPD25 ដោយផ្តោតលើ សុខភាពផ្លូវភេទ និងសុខភាព   បន្តពូជ និងសិទ្ធិ យេនឌ័រ យុវជន ដែលគាំទ្រដោយឆន្ទៈនយោបាយ និងការវិនិយោគបន្តដែលប្រកបដោយបរិយាបន្ន និងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ដែលនេះគឺជារបៀបក្នុងការដែលអាចធានាថាស្ត្រី និងក្មេងស្រីទាំងអស់អាចទទួលបានការថែទាំសុខភាព និងធនធានស្របតាមសិទ្ធិជាម្ចាស់រាងកាយ និងអនាគតរបស់ពួកគេ៕

“Cambodia Aims at Achieving Cambodia’s Sustainable Development Goals through Realizing Country Commitments to ICPD25 at the Nairobi Summits 2019”

Official Launch of the Special Committee for Accelerating the Implementation of the International Conference on Population and Development Programme of Action (SC-ICPD-PoA)

Phnom Penh, 30 March 2022: A joint virtual conference on “Official Launch of the Special Committee for Accelerating the ICPD Programme of Action (SC-ICPD-PoA)”, is co-organized today by the General Secretariat for Population and Development, Ministry of Planning, and United Nations For Population  UNFPA, under the chairmanship of H.E. Kitti Settha Pandita CHHAY THAN, Senior Minister, Minister of Planning, aiming for the Sustainable Development Goal from commitment of various stakeholders to achieve the Three Zeros by 2030 (Zero violence or harmful practices against women and girls, Zero unmet needs for contraception, and Zero preventable maternal deaths).

The virtual conference presented the welcome and opening speech by H.E. Kitti Settha Pandita CHHAY THAN, also the Chair of SC-ICPD-PoA, briefing on the background of ICPD and the establishment of SC-ICPD-PoA by the Sub-Degree of Royal Government of Cambodia (RGC) No: 212 ANK.BK on November 03, 2021. The Committee composition represents the collective commitments from various line ministries and organizations as the members to support the RGC in monitoring and accelerating the effective and efficient implementation of the ICPD-PoA in the context of the national development frameworks and the Cambodia Sustainable Development Goal aiming at improving people’s welfare, reproductive health, gender equality, access to education, poverty eradication and put an end to gender-based violence.

As a core-part of the launching of SC-ICPD-PoA virtual conference, prominent key players from relevant ministries, and civil society organizations, shared the on-going commitments in the open dialogues and discussion within the topic of “To Achieve Three Zeros by 2030”.

The open dialogue on the Government mechanism put in place and commitments was highly moderated by H.E. Kitti Settha Pandita CHHAY THAN, and was highly participated by H.E. Dr. Ing Kantha Phavi, Minister of Ministry of Women’s Affairs, a vice-chairperson of the SC-ICPD-PoA, ensuring the commitments from Ministry of Women’s Affairs in acknowledging to combat the unfinished commitment aiming to achieve Zero violence or harmful practices against women and girls, that is one among the three zeros in which the SC-ICPD-PoA set as the ultimate goal.

The discussion has also brought up the Ministry of Health’s commitment to achieve Zero unmet needs for family planning, and Zero preventable maternal deaths, highly participated in the today conference by H.E. Dr. Mam Bunheng, Minister, Ministry of Health, Vice-chairperson of the SC-ICPD-PoA. The Ministry of Health is taking very important role in implementing the providing of quality comprehensive preventative and response services to women and girls in need of protection and care; a way forward the commitment of SC-ICPD-PoA.

H.E. Dr. Nath Bunroeun, Secretary of State, Ministry of Education, Youth and Sport, representative of H.E. Minister of MoEYS, a vice-chairperson of SC-ICPD-PoA, emphasized the commitments from MoEYs on how the Ministry ensures that more than 3.5 million young people including vulnerable youth have access to age-appropriate information on sexual & reproductive health and rights (SRHR) through the national curriculum, and capacitating more than 80,000 teachers both in and pre-service on Health and Sexuality Education.

H.E Leng Vy, Secretary of State, Ministry of Interior, a vice-chairperson of SC-ICPD-PoA, acknowledged in the open dialogue in this launching conference on the key contribution and commitment from the Ministry of Interiors in the contribution of the sub-national/local administration to achieve Three-Zeros by 2030.  As one of the articles of the Sub-Decree stated that SC-ICPD shall establish the Municipal-Provincial Committee(s) for population and development where the governors of the Municipality/Provinces are the chairpersons and accompanied by vice-chairperson(s) and members as deemed necessary, the Ministry of Interiors is playing a significance role in ensuring the efficiency of the committee’s management.

Mr. Björn Andersson, UNFPA Regional Director for the Asia and Pacific Regional Office, also commended the RGC and Committee for its important work in ensuring the Cambodia maintains the momentum generated by the landmark Nairobi Summit on ICPD25 in 2019 and delivers on the country’s Commitments made at the Nairobi Summit. He also offered UNFPA the further commitment of support to the country journey towards the achievement of the ICPD-25 which is in turn instrumental in attaining the Cambodia Sustainable Development Goals. While UNFPA Cambodia Country Office serves as a member of SC-ICPD-PoA, UNFPA together with the RGC, other stakeholders and partners, continue to commit to help localizing the SDGs to the Cambodian context to achieve the 2030 Agenda for sustainable development, particularly the PoA of ICDP. UNFPA stated it remains committed to continue supporting and encouraging acceleration in the implementation of the PoA and the enabling environment for the participation from the stakeholders both government agencies, development partners, CSOs and private sector.

Civil Society Organization and Non-Government Organization from Reproductive and Child Health Alliance (RACHA) and Reproductive Health Association of Cambodia (RHAC), the members of the SC-ICPD-PoA, also shared their commitments during the open dialogue and discussion in strongly continuing activities in development plan and strategic framework concerning to population and development. 

The Royal Government of Cambodia (RGC) has been very considerate and proactive in initiating national policies in line with the ICPD’s action plan which led to major achievements including the reduction of the poverty rate, reduction of maternal and child mortality rate to the lowest level the Kingdom has seen, a boost to education and health promotion, and the reduction of violence against women and children. Indeed, formulating this SC-ICPD-PoA for overseeing the implementation of the ICPD-PoA of the Post Nairobi Summit was one of the inter-ministerial mechanism, an initiative from the collaboration of UNFPA and relevant ministries from series of meeting and discussion on the inputs and mechanism to monitor and evaluate the implementation of the ICPD PoA align with RGC’s effort in tackling the common population in the country addressing to the population dynamics in development, migration, urbanization, birth, death; especially the promoting the girls and women status.

The pandemic has undoubtedly set back progress towards our collective goal of a better, more equal future for all women and girls, but that gives every reason for the RGC to up the ante by ramping up effort to accelerate the implementation of ICPD25, focusing on sexual and reproductive health and rights, gender, adolescents and youth backed by political will and continued investments that are inclusive and responsive to the needs of all women and girls, is how we can ensure that all women and girls can access the health care and resources they need to claim their bodies and futures.  

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី ការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា នៅខេត្តស្វាយរៀង

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង រៀបចំសិក្ខាសាលា ស្តីពីការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជាដែលប្រព្រឹត្តទៅនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពរបស់ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្ម ក្រសួងពាណិជ្ជកម្ម និងលោកសុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមមកពីតំណាង អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង តំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្ត ជាពិសេស លោក លោកស្រីជាម្ចាស់ផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ សិស្ស/និស្សិតក្នុងខេត្ត។

សិក្ខាសាលានេះមានបទបង្ហាញចំនួន ៤ គឺ៖ ១-យុទ្ធសាស្រ្តជំរុញផលិតផលសក្ដានុពលកម្ពុជាដើម្បីនាំចេញ ធ្វើបទបង្ហាញដោយលោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ២-ការបង្កើនផលិតភាពនិងផលិតកម្មដំណាំកសិកម្ម ដោយលោក ស៊ន វិចិត្រ អនុប្រធាន នាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣-ជីអេស១កម្ពុជា (បារកូដកម្ពុជា) ដោយលោកស្រី យីម ម៉ារី ប្រធានផ្នែកទីផ្សារជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា និង៤-ការចែករំលែកបទពិសោធន៍អាជីវកម្មដោយលោកស្រី ម៉ៅ ស៊ីថា ប្រធានសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់/CAC)។ សិក្ខាសាលាស្តីពីការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា មានគោលបំណងចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល ព្រមទាំងផលិតផលប្រចាំតំបន់ដែលផលិតនៅតាម បណ្តារាជធានី-ខេត្ដនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ មិនតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏ជាការជំរុញផលិតផលសក្តានុពល និងផលិតផលប្រចាំតំបន់ចូលទីផ្សារក្នុងប្រទេស ក្រៅប្រទេស ទីផ្សារឌីជីថល និងជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្ដរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម។

ជាពិសេសដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះបញ្ចប់ ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ការរស់នៅក្នុងកាលៈទេសៈកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ដែលបានដាក់ឱ្យប្រើប្រាស់ដោយ រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះ ខេត្តស្វាយរៀងបានជំរុញដល់វិស័យសំខាន់ៗ ក្នុងនោះវិស័យពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងសិប្បកម្ម ពិសេសការអភិវឌ្ឍផលិតផលដែលមានសក្តានុពលក្នុងខេត្តឱ្យកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ ក្នុងនោះ ផលិតផលសក្តានុពលចំនួន៩មុខ មានការទទួលស្គាល់ពីគណៈកម្មាធិការចលនាភូមិមួយផលិតមួយដែលមានដូចជា ទឹកឃ្មុំព្រៃធម្មជាតិត្រពាំងពិការ ស្រូវស្មាច់កំពង់រោទិ៍ បន្លែសុវត្ថិភាព អំបុកស្រួយឆ្ងាញ់ អំបុក(ស្រីនិច) ស្ករត្នោតម្សៅ កាបូបយួរ និងមួកធ្វើពីអញ្ចូត ក្រម៉ាភូមិដំណាក់កន្ទួត វត្ថុអនុស្សាវរីយ៍កូនសត្វ កាបូបតូចៗជាដើម។ទន្ទឹមនឹងនេះ ម្ចាស់ផលិតផលសក្តានុពលចំនួន៥រូប បានណែនាំ ខ្លួន និងបង្ហាញអំពីសាវតា សហគមន៍ លក្ខណៈពិសេសផលិតផល ទីផ្សារ បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

តាមរយៈការបង្ហាញនូវផលិតផលទាំងនោះ អង្គសិក្ខាសាលាបានអបអរសាទរនូវការខិតខំប្រែងរបស់ផលិតករ ក្នុងស្រុក ហើយបានជំរុញ លើកទឹកចិត្តដល់ពួកគាត់ ដេីម្បីពង្រីក និងពង្រឹងគុណភាព នវានុវត្តន៍ តាមរយៈការកសាងម៉ាកសញ្ញាសម្គាល់ផលិតផលកម្ពុជា ការដាក់ឈ្មោះម៉ាក/យីហោរបស់ក្រុមហ៊ុន សហគ្រាសឱ្យបាន ត្រឹមត្រូវ រួមជាមួយថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ព្រមទាំង ឈានចូលទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់បានទទួលនូវព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ សម្រាប់បង្កើនការផលិត ការកែច្នៃ និងប្រាក់ចំណូល បង្កើតឱកាសការងារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីស្វែងរកឱកាសក្នុងការពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួន នាពេលបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាចិត្តរិះរក និងសិក្សាបន្ថែមក្នុងការបង្កើតផលិតផលសក្ដានុពលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍខេត្ដ និងប្រកួតប្រជែង ជាមួយផលិតផលនាំចូល៕

រដ្ឋបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារ​ ជាមួយសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ អំពីផែនការអភិវឌ្ឍន៍ ទិសដៅទេសចរណ៍ផ្លូវទឹក

ភ្នំពេញ៖​ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី គួច ចន្ថា អនុប្រធានក្រុមការងារ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅ ទេសចរណ៍ផ្លូវទឹក។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់ របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុ កាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍ តាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាល ខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។

ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍ វិសយ័ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឲ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឲ្យទីផ្សារទេសចរណ៍ ក្នុងខេត្តព្រះសីហនុ កាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាល តាមរយៈការខិតខំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕

ស្មាតហ្វូនល្អឯក Galaxy S22 ស៊េរី ជិះនាគកំណាច Snapdragon 8 Gen1 ល្បឿនលឿនបំផុត និងអភិវឌ្ឍថាមពលថ្មកាន់បានយូរដូចចិត្ត…! 

(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២៖ ថាកូនសុទ្ធទៅវាអស្ចារ្យ…ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ…! បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡួយយ៉ាងណាទេ…ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ…!  

ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើកហើយដែរ! ក្រុមហ៊ុន សាមសុង គឺតែងតែស្តាប់លោកអ្នក និងយល់ពីអ្នក! ហើយឥឡូវនេះបានបំបែកកំពូលកំណត់ត្រាថ្មីនូវអ្វីដែលមិនអាចទៅរួចឱ្យទៅជាភាពអស្ចារ្យខ្លាំងបំផុតមិននឹកស្មានដល់ (Break the rules of impossible)! សម្រាប់ Galaxy S22 ស៊េរី លើកនេះគឺហ៊ាននិយាយបានថាត្រូវបានដុសខាត់ និងផលិតឡើងយ៉ាងល្អបំផុត និងដាំត្រូវចិត្តអ្នកប្រើប្រាស់បំផុតផងដែរ!   

សូមបញ្ជាក់ថា  Galaxy S22 ស៊េរី ឆ្នាំ 2022 នេះត្រូវបានបំពាក់នូវបន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយបំផុត Snapdragon 8 Gen 1 ទំហំ 4 nm ដែលមានល្បឿនលឿនជាមួយនឹងការអភិវឌ្ឍន៍ NPU (Neural Processing Unit) ឱ្យកាន់តែលឿនជាងមុន 73% ថែមទៀត! 

អ្វីដែលពិសេសដែលធ្វើឱ្យអតិថិជនញញឹមបិទមាត់មិនជិតនោះគឺថាមពលថ្មធំកាន់បានយូរ (Long Lasting Battery) ដែលអាចកំដរអ្នកបានរហូតដល់ 2 ថ្ងៃ (សម្រាប់ម៉ូឌែល S22 Ultra & S22+) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W! សាកថ្មតែ 20 នាទី ប៉ុណ្ណោះអាចប្រើបានពេញមួយថ្ងៃ! សាកតែ 4  នាទី អាចទស្សនាវីដេអូបានម៉ាចប់! ឡូយ…! ឡូយ…! 

គ្រាន់តែអ្វីដែលបានបង្ហាញជូនខាងលើនេះលោកអ្នកនឹងទទួលបានបទពិសោធន៍កម្លាំងម៉ាស៊ីនខ្លាំងដើរលឿន មិនទាក់ មិនឡើងកម្តៅទោះបើកកម្មវិធីច្រើនប៉ុណ្ណាក៏អត់បញ្ហា…និងកាន់ថ្មធ្លាយថ្ងៃបានថែមទៀត…! ពិតជាល្អលើសពីការំពឹងទុក…ពិតជាស័ក្តិសមជាស្មាតហ្វូនដ៏ល្អឯកក្នុងពិភពលោកគ្មានពីរពិតមែន…! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !