Home Blog Page 107

មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water ដើម្បី​នាំយក​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ រាប់​ពាន់នាក់​ក្នុង​ប្រទេស​កម្ពុជា

ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២២៖ កិច្ចសហការ​ជា​មួយ​មូលនិធិ Planet Water បាននាំមកនូវការដាក់​ពង្រាយ ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers នៅទូទាំង​​ប្រទេស​កម្ពុជា ដោយបានផ្តល់ជូន​​សហគមន៍នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ព្រមទាំង​កម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា (The Coca-Cola Foundation)។

មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល​​របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ទាំងនេះ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។

លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖ «មូលនិធិកូកា-កូឡា មាន​ប្រវត្តិ​យូរ​អង្វែងមក​ហើយ​នៅទូទាំងពិភពលោក ក្នុងការគាំទ្រ​​គម្រោងនានា​ លើកិច្ច​ការពារ ​និងផ្តល់​លទ្ធភាព​ទទួល​បានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេស​កម្ពុជាវិញ យើង​មាន​មោទនភាព​ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង​ដល់​មូ​លនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ពិសា​​ប្រកប​ដោយ​សុវត្ថិភាព​និងឥត​គិត​ថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង​គ្របដណ្តប់នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិតត្រឹមបំណាច់​ឆ្នាំ​២០២២នេះ»។

បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត​ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍នូវ​ទឹក​ស្អាត​សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៣៤ និង​ផ្តល់អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង ៥៥.០០០​នាក់​ក្នុង​ខេត្ត​ចំនួន ១៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២នេះ យើងនឹងអាចសម្រេចបានប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់នៅ​ទូទាំង​​​ប្រទេសកម្ពុជា ដោយ​ផ្តល់ជូន​​សហគមន៍នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។

ATO Coca Cola March 17-18, 2022 Kampot Province

ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​ជនបទ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​មាន​ផ្តល់​ជូន​​​ឧបករណ៍ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ​​អម​ដោយសារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

គម្រោង​នេះ​ក៏មាន​គាំទ្រ​កម្មវិធី​អប់រំ​អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយាចំពោះសុខភាព​ទឹក ​និង​អនាម័យ។

ATO Coca Cola March 17-18, 2022 Kampot Province

លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រដែល​យើង​បាន​ទទួល និង​បន្ត​ទទួលបាន​ពី​អ្នកឧបត្ថម្ភ និង​ដៃគូសា​ជីវកម្ម​របស់​យើង រួម​ទាំង​មូលនិធិកូកា-កូឡា ផង​ដែរ»។ លោក​បន្ថែមថា៖ «ឥទ្ធិពល​​ដែល​យើង​កំពុង​បង្កើត មិន​អាច​វាស់​បាន​ដោយ​តួលេខ​នោះ​ទេ តែតាម​រយៈ​ការ​នាំយក​ទឹក​ស្អាត​ទៅ​កាន់​សហគមន៍​ដែល​ខ្វះ​ខាត ពួក​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សុខភាព និង​គុណភាព​ជីវិត​សម្រាប់​បុគ្គល​រាប់​ពាន់​នាក់ ដែល​ឥឡូវ​នេះ​ពួកគាត់អាច​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​ទៅកាន់​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​​ជំនួស​ឱ្យ​ការ​នៅតែ​បន្ត​បារម្ភ​អំពី​​​បញ្ហា​ប្រឈម​នេះ»។

ATO Coca Cola March 17-18, 2022 Kampot Province

ក្នុងឱកាស​ទិវា​ទឹក​ពិភព​លោក​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២ មូលនិធិ Planet Water ក៏​នឹង​រៀបចំព្រឹត្តិការណ៍​មួយ​ដើម្បី​នាំយក​ទឹក​ស្អាត​ទៅ​កាន់​អ្នក​ទទួល​ផលជាង ៥០.០០០​នាក់​ដែល​រស់​នៅ​​ក្នុងសហគមន៍​ក្រីក្រ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​​ប្រជាជន​ចំនួន ២,២​​ពាន់​លាន​នាក់​ដែល​កំពុង​រស់នៅ​ដោយ​គ្មាន​ទឹក​ស្អាត​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង ១៣​លាន​ដុល្លារ​ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​៕

ATO Coca Cola March 17-18, 2022 Kampot Province

អំពីមូលនិធិ Planet Water

មូលនិធិ Planet Water គឺ​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តោត​លើ​ការ​នាំយក​ទឹក​ស្អាត​ទៅ​​កាន់​សហគមន៍​ក្រីក្រ​បំផុត​របស់​ពិភពលោក​តាម​រយៈ​ការដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​តាម​សហគមន៍ និង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្មវិ​ធី​អប់រំ​អនាម័យ។ គម្រោង​របស់​មូលនិធិ Planet Water ផ្តោត​លើ​កុមារ សាលារៀន និង​សហគមន៍​ជនបទ/​តំបន់ជាយ​ក្រុងនៅ​ទូទាំង​ទ្វីប​អាស៊ី និងអាមេរិកឡាទីន។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក មូលនិធិ Planet Water បាន​ដាក់ពង្រាយ​គម្រោង​ជាង ១.៥០០គម្រោង​ដែល​ផ្តល់​ទឹក​ស្អាត​ដល់​មនុស្ស​ជាង ២​លាន​នាក់​នៅ​ទូទាំង ១៥ប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហទំព័រ www.planet-water.org

អំពីមូលនិធិកូកា-កូឡា

មូលនិធិ កូកា-កូឡា គឺជាស្ថាប័ន​សប្បុរសធម៌​ពិភពលោក​របស់ក្រុមហ៊ុន The Coca-Cola Company។ បង្កើតឡើងក្នុងឆ្នាំ​១៩៨៤ មូលនិធិ កូកា-កូឡា បាន​វិនិយោគ​ជាង ១,២​ពាន់​លាន​ដុល្លារ​នៅ​ជុំ​វិញ​ពិភព​លោក ដើម្បី​ការពារ​បរិស្ថាន ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ឱ្យ​មាន​ភាព​រីក​ចម្រើន និង​ដើម្បី​លើក​កម្ពស់សុខុមាលភាព​ទូទៅ​របស់​មនុស្ស និង​សហគមន៍។ មូលនិធិ កូកា-កូឡា បាន​​ប្តេជ្ញា​​ថា​នឹង​ផ្តល់ជូន​ត្រលប់​ទៅវិញនូវ​​ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ​នៅ​ឆ្នាំមុន​ចំនួន ១% ជារៀងរាល់ឆ្នាំ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​គាំទ្រ​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​ពិភព​លោក និង​បង្កើត​អនាគត​រួមគ្នា​កាន់តែ​ប្រសើរ[1]

ATO Coca Cola March 17-18, 2022 Kampot Province

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។

ATO Coca Cola March 17-18, 2022 Kampot Province

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។

កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។

ATO Coca Cola March 17-18, 2022 Kampot Province

គម្រោងនោះរួមមាន  ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជា​មួយ​ធនាគារ ហត្ថា ផ្តល់​សេវា​បង់​សងប្រាក់​​កម្ចី​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​​ជាមួយ​ធនាគារ ហត្ថា ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដើម្បី​ផ្តល់​សេវា​បង់​សង​ប្រាក់​កម្ចី​កាន់តែ​រហ័ស ងាយស្រួល និង​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅទូទាំង​ប្រទេស។

គំនិត​ផ្តួច​ផ្តើមនៃកិច្ចសហប្រតិបត្តិការ​នេះ ត្រូវ​បានដាក់​ដំណើរការ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅការិយាល័យ​កណ្តាល​​របស់​ ក្រុមហ៊ុន​ ទ្រូម៉ាន់នី ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​​​មហា​វិថី​ព្រះ​នរោត្តម នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ ខែ​មីនា ឆ្នាំ​២០២២ ​នេះ។

ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពី​លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​​នៃ​ធនាគារ ហត្ថា រួម​ជាមួយ​នឹង​​​លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី។

លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ «ក្នុងនាមជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលទទួលបានការកោត​សរសើរ និង​​ការគាំទ្រ​ដោយ​ធនាគារ​ ក្រុង​ស្រ៊ី ដែលជា​ធនាគារ​ដ៏ល្បីឈ្មោះ​មួយនៅក្នុង​តំបន់ ធនាគារ​ ហត្ថា​ ពិតជាមាន​មោទនភាព​ដែល​អាច​ផ្តល់​សេវា​ថ្មី​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់អតិថិជន​របស់​ខ្លួន ក៏ដូចជា​អតិថិជនរបស់​ក្រុមហ៊ុន​ ទ្រូម៉ាន់នី​ នៅកម្ពុជា”។ លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំពិត​ជា​ជឿ​ជាក់ថា តាម​រយៈ​ភាព​ជាដៃគូ​នេះ យើង​អាច​ផ្តល់ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​យ៉ាងទូលំ​ទូលាយ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​អតិថិជនរបស់​យើង។ សំខាន់ជាង​នេះ វា​ក៏​នឹងក្លាយទៅជាផ្នែកមួយក្នុងការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​​​កម្ពុជា និងបង្កើន​លទ្ធភាព​ជូនអតិថិជនឱ្យទទួល​បាន​សេវា​ហិរញ្ញវត្ថុ​លឿន​រហ័ស និង​មាន​សុត្ថិភាពខ្ពស់​នៅទូទាំង​ប្រទេស​ផងដែរ»។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី តែង​តែ​ស្វែង​រក​មធ្យោបាយ​ថ្មីៗ​ដើម្បីជួយ​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ក្រុមហ៊ុនជាដៃគូ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក។ ដូចគ្នាទៅនឹង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ ធនាគារ​ ហត្ថា គឺជាក្រុមហ៊ុនអន្តរជាតិដែលមាន​កំណត់​ត្រា​​និង​ប្រវត្តិ​ដ៏​ល្អក្នុងការបម្រើសេវាជូនអតិថិជន។ ហើយជាពិសេសជាងនេះទៀតនោះ យើង​មានក្តី​រីក​រាយ​ដែលអាច​ផ្តល់​សេវា​​បន្ថែមទៀត​ទៅ​កាន់​អតិថិជន​របស់​ធនាគារ ហត្ថា»។

សេវា​ថ្មី​នេះ​ដែលនឹង​ផ្តល់​លទ្ធភាព​ឱ្យ​អតិថិជន​​របស់​ធនាគារ ហត្ថា បង់​សង​ប្រាក់​កម្ចី​របស់ខ្លួន​តាម​រយៈ​​កម្មវិធី TrueMoney Wallet និង​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំង​ប្រទេស​នោះ នឹង​ដាក់​ដំណើរ​ការ​ចាប់ពីថ្ងៃ​នេះ​តទៅ៕

អំពី​ធនាគារ​ ហត្ថា ម.ក

ធនាគារ ហត្ថា គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុន​ជា​បុត្រសម្ព័ន្ធ) គឺ​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាង​គេ​លំដាប់​ទី​៥ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ថៃ​ ក្នុងលក្ខខណ្ឌផលប័តឥណទាន និងប្រាក់បញ្ញើ ហើយក៏​ជា​សមាជិក​​របស់​សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែល​ជា​សម្ព័ន្ធសេវា​ហិរញ្ញវត្ថុឈាន​មុខគេ​មួយ​​នៅ​ជប៉ុន និង​លំដាប់ពិភពលោក។

នា​ពេលបច្ចុប្បន្ននេះ ធនាគារ​ ហត្ថា មាន​ការិយាល័យ​ចំនួន​១៧៧​ និងមាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម ១៣៧ទីតាំង។ គិត​ត្រឹម​​ខែ​ធ្នូ ឆ្នាំ​២០២១ ធនាគារ ហត្ថា មាន​ប្រាក់​បញ្ញើ​សរុប​ចំនួន ១.០២៨​លាន​ដុល្លារ និងផលប័ត្រឥណទានសរុបចំនួន ១.៦៩១​លានដុល្លារ ជាមួយគណនី​ ជាង ៤០០.០០០គណនី។

ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏ទំនើប​របស់​ធនាគារ ហត្ថា ផ្តល់​លទ្ធភាពឱ្យ​ធនាគារខ្លួន ​ផ្តល់​សេវាហិរញ្ញវត្ថុ​ជាច្រើនប្រភេទ ដើម្បី​ឆ្លើយ​តបទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ផ្តល់​សេវា​ធនាគារ​ឌីជីថល​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត និង​មាន​​សុវត្ថិភាព ព្រមទាំង​ផ្តល់​ដំណោះ​ស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។ ធនាគារ ហត្ថា ឆាប់ៗ​នេះ​នឹង​ដាក់ដំណើរការ​សេវា​ធនាគារ​បន្ថែមជាច្រើន​ទៀត​ដើម្បី​បម្រើ​អតិថិជន​របស់ខ្លួន​បាន​កាន់​តែ​ប្រសើរ៕

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាំមុខគេនៅកម្ពុជា ក្នុងការគាំទ្រក្រសួងបរិស្ថាន និងអង្គការ WWF- Cambodia ដើម្បីទទួលស្គាល់ទិវា​មួយ​ម៉ោង សម្រាប់​ភព​ផែនដីអន្តរជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​ចូល​រួម​​ចំណែក​​ជា​មួយ​ក្រសួង​បរិស្ថាន​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ WWF-Cambodia ក្នុង​ការ​ទទួល​ស្គាល់​ទិវា​​មួយ​ម៉ោង​សម្រាប់​ភព​ផែនដីឆ្នាំ​២០២២ (Earth Hour 2022) ជា​មួយ​នឹង​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ជា​បន្ត​​បន្ទាប់​ដែល​រួម​មាន​​កម្មវិធី​កម្សាន្តផ្សាយ​​បន្ត​ផ្ទាល់ ព្រមទាំង​​ព្រឹត្តិការណ៍​វប្បធម៌ និងកីឡា​ ក្នុង​ខេត្ត​មណ្ឌលគិរី​នៅថ្ងៃ​សុក្រ ទី២៦ ខែមីនា។

ក្នុង​គំនិត​ផ្ដួចផ្ដើម​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​នាំមុខ​គេនៅកម្ពុជា ដោយ​ក្លាយ​ជា​ដៃគូ​ផ្តាច់​មុខមួយ​ក្នុង​ចំណោម​ដៃគូ​ផ្តាច់​មុខ​ចំនួន​ពីរ​សម្រាប់​ទិវា​មួយ​ម៉ោងសម្រាប់​ភព​ផែនដី (Earth Hour) ដែល​រៀបចំ​ដោយ​អង្គការ WWF-Cambodia និងក្រសួង​បរិស្ថាន​នៅ​ខេត្តមណ្ឌល​គិរី។ ប្រធាន​បទ​របស់​​អង្គការ WWF-Cambodia គឺ​​ធម្មជាតិ វប្បធម៌ ទេសចរណ៍ និងនិរន្តរភាព ដែល​​​គំនិត​ផ្តួច​ផ្តើម​ទាំង​អស់​នេះទទួលបាន​ការ​គាំទ្រ​ពី​​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ក្រៅ​ពី​កិច្ចសហ​ប្រតិបត្តិការ​ដៃគូ​ជា​មួយ​អង្គការ WWF-Cambodia សម្រាប់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ក្នុង​ខេត្តមណ្ឌលគិរី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​នឹង​បិទ​ភ្លើង​​ដែល​មិន​ចាំបាច់​មួយ​ចំនួន​នៅ​រោងចក្រ​ស្រាបៀរក្នុង​រាជធានី​​ភ្នំពេញ​របស់​ខ្លួន​នៅថ្ងៃទី២៦ ខែមីនា​ផង​ដែរ។ 

លោក​ស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍​​ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រសួង​បរិស្ថាន និង​អង្គការ WWF-Cambodia ក្នុង​ការគោរព​បរិស្ថាន និង​និរន្តរភាព​ជា​ទូទៅ​តាម​​រយៈ​ការ​ចូល​រួមក្នុងទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ឆ្នាំ​២០២២។ យុទ្ធសាស្ត្រ​​​​​​និរន្តរភាព​​របស់​​យើង​​​មិន​​មែន​​ជា​រឿង​​ថ្មី​​នោះ​ទេ វា​គឺ​​ជា​អ្វី​ដែល​យើង​​អនុវត្ត​ទាំងនៅ​​ក្នុង​ពិភព​លោក និង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​យើង​ក្នុង​ចូល​រួម​អភិវឌ្ឍពិភពលោកនិង​កម្ពុជា​ដ៏ល្អ​ប្រសើរ» ។ លោក​ស្រី​បាន​បន្ថែមទៀតថា៖ «យើង​​មាន​​មោទនភាព​​ក្នុង​ការ​​ក្លាយ​​ជា​ដៃគូ​ក្នុង​​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ក្នុង​ឆ្នាំ​នេះ ក៏ដូច​ជា​ការ​ចូល​រួមក្នុង​ការ​បិទ​ភ្លើង​នៅ​ក្នុង​រោងចក្រ​ផលិតស្រាបៀរ​របស់​យើង ដែល​ជានិមិត្ត​រូប​ដ៏​មាន​ឥទ្ធិពល​នៃ​ឯកភាព​ក្នុង​ពិភពលោក និង​ការប្តេជ្ញា​ចិត្ត​ចំពោះ​ភព​ផែនដី​របស់​យើង»។

ទិវា​មួយ​​ម៉ោង​សម្រាប់​ភព​ផែនដី នឹង​ប្រព្រឹត្ត​ឡើង​​ក្នុងប្រទេសកម្ពុជានៅ​ម៉ោង ៨ និង​៣០នាទី​​យប់ ​ថ្ងៃ​ទី​២៦ ខែ​មីនា។ អ្នក​ដែល​​ចូល​រួម​ក្នុង​គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈសកល​នេះ អាច​រំពឹង​ថា​នឹង​ចូល​រួម​ជា​មួយ​មនុស្ស​រាប់​លាន​នាក់​មក​ពី​ជុំវិញ​ពិភព​លោក​ផង​ដែរ។

លោកស្រី Anne Ollivier បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ខណៈ​ដែល​ប្រទេស​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា មាន​គំនិត​ផ្តួច​ផ្តើម​គួរឱ្យ​កត់​សម្គាល់ និង​ភាព​ស័ក្តិសម​របស់​ខ្លួន ដើម្បី​ការពារ​និង​ថែរក្សា​បរិស្ថាន​របស់​ប្រទេស​ជាតិ ការ​ចូល​រួម​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅ​ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី ជា​លក្ខណៈ​សកល​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា យើង​សហការ ‘រួមគ្នា’ ហើយ​អ្នក​រាល់​​គ្នា​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​បាន រួម​ទាំង​នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

យុទ្ធនាការ​​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ឆ្នាំ​២០២២ របស់អង្គការ WWF-Cambodia បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី៧ ខែ​មីនា ជា​មួយ​នឹង​យុទ្ធនាការ​ឌីជីថល ដែល​មាន​វីដេអូ​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​គឺ​កញ្ញា មាស សុខសោភា។ ក្នុងទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ពិត​ប្រាកដ​ដែលត្រូវ​នឹង​ថ្ងៃទី២៦ ខែមីនា អង្គការ WWF-Cambodia នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌ ដូចជា​ម៉ារ៉ាតុង និង​ការ​សម្តែង​វប្បធម៌​ផ្សេងៗ។

លោក សេង ទាក នាយក​ប្រចា​ប្រទេស​របស់​​អង្គការ WWF-Cambodia មាន​ប្រសាសន៍​ថា៖ «យើង​រីករាយ​ដែល​មាន​ក្រុមហ៊ុន «ដែល​មាន​ទំនួល​​ខុស​ត្រូវ​ផ្នែក​សង្គម» ដូច​ជា​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​នាំមុខ​គេ​ក្នុង​ការ​ជួយ​យើង​រៀបចំ​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​​ផែនដី​ក្នុង​ឆ្នាំ​នេះ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​សាង​កេរ្តិ៍​ឈ្មោះ​​​រួច​ហើយ​ចំពោះ​វិធីសាស្រ្ត​ច្នៃ​ប្រឌិត​អាជីវកម្ម​ដែល​គាំទ្រ​ដល់​និរន្តរភាពនា​ពេល​អនាគត ដូច្នេះ អង្គការ WWF-Cambodia មាន​សេចក្តី​សោមនស្ស​រីករាយ​​ចំពោះការ​ដែលមាន​ការ​ប្តេជ្ញាចិត្ត​​របស់​ក្រុមហ៊ុន​ទៅកាន់កិច្ចប្រឹង​ប្រែង​​ពិភពលោក»។

ក្នុង​ខែវិច្ឆិកា ឆ្នាំ​មុន ​ក្នុង​កម្មវិធី​ពានរង្វាន់​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុនឆ្នាំ​២០២១ (CSR Award 2021) ​ដ៏​មាន​កិត្យានុភាព​ដែលរៀបចំឡើងដោយ EuroCham Cambodia ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ ដែល​បាន​ចូល​រួម​ជា​មួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិរក្ស​បរិស្ថាន​។

ថ្មីៗ​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​បាន​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​កម្ពុជា​​ឆ្នាំ ២០២១ ស្តី​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ (CCCS 21) ផងដែរ។ កិច្ចប្រជុំ​កំពូល​រយៈ​ពេល​មួយ​ថ្ងៃ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន​ដោយ​សហការ​ជា​មួយវិទ្យាស្ថាន​ Mekong Future Institute នេះ បាន​ប្រមូល​ផ្តុំ​អ្នក​ជំនាញ អ្នក​អនុវត្ត សង្គម​ស៊ីវិល និង​ធុរកិច្ច ដើម្បី​បង្ហាញ​ពី​កិច្ចខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​និរន្តរភាព និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ដោយ​ភ្ជាប់​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​និរន្តរភាព​ឆ្នាំ​២០៣០ របស់​ក្រុមហ៊ុន ​ហ៊ិននីគែន គ្រុប ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឌីអុកស៊ីត​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ចំនួន​ ៥០​ភាគ​រយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​។

លើស​ពី​នេះ កាល​ពី​ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​មួយ​នេះ​បាន​ដាក់​ដំណើរ​ការសាង​សង់​រោងចក្រ​ថាមពល​ជីវម៉ាស់ ហើយត្រូវ​បាន​គេ​​​​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ខែកក្កដា ឆ្នាំ​នេះ។ ក្នុង​ភាព​ជាដៃគូ​ជិត​ដ៏ស្និទ្ធ​ជា​មួយ​អ្នក​ផ្គត់ផ្គង់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​គោល​បំណង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ឱ្យ​បាន ៣០​ភាគរយ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ទូទាំង​ខ្សែ​ចង្វាក់​តម្លៃ​ទាំង​មូល​របស់​ខ្លួន។

សម្លឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ឆ្នាំ​២០៤០ ក្រុមហ៊ុន​មាន​គោល​បំណង​សម្រេច​ឲ្យ​បាន​អព្យាក្រឹត​ភាព​កាបូន​នៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ពេញ​លេញ​របស់​ខ្លួន។ ក្រុមហ៊ុន​កំពុង​ទទួល​យក​វិធីសាស្រ្ត​ផ្អែក​លើ​វិទ្យាសាស្ត្រ តាម​រយៈ​ការ​ធ្វើ​ការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​គំនិត​ផ្តួច​ផ្តើម​ផ្នែក​វិទ្យាសាស្រ្ត​ផ្អែក​លើ​គោលដៅ (Science Based Targets initiative) ដើម្បី​​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​ខ្លួន។

ក្រៅពី​​​​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ចការពារ​បរិស្ថាន គោល​បំណង​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​ដើម្បី​លើក​កម្ពស់​ពិភពលោក​មួយ​ប្រកប​ដោយ​បរិយាបន្ន យុត្តិធម៌ និងសមធម៌ ខណៈ​ពេល​ដែល​​ជំរុញ​ឱ្យមានការ​ពិសារ​​​គ្រឿង​ស្រវឹង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដែល​​ទាំង​នេះ​គឺ​ជា​សសរស្តម្ភ​សំខាន់​២ ផ្សេង​ទៀត​នៃ​គោលបំណង​ «ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អ​ប្រសើរ» របស់​ក្រុមហ៊ុន៕

ឧកញ៉ា ទៀ វិចិត្រ​ ​​បញ្ជូនអូប័រពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលស្ត្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ពីក្រុងកោះរ៉ុង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋចំនួន២នាក់ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់ ក៏បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមប្រសាសន៍លោកឧកញ៉ា ទៀ វិចិត្រ ស្ត្រីរងគ្រោះទាំង២ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង ។​​ ក្រោយទទួលដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះទាំង២។​​

គួរឲ្យដឹងថា ស្រ្តីរងគ្រោះទាំង២មាន ១-ឈ្មោះ ធី ណារី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក តាម៉ូ រីសត រងរបួសត្រង់ ផ្លៅជើងខាងឆ្វេង នឹង របួសមាត់ (ជាអ្នកបើកបរម៉ូតូ) និងទី២-ឈ្មោះ ញិប ស្រីមុំ អាយុ ៣១ ឆ្នាំ របួសស្រាល ថប់ណែនទ្រូង ( អ្នករួមដំណើរ )។ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់​ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

ឧកញ៉ា ទៀ វិចិត្រ​ ​​បញ្ជូនអូប័រពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលស្ត្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ពីក្រុងកោះរ៉ុង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋចំនួន២នាក់ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់ ក៏បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមប្រសាសន៍លោកឧកញ៉ា ទៀ វិចិត្រ ស្ត្រីរងគ្រោះទាំង២ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង ។​​ ក្រោយទទួលដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះទាំង២។​​

គួរឲ្យដឹងថា ស្រ្តីរងគ្រោះទាំង២មាន ១-ឈ្មោះ ធី ណារី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក តាម៉ូ រីសត រងរបួសត្រង់ ផ្លៅជើងខាងឆ្វេង នឹង របួសមាត់ (ជាអ្នកបើកបរម៉ូតូ) និងទី២-ឈ្មោះ ញិប ស្រីមុំ អាយុ ៣១ ឆ្នាំ របួសស្រាល ថប់ណែនទ្រូង ( អ្នករួមដំណើរ )។ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់​ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

ការ​គ្រប់គ្រង​ឧបករណ៍​ឌីជីថល ការ​រឹតត្បឹតអាយុ និងការ​រឹតបន្ដឹង​​ការ​ចូល​ប្រើប្រាស់​ ជួយឱ្យសហគមន៍ TikTok អនឡាញ​​​ដោយ​​សុវត្ថិភាព​

TikTok ដែលជា​ភ្លែតហ្វម​​ផ្ដោត​លើ​វីដេអូ​ខ្លីៗ ​ដោយ​មាន​បេសកកម្ម​លើក​ទឹកចិត្ដ​ឱ្យ​មានការ​បង្កើត​ភាព​ច្នៃ​ប្រឌិត បាន​ប្រើប្រាស់​មុខងារ​គ្រប់គ្រង​​ឧបករណ៍​ឌីជីថល មុខងារ​​​​រឹតត្បឹតអាយុ និងការ​រឹតបន្ដឹង​​ការចូល​ប្រើ​ប្រាស់ ដើម្បី​រក្សា​សុវត្ថិភាព​សហគមន៍​ TikTok និង​ធានា​ថា អ្នកប្រើប្រាស់​បានបំពេញ​លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា។

ជារៀងរាល់​ថ្ងៃ ក្រុមផលិត​មាតិកា​ដែល​មកពី​គ្រប់​សាវតា​បាន​ជួបជុំ​គ្នា​នៅ​លើ​ TikTok ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​សកល។ រាប់​ចាប់​ពី​ឪពុក​ម្ដាយ​ចែករំលែក​គន្លឹះ​ល្អៗ​ (#momhack មាន​អ្នក​ទស្សនា ១,៨​ពាន់​លាន​ដង​) រហូត​ដល់​​ពលរដ្ឋ​វ័យ​ចំណាស់​បង្ហាញ​ការ​ជួបជុំ​គ្នាឡើង​វិញក្នុង​ទ្រង់​ទ្រាយ​ធំ​​​ជាមួយ​មិត្ដភក្ដិ​ជិតស្និទ្ធ​ និង​ក្រុម​គ្រួសារ​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច TikTok គឺជា​មជ្ឈមណ្ឌល​​សម្រាប់​សហគមន៍​​ចម្រុះ​ដើម្បី​បង្ហាញ​អ្វីដែល​ជាខ្លួនឯង​ប្រកបដោយភាព​ច្នៃ​ប្រឌិត និង​បែប​​កម្សាន្ដ។ ​

រៀងរាល់ថ្ងៃ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រាប់​ពាន់​នាក់​នៅ TikTok មាន​ភារកិច្ច​​បំពេញ​ការងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ថែរក្សា​សុវត្ថិភាព​ជូន​សហគមន៍ TikTok​។ កិច្ចការ​ចម្បងមួយ​នៃ​ការ​ងារ​នេះ​គឺ​​ការ​​រៀបចំ​​យុទ្ធសាស្ដ្រ​ និង​មុខងារ​ផ្សេងៗ​ ដើម្បី​ឱ្យ​​​មាន​តែ​អ្នក​​​គ្រប់​អាយុ​​កំណត់​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​គណនី​លើ​ TikTok បាន​។ ​

សូម្បីតែ​មុនពេល​ចាប់​ផ្ដើម TikTok ទទួល​បាន​ការវាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​គុណភាព​ ១២+ ក្នុង App Store ដែល​អនុញ្ញាត​ឱ្យ​ឪពុកម្ដាយ​ប្រើប្រាស់​មុខងារ​​គ្រប់គ្រង​ឧបករណ៍អេឡិចត្រូចនិច​ ​​ដើម្បី​រារាំង​កូនៗ​របស់​ពួកគេ​ពីការ​ដោនឡូត​កម្មវិធី​ទូរស័ព្ទ (App)។

ក្រោយ​មក ដើម្បី​​ជួយ​ទប់​ស្កាត់​​​មិន​ឱ្យ​​អ្នក​ដែល​មិន​ទាន់​មាន​​​អាយុ​គ្រប់​​កំណត់ការប្រើប្រាស់​ TikTok TikTok ​បាន​​បង្កើត​មុខងារ​​​រឹតត្បឹត​អាយុ​​ប្រកប​​ដោយ​ស្ដង់ដា​ និង​អព្យាក្រឹត​ដែល​តម្រូវ​ឱ្យ​អ្នកប្រើប្រាស់​បំពេញ​​ថ្ងៃខែ​ឆ្នាំ​កំណើត​ពេញ​លេញរបស់ពួកគេ​ជំនួស​ឱ្យ​ការ​ដែល​គ្រាន់តែ​ចុច​លើ​មុខងា​រ​អាយុ​អប្បបរមា​​ដែល​ត្រូវ​បាន​កំណត់​ទុកជាមុន។

សម្រាប់​អ្នក​ដែល​​​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​​លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា​របស់ TikTok ​ទេ TikTok នឹង​​​ផ្អាក​​​លទ្ធភាព​ដែល​ពួកគេ​ក្នុងការ​ប៉ុនប៉ង​បង្កើត​គណនីជាថ្មី​​ម្ដង​ទៀត​ដោយ​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​កំណើត​​ផ្សេង​។ [WU1] 

ឧទាហរណ៍ នៅពេល​ក្មេង​ជំទង់​ចាប់ផ្ដើម​ប្រើ​ប្រាស់ TikTok ភ្លែតហ្វម​​​មួយ​នេះ​​​​មាន​​បំណង​​​រឹតបន្ដឹង​ការចូលទៅកាន់​មុខងារ​​​មួយ​ចំនួន ដូចជាការឆ្លើយឆ្លង​សារ​ដោយ​ផ្ទាល់ (Direct Messaging) ហើយ​កំណត់​​​គណនី​អ្នក​ប្រើប្រាស់ដែល​មាន​​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំ​​ដោយ​​ស្វ័យ​ប្រវត្ដិ​ទៅ​​​​ជា​ប្រភេទ​គណនី​កាត់​បន្ថយ​ហានិភ័យ​ក្នុងការ​ទទួល​បាន​ទិន្នន័យ​មិនសមរម្យ​ (private by default)។

លើស​ពីនេះ​ទៀត TikTok ​បាន​​បង្កើត​មុខងារ​​​រឹតត្បឹត​អាយុ​​ប្រកប​​ដោយ​ស្ដង់ដា​ និង​អព្យាក្រឹត ដែល​តម្រូវ​​ឱ្យ​អ្នកប្រើប្រាស់​បំពេញ​ថ្ងៃខែ​ឆ្នាំ​កំណើតពេញ​លេញរបស់ពួកគេ ជំនួស​ឱ្យ​​ការ​ដែលគ្រាន់តែ​​​​ចុច​លើ​មុខងារ​​​អាយុ​​អប្បបរមា​ដែល​ត្រូវ​បាន​កំណត់​ទុកជាមុន។ បើ​នរណា​ម្នាក់​មិន​ទាន់ឆ្លើយ​តប​ទៅ​នឹង​​ លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា​របស់ TikTok ​ទេ TikTok នឹង​ផ្អាក​លទ្ធភាព​ដែល​ពួកគេ​ក្នុងការ​ប៉ុនប៉ង​បង្កើត​គណនីជាថ្មី​​ម្ដង​ទៀត​​ដោយ​ប្រើប្រាស់​​​ថ្ងៃខែ​ឆ្នាំ​កំណើត​ផ្សេង​។[WU2] 

TikTok ទទួល​ស្គាល់​ថា ​​មនុស្ស​ភាគច្រើន​យល់ដឹង​ពីសារៈ​សំខាន់នៃ​ភាព​ស្មោះត្រង់ចំពោះ​​អាយុ​​​​របស់​ពួកគេ​នោះ។​ យ៉ាងណាមិញ ក៏​មាន​មនុស្ស​ខ្លះទៀត​​​មិន​បាន​​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​​​ផងដែរ ដែល​​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​​សេវាកម្ម​អនឡាញជាច្រើន​។ ដោយ​សារ​​​ហេតុ​នេះហើយ​​បាន​ជា​​ការ​ប្ដេជ្ញា​ចិត្ដ​របស់ TikTok ចំពោះ​ការ​​​​​អនុវត្ដលក្ខខណ្ឌ​តម្រូវ​​​​អាយុ​អប្បបរមា មិនបញ្ចប់ត្រឹម​​មុខងារ​​​​រឹតត្បឹតអាយុ​នេះ​ទេ ហើយ​ TikTok ​ចាត់​វិធានការ​មួយ​ចំនួន​ទៀត​ដើម្បី​កំណត់​រក និង​លុបចោល​ម្ចាស់​​គណនី​ដែល​សង្ស័យ​​មិន​ទាន់​គ្រប់​អាយុ​កំណត់​​​។

ជាដំបូង TikTok ​បណ្តុះ​បណ្តាល​ក្រុមការងារ​សម្របសម្រួល​​ផ្នែក​សុវត្ថិភាព​ដើម្បី​ផ្ដល់​សញ្ញាព្រមាន​ថា គណនី​មួយ​​អាច​ត្រូវបាន​ប្រើ​ដោយ​កុមារ​អាយុ​ក្រោម ១៣ឆ្នាំ​។ TikTok ​ក៏​ប្រើប្រាស់​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ដោយ​ក្រុមអ្នក​ប្រើ​ប្រាស់​ផងដែរ​​ ដូចជា​ពាក្យគន្លឹះ និង​ការ​រាយ​ការណ៍​ក្នុង​កម្មវិធី​ទូរស័ព្ទ (in-app) ដែលបាន​មកពី​សហគមន៍​របស់​យើង​ ដើម្បី​ជួយ​បង្ហាញ​គណនី​មិន​ទាន់​គ្រប់​អាយុ​កំណត់​ដែល​អាច​មាន។ នៅពេល​ក្រុមការងារ​ផ្នែក​សុវត្ថិភាព​របស់​ TikTok ​ជឿ​ថា គណនី​នោះ​អាច​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មិន​ទាន់​គ្រប់​អាយុ​កំណត់ គណនី​នោះ​នឹងត្រូវបាន​ផ្អាក​។

នៅក្នុង​​ ​របាយការណ៍​តម្លាភាព​​ ចុងក្រោយរបស់​ខ្លួន​ ​ TikTok បាន​ចុះ​ផ្សាយ​អំពី​​​គណនី​​ត្រូវបាន​​​លុប​ចោលជាច្រើន ​​ដោយសារ​​បញ្ហារំលោភ​​បំពាន​​គោលការណ៍​ណែនាំ​​សហគមន៍​របស់ TikTok។ ដើម្បី​ពង្រឹងបន្ថែម​ទៀត​នូវ​​​វិធានការ​ការពារ​អនីតិជន​នៅលើ​ភ្លែតហ្វម​របស់ខ្លួន​ TikTok ក៏​នឹង​ចាប់​ផ្តើម​ចែក​រំលែក​ផងដែរ​នូវ​​​ព័ត៌មាន​ទាក់ទង​ការ​លុប​ចោល​គណនីដែល​សង្ស័យ​ថា​មាន​អាយុ​ក្រោម​អាយុ​កំណត់ ដោយ​ចាប់​ផ្តើម​ពី​របាយការណ៍​បន្ទាប់ទៅ​។

បន្ថែម​ពីលើការងារ​ទប់ស្កាត់​អ្នក​មិនទាន់​គ្រប់អាយុ​​កំណត់​មិន​ឱ្យ​ប្រើប្រាស់​សេវាកម្មរបស់ ​​ TikTok នោះ TikTok ​​ក៏បាន​​ណែនាំ​មុខងារ និង​គោលនយោបាយ​ដ៏មាន​អត្ថប្រយោជន៍ជា​ច្រើនទៀត​ផង​ដែរ​​ ដែល​​​ត្រូវបាន​​បង្កើតឡើង​ដើម្បី​លើកកម្ពស់​បទពិសោធ​ប្រកប​ដោយ​សុវត្ថិភាព និង​ស័ក្ដិសមចំពោះ​​អ្នក​ប្រើប្រាស់​ដែលមានអាយុ​ចន្លោះ​ពី ១៣ ទៅ ១៧​ឆ្នាំ​។

ឧទាហរណ៍ នៅពេល​ក្មេង​ជំទង់​ចាប់ផ្ដើម​ប្រើ​ប្រាស់ TikTok ភ្លែតហ្វម​មួយ​នេះ​​មានបំណង​រឹតបន្ដឹង​ការចូលទៅកាន់​មុខងារ​​​មួយ​ចំនួន​ដូចជាការឆ្លើយឆ្លង​សារ​ដោយ​ផ្ទាល់ (Direct Messaging) ហើយ​កំណត់​​​គណនី​អ្នក​ប្រើប្រាស់ដែល​មាន​​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំ​ដោយ​ស្វ័យ​ប្រវត្ដិទៅ​​ជា​​ប្រភេទ​គណនី​កាត់​បន្ថយ​ហានិភ័យ​ក្នុងការ​ទទួល​បាន​ទិន្នន័យ​មិនសមរម្យ​ (private by default)។ ទាំង​នេះ​គឺជា​ការ​សម្រេចចិត្ដ​ប្រកបដោយ​វិជ្ជាជីវៈ​​ដែល TikTok ​ខិតខំ​ការពារ​សមាជិកក្មេងៗ​​នៅ​ក្នុង​សហគមន៍​​ នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​បង្ហាញ​វត្ដមាន​នៅលើ​អនឡាញ​។ TikTok ​ក៏​មាន​បំណង​ផ្ដល់​ជូន​ឪពុក​ម្ដាយ​ផងដែរ​​នូវ​ធនធាន​​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ធ្វើការ​ជជែក​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល និង​​បង្កើត​បរិយាកាស​​​​ប្រកបដោយ​ផាសុកភាព​បំផុត​សម្រាប់​គ្រួសារ​របស់​ពួកគេ​ រួមទាំង កម្មវិធី​សុវត្ថិភាព​គ្រួសារ​ ។

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខណៈ​ពិសេសនៃ​បញ្ហា​សុវត្ថិភាព​ និង​ធនធាន​ដទៃទៀត​ ដែល TikTok ​​ផ្ដល់​​​ជូន​ក្មេង​ជំទង់​ និង​ក្រុម​គ្រួសារ សូមចូលទៅ​កាន់​​ មជ្ឈមណ្ឌល​សុវត្ថិភាព ​របស់​ TikTok៕

This image has an empty alt attribute; its file name is a4b357cf-8691-446a-8231-0c85ef834abc-1024x518.jpg

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំណាយថវិកាជាង ៨០ លានដុល្លារអាមេរិក ក្នុងការសាងសង់

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។

សូមជម្រាបថា អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗហើយក៏ជាកន្លែង បណ្តុះបណ្តាល ធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

ជាមួយបច្ចេកវិទ្យា Nightography ធ្វើឲ្យ Samsung Galaxy S22 ស៊េរី ក្លាយជាអ្នកជំនាញ ថតរូបអាជីពពេលរាត្រីដ៏អស្ចារ្យប្រចាំឆ្នាំ 2022…!

ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២៖ តើ “Nightography” ហ្នឹងអីគេ? ស្តាប់ទៅដូចជាធម្មតា…តែបើដឹងច្បាស់… ទើបបានដឹងថាវាពិតជាអស្ចារ្យកម្រិតណា! អ្នកណាៗក៏ដឹង… អ្នកណាៗក៏ឱ្យមេដៃ… និងបេះដូងស្រឡាញ់គាំទ្រផលិតផលស្មាតហ្វូន របស់ក្រុមហ៊ុន សាមសុង ដែរ! ជាពិសេសគឺល្បីខាងកាមេរ៉ា ជាងគេហ្នឹងតែម្តង…!

ពាក្យថាកំពូលស្មាតហ្វូន…មិនមែនសុទ្ធតែហៅ ឬដាក់ឱ្យគ្រប់ស្មាតហ្វូននោះឡើយសំខាន់គឺស្មាតហ្វូនដែលស័ក្តិសមនឹងហៅនោះមានអ្វីដែលពិសេសអស្ចារ្យជាងគេដែលផលិតផលស្មាតហ្វូនផ្សេងគ្មាន មិនអាចហក់ដល់ ឬមិនអាចធ្វើបាន! ថ្ងៃនេះយើងនឹងមកមើលពីកំពូលបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យដំបូងគេបំផុត Nightography ដែលបំពាក់មកជាមួយនឹងកំពូលស្មាតហ្វូន Samsung Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 របស់យើង។

កាមេរ៉ាស្មាតហ្វូនខ្លះថតស្អាតបានតែពេលថ្ងៃ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ឬក៏ប្រើកម្មវិធីជំនួយ (Filter or Lightroom) ប៉ុណ្ណោះបានមើលទៅស្អាត…ប៉ុន្តែបើថតពេលយប់វិញគឺមិនហ៊ាននឹងដកចេញមកទេព្រោះវាថតមិនច្បាស់ បែក ព្រាល មានស្នាមអុច កុងពន្លឺជាដើម…!

សម្រាប់ Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 ដែលទើបតែចេញ និងដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាយើងវិញគឺត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានសមត្ថភាពថតរូបពេលរាត្រីបានច្បាស់ស្អាតណាស់ដូចកំពូលអ្នកថតរូបអាជីពដែរ! ឥឡូវនេះយើងមកមើលទាំងអស់គ្នា!

សូមបញ្ជាក់ថាចំពោះ Galaxy S22 Ultra គឺត្រូវបានបំពាក់មកជាមួយនឹងមុខងារមួយដែលយើងហៅថា “Nightography” ដែលបំពាក់នូវ Large-pixel sensor 2.4 micrometer ដែលធ្វើការច្រោះយកពន្លឺជាមួយនឹង Len ដែលការពារនឹងការចាំងប្លាតពន្លឺ (Anti-reflecting nano-coating on the Glass and Lens) ធ្វើឱ្យរូបភាពម៉ត់ ភ្លឺច្បាស់ ស្អាត ទោះបីជាថតពេលយប់ ឬកន្លែងដែលខ្សោយពន្លឺខ្លាំង ឬមានពន្លឺខ្លាំងពេកក៏ដោយ។

នៅពេលដែលយើងថតពេលរាត្រីបច្ចេកវិទ្យា Night Solution របស់ Galaxy S22 Ultra នឹងចាប់ផ្តើមធ្វើការ ដោយប្រើចំនួនហ្វ្រេមជាច្រើនជាប់ៗគ្នា ( Multi-frame processing) និងយកចេញនូវហ្វ្រេមណាដែលមិនច្បាស់ ព្រាល ឬខ្សោយពន្លឺ ទុកតែហ្វ្រេមដែលល្អច្បាស់នៅសល់យកមករួមបញ្ចូលគ្នាដើម្បីបង្កើតបានជារូបភាពមួយ ឬវីដេអូ មួយ ដោយប្រើកំពូលបច្ចេកវិទ្យា AI-powered ISP Algorithm) ដែលលោកអ្នកបានថតនោះឱ្យមានភាពភ្លឺច្បាស់ ស្អាតបំផុតទាំង រូបរាង (Shape)…ទាំងទឹកពណ៌ (Color tone)…ទាំងភាពលម្អិតផ្សេងៗ (Details)។

សូមបញ្ជាក់ផងដែរថាសម្រាប់ការថតវីដេអូលើ Galaxy S22 Ultra ក្រុមហ៊ុនសាមសុង ក៏បានញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត OIS (Optical Images Stabilization) + VDIS ( Video Digital Images Stabilization) ដើម្បីធ្វើឱ្យការថតវីដេអូ មានលំនឹងល្អ មានពណ៌ច្បាស់ត្រឹមត្រូវ និងទម្រង់ដើមត្រឹមត្រូវឥតខ្ចោះផងដែរ!

សរុបសេចក្តីឱ្យងាយយល់មក Nightography ដែលបំពាក់មកលើ Galaxy S22 Ultra នេះគឺជាកំពូលបច្ចេកវិទ្យាតែមួយគត់ និងដំបូងគេបំផុតដែលក្រុមហ៊ុន សាមសុង បានធ្វើការអភិវឌ្ឍឡើងដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចផ្តិតយករូបភាព ឬវីដេអូ រីករាយក៏ដូចជាអនុស្សាវរីយ៍ដ៏អស្ចារ្យ (Helps you capture every moment) បានច្បាស់ ស្អាត និងទាក់ទាញបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង!

បើចង់ជ្រាបកាន់តែច្បាស់លោកអ្នកអាចទិញមកសាកតេស្តដោយខ្លួនឯងផ្ទាល់ទើបដឹងច្បាស់ថាវាអស្ចារ្យប៉ុណ្ណា! ជាមួយនឹងកំពូលស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី លោកអ្នកនឹងទទួលបានកំពូលបទពិសោធន៍នៃការថតរូប ឬវីដេអូ ដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោកដែរ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Woww….! ប្លែកអារម្មណ៌មិនគួរឲ្យជឿថា យើងអាចមានវត្តមានកម្មវិធី ប្រគល់ពានរង្វាន់ដ៏ធំលើកទីមួយ នៅកម្ពុជា PMA 2022

កាន់តែអស្ចារ្យ មិនធ្លាប់មានពីមុនមកពី Pleng! Pleng Music Awards ជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាយើង។ សំខាន់មានការដើរបង្ហាញខ្លួនរបស់កំពូលតារាល្បីៗជាច្រើនរូបលើកម្រាលព្រំពណ៌ក្រហមដ៏ឆ្អិនឆ្អៅទៀតផង។ លើសពីនេះការរៀបចំកម្មវិធី និងឆាកគឺស្អាតប្លែកភ្នែកតែម្ដង។

ជំនួបអាយដលៗជាច្រើនរូបនេះបានធ្វើឲ្យកម្មវិធី Pleng Music Awards ទាំងមូលកាន់តែកក្រើកឡើងមួយកម្រិតទៀត! តែបើទោះបីជាមានការចូលរួមយ៉ាងច្រើនកុះករយ៉ាងណាក៏ដោយ Pleng នៅតែរក្សាបាននូវគោលការណ៍ ៣ កំុ ៣ ការពារ បានយ៉ាងល្អឥតខ្ចោះ!

កម្មវិធីដ៏អស្ចារ្យនេះកំពុងតែអង្រួនចិត្តអាយដលៗរបស់យើងទាំងអស់គ្នាឲ្យភ័យផង អរផង រំភើបញាប់ញ័រតែម្ដង ជាមួយម្ចាស់ពានរង្វាន់ជាច្រើន។ ចង់ដឹងដែរទេថា តារារូបណាខ្លះដែលបានទទួលពានរង្វាន់ក្នុងកម្មវិធី Pleng Music Awards  2022 នេះ កុំភ្លេចតាមដានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុក Pleng និង Smart Axiata ធានាថាមិនខកបំណង!

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យ និងពិក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន ១៥ ដើម្បីពិនិត្យ និងសម្រចជាលើកចុងក្រោយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញជាច្រើនរូប។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសនោះ លោកបានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

លោកបន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

លោកបញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។

លោករំលឹកថា ផែនការយុទ្ធសាស្ត្រនេះបានបញ្ចប់សេចក្តីព្រាងតាំងពីឆ្នាំ២០២១ និងបានឆ្លងកាត់ការប្រជុំប្រមូលធាតុចូលពីវិស័យឯកជន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ដើម្បីទទួលបានធាតុចូល និងអនុសាសន៍បន្ថែម ហើយក្រុមការងារក្រសួងពាណិជ្ជកម្មបានធ្វើការកែសម្រួលកិច្ចការងារនេះឱ្យស្របតាមអនុសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ រួចរាល់ហើយកាលពីខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពី ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីវឌ្ឍនភាពការងារជូនដល់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ៗ ក្នុងការកែសម្រួលផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែឆាប់។

នៅកិច្ចបញ្ចប់លោកបានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ការងាររៀបចំ ផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឱ្យបានឆាប់ជាមួយអន្តរក្រសួង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ៕