Home Blog Page 105

ពី អាមស្ទឺដាម មកកម្ពុជា ស្រាបៀរ Heineken® ប្រើវិធីបិតស្រាលំដាប់ផ្កាយ៥ ជម្រើសដំបូងសម្រាប់រាត្រីនេះ!

ភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស់ស្រាយ បែបស្រាលស្រទន់។ លោកអ្នកមួយចំនួននឹងមានឱកាសទៅលេងទឹកដីកំណើតរបស់ស្រាបៀរ Heineken® និងភ្លក់ស្រាបៀរ Heineken® ប្រចាំស្រុក នៅទីក្រុងអាមស្ទឺដាមផងដែរ។

​បន្ទាប់​ពី​ការធ្វើការពេញ​មួយ​ថ្ងៃ គ្មាន​អ្វីប្រៀបបាននឹង​ការ​ពិសា​ស្រាបៀរ Heineken® ដែលក្លាស្សេរួច មួយ​ក្រេបដំបូង​នោះទេ។ មិនថាលោកអ្នកទៅរកជាវទិញស្រាបៀរ Heineken® របស់លោកអ្នក នៅទីណាក៏ដោយពីទីក្រុងភ្នំពេញ ដល់ទីក្រុងញូវយ៉កក្តី លោកអ្នកនៅតែទទួលបានរសជាតិដ៏អស្ចារ្យដូចគ្នា មិនថាក្រេបនៅទីណាទេ។ ការផ្ដល់ជូននូវគុណភាពខ្ពស់នេះកើតចេញពីធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥ ដែលកើតឡើងនៅពីក្រោយរសជាតិនេះ។ អ្វីៗទាំងអស់ចាប់ផ្តើមដោយសារការប្រើប្រាស់ គ្រឿងផ្សំ ធម្មជាតិសុទ្ធ 100% ដែលរួមមាន៖ 95% ទឹក គ្រាប់ធញ្ញជាតិសុទ្ធ និងមេដំបែលេខ១ប្រចាំស្រាបៀរ Heineken®។ បន្ទាប់មក ស្រាបៀរ Heineken® ត្រូវ​បាន​​បិត​ក្នុង​ធុង​ផ្តេក (ខ្លះទៀត​​បិត ក្នុងធុង​ បញ្ឈរ) ដើម្បី​ផ្តល់​នូវ​តុល្យភាព​រសជាតិ​ ភាពថ្លា និង​ពណ៌​មាស​ចែងចាំង។ ​គេបិត​ពីរដង​យូរដូច ​ស្រាបៀរ​ក្រឡុក (lagers)ដទៃទៀត​ដែរ។ របស់ល្អ តែងចំណាយពេលបន្តិច ហើយធ្វើដូចនេះ ទើប យើងខ្ញុំសន្យាដល់អតិថិជនរបស់យើងនូវរសជាតិអស្ចារ្យ រាល់ពេលក្រេបតាំងពីដំបូង។

ដំណើរការទាំងអស់នេះឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញបិតស្រាបៀររបស់យើង។ លោកស្រី Susanne Bose អ្នកជំនាញបិតស្រាបៀរនៃក្រុមហ៊ុន​ហ៊ិននីគែនខេមបូឌា មានប្រសាសន៍ថា៖ «ដើម្បីក្លាយជាអ្នកជំនាញបិតស្រាបៀរម្នាក់ ត្រូវការពេល១០ឆ្នាំ ហើយយើងខ្ញុំជក់ចិត្ត ខ្លាំងក្នុងការបិតស្រាឱ្យបានគុណភាពល្អបំផុត ដល់ស្រាបៀរ Heineken® ឱ្យបានជាប់លាប់ និង ស្ថិតស្ថេរផង។ ស្តង់ដារគុណភាពខ្ពស់ទាំងនេះត្រូវបានអនុវត្តជាអន្តរជាតិ ហើយនៅកម្ពុជានេះ យើងខ្ញុំមានមោទនភាពនឹងប្រាប់ថា យើងខ្ញុំមានរោងចក្រស្រាបៀរស្តង់ដារអន្តរជាតិដែលផលិត ស្រាបៀរ Heineken® មានគុណភាពខ្ពស់ ជាមួយរសជាតិដូចគ្នាទៅនឹងស្រាបៀរ Heineken® នៅទីក្រុងអាមស្ទឺដាមដែរ»។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ១៨៧៣មក ស្រាបៀរ Heineken® បានច្នៃការផលិតស្រាបៀរតាមវិធីលំដាប់ផ្កាយ៥ របស់ខ្លួនឱ្យមានភាពល្អឥតខ្ចោះ ដើម្បីបំពេញចិត្តអ្នកចូលចិត្តស្រាបៀរនៅទូទាំងពិភពលោក។​ យើងទន្ទឹងរង់ចាំចែករំលែកនូវធាតុផ្សំដែលធ្វើឱ្យស្រាបៀរ Heineken® មានរសជាតិស្រស់ស្រាយ ប្លែកពីគេ ជាមួយប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។»

ឆាប់ៗនេះ ចាំតាមដានបទពិសោធន៍ដ៏គួរឱ្យរំភើបជូន ដោយសារស្រាបៀរ Heineken® នឹងបើក បង្ហាញរឿងរ៉ាវប្រវត្តិរបស់ខ្លួនឱ្យស្គាល់ជាក់ស្ដែង។ សូមរង់ចាំតាមដាន ស្វែងរកបទពិសោធន៍បារចល័ត (pop- up bar) ដ៏ប្លែក នៅរាជធានីភ្នំពេញ ហើយមានឱកាសឈ្នះដំណើរកម្សាន្ត ទៅកាន់ទឹកដី កំណើតរបស់ស្រាបៀរ Heineken® គឺទីក្រុងអាមស្ទឺដាម។សូមចាំតាមដាននូវកម្មវិធីផ្សាយដ៏គួរឱ្យ រំភើបនានា នៅតាមបារដែលលោកអ្នកចូលចិត្តទៅ តាមហាងដែលជ្រើសរើសរួច និងតាមផ្សារ អនឡាញធំៗនៅខែមេសា និងឧសភាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

សូមទស្សនាវីដេអូពាណិជ្ជកម្មថ្មី: នៅទីនេះ

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់​ជូនទឹក​ប្រាក់ ​ត្រលប់​​​រហូត​ដល់ ២០០% ដល់​​​អ្នក​ទិញ​ទំនិញ​​តាម​ភ្លែតហ្វម​​ លក់​ទំនិញអេឡិច​ត្រូនិច L192

ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ផ្តល់​ជូន​អ្នក​ទិញ​ទំនិញ​អនឡាញ​​នូវ​ឱកាស​​ទទួល​បាន​ទឹក​ប្រាក់​ត្រឡប់​មក​វិញ​រហូត​ដល់ ២០០% ឬ ៥០​ដុល្លារ ចំពោះ​ការ​ទិញ​​ទំនិញ​ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រម៉ូសិន ដែលផ្តល់​ជូនដោយ​កិច្ចសហ​ប្រតិបត្តិការ​ដំបូង​មិនធ្លាប់​មាន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាមួយ​​ក្រុមហ៊ុន​​​លក់​ទំនិញ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក។

ការ​ផ្តល់​ជូន​ពិសេស​ក្នុងឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​កិច្ចព្រមព្រៀង​​មួយ​​រវាង​​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​កម្មវិធី​ទិញ​ទំនិញ​អនឡាញ ​L192 ដែលជា​ភ្លែតហ្វម​ទិញទំនិញអនឡាញ​ឈាន​មុខ​គេ​មួយ​នៅ​​កម្ពុជា។ នេះ​គឺ​​ជា​កិច្ចព្រមព្រៀង​ដំបូង​រវាង​ក្រុមហ៊ុន ទ្រូម៉ាន់នី និងភ្លែត​ហ្វម​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​សម្រាប់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ ខណៈ​​ដែល​យើង​មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ជា​មួយ​ស្ថាប័ន​ផ្លូវការ​ដូច​ជា​ក្រសួង​មហាផ្ទៃ ​ក៏​ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូច​ជា​ធនាគារ​ធំៗ និង​ល្បី​ឈ្មោះ​នៅក្នុង​​​ប្រទេស​ នេះ​គឺ​ជា​កិច្ចសហប្រតិបត្តិការ​លើ​​ដំបូង​​ដែល​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​​ធ្វើ​ជាមួយភ្លែត​ហ្វម​​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ យើង​នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​មោទនភាព​ដែល​យើង​បាន​សហការ​គ្នា​​ជា​មួយ​ភ្លែតហ្វម L192 ដែលជា​ភ្លែតហ្វម​​ទិញ​ទំនិញ​អនឡាញ​ដ៏​ធំ និង​ល្អបំផុត​​មួយ​នៅ​ក្នុង​ប្រទេស»។

លោក អុិន វិចិត្រ នាយក​ប្រតិបត្តិ​ភ្លែតហ្វម L192 មាន​ប្រសាសន៍​ថា៖ «យើង​បាន​មើលឃើញ​ក្រុមហ៊ុន ទ្រូម៉ាន់នី កាន់តែ​រីកចម្រើន​ឡើង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ ហើយ​យើង​សប្បាយ​ចិត្ត​ដែល​ឥឡូវ​នេះ​បាន​ក្លាយ​​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ យើង​រំពឹង​ថា អតិថិជន L192 របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​​ច្រើន​ពី​កិច្ច​ព្រម​ព្រៀង​នេះ»។

L192 គឺ​ជាភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Little Fashion។ ក្រុមហ៊ុន Little Fashion គឺ​ជា​ប្រតិបត្តិករ​ភ្លែតហ្វម​ពាណិជ្ជកម្ម​​អេឡិច​ត្រូនិច​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​លក់​សម្លៀក​​បំពាក់ គ្រឿង​តុប​តែង និង​​ផលិត​ផលជាច្រើន​ម៉ូដម៉ាក​តាម​រយៈ​ភ្លែតហ្វម​អនឡាញ ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​​ហាង​​លក់ទំនិញ​របស់​ក្រុមហ៊ុន។ ទំព័រ Facebook របស់​ក្រុមហ៊ុនក៏​មាន​អ្នក​​តាម​ដាន​រាប់​លាន​នាក់ផងដែរ។

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើន​ចំនួន​គណនី​ថ្មី​ទ្វេ​ដង​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំនៅ​​ឆ្នាំ២០២១  និង​បាន​បង្កើន​ប្រតិបត្តិការ​របស់​អតិថិជន ៤០% ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «ដោយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ឥទ្ធិពលខ្លាំង នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​កម្មវិធី និង​ភ្លែតហ្វម​​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច រួម​កម្លាំងគ្នា​ជា​មួយ​ពួក​យើង​នៅ​ទីនេះ​នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី។ យើង​មាន​តួនាទី​ឈាន​មុខ​គេ​​មួយ​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​​ឌីជីថល និង​ការ​ផ្តល់​សេវា​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​​ដែលមិនទាន់មាន​សេវា​ធនាគារ។ ដូច្នេះហើយ យើង​ជឿ​ជាក់​ថា យើង​អាច​ជួយ​ភ្លែតហ្វម​​ទិញលក់​ទំនិញ​អនឡាញ ឬ​ភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិចត្រូនិកឱ្យ​បង្កើន​​​ចំនួន​អតិថិជន​របស់​ពួកគេ​បាន»។

ដើម្បី​អបអរ​កិច្ចសហ​ប្រតិបត្តិការ​​ថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ផ្តល់​ជូន​ប្រូម៉ូសិន​ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដល់​អ្នក​ទិញ​ទំនិញ​​អនឡាញ​ដែល​​នឹង​ទទួល​បាន​​ប្រាក់​ត្រឡប់​មក​វិញ​រហូត​ដល់ ២០០% ឬ ៥០ ដុល្លារ នៅ​ពេល​អតិថិជន​ទិញ និង​ទូទាត់​ប្រាក់​សម្រាប់​ការ​បញ្ជា​ទិញ​របស់​ពួកគេ​តាម TrueMoney នៅ​ក្នុង​កម្មវិធីទិញទំនិញ L192។ ការ​ផ្តល់​ជូន​នេះ​មាន​​សុពលភាពចាប់ពីថ្ងៃទី ៦ មេសា​រហូត​ដល់​ដំណាច់​ខែមេសា ឆ្នាំ២០២២។

លើស​​ពី​នេះ ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ ឬ​ក្រុមហ៊ុនលក់ទំនិញអនឡាញ ​ដែល​មាន​​បំណង​​ចង់​ផ្តល់​​ភាព​​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​តាម​រយៈ​សេវា​ទូទាត់​ប្រាក់​ជា​មួយ​កម្មវិធី TrueMoney អាច​ទាក់​ទង​មក​កាន់​គេហទំព័រ​ផ្លូវ​ការ ឬ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ 

TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។

ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

កម្ពុជា-ឥណ្ឌា អនុវត្តគម្រោងលើកកម្ពស់ សហគមន៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងបង្កើត App សហគមន៍ទេសចរណ៍-អេកូទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍ នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។ យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ការចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងរវាងលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការអនុវត្តគម្រោងទាំងពីរនេះ គឺមានរយៈពេល១ឆ្នាំ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ក្នុងក្របខណ្ឌគម្រោងដែលមានឥទ្ធិពលលឿន ឬហៅថា Quick Impact Project (QIP) ដែលមានកិច្ចសហការជាមួយក្រសួងទេសចរណ៍។ ទឹកប្រាក់សម្រាប់អនុវត្តគម្រោងនីមួយៗនេះ គឺមានប្រមាណ៥ម៉ឺនដុល្លារក្នុងមួយគម្រោង។

លោកបានពន្យល់អំពីគម្រោងទី១ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺស្ថានទូតឥណ្ឌាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចូលទៅក្នុងសហគមន៍ផាត់សណ្ដាយ ព្រមទាំងជួយរៀបចំឱ្យមាន «ផ្សារបណ្ដែតទឹក» ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះ ហើយដែលនឹងផ្ដល់ផលប្រយោជន៍លឿនដល់ប្រជាសហគមន៍។

ចំពោះគម្រោងទី២ គឺគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជា ត្រូវបានលោក ជុក ជំនោរ ពន្យល់ឱ្យដឹងថា Mobile App នេះ គឺផ្ដោតសំខាន់លើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលវានឹងជួយផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ហើយភ្ញៀវទេសចរក៏អាចកក់កញ្ចប់ទស្សនកិច្ច ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ឬទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន ឬវិស័យឯកជនដែលលក់កញ្ចប់ទស្សនកិច្ចទៅកាន់ទៅសហគមន៍ទាំងនោះបានផងដែរ។

លោកបានបន្ថែមត្រង់ចំណុចនេះថា ស្ថានទូតឥណ្ឌាក៏នឹងជួយខាងផ្នែកបច្ចេកទេសរៀបចំកម្មវិធី (Program) និងមាតិកា (Content) នៃកម្មវិធីទូរស័ព្ទនេះដែរ ពីព្រោះវិស័យបច្ចេកវិទ្យាឌីជីថលរបស់ឥណ្ឌាក៏មានភាពជឿនលឿនផងដែរ ដែលអាចជួយឱ្យកម្មវិធីទូរស័ព្ទថ្មីនេះមានភាពទំនើប។

កន្លងមក ក្រសួងទេសចរណ៍មានកម្មវិធីទូរស័ព្ទ (Mobile App) ចំនួន២រួចមកហើយ គឺ App «Kingdom of Wonder» សម្រាប់ការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទេសចរក្រៅប្រទេស និង App «Travel Cambodia» សម្រាប់ការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទេសចរក្នុងប្រទេស ហើយកម្មវិធីទូរស័ព្ទថ្មីក្រោមកិច្ចសហការរវាងក្រសួង និងស្ថានទូតឥណ្ឌានេះដែរ ក៏នឹងជួយផ្សព្វផ្សាយបន្ថែមអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីជំរុញចលនាភ្ញៀវទេសចរឱ្យទៅទស្សនានៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កាន់តែច្រើន សំដៅជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍។

លោក ជុក ជំនោរ ឲ្យដឹងទៀតថា ក្រៅពីគម្រោង QIP ទាំងពីរនេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ក៏ត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «គម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍សត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែង» នៅឆ្នាំបន្ទាប់នេះទៀតផងដែរ។

ពាក់ព័ន្ធនឹងគម្រោងទាំង៣ខាងលើនេះ ក៏ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិ គ.ជ.អ.អ ជាសេនាធិការ នាពេលថ្មីៗនេះផងដែរ ក្នុងនោះគណៈកម្មាធិការជាតិ គ.ជ.អ.អ ក៏បានផ្ដល់អនុសាសន៍ដល់លេខាធិការដ្ឋាន សមាជិក និងថ្នាក់ក្រោមជាតិរបស់ខ្លួន ព្រមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោងដែលមានឥទ្ធិពលលឿន (QIP) ទាំង៣នេះ។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែប្រសិនបើភ្ញៀវទេសចរធ្វើដំណើរពីរាជធានីភ្នំពេញ ឬខេត្តភាគខាងលិចបឹងទន្លេសាប គឺអាចធ្វើដំណើរចូលតាមតំបន់ឆ្នុកទ្រូ នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងក៏បាន៕

៣ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចការនាំចេញ កសិផលជាង ៣៤លានតោន កើនឡើង១១,១៦%

ភ្នំពេញ៖ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។ យោងតាមហ្វេសប៊ុក លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (Sakhon Veng)

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ
– បរិមាណអង្ករនាំចេញមានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣ ៦៨៨តោន
– ការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន ៩ ៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន
– អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១២០ ៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១ ២៩០តោន ស្មើនឹង ០,៧៦%
– បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៤៧ ៦៧៤តោន (កើនឡើងចំនួន ១២ ២៣២តោន ស្មើនឹង ៣៤,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៨ ៦៤៦តោន (កើនឡើងចំនួន ៣ ២៧៦តោន ស្មើនឹង ៣,៨៤%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណ សរុបចំនួន ១៧ ៣១០តោន(កើនឡើងចំនួន ៥ ៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦ ៩០៩តោន (ថយចុះចំនួន ៤ ៣០៩តោន ស្មើនឹង -២០,៣១%)
– ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១២៣ ៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀតបាននាំចេញត្រឹមតែ ៤៧ ១៧៥តោន (២៧,៦៦%)។

២- ការនាំចេញស្រូវ
ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញស្រូវមានចំនួន ១ ៣៩០ ១៨១តោន ទៅកាន់ប្រទេស វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨ ៦២៥តោន) ដែលមានការកើនឡើងចំនួន ១៦៨ ៥៣៦តោន (១៣,៨០%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ១ ២២១ ៦៤៥តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៣៥៤ ៩០៦,៦៣តោន កើនឡើងចំនួន ៧៧ ៧៣៤,៧១តោន ស្មើនឹង ៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២ ២៧៧ ១៧១,៩២តោន ដែលក្នុងនោះរួមមាន៖
-ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥២ ៣៤០ តោន (កើនឡើងចំនួន ១២,៧៥%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩១៩ ០៥០តោន និងប្រទេសវៀតណាមចំនួន ៣៣៣ ២៩០តោន
-ដំឡូងមីស្រស់មានចំនួន ៣៥៣ ៩៥០តោន (កើនឡើងចំនួន ៤៥,៨១%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ២៩៩ ០០០តោន និងប្រទេសថៃចំនួន ៥៤ ៩៥០តោន
– ម៉្សៅដំឡូងមីមានចំនួន ២៥ ២៦១តោន (កើនឡើងចំនួន ៩០,១៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៧៥៨តោន សហរដ្ឋអាមេរិកចំនួន ៤០៨តោន ប្រទេសណេដឺឡែនចំនួន ៧៦តោន និងប្រទេសអ៊ីតាលីចំនួន ១៩តោន
– កាកសំណល់ដំឡូងមីមានចំនួន ៦ ១២២,៨៩តោន (កើនឡើងចំនួន ១៣៩,៣២%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៥ ៦២២,៨៩ និងប្រទេសវៀតណាមចំនួន ៥០០តោន
– គ្រាប់ស្វាយចន្ទីឆៅមានចំនួន ២៧១ ៩៩៤,៤៨តោន (ថយចុះចំនួន -៣៩,៦៧%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ២៧១ ៩៨០,៩០តោន និងប្រទេសចិនចំនួន ១៣,៥៨តោន
– គ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ២១៣,៤១តោន (កើនឡើងចំនួន ៣១១,៨៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២៣,៣៨តោន ប្រទេសថៃចំនួន ៧៦តោន ប្រទេសជប៉ុន ១២,១០តោន និងកោះតៃវ៉ាន់ ១,៩៣តោន
– គ្រាប់ពោតមានចំនួន ៥៥ ៤៤៦,៩២តោន (ថយចុះចំនួន -៤៩,១២%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥៤ ៨៦០តោន កោះតៃវ៉ាន់ចំនួន ៥៧៤,៦២តោន និងប្រទេសកូរ៉េចំនួន ១២,៣០តោន
– គ្រាប់សណ្តែកបាយមានចំនួន ៨ ៩០០តោន (កើនឡើងចំនួន ២៩៥,៥៦%) នាំចេញទៅប្រទេសវៀតណាម
– គ្រាប់សណ្តែកសៀងមានចំនួន ៥២ ០១០តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥០ ៦៦០តោន និងប្រទេសថៃចំនួន ១ ៣៥០តោន
– ផ្លែចេកស្រស់មានចំនួន ១០៣ ៦២៦,៨៤តោន (ថយចុះចំនួន -១៣,៤៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០,២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦,៥៨តោន
– ផ្លែក្រូចថ្លុងមានចំនួន ៣ ៧៥០តោន (ថយចុះចំនួន -៧៦,១៤%) នាំចេញទៅប្រទេសថៃ
– ផ្លែស្វាយស្រស់មានចំនួន ៨១ ៤១៨,០៧តោន (ថយចុះចំនួន -២០,៧៣%) ក្នុងនោះនាំចេញទៅប្រទេស វៀតណាមចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន ២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥តោន
– ដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន (ថយចុះចំនួន -១៣,៤៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៤ ៤១៤,១១តោន ប្រទេសថៃចំនួន ២៨៨,៤៤តោន ប្រទេសវៀតណាមចំនួន ២០០តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥តោន ប្រទេសជប៉ុនចំនួន ២៥តោន ចក្រភពអង់គ្លេសចំនួន ៩,៧៨តោន ប្រទេសកូរ៉េចំនួន ៣,៨៧តោន និងប្រទេសអ៊ីតាលីចំនួន ២,៥២តោន
– ទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន (ថយចុះចំនួន -៧៥,៦៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២តោន
– ដូងប្រេងមានចំនួន ១១ ៣៦០តោន (ថយចុះចំនួន -៣,៦២%) ក្នុងនោះនាំចេញទៅប្រទេសឥណ្ឌាចំនួន ៩ ៧០០តោន ប្រទេសម៉ាឡេស៊ីចំនួន ១ ៥០០តោន និងប្រទេសថៃចំនួន ១៦០តោន
– ម្រេចមានចំនួន ៣ ០៧២,៩៤តោន (កើនឡើងចំនួន ១៧៥,០៦%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន ២ ៩៣០,០១តោន ប្រទេសអាល្លឺម៉ង់ចំនួន ១០៥,៦០តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣,៦៤តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨,៨០តោន ប្រទេសបារាំងចំនួន ៧,៨៩តោន សាធារណរដ្ឋឆេកចំនួន ២,៣០តោន ប្រទេសកាណាដាចំនួន ១តោន ប្រទេសជប៉ុនចំនួន ១តោន សហរដ្ឋអាមេរិកចំនួន ០,៩២តោន ចក្រភពអង់គ្លេសចំនួន ០,៩០តោន ប្រទេសស៊ុយអ៊ែតចំនួន ០,៤៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,២៩តោន និងប្រទេសអូស្រ្តាលីចំនួន ០,១០តោន
– ថ្នាំជក់មានចំនួន ៧៩០,៤១តោន (កើនឡើងចំនួន ១៧២,៥១%) ក្នុងនោះនាំចេញទៅប្រទេស វៀតណាមចំនួន ៧៣៥,៧០តោន ប្រទេសហុងគ្រីចំនួន ៣៩,៦០តោន និងប្រទេសហ្វីលីពីនចំនួន ១៥,១១តោន
– បន្លែចម្រុះមានចំនួន ២៤,៥១តោន (កើនឡើងចំនួន ១,៥៣%) នាំចេញទៅប្រទេសបារាំង
– ម្ទេសស្រស់មានចំនួន ១៨ ០៧៥តោន (ថយចុះចំនួន -៦០,២៧%) នាំចេញទៅប្រទេសថៃ
– ម្ទេសក្រៀមមានចំនួន ១ ៤០០,១៦តោន (កើនឡើងចំនួន ៤៦០,០៦%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ១ ៤០០តោន និងប្រទេសប៊ែលហ្ស៊ិកចំនួន ០,១៦តោន
– និងផលិតផលចំនួន ៤៤មុខ ផ្សេងទៀតមានចំនួន ៩៩ ៦១០,៣១តោន។

៤-ការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ដុល្លារអាមេរិក ដែលក្នុងនោះ៖

  • ការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក
  • ការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក
  • ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារអាមេរិក។

ផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ បានសម្ពោធដាក់ឱ្យដំណើរការ សម្រាប់ការលក់ផលិតផលកម្ពុជា ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យដំណើរការនូវផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ ក្រោមអធិបតីភាពរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជននៅកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ ពិធីសម្ពោធនេះ រៀបចំឡើងស្របពេលដែលវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងតំណាងវិស័យឯកជន ព្រមទាំងបានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូល្អរវាងក្រសួងពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) តាំងពីឆ្នាំ២០១០ រហូតទទួលបានលទ្ធផលជោគជ័យ និងផ្លែផ្កា។

ផ្សារខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយកម្មវីធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ គម្រោង Go4eCAM គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលត្រូវបានអនុម័តនៅខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាសក្ខីភាពនៃការសម្ពោធដាក់ឱ្យដំណើរការនូវផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដនារសៀលនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងពាណិជ្ជកម្ម និងEIF កន្លងមកដោយសម្រេចបានលទ្ធផលល្អប្រសើរ។ លោកបណ្ឌិត បានបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសគំរូមួយដ៏ល្អ ដែលបានអនុវត្តគម្រោងពាណិជ្ជកម្មពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ដោយមានការចូលរួមយ៉ាងសកម្មពីដៃគូក្នុងប្រទេស ដោយឈរលើគោលការណ៍ជាមូលដ្ឋានភាពជាម្ចាស់ការ។ លោកបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វិស័យពាណិជ្ជកម្មកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីធានាថាកម្ពុជានៅតែមានការប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មពិភពលោក។

ផ្សារខេមបូឌាត្រេដ គឺការគាំទ្រលើកទីមួយបង្អស់របស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការរៀបចំ និងបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការពង្រើកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានោះដែរ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផ្សារខេមបូឌាត្រេដនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនាំចេញផលិតផលខ្មែរទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។ បរិបទបដិវដ្តឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចទាញយកប្រយោជន៍ និងនាំចេញក្នុងក្របខណ្ឌដែលកម្ពុជាមានស្រាប់តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយក្នុងតំបន់ (ហៅកាត់ថា RCEP) និងកិច្ចព្រមព្រៀងពហុភាគីដែលមានជាធរមាន។ ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្សារខេមបូឌាត្រេដជាផ្លូវការ ដោយមានការសាទរពីអង្គពិធីទាំងមូល។

លោកមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារបច្ចេកទេស និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការបង្កើតនូវផ្សារខេមបូឌាត្រេដ ជាពិសេសជំរុញការបញ្ជាទិញពីផ្សារខេមបូឌាត្រេដឱ្យកាន់តែច្រើន៕

ពលរដ្ឋជាច្រើនគ្រួសារ​ នៅឃុំជើងគោ ស្រុកព្រៃនប់ សាទរនិងថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ក្នុងការជួសជុលផ្លូវលំ៤ខ្សែ ដល់អ្នកភូមិងាយស្រួលធ្វើដំណើរ

ភ្នំពេញ៖ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាអបអរសាទរ និងថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្ស​ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសធម្មជាតិ ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ។

ការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសធម្មជាតិ ចំនួន ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ រួមមាន៖ ផ្លូវក្នុងភូមិចំការកៅស៊ូ ចំនួន ០៣ ខ្សែប្រវែង ៣៧០ម៉ែត្រ និងផ្លូវក្នុងភូមិត្រពាំងមូលចំនួន ០១ ខ្សែប្រវែង ១០០ ម៉ែត្រ ។ មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ា ក៏បានរៀបចំចាក់ដីបំពេញ ធ្វើអាគារប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំជើងគោ ចំនួន៤៣ ឡាន នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាអបអរសាទរ សមទ្ធផលថ្មីក្នុងភូមិ ដោយបានជូនពរដល់លោក ឧកញ៉ា និងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឧកញ៉ា ទៀ វិចិត្រ នាំយកអណ្តើកសមុទ្រមួយក្បាល និងកូនសត្វក្រាស់មួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ខណៈសកម្មភាពនេះ ជាលើកទី១៣៣

ភ្នំពេញ​៖ ក្នុងឱកាសអមដំណើរអភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កងទព័ជើងទឹក ការពារតាមកោះជួរមុខ ក្នុងដែនសមុទ្រកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច​ ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល និងកូនសត្វក្រាស់មួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣៣ ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រ​ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្ស សត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រ និងកូនសត្វក្រាស់ពេលនេះ គឺ KH0396 និង KH0397។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀល រាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទ បានសត្វល្មិចឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័ររបស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីម្នាក់ ឈឺពោះជិតសម្រាល​កូន មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះភ្លាមៗ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល​កូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន​ ណារី​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​ មេផ្ទះ​ ដែលមានប្តីឈ្មោះ​ លុយ​ អៀង​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ស្ថានភាព​សេដ្ឋកិច្ច ងើបឡើងវិញ​ ធ្វើឲ្យអ្នកជំនួញនៅកម្ពុជា នាំគ្នាជំរុញផលិតផល ទឹកត្រចៀកកាំ ជីន ស៊ុន បង្ហាញខ្លួន លើទីផ្សារកម្ពុជា

0

ភ្នំពេញ៖ បន្ទាប់ពីថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ចជាតិល្អ រយៈពេល៣ខែដើមឆ្នាំនេះ ក៏បានផ្តល់ឱកាសឡើងវិញ ចំពោះផលិតករនៅកម្ពុជា ក្នុងនោះផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បានប្រកាសផងដែរ ពីការធ្វើចរាចរណ៍លើទីផ្សារកម្ពុជា។

លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីនស៊ុនបានលើកឡើងក្នុងកម្មវិធី ក្នុងពិធីចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១ខែឧសភានេះថា ដោយសារតែមូលហេតុ ការងើបឡើងវិញ សេដ្ឋកិច្ចជាតិយើង ទើបថ្ងៃនេះ ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន គឺជាក្រុមហ៊ុនដែលគិតពី គុណភាព និងសុខភាពជាចម្បង ដែលចំនុចនេះជាកត្តាមួយសំខាន់ នាំមកនូវភាពរីកចំរើនដល់សព្វថ្ងៃនេះ។

លោកបានលើកឡើងទៀតថា អ្វីដែលពិសេស នៅក្នុងពេលនេះគឺក្រុមហ៊ុនទឹកត្រចៀកកាំជីន ស៊ុនបានធ្វើការជ្រើសរើសលោក ថមមី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ក្រុមហ៊ុន ហើយការជ្រើសរើសនេះ បានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ លើសមត្ថភាព និងប្រជាប្រិយភាពរបស់ លោក ថមមី បូករួមនិងភាពជោគជ័យ ក្នុងមុខជំនួញរបស់គាត់ផងដែរ ។

លោកបានលើកឡើងទៀតថា អ្វីដែលពិសេស នៅក្នុងពេលនេះគឺក្រុមហ៊ុនទឹកត្រចៀកកាំជីន ស៊ុនបានធ្វើការជ្រើសរើសលោក ថមមី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ក្រុមហ៊ុន ហើយការជ្រើសរើសនេះ បានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ លើសមត្ថភាព និងប្រជាប្រិយភាពរបស់ លោក ថមមី បូករួមនិងភាពជោគជ័យ ក្នុងមុខជំនួញរបស់គាត់ផងដែរ ។

លោកបន្ថែថា លោក ថមមី ពិតជាស័ក្តិសមជាតារាតំណាង ផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ដែលជាផលិតផល មានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់សម្រាប់អ្នកប្រើប្រាស់។

លោកបន្ថែថា លោក ថមមី ពិតជាស័ក្តិសមជាតារាតំណាង ផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ដែលជាផលិតផល មានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់សម្រាប់អ្នកប្រើប្រាស់។

ចំណែកលោក ថមមី គឺជាទូតសុឆន្ទៈវិញ ក៏បានលើកឡើងថា លោកពិតជាសប្បាយចិត្ត ដែលក្រុមហ៊ុន J.S TCC INTER TRADE CO.,LTD បានជ្រើសរើសគាត់ ជាទូតសុឆន្ទៈ តំណាងផលិតផលទឹកត្រចៀកកាំជីនស៊ុន ដែលចំពេលប្រទេសជាតិយើង មានការល្អប្រសើរ សម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។

លោកបានអោយដឹងទៀតថា លោកបានស្គាល់ផលិតផលនេះ ជាយូរមកហើយ ហើយមុននឹងធ្វើការសម្រេចចិត្ត ចុះហត្ថលេខានេះ លោកក៏បានសិក្សាពីក្រុមហ៊ុន និងផលិតផលជីនស៊ុនយ៉ាងយូរផងដែរ លោកមើលឃើញថា ផលិតផលទឹកត្រចៀកកាំជីនស៊ុន ពិតជាផលិតមានគុណភាពខ្ពស់ ផលិតនៅប្រទេសថៃ មានវិញ្ញបណបត្រទទួល ពីស្ថាបណអន្តរជាតិច្រើន និងជាផលិតផលដែលជួយ ដល់សុខភាពពិតមែន។

លោកបន្តទៀតថា យើងម្នាក់ៗគួរគិតពីសុខភាព ជាចម្បង ដូចច្នេះក្នុងការជ្រើសរើសអាហារ និងភេសជ្ជៈ សូមជ្រើសរើសផលិតផល ដែលមានគុណភាព និងសុខភាពជាចាំបាច់ ។ដើម្បីអោយសុខភាពយើងរឹងមាំ។

លោកបន្ថែមថាផលិតផលទឹកត្រចៀកកាំ ជីនស៊ុនពិតជាភេសជ្ជៈសុខភាព​ ដែលស័ក្តិសមបំផុត សម្រាប់មនុស្សគ្រប់វ័យ ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។

ផលិតផលទឹកត្រចៀកកាំជីន ស៊ុនជា ភេសជ្ជៈសុខភាព និងសម្រស់ដែលបាន ចរាចរណ៍លើទីផ្សារ ច្រើនឆ្នាំមកហើយ។មកដល់ពេលនេះ ទឹកត្រចៀកកាំជីន ស៊ុនទទួលបានការគាំទ្រជាខ្លាំង ក្នុងចំនោមអតិថិជនដែលអោយតំលៃ លើគុណភាពនិងគុណប្រយោជន៌ របស់ផលិតផលនេះ ។

ចំណែកលោកថមមី ដែលជា Freshie Boy ជាប់ចំណាត់ថ្នាក់លេខ2ឆ្នាំ2012 ដែលបច្ចុប្បន្ននេះ លោកកំពុងទទួលបានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង តាមរយ:ការឡាយ(Live)លក់ផលិតផល បែបកំប្លែងជាមួយភរិយារបស់គាត់ គឺលោកស្រី សួស វីហ្សាដែលមានអ្នកតាមដាន ទស្សនារាប់ម៉ឺននាក់ឯណោះ។

លើសពីនេះទៀត បើយើងតាមដានជីវិតខាងក្រៅ របស់លោកថមមី និង លោកស្រី សួស វីហ្សាពេលនេះ ពួកគាត់កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួញផលិតផលរបស់ខ្លួនឯងផ្ទាល់ រួមទាំងមុខជំនួញផ្នែកអចលនទ្រព្យផងដែរ៕

កូរ៉េ ចង់ប្រែក្លាយទីក្រុងភ្នំពេញ ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល ខណៈសង្កេតឃើញកម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ

ភ្នំពេញ៖ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ​ ចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម។ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

នាឱកាសនោះដែរ លោក រដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

លោករដ្ឋមន្រ្តីបន្តថា តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។

ក្នុងឱកាសនោះ លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្មកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំ អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការគ្រប់គ្រងលើស្ថានភាពកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព សក្តានុពលពាណិជ្ជកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

វិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ចំពោះអនុសាសន៍ណែនាំ និងប្តេជ្ញាកៀងគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀត៕