Home Blog Page 108

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) ម.ក សី្តពី ពិន័យចរាចរណ៍ផ្លូវគោក តាមរយៈសេវាកម្មបង់ប្រាក់ទ្រូម៉ាន់នី

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៍ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក និងអ្នកចូលរួមប្រមាណជាង ៥០នាក់ មានដូចជាៈ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងក្រុមហ៊ុនទ្រូម៉ាន់នី និងអ្នកសារពត៌មាន។

លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា៖ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព ។ តាមរយៈការផ្តល់សេវានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខានៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាជម្រើសថ្មីបន្ថែមលើការបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា៖ «ក្រុមហ៊ុនទ្រូម៉ាន់នី រីករាយដែលអាចផ្តល់យន្តការមួយដើម្បីធ្វើឱ្យអតិថិជនរបស់យើងមានភាពងាយស្រួលក្នុងការទូទាត់វិក័យបត្រ ឬប្រាក់ពិន័យអំពើល្មើសនិងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ តាមរយៈកិច្ចសហការនេះ និងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរសម្រាប់អតិថិជនរបស់យើងក្នុងការទូទាត់ប្រាក់ពិន័យណាមួយដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។ ការបង់ប្រាក់តាមកម្មវិធី True Money Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី នឹងកាត់បន្ថយការចំណាយពេលវេលាច្រើន »។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស ដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។

ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុញ្ញាតឱ្យអ្នកដែលទទួលរងពិន័យចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជ្រើសយកជម្រើសបង់ប្រាក់ពិន័យដោយប្រើប្រាស់កម្មវិធី TrueMoney Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

Havas Socialyse សម្រេចសមិទ្ធផលថ្មី ដំបូងគេ

0


យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា

ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេស

កម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា​ ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។

ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall  2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។  

This image has an empty alt attribute; its file name is Facebook-post-Angkor-Chul-Mao.png

នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ 2017។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង 50 នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិនៅ

សិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ ដែលបាននាំយកហ្វេសប៊ុកមកកាន់កម្ពុជា សម្រាប់បង្កើតយុទ្ធនាការដែលផ្តោតលើឌីជីថល។

សូមទស្សនាវីដេអូស្រាវជ្រាវនៅទីនេះ

អំពីក្រុមហ៊ុន Havas Socialyse ភ្នំពេញ 

Havas Socialyse ភ្នំពេញជាក្រុមហ៊ុននៅកម្ពុជានៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និងប្រតិបត្តិការនៅក្នុង 80

ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕

មុខមាត់កម្ពុជាណាស់ សមិទ្ធិផលខ្មែរ បានសម្ពោធជារូបរាងហើយ!

ជាមោទនភាពនៃប្រជាជាតិកម្ពុជាដែលមានរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន នៅ កម្ពុជា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ 2022 បានបើកសម្ពោធ ជា ផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ដែលស្ថិតនៅដងផ្លូវ 1986 ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយចក្ខុវិស័យ និងទស្សនៈវែងឆ្ងាយ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អ្នកបើកបរកង់បី TADA នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ និងប្រទេស កម្ពុជាឲ្យកាន់តែស្រស់បំព្រង ជាមួយការបង្ហាញវត្តមានកង់បីអគ្គិសនីរបស់ខ្មែរ លើដងផ្លូវជា សាធារណៈ ដែលមិនបញ្ចេញ ផ្សែងបំពុលដល់បរិស្ថាន ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានបើក សម្ពោធ ជាផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ជាមួយការអញ្ជើញចូលរួមពីឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាយកប្រតិបត្តិនៃធនាគារ ស៊ិន ហាន នៅកម្ពុជា លោក ណាំស៊ូ គីម (Mr. Namsoo Kim) ស្ថាបនិក និងនាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី លោក Kay Woo ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនដៃគូរសហការ និងភ្ញៀវ អ្នកមុខអ្នកការសំខាន់ៗជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា ស្ថានីយ អនៀន ម៉ូប៊ីលីធី គឺជាស្ថានីយ ដែលមានតួនាទីសំខាន់ៗ មួយ ចំនួនដូចជា៖

  1. ជាសាលតាំងបង្ហាញកង់បីអគ្គិសនី
  2. សេវាផ្តល់ការបើកបរសាកល្បងកង់បីអគ្គិសនីអនៀន ធីវ័ន
  3. សេវាកម្មជុសជុល និង ថែទាំ
  4. ជាស្ថានីយប្តូរអាគុយ និងសាកអាគុយ

លោក ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ ក្នុងកម្មវិធីថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយនៅពេលខ្ញុំបានឃើញសមិទ្ធិផលកង់បីអគ្គិសនីអនៀន ធីវ័នរបស់ខ្មែរ ជាច្រើនគ្រឿងបានដាក់ឲ្យចរាចរណ៍នៅទីក្រុងភ្នំពេញ អមជាមួយ ស្ថានីយនៅខណ្ឌសែន សុខ នេះផ្ទាល់ និងអនុស្ថានីយទាំងបីទីតាំងផ្សេងទៀតរបស់ក្រុមហ៊ុន ហើយទាំងនេះ គឺជាការខិតខំប្រឹង ប្រែង និងគួរឲ្យកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ដើម្បី សម្រេចបាននូវចក្ខុវិស័យ និងទស្សនៈវិស័យនៃការរីកចម្រើន ទៅមុខរបស់យានជំនិះអគ្គិសនី ក្នុង គោលដៅ ដើម្បីជួយកាត់បន្ថយការចំណាយរបស់បងប្អូនអ្នកប្រកបរបរបើករត់កង់បីនៅកម្ពុជា ជួយឲ្យពួកគាត់រកចំណូលកើនឡើងជាងមុន។»

នាយកប្រតិបត្តិនៃធនាគារស៊ិនហាន នៅកម្ពុជា លោក Kim Nam-Soo ក៏បានមានប្រសាសន៍ ក្នុងកម្មវិធីថា៖ «តាមរយៈកិច្ចព្រមព្រៀងធុរកិច្ចនេះ ដោយផ្អែកលើសម្ព័ន្ធភាពជាយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន TADA និងធនាគារ Shinhan ប្រចាំប្រទេសកម្ពុជា យើងទន្ទឹងរង់ចាំការពង្រីកកិច្ចសហ ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនៅក្នុងទីផ្សារកម្ពុជា និងរួមចំណែកដល់គោលនយោបាយ ការពារបរិស្ថាន និងការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូនរបស់កម្ពុជា។»

លោក Kay Woo ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមាន ប្រសាសន៍ថា៖ «ល្ងាចនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការណែនាំ កង់បី អគ្គិសនី អនៀន ធីវ័ន និងស្ថានីយមេហ្គា នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់គ្នា ផ្ទាល់។ ហើយវាក៏ជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ខ្លួនខ្ងុំផ្ទាល់ផងដែរ។ ខ្ញុំធ្លាប់បាន ស្រមៃ ថា ខ្ញុំនឹងបង្កើតយានជំនិះអគ្គិសនីតាំងពីខ្ញុំនៅក្មេងមកម្លេះ។ ហើយទីបំផុត ខ្ញុំក៏បាន ខិតជិតមួយជំហានទៀតនៃការបង្កើតយានជំនិះអគ្គិសនីឡើងជាមួយក្រុមរបស់ខ្ញុំផ្ទាល់។»

លោកបានបន្តថា «ក្រោយការប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ជាសាធារណៈ ដល់អ្នក បើកបរ TADA និងអតិថិជនរបស់យើង យើងឃើញមានការចាប់អារម្មណ៍យ៉ាងច្រើនកុះករ ពីសាធារណជន ហើយយើងយល់ថា នេះជាសញ្ញាមួយដែល អាចបញ្ជាក់ឲ្យឃើញថា ទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកនូវបទពិសោធន៍ថ្មីនៃយានជំនិះអគ្គិសនី អនៀន ធីវ័ន។ ហើយខ្ញុំក៏ចង់បញ្ជាក់ថា អនៀន ធីវ័ន ជាយានជំនិះដែលផលិត ដំឡើង នៅកម្ពុជាប្រកបដោយមោទនភាពជាលើកដំបូង។ យើងពិតជាជឿថា អនៀន ធីវ័ន អាចផ្លាស់ប្តូរទាំងស្រុងពីមធ្យោបាយធ្វើដំណើរ ចាស់ មកជាមធ្យោបាយ ដំណើរបែបថ្មី នៃយុគ្គ សម័យទំនើប។»

បន្ថែមពីនេះ ក្រុមហ៊ុន TADA Cambodia ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ក៏បានប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ដល់អ្នកបើកបរឆ្នើម TADA ផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន TADAដែលជាក្រុមហ៊ុនមានបុត្រសម័្ពន្ធរួមជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាកម្មវិធី កក់ការ ធ្វើដំណើរតាមទូរស័ព្ទដៃ មិនគិតកម្រៃជើងសារពីអ្នកបើកបរ ដែលកំពុងឈានមុខគេមួយនៅកម្ពុជា និងទទួលបានសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់អ្នកបើកបរ និងអ្នកជិះរបស់យើងនាពេលបច្ចុប្បន្ន។

ស្របគ្នានោះផងដែរក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ក៏មានកិច្ចសហការពីដៃគូជាច្រើនដូចជា៖
ធានាគារ Shinhan, ក្រុមហ៊ុន Ptt (Cambodia) Ltd, ក្រុមហ៊ុន Total Energies, ផ្សារទំនើប Fairplus Supermarket, ម៉ាត Circle K ដែលសុទ្ធតែជាដៃគូសហការ ក្នុងការចាប់ដៃ គូសម្រាប់ ការពង្រីក និងការដាក់ទីតាំង ដំណើរការអនុស្ថានីយដៃគូនាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ការ ផ្លាស់ប្តូរអាគុយ ទៅដល់អ្នកបើកបរកង់បីអគ្គិសនី អនៀន ធីវ័ន ឲ្យកាន់តែមាន ភាពធំទូលាយ ឆាប់រហ័ស និងកាន់តែមានទំនុកចិត្តពីសំណាក់អតិថិជន។

នេះជាការចាប់ផ្តើមទំព័រនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះគ្មានផ្សែងបំពុល។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតមនុស្សជំនាន់ក្រោយ!

សម្រាប់ព័ត៌មានបន្ថែម ឬស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃពិសេសសូមទំនាក់ទំនង៖ 012/015/067 26 26 86 ឬផ្ញើសារតាមរយៈ Facebook Page: Onion Mobility

កក្រើកទៀតហើយ…! ក្រុមហ៊ុន សាមសុង បានធ្វើការបង្ហាញជូនស្មាតហ្វូនដ៏អស្ចារ្យ Galaxy A ស៊េរីចុងក្រោយថ្មីឆ្នាំ 2022 និងដាក់ឱ្យ Pre-order ជាមួយប្រូម៉ូសិនថែមជូនឡើងម៉ាអ៊ែមម៉ង…!

(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅនេះគឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនមិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ!

លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូននូវភាព
អស្ចារ្យ និងភាពសប្បាយរំភើបរីករាយឥតឈប់ឈរតាមរយៈស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាទំនើបអមជាមួយលក្ខណៈពិសេសដាច់គេ…ប្លែកគេ…និងមិនច្រំដែរ សាំភ្នែកឡើយ…! សាមសុង តែងតែស្តាប់រាល់អ្វីដែលអតិថិជនទាំងអស់ចង់បាន និងរិះរកនូវកំពូលបច្ចេកវិទ្យាឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ស្មាតហ្វូនថ្មីៗ…ពិសេសៗ…អស្ចារ្យមិនធ្លាប់មាន”។

ជាក់ស្តែងថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកម៉្មង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

  • កម្ម៉ង់ទិញទុកមុន Galaxy A53 5G
  • នឹងទទួលបាននាឡិកា Galaxy Fit2 ដែលមានតម្លៃស្មើនឹង $59 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ !!

សូមខ្សឹបបង្ហើបដាក់ប្រព័ន្ធផ្សព្វផ្សាយថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G មានលក្ខណៈពិសេស និងចំណុចលេចធ្លោច្រើនទៅលើផ្នែក៖

  • កាមេរ៉ា ដែលមានភិចហ្សែលធំ ថតស្អាតភ្លឺច្បាស់
  • កម្លាំងថាមពលថ្មខ្លាំងកាន់បានយូរ អាចប្រើបានរហូតដល់ 2 ថ្ងៃ!
  • កញ្ចក់អេក្រង់ដ៏ភ្លឺត្រជាក់ភ្នែក Gorilla glass 5 ធន់មាំ
  • ជាពិសេសប្រព័ន្ធការពារជម្រាបទឹក និងធូលីដីខ្ពស់ IP67
  • រូបរាងដ៏សិចស៊ីស្តើងទាក់ទាញបំផុត
  • តម្លៃ៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509

ហ៊ាននិយាយថាអតិថិជនទាំងអស់ប្រាកដជាពេញចិត្តពេញថ្លើមញញឹមបិទមាត់មិនជិត និងមិនអស់ចិត្តថាហេតុអ្វីបានជាក្រុមហ៊ុន សាមសុង ហ៊ានផលិតក៏ដូចជាដាក់លក់ជូនជាមួយនឹងតម្លៃពិសេសបំផុតនឹកស្មានមិនដល់បែបនេះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សារព័ត៌មាន៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណា លក់ប្រេងរបស់ខ្លួន ទៅឱ្យចិន ដោយគិតជាប្រាក់យន់ ហើយទាត់ចោល ប្រាក់ដុល្លារអាមេរិក

0

បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេង មួយចំនួនរបស់ខ្លួន ទៅឱ្យប្រទេសចិន ដោយគិតជាប្រាក់យន់ ជាជាងគិតជាប្រាក់ដុល្លារ ។ អ្នកដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអង្គារ ដោយលើកឡើងពី “កិច្ចពិភាក្សាសកម្ម” រវាងរដ្ឋាភិបាលទីក្រុងរីយ៉ាដ និង រដ្ឋាភិបាលទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិចារណានេះ អាចកាត់បន្ថយបន្ថែមទៀតនូវគំរូ petrodollar ដែលបានគ្រប់គ្រង ប្រព័ន្ធហិរញ្ញវត្ថុសកល អស់រយៈពេលជាងកន្លះសតវត្ស ដោយដាក់ស្ថានភាពប្រាក់ដុល្លារ ជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដែលមានហានិភ័យ។

ប្រទេសចិនទិញជាងមួយភាគបួន នៃប្រេងដែលនាំចេញ ដោយប្រទេសអារ៉ាប៊ីសាអូឌីត មានន័យថា ការកំណត់កិច្ចព្រមព្រៀងទាំងនោះ ជាប្រាក់យន់ គឺនឹងបង្កើនទម្រង់រូបិយប័ណ្ណអន្តរជាតិ របស់ចិនយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ ៨០% នៃការលក់ប្រេងទូទាំងពិភពលោក ត្រូវបានផ្ទេរជាប្រាក់ដុល្លារ ដោយប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការជួញដូរផ្តាច់មុខ ជារូបិយប័ណ្ណសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការធានាសន្តិសុខ ដល់ទីក្រុង រីយ៉ាដ ជាថ្នូរនឹងភាពស្មោះត្រង់របស់ខ្លួន ចំពោះប្រព័ន្ធប្រេងឥន្ធនៈ៕ ប្រែសម្រួលៈ ណៃ តុលា

បរិច្ចាក​ ១ដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និង ១​ដុល្លារទៀតសម្រាប់មន្ទីរពេទ្យកុមារអង្គរ ដោយគ្រាន់តែធ្វើការបោះឆ្នោតជ្រើសរើស អ្នកបង្កើតមាតិកា ប្រចាំឆ្នាំ២០២២

មិនគួរអោយជឿ Pleng បានរៀបចំពានរង្វាន់ពិសេសមួយសម្រាប់កម្មវិធីពានរង្វាន់ Pleng Music Awards PMA 2022 គឺ

“អ្នកបង្កើតមាតិកាប្រចាំឆ្នាំ២០២២” ហើយបើតាមដឹងមក ពានរង្វាន់មួយនេះធ្វើឡើងដើម្បីសប្បុរធម៌ ដោយគ្រាន់តែបោះឆ្នោតទៅកាន់ អ្នកបង្កើតមាតិកា ឬ content creator ដែលអ្នកទាំងអស់គ្នាពេញចិត្ត ស្មើរនឹងលោកអ្នកបរិច្ចាក ១ដុល្លារសម្រាប់គន្ធបុប្ជា និង១ដុល្លារទៀតសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ បោះឆ្នោតដោយឥតគិតថ្លៃ!!!

ដើម្បីចូលរួមធ្វើការបោះឆ្នោត អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ វេបសាយ​ https://pma.pleng.com.kh

ចុះឈ្មោះជាមួយលេខទូរស័ព្ទ រួចចុច (Send Code) ដើម្បីទទួលយកលេខកូដ ៦ខ្ទង់មកបញ្ចូល ហើយបោះឆ្នោតឱ្យ​អ្នកបង្កើតមាតិកា ដែលអ្នកចូលចិត្ត ជាការស្រេច៕

 លោកអ្នកអាចទស្សនាវីដេអូណែនាំតាមតំណរនេះ https://web.facebook.com/PlengBySmart/videos/1003044993651984/

សាំងនិងម៉ាស៊ូត ឡើងថ្លៃ ដល់៥៣០០រៀលដូចគ្នា ក្នុងមួយលីត្រ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាឡើង រហូតដល់៥៣០០រៀល ឡើង ជាងពាក់កណ្តាល ខែមុន៥០០រៀល ខណៈម៉ាស៊ូត ក៏មានតម្លៃ៥៣០០រៀលដូចគ្នា ឡើងជាងមុន៨០០រៀល

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលស្ត្រីម្នាក់ ឈឺពោះបម្រុងសម្រាលកូន ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះ​​ មានឈ្មោះ ម៉ាន ខេម អាយុ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីដែលឈឺពោះ បម្រុងសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

សហគ្រាសសង្គម ដែលជំរុញដោយបច្ចេកវិទ្យា ទទួលបានការចាប់អារម្មណ៍ ក្នុងកម្មវិធីសហគ្រិន សង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១

បន្ទាប់ពីរៀនសូត្រនិងទទួលបានការបង្ហាត់បង្ហាញរយៈពេល ៨ខែ ក្រុមឈ្នះចំនួន៦ ទទួលបានប្រាក់រង្វាន់ ២០.០០០ដុល្លារសិង្ហបុរីក្នុងមួយក្រុម ដើម្បីជួយពួកគេឱ្យចាប់ផ្តើម ឬពង្រីកអាជីវកម្មសង្គមរបស់ពួកគេ។

ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរីសម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។

ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global 2021) របស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF)។

ក្រុមទាំងនេះដែលមកពីប្រទេសកម្ពុជា ចិន ហ្ស៊កដានី ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី ត្រូវបានសម្រាំងចេញពីក្រុមធំមួយដែលមានចំនួន៤១ក្រុម ដែលមានយុវជនចំនួន ១០៩នាក់មកពីប្រទេសចំនួន១៦។ ពួកគេបានចូលរួមក្នុង សិក្ខាសាលា YSE Global 2021 ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២១។

នៅឆ្នាំនេះ ដំណោះស្រាយជិត ៧០ភាគរយដែលស្នើឡើងដោយក្រុមចូលរួម គឺជាក្រុមដែលជំរុញដោយបច្ចេកវិទ្យា ពោលគឺកើនឡើងបីដងបើធៀបនឹងកម្មវិធីលើកមុន និងជាកំណត់ត្រាថ្មីមួយសម្រាប់កម្មវិធី។ រាប់ចាប់ពីបច្ចេកវិទ្យា Deep tech បច្ចេកវិទ្យាជំនួយរហូតដល់ភ្លែតហ្វមឌីជីថល ក្រុមដែលចូលរួមបានប្រើបច្ចេកវិទ្យានិងការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យបរិយាបន្ន និរន្តរភាព អនាម័យសាធារណៈ ការថែទាំសុខភាព និងការអប់រំ។ គោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យមានផលប៉ះពាល់វិជ្ជមានប្រកបដោយនិរន្តរភាពជាមួយនឹងអាជីវកម្មរបស់ខ្លួន ក៏ស្របទៅនឹងគោលបំណងជាសកលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ដែលហៅថា Pitching for Change ក្រុមដែលជាប់ក្នុងបញ្ជីសម្រាំងបានបង្ហាញគំនិតអាជីវកម្មសង្គមរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលឈ្នះទាំង៦ក្រុមត្រូវបានជ្រើសរើសដោយផ្អែកលើផលប៉ះពាល់វិជ្ជមាន និងភាពអាចពង្រីកនិងបង្រួមបាននៃគំនិតអាជីវកម្មរបស់ពួកគេ ក៏ដូចជាកម្រិតនៃការប្តេជ្ញាចិត្តរបស់សមាជិកក្រុម។

ក្រុមដែលឈ្នះរួមមាន (តាមលំដាប់អក្ខរក្រម)៖

  1. AKYAS Sanitation (ហ្សកដានី)
  2. Kanpur Flowercycling Private Limited (Phool.co) (ឥណ្ឌា)
  3. Khmer Super Plantfood (កម្ពុជា)
  4. Sojourner Brother (សិង្ហបុរី)
  5. TACT (ថៃ)
  6. VEMBI (ឥណ្ឌា)

លោកស្រី Carrie Tan ស្ថាបនិកសហគ្រាសសង្គម Daughters Of Tomorrow និងជាសមាជិកសភារបស់ប្រទេសសិង្ហបុរី បានប្រគល់រង្វាន់ និងបិទកម្មវិធីតាមអនឡាញនេះ។

លោកស្រីបានមានប្រសាសន៍ថា «ការងាររបស់សហគ្រិនសង្គមមានសារៈសំខាន់ណាស់ ដោយសារពួកគេស្វែងរកវិធីថ្មីៗប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយតម្រូវការសង្គម និងបរិស្ថានដែលមិនត្រូវបានឆ្លើយតបរបស់សហគមន៍របស់ពួកគេ។ វាគួរឱ្យរំភើបដែលមើលឃើញចំណង់ ការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នកចូលរួមវ័យក្មេងទាំងនេះក្នុងការសម្រេចបានបេសកកម្មសង្គមរបស់ពួកគេ»។

ដើម្បីឈានមកដល់វគ្គ Pitching for Change អ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) វ័យក្មេងទាំងនេះបានចូលរួមក្នុងសិក្ខាសាលានិងគ្លីនិកអាជីវកម្មតាមអនឡាញជាច្រើន។ មូលនិធិ SIF បានបង្កើតវគ្គសិក្ខាសាលាទាំងនេះឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍអាជីវកម្មល្អៗក្នុងសង្គម។

អ្នកចូលរួមក៏បានធ្វើការជាមួយអ្នកបង្ហាត់បង្ហាញស្ម័គ្រចិត្តដែលទទួលបានការចាត់តាំងរយៈពេលប្រាំបីខែផងដែរ ដើម្បីសម្រួចគំនិតអាជីវកម្មរបស់ពួកគេក្នុងការត្រៀមខ្លួនសម្រាប់វគ្កផ្តាច់ព្រ័ត្រ។ ក្រុមអ្នកបង្ហាត់បង្ហាញរួមមានអ្នកផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្មឈានមុខគេមកពីក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Temasek International ក្រុមហ៊ុន Bain &Company និងសហគ្រិន និងអ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យរបស់ពួកគេ។

ក្រុមទាំងនេះក៏បានចូលរួមក្នុងវគ្គ YSE Spotlight ដែលជាសកម្មភាពអនឡាញជាស៊េរី ដើម្បីពង្រីកចក្ខុវិស័យរបស់ពួកគេ និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីភាពជាសហគ្រិនសង្គមនៅក្នុងប្រទេសអាស៊ីផ្សេងៗផងដែរ។ នៅក្នុងវគ្គនេះ សហគ្រិនសង្គមនិងអ្នកជំនាញក្នុងឧស្សាហកម្មនានាចែករំលែកបទពិសោធន៍ និងការយល់ដឹងរបស់ពួកគេ។

អ្នកចូលរួមក៏បានបង្កើតបណ្តាញជាមួយមិត្តភ័ក្តិដែលមានសញ្ជាតិផ្សេងៗគ្នា ទទួលបានការយល់ដឹងអំពីអន្តរវប្បធម៌កាន់តែស៊ីជម្រៅ បង្កើតមិត្តថ្មី និងបង្កើតទំនាក់ទំនងអាជីវកម្មតាមរយៈការចែករំលែក និងការពិភាក្សាអនឡាញ។

លោកស្រី Ng Shin Ein ប្រធានមូលនិធិ SIF និងជាចៅក្រមនាំមុខនៃកម្មវិធី YSE Global 2021 បានកត់សម្គាល់ថា ចំនួនយុវជនដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាកំពុងកើនឡើងនៅទូទាំងពិភពលោក ដែលត្រូវបានជំរុញដោយស្មារតីនៃគោលបំណងសង្គមដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។

លោកស្រីមានប្រសាសន៍ថា «វាពិតជាពេលវេលាដ៏រំភើបសម្រាប់នវានុវត្តន៍សង្គម។ បច្ចេកវិទ្យាបានបង្កើតឱកាសជាច្រើនសម្រាប់សហគ្រិនវ័យក្មេងដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព។ ពួកគេបានបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គមនិងបរិស្ថានជាមួយនឹងការទទួលបានប្រាក់ចំណេញ និងផលប៉ះពាល់វិជ្ជមាន។ មូលនិធិ SIF មានមោទនភាពក្នុងការគាំទ្រសហគ្រាសសង្គមទាំងនេះក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការបង្កើតផលប៉ះពាល់សង្គមវិជ្ជមានកាន់តែច្រើន»។

កញ្ញា សៅ សេរីសុទ្ធា សហស្ថាបនិក Khmer Super Plantfood ពីប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណចំពោះការគាំទ្រពីក្រុមការងាររៀបចំ អ្នកបង្ហាត់បង្ហាញរបស់យើង និងអ្នកចូលរួមផ្សេងទៀតទាំងអស់។ ខ្ញុំទទួលបានយ៉ាងច្រើនក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ។ វាក៏កំពុងលើកទឹកចិត្តផងដែរឱ្យខ្ញុំដឹងថា មានយុវជនផ្សេងទៀតនៅជុំវិញពិភពលោកដែលតាំងចិត្តធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។ កត្តានេះជួយខ្ញុំកុំឱ្យសូវមានអារម្មណ៍ឯកោក្នុងដំណើរសហគ្រិនសង្គមរបស់ខ្ញុំ។”

YSE Global ស្វែងរកការបំផុសគំនិត បំពាក់ និងផ្តល់លទ្ធភាពឱ្យយុវជនមកពីជាតិសាសន៍ផ្សេងៗឱ្យចាប់ផ្តើម ឬពង្រីកសហគ្រាសសង្គមរបស់ពួកគេ។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ កម្មវិធីរបស់មូលនិធិ SIF នេះបានជួយដល់អតីតអ្នកចូលរួមជាង ១.៣០០នាក់មកពី ៤២ប្រទេស និង សហគ្រាសសង្គមចំនួន៦២៨។

ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីសម្រាប់ YSE Global 2022 ឥឡូវនេះអាចរកបានហើយ។ សូមចូលទៅកាន់ YSE Global 2022 – Virtual Roadshows សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៕

Six social enterprise teams emerged as winners at the Singapore International Foundation’s Young Social Entrepreneurs Global 2021 programme. The virtual award ceremony was attended by Ms Carrie Tan (top right), Member of Parliament, Singapore, and Ms Jean Tan, SIF Executive Director (bottom right).
 ក្រុម​របស់សហគ្រាស​ចំនួន៦ បានក្លាយជាអ្នកឈ្នះ​នៅ​ឯ​កម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​មូលនិធិ​​អន្តរជាតិសិង្ហបុរី (SIF)។ ពិធី​ប្រគល់​រង្វាន់តាម​អនឡាញ​មានការ​ចូលរួម​ពី​លោកស្រី Carrie Tan (ខាង​លើ​ស្តាំ) សមាជិក​សភា​របស់ប្រទេស​សិង្ហបុរីនិង​លោក​ស្រី Jean Tan នាយក​ប្រតិបត្តិ​មូលនិធិ SIF (ខាង​ក្រោម​ស្តាំង)
Khmer Super Plantfood from Cambodia was one of the six winning social enterprise teams at the Singapore International Foundation’s Young Social Entrepreneurs Global 2021 programme. Top row, from left: Ms Carrie Tan, Member of Parliament, Singapore, and Ms Jean Tan, SIF Executive Director. Bottom row, from left: Ms Sereysothea Sao and Ms Somalen Sao, Co-Founders of Khmer Super Plantfood.
Khmer Super Plantfood មក​ពី​ប្រទេស​កម្ពុជា​គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​សហគ្រាស​សង្គម​ដែល​ឈ្នះ​ទាំង​៦​ នៅ​ឯ​កម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​មូលនិធិ​​អន្តរជាតិសិង្ហបុរី (SIF)។ ជួរខាងលើ ពី​ឆ្វេង៖ លោកស្រី Carrie Tan សមាជិក​សភា

Note to Editor
See Annex A for the profiles of the YSE Global 2021 winning teams.

About the Singapore International Foundation
The Singapore International Foundation makes friends for a better world. We build enduring relationships between Singaporeans and world communities and harness these friendships to enrich lives and effect positive change. Our work is anchored in the belief that cross-cultural interactions provide insights that strengthen understanding. These exchanges inspire action and enable collaborations for good. Our programmes bring people together to share ideas, skills and experiences in areas such as healthcare, education, arts and culture, as well as livelihood and business. We do this because we all can and should do our part to build a better world, one we envision as peaceful, inclusive, and offering opportunities for all. Find out more at www.sif.org.sg

For more information, please contact:

Ms Germaine Lok
Senior Executive, Communications & Engagement
Singapore International Foundation
Email: germaine.lok@sif.org.sg
Mobile: (65) 9799 1579

Ms Nessi Nasrudin
Manager, Communications & Engagement
Singapore International Foundation
Email: nessi.nasrudin@sif.org.sg
Mobile: (65) 9060 6477

ANNEX A – YSE Global 2021 winning teams’ profiles

  1. AKYAS Sanitation (Jordan) – Headed by Ms Sophia Tan from Singapore and Ms Mui Ching Man from Hong Kong, Akyas Sanitation provides innovative and affordable sanitation solutions to communities who lack access to safely managed sanitation. The Akyas system utilises a fully compostable bag that can collect, treat, and transform faecal sludge into organic fertiliser before being disposed. This process prevents faecal sludge contamination and its adverse effects on health and the environment.
  2. Kanpur Flowercycling Private Limited (Phool.co) (India) – Headed by Mr Sandeep Kumar, Mr Apurv Misal and Mr Anup Misal from India, KFPL (Phool.co) provides a profitable solution to the monumental ‘floral waste’ problem. It provides employment to marginalised women by upcycling floral wastes into handcrafted incenses. Through deep-tech research, KFPL has also made innovations in the production of vegan leather from floral and farm waste. Ultimately, the social enterprise aims to multiply its environmental and social impact through the creation of sustainable products.
  3. Khmer Super Plantfood (Cambodia) – Headed by Cambodians Ms Sereysothea Sao and Ms Somalen Sao, Khmer Super Plantfood is a wholesome snacks start-up with a mission to support smallholder farmers. It combats post-harvest income losses among small farming communities by using solar technology to transform unwanted fruits and nuts into nutrient-dense snack options.
  4. Sojourner Brother (Singapore) – Headed by Singaporean Mr Joshua Lum, Sojourner Brother is a business-to-business (B2B) web app that enables employers to hire, manage, and care for their migrant workers in an efficient and compassionate way. It does this in three ways: connecting employers directly to potential workers and cutting out exorbitant agent fees; enabling employers to pay their workers in a timely manner through earned wage access; and offering innovative financing options to employers for worker healthcare provision.
  5. TACT (Thailand) – Headed by Thais Ms Dolporn Pitaksit, Mr Chayut Sakunkoo and Ms Pawornrat Lisakulrak, Tact is an outcome-based social solutions provider. It empowers youth to work with organisations and drive them to align their corporate social responsibility projects with UN Sustainable Development Goals.
  6. VEMBI (India) – Headed by Indians Ms Vidhya Yella Reddy and Mr Anshumaan Agrawal, Vembi Technologies develops affordable assistive technology solutions for the visually-impaired. While catering primarily to children in India, Vembi aspires to reach out to all who have no access to affordable assistive technologies. Its Hexis-Antara solution consists of an electronic braille book reader, Hexis, and an accessible content management platform, Antara, to address the lack of access to braille books on demand.

ឧកញ៉ា ទៀ វិចិត្រ និងអភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយកម្មករ កម្មការិនី រស់នៅតាមបន្ទប់ជួល

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាល ជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។

កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី  និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។

លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕