Home Blog Page 109

សន្សំសំចៃប្រេងឥន្ទនៈ របស់អ្នក ជ្រើសរើសម៉ូតូ Royal Enfield Classic 350cc

ការកើនឡើងនៃតម្រូវការ និងការផ្គត់ផ្គង់ក្នុងពេលតែមួយបានក្លាយជា កត្តាមួយដែលនាំអោយជៈឥទ្ធិពលទៅកាន់តំលៃប្រេងឥន្ទនះ។ នៅពេលដែលតំលៃប្រេងកាន់តែឡើងថ្លៃ មានន័យថា មនុស្សគ្រប់គ្នាត្រូវចំនាយបន្ថែមទៅលើភាពចាំបាច់ផ្សេងទៀតដែលរួមមានទាំងទំនិញនិងសេវាកម្ម។

យ៉ាងណាមិញតំលៃប្រេងឥន្ទនៈបានប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកដែលមានយានជំនិះគ្រប់គ្នា។ ដូចដែរអ្នកប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំនើរ ប្រេងឥន្ទនៈបានដើរតួរយ៉ាងសំខាន់នៅក្នុងការចំនាយរបស់ពួកគេដែលជាហេតុ នាំអោយការគិតគូរមុននឹងទិញម៉ូតូណាមួយត្រូវគិតគូរយ៉ាងល្អិតល្អន់បំផុត ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំនើររបស់អ្នកប៉ុន្នោះទេ ប៉ុន្តែត្រូវតែជួយសន្សំសំចៃដល់តំលៃប្រេងឥន្ទនៈរបស់អ្នកផងដែរ។

ប្រសិនបើអ្នកក្រលេកមើលម៉ូតូ Royal Enfield Classic 350cc ម៉ូតូដែលសម្រួលការធ្វើដំនើររបស់អ្នកអោយរលូនគ្រប់ពេល និងជួយអោយអ្នកមានទំនុកចិត្ត គ្រប់ពេលបូករួមនឹងភាពស៊ីវិល័យថ្លៃថ្នូរផងដែរ។

ម៉ូឌែល Royal Enfield Classic 500cc គឺជាប្រភេទកូនពៅចុងក្រោយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៃរចនាបទបែប old school ក្រោយសម័យសង្គ្រាមលោកដែល នឹងធ្វើអោយម៉ាស៊ីននេះកាន់តែមានភាពជឿជាក់ ហើយម៉ាស៊ីនមួយនេះនឹងកាន់តែធ្វើអោយជីវិតរបស់អ្នកងាយស្រួលថែមមួយកម្រិតទៀត។

សម្រាប់អ្នកដែលជាម្ចាស់ម៉ូតូរបស់ Royal Enfield ពួកគេនឹងដឹងច្បាស់ពីគុណតំលៃរបស់ម៉ូតូមួយនេះ។ វាជាផ្នែកមួយនៃគ្រួសាររបស់អ្នក និយាយាទៅគឺជាសមាជិកគ្រួសារ។ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយគ្រប់ពេល ដែលអ្នកធ្វើដំនើរជាមួយម៉ូតូ Royal Enfield Classic 350cc.

អរគុណចំពោះបច្ចេកវិទ្យានៃប្រពន្ធបិចបែប FI ដែលស៊ីសាំងតិច, អ្នកនាំមុខខាងផ្នែកបច្ចេកវិទ្យាជំនួសអោយ carburetor engines, ទាំងអស់មាននៅក្នុងម៉ូតូ Royal Enfield. ទន្ទឹមនឹងនេះផងដែរកម្រិតនៃការស៊ីសាំង 100km ត្រឹមតែ 3L ប៉ុន្នោះ។

សាកស្រម៉ៃទៅមើលថាការជិះកំសាន្តទៅមកភ្នំពេញ-កំពតនឹងធ្វើអោយអ្នកចំនាយលើថ្លៃសាំងត្រឹមតែ 6-7 លីត្រប៉ុន្នោះជាមធ្យម។ បន្ថែមពីនេះទៀតម៉ូតូមួយនេះក៏ជាដៃគូរធ្វើដំនើរល្អឥតខ្ចោះនៅក្នុងទីក្រុងផងដែរដែលជួយការសន្សំសំចៃសាំងជាច្រើនបូករួមជាមួយនឹងផាសុកភាពខ្ពស់។

បើនិយាយអំពីសមាសភាពនៃកែបអង្គុយ ម៉ូតូមួយនេះពិតជាមានផាសុកភាពសម្រាប់អ្នកបើកបរគ្រប់រូប។ ការរចនាកែបអង្គុយបានឆ្លើយតបសមស្របទៅនឹងដៃចង្កូតម៉ូតូរបស់អ្នក។ មិនថាអ្នកបើកបរក្នុងស្ថានភាពផ្លូវឆ្ងាយប៉ុណ្ណាបញ្ហាឈឺខ្នងនិងការចុករោយស្រពន់មិនមែនជាបញ្ហារបស់អ្នកនោះទេ។ ប៉ុងកែបអង្គុយរបស់ម៉ូតូមានភាពទន់ល្មើយ។ ប្រសិនបើអ្នកក្រលេកមើលពីសំលេងម៉ាស៊ីនម៉ូតូអ្នកច្បាស់ជាមានអារម្មណ៍ស្រស់ស្រាយគ្រប់វិនាទីចំពោះភាពជាម្ចាស់នៃម៉ូតូមួយនេះជាក់ជាពុំខាន។ ម៉ូតូមួយនេះបំពាក់ដោយស៊ីឡាំងមួយនិងប្រអប់លេខ៥វគ្គ!

កាន់តែពិសេសកុំខកខានជាមួយនឹងម៉ូតូ Classic 350cc ដែលចាប់ផ្តើមក្នុងតំលៃ 3990$. សម្រាប់ពត៌មានបន្ថែមអំពីម៉ូតូ Royal Enfield ទំនាក់ទំនងទៅក្រុមការងាររបស់ Royal Enfield Cambodia តាមរយះទូរសព្វលេខ៖ 📱📱📱 095 666 372/089 256 669/077 666 392

រឹលោកអ្នកអាចតាមដានពត៌មានផ្សេងៗតាមរយះ៖ https://t.me/royalenfieldcambodia

បុរីភូមិសំរោង បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២!

បុរីបែបសហគមន៍ធំជាងគេ នៅក្នុងខណ្ឌព្រែកព្នៅ ដែលមានទំហំសរុបទៅដល់២៧០ហិកតា របស់ក្រុមហ៊ុនព្រីន ហ័ន យូ “បុរីភូមិសំរោង” បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ព្រីន និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ភ័ញ ធើ ព្រមទាំងម្ចាស់ផ្ទះនិងភ្ញៀវកិត្តិយសជាច្រើន។

បុរីភូមិសំរោង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់ជាមួយសាលាខណ្ឌព្រែកព្នៅ ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្ពស់ ដោយហេតុមានហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់កាត់ដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នករស់នៅ ពោលគឺលោកអ្នកចំណាយត្រឹម១៥នាទី គឺអាចទៅដល់ផ្សារ អុីអន សែនសុខនិងកីឡដ្ឋានមរតកតេជោ និងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ។

ផ្លូវរដ្ឋទទឹង៣០ម៉ែត្រ ដែលកាត់ចំកណ្ដាលបុរី តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវទំនប់កប់ស្រូវនិងច្រកឡើងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ ដែលនឹងធ្វើឲ្យផ្ទះអាជីវកម្មរបស់បុរីភូមិសំរោងក្លាយជាទីប្រជុំជនដ៏អ៊ូអរនិងរស់រវើក។

ម៉ូដផ្ទះប្រណិតរចនាដោយស្ថាបត្យករជនជាតិស្វីស ដែលមានភាពសាមញ្ញតែទំនើប អមដោយសួនច្បារផ្កាចម្រុះ ធ្វើឲ្យបរិយាកាសរស់នៅរបស់លោកអ្នក កាន់តែខិតទៅជិតធម្មជាតិ។ បុរីភូមិសំរោងមានម៉ូដផ្ទះច្រើនប្រភេទទៅតាមតម្រូវការផ្សេងៗរបស់អតិថិជនដូចជាផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ។

មកទស្សនាផ្ទះគំរូឥលូវនេះទទួលបានប្រូម៉ូសិនពិសេសភ្លាមៗ!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទ 089 877 533/069 877 533 ។

foodpanda សម្ពោធការិយាល័យ​ថ្មី ប្តេជ្ញា​ជួយ​ឲ្យ​អាជីវ​កម្ម Q-commerce កាន់​តែ​រីក​ចម្រើន និង​ផ្តោតលើ​ប្រព័ន្ធ​នវានុវត្តន៍ នៅ​​កម្ពុជា

ភ្នំពេញ៖ foodpanda ដែល​ជាក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​​ឈាន​មុខ​គេ​នៅកម្ពុជា​នោះ នៅថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២នេះ បានប្រកាស​ពីការ​បើក​ការិយាល័យ​ថ្មី​​ជាផ្លូវ​ការ​របស់ខ្លួន ក្រោយពី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល​២​ឆ្នាំកន្លះ​ នៅព្រះ​រាជា​ណា​ចក្រកម្ពុជា​។

ពិធី​សម្ពោធ​នេះ ត្រូវ​បាន​រៀប​ចំ​​ឡើងការិយាល័យ​ថ្មីតែម្តង ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​របស់​ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​ថ្នាក់​ដឹកនាំ​​ក្រុមហ៊ុន foodpanda រួម​ទាំង​បុគ្គ​លិក​ជាច្រើន​នាក់ ក្នុង​គោល​បំណងបង្ហាញ​ពី​ការ​តាំង​ចិត្ត​​បក្នុងការ​ជួយ និង​គាំទ្រ​​​វិស័យឧស្សា​ហកម្ម​​បច្ចេក​វិទ្យា​ និង​អាជីវកម្មជា​ដៃគូ នៅកម្ពុជា មានការ​រីក​ចម្រើនបន្ថែមទៀត​​។ តាម​រយៈវត្តមានរបស់ខ្លួននៅកម្ពុជា foodpanda បាននាំមកជូននូវ​បច្ចេក​វិទ្យា​ជា​ពិសេស ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​​កាន់​តែមានភាព​ងាយស្រួល និង​មាន​អត្ថប្រយោជន៍​ ក៏ដូច​ជា​សុវត្ថិភាព​​មួយ​កម្រិត​ទៀត ខណៈ​ដែល​អ្នក​ប្រើប្រាស់​អាច​កុម្ម៉ង់សម្ភារៈ​ប្រើប្រាស់ ម្ហូប​អាហារ និងគ្រៀង​ទេស​នានា តាមតម្រូវការជាមួយសេវាដឹក ជញ្ជូន​យ៉ាង​​​​ឆាប់រហ័សក្នុងតម្លៃសមរម្យ។

ក្រៅពី​ផ្តល់ឪកាស​ដល់​​ដៃគូ​ដឹកជញ្ជូន និង​បុគ្គលិក​​របស់ខ្លួន​ឲ្យនៅ​តែបន្តមាន​ការ​ងារ​ធ្វើក្នុង​អំឡុង​​ពេលនៃការ​រាត​ត្បាត​ជំ​ងឺកូវីដ ១៩ ក្រុមហ៊ុនមាន​ការ​ប្តេជ្ញាប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ខ្លួនក្នុងការជួយសម្រួល​ដល់​​ម្ចាស់​អាជីវកម្ម​​តូចធំជាច្រើន ដើម្បី​​ធានា​ថា អាជីវកម្ម​របស់​ពួក​គេ​នៅ​តែ​ទទួល​បាន​ចំណូល និង​មាន​ដំណើរ​ការ​ជានិច្ច មិន​ថា ក្នុង​ពេល​ជួប​វិបត្តិ​ផ្នែក​សុខភាព​ក៏ដោយ​។

ស្របពេលជាមួយគ្នានេះ foodpanda ក៏បានពង្រីសេវាកម្មរបស់​ខ្លួន​ផង​ដែរ តាមរយៈ​ការ​ពង្រីកមុខងារថ្មី pandamart ដែលផ្តល់ជូននូវជម្រើសទំនិញប្រើប្រាស់ប្រចាំថ្ងៃគ្រឿងទេសនិងសម្ភារៈជាច្រើនរហូតដល់ជាង ៣០០០ប្រភេទ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទី រួម​ទាំង​បង្កើត​មុខ​ងារ​ពិសេស​ៗ​ជា​ច្រើន ​ក្នុងកម្ម​វិធី​តែ​មួយ ដូច​ជា មុខ​ងារ ចូល​ទៅ​យក​ទំនិញដោយផ្ទាល់ (Pick Up) បន្ទាប់​ពី​ដាក់ការ​កុម្ម៉ង់ដោយមិនចាំបាច់តម្រង់ជួរ។ 

ការ​គិត​គូ​ដល់​ផាសុកភាព និង​សុខុមាលភាព​ដៃគូ​ដឹកជញ្ជូន បុគ្គ​លិក និង​ម្ចាស់​អាជីវកម្ម​ជា​ដៃគូ ក៏​ជា​បេស​កកម្ម​ស្នូល​របស់ foodpanda ផង​ដែរ ខណៈ​ដែល​រាល់​ដៃគូ​ដឹកជញ្ជូន និង​បុគ្គ​លិក​ទាំង​អស់​សុទ្ធ​សឹងទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ ១៩ គ្រប់ដូស តាម​ការ​ណែនាំ​​របស់​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោល​ការ​អនាម័យ​ទាំងមុន និងក្រោយផ្តល់សេវាជូន​អតិថិ​ជន​។

ជាមួយ​នឹង​ការ​បើក​ការិយាល័យ​ថ្មី​នេះ foodpanda បានបង្ហាញពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​បន្ត​​​ជួយ​ដល់​សហ​គមន៍ និង​ពង្រីក​សកម្មភាពទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​របស់ខ្លួន​ឲ្យ​បាន​ទូលំ​ទូលាយ ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាននូវ​បរិស្ថាន​ស្អាត សហគមន៍​មានការ​អភិវឌ្ឍ និង​ចូលរួមក្នុងកិច្ចគាំពារ​នានា​ក្នុងពេល​មានបញ្ហា​ប្រឈម ដូច​ជា ក្នុង​​អំឡុង​វិបត្តិ​កូវីដ ១៩ ជា​ដើម​។

អគ្គនាយក foodpanda ប្រចាំប្រទេសកម្ពុចាលោក PatriceVignes បាន​ឲ្យដឹង​ថា៖ “ការ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម ការ​បង្កើនការ​យល់​ដឹង​ពី​ការ​ថែរក្សា​បរិស្ថាន និងការ​ចូលរួម​ជាមួយ​ នឹងសកម្មភាព​របស់​​រដ្ឋា​ភិបាលកម្ពុជា ក្នុង​ការ​​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​​នានា​ដែល​សង្គម​កម្ពុជា ជួប​ប្រទះ តែង​តែ​ជា​គោល​ដៅ​ស្នូល​របស់​យើង​។ ជាមួយ​គ្នានេះ ការ​បើក​ការិយាល័យ​ថ្មី​ ក៏​សបញ្ជាក់​ពីការ​តាំង​ចិត្តខ្ពស់ លើ​ការអភិវឌ្ឍន៍បច្ចេកវិជ្ជាថ្មីៗ និងការ​ផ្តល់ផលជូនដល់​សហ​គមន៍​ក្នុង​រយៈពេល​វែង​ផង​ដែរ​»​។

គួរបញ្ជាក់ផងដែរថា ក្រៅពី​ការ​ផ្តល់​ភាព​ងាយស្រួលជាពិសេស​សម្រាប់​អតិថិ​ជន​របស់​ខ្លួន​លើ​សេវា​​រហ័ស​ទាន់​ចិត្ត​​ទូ​ទាំងកម្ពុជា foodpanda បាន​ចូលរួម​យ៉ាង​សកម្ម​​​ក្នុងការ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​​ការ​ពារ​បរិស្ថាន ក្នុង​ដំណើរ​ការ​អាជីវ​កម្ម​​ក្នុងរយៈពេលត្រឹម​តែ​​២ឆ្នាំ​កន្លះ​របស់​ខ្លួន​ កន្លង​មកនេះ​។

តួ​យ៉ាង កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ថ្មី​ៗនេះ foodpanda បាន​សហ​ការ​ជាមួយ​នឹង​រដ្ឋបាលក្រុងសៀមរាប ក៏ដូច​ជា រដ្ឋបាលជលផលខេត្ត មន្ទីរ​បរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ដើម្បី​ឧបត្ថម្ភ​ និង​ចូល​រួម​​ដាំកូន​ឈើ

ក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប។ បន្ថែម​លើ​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា​មួយនេះ ក៏​បានគិត​គូ​​​​បរិស្ថាន​ស្អាត​តាមរយៈ​ ការ​បំផុស​ការយល់​ដឹង​ស្តី​ពីការ​គ្រប់​គ្រង​ការ​សំណល់​រឹង​ និង​អប់​រំ​​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ថែ​រក្សា​បរិស្ថាន ក្នុង​យុទ្ធនា​ការ​​បរិច្ចាគ​​ធុង​សំរាម ដល់​​ខណ្ឌ​ចំនួន​១៤ និង​សង្កាត់​ចំនួន​១០៥ ទូ​ទាំង​រាធានីភ្នំពេញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ foodpanda ក៏​បាន​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ការ​ពារនានា ដូច​ជា​ទឹក​អាល់​កុលលាង​ដៃ ​ម៉ាស ឆត្រ​ អាហារ និង​ភេសជ្ជៈ ដល់ មន្ទីពេទ្យ អាជ្ញា​ធរប្រចាំ​តំបន់ និង​តាម​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង អំឡុង​ពេល​មានការ​ឆ្លង​រាត​ត្បាត​ខ្លាំង​នៃ​វីរុស​កូវីដ ១៩ ទាំង​នៅភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ ជាមួយ​គ្នានេះ foodpanda បាន​ចូល​យ៉ាង​សកម្ម​​ជាមួយ​​អាជ្ញា​ធរ ដើម្បី​ដឹក​បញ្ជូន​សម្ភារៈប្រើប្រាស់​ចាំ​បាច់ និងម្ហូប​អាហារ ដល់តំបន់​ដែល​មាន​ការ​បិទ​ខ្ទប់​ ក៏ដូច​ជា ឧបត្ថម្ភ​ជា​ម្ហូប​អាហារ ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​ ​នៅ​ខេត្ត​បាត់​ដំបង កាលពី​ឆ្នាំ​២០២១​។

សកម្មភាព​ទាំងនេះ បង្ហាញ​ថា foodpanda មិន​ត្រឹម​តែ​មានការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​​ភាព​ងាយស្រួល និង​សុវត្ថិភាពដល់​អតិថិ​ជន​​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បង្ហាញពី​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលរួម​ចំណែកក្នុង​​​អភិវឌ្ឍ​សហ​គមន៍ ​សេដ្ឋ​កិច្ច​ជាតិ​ និងការ​ការ​ពារបរិស្ថាន ប្រកបដោយ​ចីរភាព​ ផង​ដែរ​៕

Sprite ផ្លាស់ប្តូរសំបកដបពីពណ៌​បៃតង​ទៅជា​ដបថ្លា ការ​ផ្លាស់​​ប្តូរ​សំបក​វេចខ្ចប់​នេះ នឹង​ជួយសម្រួល និងជម្រុញ​​ដល់ការ​ប្រមូល និង​កែច្នៃ​ដប​ប្លាស្ទិក​ឡើងវិញ​

​ភ្នំពេញ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២២៖ ក្រុមហ៊ុន​កូកា-កូឡាកម្ពុជា ប្រកាស​​​គំនិត​ផ្តួច​ផ្តើម​ចុងក្រោយ​បំផុត​របស់ខ្លួន​​​សំដៅ​ជួយ​ដល់​បរិស្ថាន​​​ តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញ​ក្នុង​គោលបំណង​ជួយ​​សម្រួល និងជម្រុញ​ដល់​ការ​កែច្នៃសំបកវេចខ្ចប់ផលិតផល​ស្ព្រៃ​​ឡើង​វិញ។

ការ​ផ្លាស់​ប្តូរ​នេះ ​ជាផ្នែក​មួយ​នៃកិច្ចខំប្រឹ​ងប្រែង​របស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បី​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ស្របតាមចក្ខុវិស័យ​ពិភពលោកគ្មាន​សំរាម (World Without Waste) សំដៅ​​ជួយ​​ប្រមូល និងកែច្នៃ​ឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ទាំង​អស់ដែល​ក្រុមហ៊ុន​បានលក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។

​​ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹង​ធ្វើ​ឱ្យ​សំបក​ដប​ប្លាស្ទិក​​កាន់​តែ​មាន​​ភាពងាយ​ស្រួល​ខ្លាំង​ក្នុងការ​កែច្នៃ​ឡើងវិញ។ បើទោះ​ជា​តាមលក្ខណៈបច្ចេក​ទេស​​សំបក​ដប​​ប្លាស្ទិកពណ៌បៃតង​អាច​កែច្នៃ​ឡើងវិញ​បាន​ក៏ដោយ ក៏​សំបក​ទាំង​នេះ​​ជាធម្មតា​មិន​ត្រូវបានកែច្នៃ​ឡើងវិញ​ឡើយ​​ដោយសារ​សំបក​ពណ៌បៃតងនេះ​ចាំបាច់ត្រូវ​កែច្នៃ​ដាច់ដោយឡែក។

សំបក​វេចខ្ចប់​ប្លាស្ទិក ​ពណ៌​ស​ថ្លា​ មាន​ភាព​ពេញ​និយមជាង ហើយ​ត្រូវបានវិស័យ​ឧស្សាហកម្ម​កែច្នៃ​ឡើង​វិញ​ចាត់​ទុក​ថា​​មាន​គុណ​តម្លៃជាង​ ដែលមាន​ន័យថា សំបក​ដប​ថ្លា​ទាំងនេះ​​មាន​តម្រូវការ​ខ្លាំង​ជាង ហើយ​ងាយ​ស្រួល​យក​ទៅ​​កែច្នៃ​ទៅ​ជា​ផលិត​ផល​ផ្សេងៗ។ ដោយ​ហេតុ​នេះ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹង​បង្កើន​អត្រា​ការ​ច្នៃ​សំបក​វេចខ្ចប់ឡើងវិញ​នៅក្នុង​ស្រុក។

លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា មាន​ប្រសាសន៍ថា៖ «យើង​ទទួល​ស្គាល់ថា សំណល់សំបកវេចខ្ចប់​គឺជា​បញ្ហា​ធំ ​និង​ជាបញ្ហា​បន្ទាន់​នៅទូទាំង​ពិភពលោក និង​នៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហា​នេះគឺជា​បញ្ហា​ដែល​យើងទាំងអស់គ្នាអាច​ដោះស្រាយ​បាន ហើយ​ក្រុមហ៊ុន​កំពុង​ប្រឹងប្រែងចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជា​វិធានការ​ជាក់​ស្តែង​​មួយ​សម្រាប់​ម៉ាក​យីហោ​របស់​យើង។ យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវ​ដែល​យើងត្រូវ​ធ្វើ​ដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺ​ដើរលើទិសដៅស្រប​គ្នា​ទៅនឹង​ចក្ខុវិស័យ​ពិភព​លោក​​គ្មាន​សំរាមរបស់​យើង។ ចក្ខុវិស័យនេះ ​សំដៅជួយ​ប្រមូល និង​កែច្នៃឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ក្នុង​​បរិមាណ​សមមូល​ទៅនឹង​​សំបក​ដប​ប្លាស្ទិក និង​កំប៉ុង​ទាំង​អស់ដែល​យើងបាន​លក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។ អ្វីដែល​កំពុង​ផ្លាស់ប្តូរ​នេះ​គឺ​ពណ៌​របស់​សំបក​វេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅ​តែ​បន្ត​ផ្តល់ជូននូវ​រសជាតិ​ក្រូច​ឆ្មារ​ឆ្ងាញ់​ពិសារដែល​អតិថិជន​តែង​តែ​និយម​ចូលចិត្ត​ដដែល»។​​

ផលិតផលស្ព្រៃ ត្រូវ​បានដាក់លក់​នៅ​លើ​ទីផ្សារ​ជាមួយ​នឹង​សំបក​វេចខ្ចប់​ពណ៌​បៃតង​ចាប់តាំងពី​​ផលិតផល​នេះ​ត្រូវបានដាក់​លក់​​ជា​លើក​ដំបូង​នៅសហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​១៩៦១ និង​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៩៣។

​ផលិតផលស្ព្រៃសំបក​​ដប​ប្លាស្ទិក​ថ្លា​ថ្មីនេះ ​មានលក់ក្នុងចំណុះ១,៥​លីត្រ ដែលនឹងរក្សា​រសជាតិ​ឆ្ងាញ់​ស្រស់ស្រាយ​ពិសេស​​​ដូចដើម ហើយអតិថិជនអាច​រកទិញបាននៅតាមបណ្តាដេប៉ូចែកចាយ​ផ្សេងៗ​នៅទូទាំង​ប្រទេស។

គំនិត​ផ្តួចផ្តើម​​​លើការប្តូរពណ៌សំបកដបក្នុង​ប្រទេស​កម្ពុជានេះ​ធ្វើឡើង​ទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុង​តំបន់​អឺរ៉ុប​ភាគ​ខាង​លិច សហរដ្ឋ​​អាមេរិក និង​អាស៊ាន។

ក្រៅពីការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ​​ក្នុងគោលបំណង​បង្ក​ភាពងាយ​ស្រួល​ដល់​ការ​កែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​បន្តដាក់ចេញ​គំនិត​ផ្តួចផ្តើម​នានា​សំដៅ​បង្កើន​ការ​ប្រមូល និងការ​កែច្នៃ​សំបក​វេចខ្ចប់​ប្លាស្ទិកឡើងវិញនៅ​កម្ពុជា។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក  កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹង​នឹង​នេះ​ដែរ ក្រុមហ៊ុន​ក៏​ជួយ​បង្កើនការ​យល់ដឹង​របស់សហគមន៍​អំពី​ការ​បែង​ចែកប្រភេទ​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​កែច្នៃសំណល់​ឡើង​វិញ​តាមការ​​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​ពង្រាយ​ធុង​សំរាមជាង ៩០០​​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលា​រៀន​នានា​ជាង ១២០​ទីតាំង​នៅ​ទូទាំង​ប្រទេស​រួច​មក​​ហើយ។

ក្រុមហ៊ុនក៏​មាន​​គំនិតផ្តួច​ផ្តើមមួយទៀត ហៅថា «ផ្តល់​ជីវិត​ទី២​ដល់​ប្លាស្ទិករុំ​ទំនិញ» ដែល​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​លក់​ដុំ និងអ្នកលក់​រាយ​ប្រគល់ស្បោងប្លាស្ទិក​រុំកេស​ភេសជ្ជៈ​មក​ឱ្យ​ក្រុមហ៊ុនវិញ​សម្រាប់​កែច្នៃឡើងវិញ​។

ដើម្បី​ស្វែង​យល់​បន្ថែមអំពី​គំនិតផ្តួចផ្តើម​ពិភពលោកគ្មាន​សំរាម​របស់​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូល​ទៅកាន់​គេហទំព័រ​ ឬ​តាមដាន​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​ ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូកា-កូឡា។ កូកា-កូឡាកម្ពុជា មាន​មោទនភាពទទួលបានសិទ្ធិ​​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន កូកា-កូឡា ​និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និង​ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់​ការងារ​ប្រមាណ ៨៥០​កន្លែង និង​ការងារប្រយោល​​ប្រមាណ​ជាង ៨,០០០​កន្លែង​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា​ក្រុមហ៊ុន​ភេសជ្ជៈ​​មួយ ក្រុមហ៊ុនកំពុង​បន្ត​វិនិយោគ​លើការបង្កើតផលិតផលថ្មី ​ជម្រើស​សំបកវេចខ្ចប់ និងជម្រើស​ភេសជ្ជៈ​ប្រកបដោយ​គុណភាព ដែល​រួមមាន ភេសជ្ជៈ​មាន​ជាតិស្ករ​តិច និង​មិន​មាន​ជាតិ​ស្ករ​ផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុន​ប្តេជ្ញាចិត្ត​ ក្នុងការបង្កើត​គុណ​តម្លៃរួមគ្នា​​ក្នុង​សហគមន៍​ដែល​ក្រុមហ៊ុនកំពុង​មានប្រតិបត្តិការអជីវកម្ម ​ដោយធានា​ថា ចីរភាព​គឺជា​ស្នូល​នៃ​ប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្ត​កសាង​សហគមន៍​ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកប​ដោយ​ចីរភាព។ តាំងពី​ឆ្នាំ​១៩៩៣មក ក្រុមហ៊ុន​បានវិនិយោ​គទឹកប្រាក់​រាប់​លាន​ដុល្លារលើ​គម្រោង​សហគមន៍​ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោង​នោះ​រួមមាន​ ​ ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់​សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) ការគាំទ្រ​ដល់​គ្រួសារ​ដែលជួប​ការលំបាក (Family Hardship) និង​ការឧបត្ថម្ភ​ជំនួយ​​ក្នុងគ្រា​អាសន្ន (Emergency Relief) ជាដើម។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​លទៅ​កាន់​គេហទំព័រwww.cbcl.com.kh ឬ​ចូលទៅកាន់​ទំព័រ​ហ្វេស​ប៊ុកផ្លូវការ​របស់​យើង៖ Cambodia Beverage Company Ltd

ទំនាក់ទំនង៖

សម្រាប់​ព័ត៌មាន​បន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាម​រយៈអ៊ីមែល smunyvorleak@coca-cola.com.kh

លោកឧកញ៉ាទៀ វិចិត្រ បញ្ជូនអូបរ័ល្បឿនលឿនទាំងយប់ ចេញជួយសង្គ្រោះក្មេងប្រុសម្នាក់ ធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ចូលក្នុងសមុទ្រ

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ល្បឿនលឿន របស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយក្មេងប្រុសម្នាក់ ដែលធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ទៅក្នុងទឹកសមុទ្រ ក្នុងលម្ហសមុទ្រតាមការស្នើសុំ ពីប្រជានេសាទ ដែលបានជួបប្រទះហេតុការណ៍។

សេចក្តីរាយការណ៍ពីប្រជានេសាទ ដែលជួបប្រទះហេតុការណ៏ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះគឺជាកម្មករនៅលើ សាឡង់ដឹកខ្សាច់ បានធ្លាក់ពីលើសាឡង់ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ N 10°55.793’E103°36.281′ ស្ថិតឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ឲ្យរួចផុតពីគ្រោះថ្នាក់ ដល់អាយុជីវិតហើយ ៕

អបអរ​ការ​វិល​ទៅរក​ប្រក្រតីភាព​ នៃ​អាជីវកម្ម​ ដែល​ដឹកនាំដោយ ​ស្ដ្រី​នៅ​​​កម្ពុជា​

ភ្នំពេញ ថ្ងៃទី ខែមីនា ឆ្នាំ២០២០៖ ​ជំងឺ​រាតត្បាត​សកល​បាន​បង្កអន្ដរាយ​ ដល់​​​​មុខ​ជំនួញនានា​នៅ​ទូទាំងពិភពលោក​ ​ប៉ុន្ដែ​អាជីវកម្ម​​ដែល​ដឹកនាំដោយ​ស្ដ្រី​បានទទួល​​រង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​​​​ក្នុង​កម្រិត​​​ខុសៗគ្នាពីការ​រាត​ត្បាត​ជំងឺ​នេះ​។

​សហគ្រិន​ជាស្ដ្រី​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើនក្នុងការបង្កើត និង​រក្សា​និរន្តរភាព​ប្រតិបត្ដិការ​អាជីវកម្ម​របស់​ពួកគេ​​​។ រាប់​ចាប់ពី​ផលប៉ះពាល់​ពី​​ការ​រាត​ត្បាត​ជំងឺ​កូវីដ​-១៩ រហូត​ដល់​ផ្នត់​គំនិត​យេនឌ័រ​ និង​ការ​ដាក់កម្រិត​ដល់ស្រ្តី​​នៅក្នុង​សង្គម​ ស្ដ្រី​រមែង​ជួប​​ឧបសគ្គ​ជាច្រើន​ ដែល​រារាំង​មុខ​ជំនួញ​របស់​ពួកគេ​មិនឱ្យ​រីក​ចម្រើន​។ ថ្វីដ្បិតតែ​ពួកគេ​ជួប​បញ្ហា​ទាំងអស់​នេះ​ក្តី ក៏​អាជីវកម្ម​ជាង​ពាក់​កណ្ដាល​​ដែល​ចាប់​កំណើត​ក្នុង​អំឡុងពេល​មានការ​រីក​រាលដាល​​​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា ត្រូវបាន​​​ផ្ដួចផ្ដើម​ដោយ​ស្ដ្រី​។

​តម្រូវការដើម្បី​​​​លើក​ស្ទួយ​សមភាព​យេនឌ័រ និង​ជំរុញ​ការ​ផ្តល់​អំណាចផ្នែក​​សេដ្ឋកិច្ច​ក្នុង​ចំណោម​អាជីវកម្មដែល​​ដឹកនាំ​ដោយ​ស្ដ្រី​ក្រោយ​វិបត្ដិ​ជំងឺ​រាតត្បាត​សកល ​មាន​សារៈ​សំខាន់​ជាង​​ពេល​ណា​ៗ​ទាំងអស់​​។ នេះ​ក៏ជា​មូលហេតុ​ផងដែរ​ដែល​ការ​ប្រារព្ធ​​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ឆ្នាំ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោម​​​ប្រធានបទ “លុប​បំបាត់​ភាព​លំអៀង (#BreaktheBias)” ដែល​មាន​ការ​​ពាក់​ព័ន្ធ​ជា​ពិសេស ដោយ​មាន​​​គោល​ដៅ​​​លើកទឹកចិត្ដ​ប្រជាជនជុំវិញពិភពលោក​ឱ្យ​គិតគូរ​ដល់​​​ពិភព​សមភាព​យេនឌ័រ​​ដែល​គ្មាន​ភាព​លំអៀង គ្មាន​ផ្នត់​គំនិត​ចាស់គំរឹល​ និងការ​រើស​អើង។

អ្នក​នាង ឌី វិជ្ជរ៉ា ម្ចាស់សិប្បកម្មផ្កាដូង ដែលមាន​ឯកទេស​ផលិត​ប្រេង​ដូង និង​ផលិតផល​ពីផ្លែ​ដូង​ បាន​ចែក​រំលែក​បទពិសោធ​របស់អ្នក​នាង​​ថា៖ «​​លំហូរ​សាច់ប្រាក់ក្នុង​អំឡុងពេលវិបត្ដិកូវីដ-១៩ គឺជាឧបសគ្គចម្បងបំផុតមួយ​ដែលខ្ញុំត្រូវប្រឈម​ពេលប្រកបអាជីវកម្ម ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសម្រេចចិត្ដស្នើសុំកញ្ចប់ថវិកាជំនួយ ហើយខ្ញុំទទួលបានកញ្ចប់ ពីសហគ្រិន​ខ្មែរ និងអង្គការ Wellbeing Advancement ក្នុងឆ្នាំ២០២១»

អ្នក​នាង ឌី វិជ្ជរ៉ា ក៏បាន​ពន្យល់​ផង​ដែរ​អំពី​វិធីដែលគាត់​ប្រើប្រាស់​ទិចនិក​ទីផ្សារ​ឌីជីថល​ និង​ភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដើម្បី​ប្រតិបត្ដិការ​អាជីវកម្ម​របស់​អ្នកស្រី។

អ្នក​នាង​បាន​ពន្យល់​ថា​៖ «​មនុស្សគ្រប់រូប​នៅ​កម្ពុជា​សុទ្ធតែ​កំពុង​ប្រើ​ប្រាស់ Facebook។ ដូច្នេះ នោះជា​ទីកន្លែង​ដើម្បី​ក្លាយជា​​​ម្ចាស់​អាជីវកម្ម​​ផង​ដែរ។ ខ្ញុំ​បង្កើត​មាតិកា​ជាច្រើន​ប្រភេទ​ ​ក្នុង​បំណង​ចាប់ផ្ដើម​បើកការ​សន្ទនា​ជាមួយ​អ្នក​តាមដាន [followers]​ ដោយ​ទាក់ទាញ​ពួកគេ​តាម​​រយៈ​ការលើក​កម្ពស់​ការ​យល់ដឹង​អំពី​ផលិតផល បង្ហាញ​ពួកគេ​អំពី​​វិធីសាស្ដ្រ​​​ផលិតនូវ​​ផលិត​ផល​​ទាំង​នេះ បង្ហាញ​ពី​ប្រភព​ក្នុង​ការ​​ស្វែងរក​​វត្ថុ​ធាតុ​ដើម​​​ ចែករំលែក​រឿង​រ៉ាវ​អាជីវកម្ម​ សុខភាព គន្លឹះ​ថែរក្សា​ស្បែក​ និង​គន្លឹះ​ថែទាំ​កូន​ជាដើម​»។

Instagram គឺជាភ្លែតហ្វម​សំខាន់​មួយ​សម្រាប់​សហគ្រិនម្នាក់ទៀង​គឺ​អ្នក​នាង Luna Chenla ដែល​​ថ្មី​នេះ​​បាន​បើកដំណើរការ​ហាងនំដុត​​ Fluff ផ្ដោតលើ​ផលិត​ផលធ្វើ​​ដោយដៃ​ជាមួយ​​​គ្រឿង​ផ្សំ​ក្នុងស្រុក​ប្រកប​ដោយ​​​​គុណភាព​ខ្ពស់។

អ្នក​នាង Luna បាន​ពន្យល់​អំពី​ផែន​ការ​ជំនួញរបស់ខ្លួន​ថា​៖ «​​ខ្ញុំបាន​ចាប់​ផ្ដើមហាង​នំ Fluff ដោយ​គ្រាន់​តែ​បង្ហោះ​រូបភាពផលិតផល​របស់យើង​​ប៉ុន្មាន​សន្លឹក​លើ Instagram ហើយយើង​ទទួល​បាន​អតិថិជន​មួយ​ចំនួន​តាម​រយៈ​បណ្ដាញ​សង្គម​នេះ​។ យើង​តែងតែ​បង្ហោះ​រូបភាព​ជា​ប្រចាំ និង​ព្យាយាម​បង្កើត​បរិយាកាស​ស្និទ្ធស្នាលបែព​លក្ខណៈ​​ផ្ទាល់​ខ្លួន​តាម​ដែលអាច​ធ្វើ​ទៅបាន​។ ជាធម្មតា​ខ្ញុំ​ព្យាយាម​ជជែកជាមួយ​អតិថិជនតាម​បណ្ដាញសង្គម​ ដូច​អ្វី​​ដែល​ខ្ញុំ​ធ្វើ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​របស់​ខ្ញុំ​»។

​អ្នកតំណាងរបស់​​ក្រុមហ៊ុន Meta មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិលទៅរក​​ប្រក្រតីភាព​​​យ៉ាង​ឆាប់​រហ័ស​របស់​ម្ចាស់​អាជីវកម្ម​ជាស្ដ្រី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​​ក្នុង​ឱកាស​ទិវា​នារី​អន្ដរជាតិ​នេះ ពួកគេ​បាន​អបអរ​ចំពោះភាព​​ក្លាហាននិង​ភាព​អត់ធ្មត់​​ និង​ដំណើរ​វិលទៅ​រក​​​ប្រក្រតីភាព​​វិញ​នេះ ក៏ដូចជាបាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ដើម្បីគាំទ្រ​ដល់​ស្ដ្រី​ទាំងនោះ​​។ សម្រាប់​​​ខែមីនា​នេះ ពួកគេ​នឹង​​ឱ្យ​​​​អ្នក​ប្រើ​ប្រាស់ Instagram ប្រកួត​ប្រជែង​បង្កើត Reel ដោយ​បង្ហាញ​​​​ពី​​អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ដ្រី​ដែល​ពួកគេ​ចូលចិត្ដ និងចែករំលែក​ជាមួយ​អ្នកតាមដាន (followers) ​របស់​ពួកគេ​ ដោយ​​​លើក​ទឹកចិត្ដ​ពួកគេ​ឱ្យ​បង្កើត​​អាជីវកម្ម​​ផ្ទាល់​ខ្លួន​។

អ្នក​នាង Beth Ann Lim នាយក​ផ្នែក​កម្មវិធីគោលនយោបាយ និង​ទំនាក់ទំនង​រដ្ឋាភិបាល​​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ (APAC Policy Programs and Government Outreach) របស់ក្រុមហ៊ុន Meta ​មានប្រសាសន៍​​ថា​៖ «​នៅ​ក្រុមហ៊ុន Meta យើងនៅតែ​ប្ដេជ្ញា​ចិត្ដ​គាំទ្រ​អាជីវកម្ម​ដឹកនាំ​ដោយ​ស្ដ្រី​នៅ​ជុំវិញពិភពលោក​ដើម្បី​គាស់​កកាយ​នូវ​​​សក្ដានុពល​សហគ្រិនភាព​ និង​បង្កើត​​សង្គម​មួយ​ដែលកាន់តែ​មានការ​វិលទៅរក​ប្រក្រតីភាព បរិយាបន្ន និង​សមភាព​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា អាជីវកម្ម​ដឹកនាំដោយ​ស្ដ្រី​មិនសូវមាន​ទ្រង់ទ្រាយធំ មិនសូវ​ទទួល​បាន​​ផល​ចំណេញ​ខ្ពស់ លូតលាស់​យឺត និង​ប្រឈម​អត្រា​បិទ​អាជីវកម្ម​ខ្ពស់​។ នៅ​កម្ពុជា យើង​បើក​ដំណើរការ​កម្មវិធី #SheMeansBusiness ដើម្បីគាំទ្រ​ដល់​អាជីវកម្ម​ដែល​គ្រប់​គ្រង​ដោយ​ស្ដ្រី​តាមរយៈការ​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​»។

អាជីវកម្មធុនតូច និង​មធ្យម​​ដែល​ដឹកនាំ​ដោយ​ស្ដ្រី​មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើត​ពិភពលោក​មួយ​ដែល​ឆាប់​វិល​ទៅរក​​ប្រក្រតីភាព និង​វិបុលភាព​​ក្រោយ​វិបត្ដិ​កូវីដ ហើយ​ហេតុដូច្នេះ វា​ពិត​ជា​​កត្ដាដ៏​សំខាន់ ដែល​ពួកគេ​មិន​ត្រូវបា​ន​ទុក​ចោល​ ខណៈពេល​ដែល​ការ​ស្ទុះងើបឡើងវិញ​មាន​វិវឌ្ឍ​នភាព​ទៅ​មុខ និង​​ត្រូវបាន​ផ្ដល់​ការគាំទ្រ ​ក៏ដូចជា​​ឱកាស​​​ឱ្យ​ពួកគេ​ទទួល​ជោគជ័យ​៕

រីករាយ…ប្រូម៉ូសិនម៉ាពេញចិត្តពី សាមសុង សម្រាប់ Galaxy A  និង Galaxy M ស៊េរីក្នុងទិវានារីអន្តរជាតិ…! 

(ភ្នំពេញ) ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២៖ រីករាយអបអរប្រូម៉ូសិនសម្រាប់ទិវានារីអន្តជាតិថែមជូនកាដូពិសេសពី សាមសុង…! រាល់ការទិញស្មាតហ្វូន Samsung Galaxy ម៉ូឌែល៖ M52 5G, M22, M32 និង A03 ចាប់ពីថ្ងៃនេះរហូតរង្វាន់អស់ពីស្តុកនៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេសអតិថិជនទាំងអស់នឹងទទួលបាន៖ កាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ…!

នៅចាំអីទៀត…! រួសរាន់ឡើង! ទិញសម្រាប់អ្នកម៉ាក់ក៏បាន…សម្រាប់បងស្រីក៏បាន…សម្រាប់ប្អូនស្រីក៏ឡូយ…ទិញជារង្វាន់សម្រាប់ខ្លួនឯងក៏កាន់តែអស្ចារ្យ…ហើយបើទិញសម្រាប់មនុស្សពិសេសក៏រឹតតែផ្អែមល្ហែមទៀត…! សូមបញ្ជាក់ផងដែរថារាល់ម៉ូឌែលស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន សាមសុង សុទ្ធសឹងតែជាស្មាតហ្វូនដែលអាចជឿទុកចិត្តបានបំផុត ទាំងគុណភាព និងតម្លៃ…! អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ម៉ូឌែល Galaxy M52 5G, M22, M32 និង A03 មានលក្ខណៈពិសេសលើសពីតម្លៃ…លើសពីការរំពឹងទុកដូចជា៖ 

* គុណភាពល្អជាងតម្លៃ (ស្មាតហ្វូនលំដាប់ថវិកាតែមានលក្ខណៈពិសេសអស្ចារ្យមិនធម្មតា)

* អេក្រង់ធំ ភ្លឺ ច្បាស់ត្រជាក់ភ្នែក

* កាមេរ៉ាថតរូបបានច្បាស់ស្អាត

* រាងស្អាតទាក់ទាញទាន់សម័យ ស៊ីវីល័យ

* កម្លាំងថាមពលថ្មកាន់បានយូរ

* ប្រព័ន្ធដំណើរការលឿន មិនឆាប់ឡើងកម្តៅ មិនទាក់ មិនគាំង

* មានការធានាត្រឹមត្រូវ

* ធន់ប្រើបានយូរ

* មានគ្រឿងបន្លាស់គ្រប់គ្រាន់

ជាមួយនឹងលក្ខណៈពិសេសខាងលើទាំងអស់នេះជាអ្វីដែលអតិថិជនទាំងអស់ប្រាថ្នាចង់បាន…និងជាអ្វីដែលក្រុមហ៊ុន សាមសុង ពេញចិត្តនឹងផ្តល់ជូនដល់អតិថិជនទាំងអស់ផងដែរ…! អ៊ីចឹងនៅចាំអីទៀត… វ៉ឺត…វ៉ឺតទៅ…អាល័យតែអែអុញច្រើន…ប្រយ័ត្នអស់ស្តុកទៀតទៅ…! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !    

*បញ្ជាក់៖ ប្រូម៉ូសិនថែមជូនក្នុងឱកាសនារីអន្តរជាតិដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះគឺសម្រាប់តែ Galaxy M22, Galaxy M32, Galaxy M52 5G និង Galaxy A03 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជាផ្លូវការតែប៉ុណ្ណោះ! 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ក្រុមហ៊ុន ទ្រូម៉ាន់នី កំណត់​ទិសដៅ ​ក្នុងការលើកកម្ពស់​ស្រ្តី និងការអប់រំផ្នែក​ហិរញ្ញវត្ថុ ​​ក្នុង​ឆ្នាំ​២០២២​

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​កំណត់​ទិសដៅ​ប្រកប​ដោយ​មហិច្ឆិតា​ឆ្ពោះទៅ​រក​បរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្ម​ឌីជីថល និងការលើកកម្ពស់​ស្ត្រី​សម្រាប់ឆ្នាំ​២០២២​នេះ។

ដឹក​នាំដោយ​​លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​មាន​បំណង​កំណត់ទិសដៅ​លើការលើកកម្ពស់​ស្រ្តី​​ក្នុងកន្លែងការងារ ព្រមទាំង​​ស្រ្តី​ដែល​ជាម្ចាស់​សហគ្រាស​ធុនតូច និង​ធុន​មធ្យម​ (SME) ជាមួយ​នឹង​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល និងការ​​​អប់រំ​ផ្នែកហិរញ្ញវត្ថុ។ ដើម្បី​សម្រេច​បានការងារ​នេះ ក្រុមហ៊ុន ​ទ្រូម៉ាន់នី បាន​កំណត់​ទិសដៅ​មួយ​ដោយ​បង្កើន​​ ១០​ភាគរយ​នូវ​ចំនួនស្រ្តី​ដែល​ប្រើប្រាស់​កម្មវិធីទូទាត់ប្រាក់ TrueMoney wallet និង​ស្រ្តីដែលជាបណ្តាញ​ភ្នាក់ងារ​ដ៏​ខ្លាំ​ង​របស់ខ្លួន​ដែលមានជាង​ ១ម៉ឺន​ភ្នាក់ងារ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានមាន​ប្រសាសន៍ថា៖ «កម្ពុជា​ជាប្រទេស​មួយដែល​កំពុងមើលឃើញ​មាន​សហគ្រិន​ស្រ្តី​ និង​បុគ្គលិកដែលជាស្រ្តី​ក្នុង​កន្លែងការងារ​កាន់តែ​ច្រើន​ឡើងៗ។ នេះ​គឺជា​និន្នាការ​មួយ​ដែល​ក្រុម​ហ៊ុន ទ្រូម៉ាន់នី ចង់​លើក​ទឹក​ចិត្ត​ឱ្យ​កើតមាន និង​អភិវឌ្ឍ​វា។ ការកំណត់​ទិសដៅបែប​នេះ​នឹង​ជួយ​​ដល់ការអភិវឌ្ឍ​ប្រទេស និងសហគមន៍ ព្រមទាំង​ជាមហិច្ឆិតាក្នុងការរីកចម្រើន​​ផ្ទាល់​របស់​យើង​ផងដែរ»។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់ៗ​​ដើម្បី​សម្រេច​បាន​ទិសដៅ​កំណើន​បែប​នេះ នឹង​ជា​យុទ្ធនាការធ្វើទីផ្សារ ​និង​សេវាកម្ម​ «ដែល​ផ្តោត​លើ​ស្រ្តី»។

លោកស្រី ហ្រ្វង់ដារា បានបន្ថែមថា៖ «ស្រ្តី​កម្ពុជា​មាន​និន្នាការ​ងាក​ទៅ​រក​វិស័យសេវាកម្ម​ដូចជា​បដិសណ្ឋារកិច្ច លក់ដូរ ហើយ​ក៏មានវិស័យ​ហិរញ្ញវត្ថុផងដែរ។ ដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ផែនការ​លើក​កម្ពស់​ផលិតផល​និង​សេវាកម្ម​​ប្រកបដោយ​ច្នៃ​ប្រឌិត​ឆ្ពោះទៅកាន់​ផ្នែក​ជាក់​លាក់ទាំង​នេះ​នៃ​សេដ្ឋកិច្ច»។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ស្រ្តីកាន់តែច្រើនឡើង​កំពុង​បញ្ចប់ការសិក្សា​ពីសាលា និង​មហាវិទ្យាល័យ ហើយ​កំពុងចូល​រួម​ក្នុងកម្លាំង​ពលកម្ម​របស់ប្រទេស​ជាតិ ដែលមានន័យថា អ្នក​​ផ្តល់សេវាកម្ម​ឥឡូវ​​នេះ​​ចាំបាច់ត្រូវ​បម្រើ​​ដល់​ផ្នែក​សង្គម​ដែល​កំពុង​រីកចម្រើន​នេះ។

លោកស្រី​បន្តថា៖ «កាលសម័យមុន ស្រ្តីគ្រប់គ្រង​កិច្ចការ​ក្នុង​ផ្ទះ និង​មើល​ថែទាំ​កូន។ តែ​​ឥឡូវ​នេះ​​ស្រ្តី​កំពុង​ចូល​រួម​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ស្រ្តីនៅកម្ពុជា​ចាំបាច់ត្រូវ​ដឹង​ថា​តើអ្វីគឺជា​ជម្រើស​និង​ឧបករណ៍​ហិរញ្ញវត្ថុ ដែល​ពួក​គេ​អាចរកបាន»។

ស្រ្តីម្នាក់​​​ដែល​ក្រុមហ៊ុន ទ្រូម៉ាន់នី ​​មាន​បំណង​ចង់ជួយ​ជាមួយ​នឹងគំនិតផ្តួចផ្តើម​អាជីវកម្មដែល​ផ្តោត​លើ​ស្រ្តី​​នោះ គឺអ្នក​ស្រី លឹម ស៊ីវជូ ​ដែល​ជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន។

អ្នក​ស្រី លឹម ស៊ីវជូ គឺជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី អស់​រយៈពេលប្រហែលជា ២ ឆ្នាំមក​ហើយ។ ក្នុង​អំឡុង​ពេល​ធ្វើជាភ្នាក់ងារ​នេះ អ្នកស្រី​​​​​ផ្តល់​​សេវា​នេះ​ជូន​​អតិថិជន​របស់​គាត់។

​អ្នក​ស្រី លឹម ស៊ីវជូ ដែល​មាន​បញ្ជរ​​ទ្រូម៉ាន់នី​នៅជិត​ពហុកីឡាដ្ឋានអូឡាំពិកក្នុង​រាជធានីភ្នំពេញ មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ​សម្រាប់​ខ្ញុំដែល​ជា​ភ្នាក់ងារ​ផ្ទាល់​គឹជួយដល់ជីវភាពប្រចាំថ្ងៃបាន​ច្រើន​ណាស់ កាល​ពី​ដំបូង​ឡើយ​នៅ​ផ្ទះ​មើល​កូន​ទេ តែ​ដល់​ពេល​ឥឡូវ​ជាក់​ស្តែង​គឹ​ខ្ញុំ​បាន​ការងារ​ហ្នឹង​មក​គឹ​ជួយ​សម្រួល​ដល់​ខ្ញុំ​ច្រើន​មែន​ទែន ទី​មួយ​ខ្ញុំ​បាន​មើល​កូន​នៅ​ផ្ទះ ហើយ​ទី​ពីរ​ខ្ញុំ​មាន​មុខ​របរ​ច្បាស់​លាស់​មាន​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ ជា​ស្ត្រី​មួយ​ដែល​មាន​អាជីវកម្ម​ច្បាស់​លាស់​ខ្លួន​ឯង​ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​ខាង​គ្រួសារ»។

ស្រ្តី​ម្នាក់ទៀត​ដែល​កោត​សរសើរ​ដល់​សេវា​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ​នោះ​គឺ​កញ្ញា លី ឈី។

កញ្ញា លី ឈី បាន​អ្នកគ្រប់គ្រងអាជីវកម្ម​អស់​រយៈពេលប្រហែល ២​ឆ្នាំ​មក​ហើយ។ គាត់​បាន​ប្រើ​ប្រាស់​​​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីវកម្ម ដូច​ជា​ការទូទាត់តាម QR កូដ និង​សេវា​ឌីជីថល​។

កញ្ញា លី ឈី មានប្រសាសន៍ថា៖ «សេវាទូទាត់តាមQR កូដរបស់ទ្រូម៉ាន់នី អាច​ជួយ​បាន​ច្រើន​ដល់​ហាង​យើង​ខ្ញុំ ដូច​ជា​អាច​ជួយ​ឱ្យ​ភ្ញៀវ​ងាយ​ស្រួល​ក្នុង​កា​ប្រើ​ប្រាស់ ដោយ​គាត់​អាច​ទិញ​ហើយ​ស្គេន​កូដ​ ទូទាត់លុយ​បាន​លឿន​ទាន់ចិត្ត ហើយ​មួយ​ទៀត​អាច​កើន​ចំណូល​បាន​ច្រើន​សម្រាប់​ហាង​យើង​ខ្ញុំ ជា​ពិសេស​មួយ​ទៀត​បុគ្គលិក​ពួក​ខ្ញុំ​អាចធ្វើការ​ផ្ទេរលុយ​ទៅ​មក​យ៉ាង​ងាយ​ស្រួល​ផង​ដែរ»។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា។ ៦១ ភាគរយ​នៃ​បណ្តាញ​ភ្នាក់ងារ​គឺជា​ស្រ្តី ហើយ ៤២​ភាគរយ​នៃ​​បុគ្គលិក​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ជា​ស្រ្តីផង​ដែរ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក និងក្រៅស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

រដ្ឋបាលក្រុងសៀមរាប ដាំកូនឈើព្រៃលិចទឹក នៅតំបន់បឹងពារាំង

កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង ,កូនកន្សែង និង កូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត បន្ទរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា។

នាថ្ងៃទី ០៣ ខែមិនា ត្រូវជាខួប២ឆ្នាំដែល foodpanda បានពង្រីកសេវាកម្មរបស់ខ្លូនមកក្រុងសៀមរាប ក្រុមហ៊ុនបានរៀបចំការដាំដើមឈើ នៅជិតបឹងទន្លេសាប ក្នុងតំបន់បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៊ូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាល ក្រុងសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ មន្ត្រីជលផល បរិស្ថាន ដៃគូសហការ បុគ្គលិក ក្រុមហ៊ុន និង ប្រជាសហគមន៍ ចំនួន ១០០នាក់ចូលរួម ។

គួបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងសៀមរាប បានធ្វើការដាំកូនឈើចម្រុះ នៅដីតំបន់៣ ក្នុងបឹងទន្លេសាបជាបន្តបន្ទាប់ កន្លងមក រដ្ឋបាលក្រុង សៀមរាបក៏បានធ្វើការដាំត្នោត ចំនួន ៦ម៉ឺនគ្រាប់ នៅតាមព្រំប្រទល់តំបន់៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប មានប្រវែង ២៨គីឡូម៉ែត្រ ។ ម៉្យាងទៀតថ្ងៃនេះ ក្រោមការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន foodpanda យើងបានដាំកូនឈើចម្រុះចំនួន ៥០០ ដើម នៅលើផ្ទៃដី ២ហិចតា ក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប ។

លោក ប៊ូ ម៉េងទ្រី បានបញ្ជាក់ថា ការដាំដុះកូន ឈើព្រៃលិចទឹកក្នុងការស្តារឡើងវិញនូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រាន ។

ទន្ទឹមនិងនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ នៅរដូវវស្សា និង ទីជម្រកសត្វស្លាបគ្រប់ប្រភេទ ព្រមទាំងជាតំបន់ដែលមានសក្តានុពលក្នុង ការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តតំបន់ធម្មជាតិ នៃបឹង ទន្លេសាប ដែលជាប្រភពចំណូលមួយផ្នែករបស់ប្រជាពលរដ្ឋ ក្រៅពីការធ្វើនេសាទ ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ បឹងពារាំង បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនៅទីកន្លែងដែលមានព្រៃលិចទឹកនេះពិតជាមានសារៈប្រយោជន៍ជាច្រើនដល់មច្ឆាជាតិ សត្វ នឹង ពលរដ្ឋក្នុងសហគមន៏ក្នុងការចូលរួមអភិរក្សសត្វ និងទាក់ទាញអេកូទេសចរណ៏បន្ថែមទៀត។

លោកក៏បានសំណូមពរ ដល់ប្រជា ពលរដ្ឋ ក៏ដូចគ្រប់ស្ថាប័នទាំងរដ្ឋ និង ឯកជន បណ្តាអង្គការជាតិ អន្តរជាតិ និង វិស័យសាសនា ចូលរួមធ្វើការផ្សព្វផ្សាយ ក្នុងការថែរក្សា អភិរក្សនូវធនធានធម្មជាតិ ជុំវិញបឹងទន្លេសាប ដើមី្បផ្តល់នូវផលប្រយោជន៍ដល់កូនចៅខ្មែរយើងជំនាន់ ក្រោយផងដែរ៕