Home Blog Page 110

វ៉ាវ…… សម្ពោធហាងទំនើប សាមសុង ថ្មីនៅ K MALL ផ្តល់ជូនកាដូពិសេសៗ Free…Free ជូនអ្នកចូលរួមទាំងអស់…!

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៖ គ្រាន់តែចូលរួមមើលសោះបានកាដូឥតគិតថ្លៃប៉ុណ្ណឹងហើយ…ចុះទម្រាំតែអតិថិជនទិញផលិតផលផ្ទាល់ទៀតមិនដឹងបានអ្វីពិសេសខ្លះទៅហ្ន៎…! រំភើបជំនួសម៉ង…! ដើម្បីអបអរក្នុងឱកាសបើកសម្ពោធហាងលក់ផលិតផល សាមសុង សាខា K Mall…ក្រុមហ៊ុន KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាផ្តល់ជូននូវកាដូដ៏រំភើបរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃជូនដល់អ្នកចូលរួមទាំងអស់…!  
 
សូមបញ្ជាក់ថាដោយសារតែមានការគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់ សាមសុង យ៉ាងច្រើនលើសលុប ពេលនេះក្រុមហ៊ុនក៏បានបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់ដោយបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការសម្ពោធហាងលក់ និងចែកចាយផលិតផល សាមសុង ថ្មីមួយបន្ថែមទៀតនៅសាខាផ្សារទំនើប K Mall។
 
អតិថិជនទាំងអស់គ្រាន់តែចូលរួម (Check-in ឬ Walk-in) ក្នុងឱកាសនៃការបើកសម្ពោធនេះភ្លាមនឹងទទួលបាន៖ កាតាបស្ពាយ ដ៏ស្រស់ស្អាតភ្លាមៗដោយឥតគិតថ្លៃតែម្តង! អ្វីដែលកាន់តែពិសេសបំផុតនោះប្រសិនបើ អតិថិជនទាំងអស់ចាប់អារម្មណ៍ ឬធ្វើការទិញផលិតផលណាមួយនៅក្នុងឱកាសនៃការបើកសម្ពោធនោះនឹងទទួលបានកាដូថែមជូនម៉ាពេញចិត្តយ៉ាងច្រើនដូចជា៖  

  • Cash Voucher ដែលមានតម្លៃរហូតដល់ 100 ដុល្លារ!
  • កាតាបស្ពាយដ៏ស្រស់ស្អាតមួយភ្លាម!
  • អាវយឺតដ៏ស្រស់ស្អាតភ្លាម…!  
  • ដបដាក់ទឹកក្តៅ-ត្រជាក់ (Tumbler) មួយភ្លាម!
  • មានឱកាសបង្វិលកងសំណាង (Lucky Spinning Wheel) ដើម្បីយករង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ!
     
    អូហូ៎…! ពិតជាមិនធម្មតាមែន…! ពិតជារំភើបអស្ចារ្យពិតមែន…! ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា អបអរយករង្វាន់ឥតគិតថ្លៃជាច្រើនទាំងអស់គ្នា…និងមើលថាតើមានអ្វីដែលភ្ញាក់ផ្អើលខ្លះក្នុងថ្ងៃម្ពោធនោះ…!
     
    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលមានទីតាំងនៅផ្សារទំនើប K Mall តាមបណ្តោយផ្លូវវេងស្រេង។
    លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយនៅកម្ពុជា រងផលប៉ះពាល់ ដោយការប្រមូលផលិតផល នៅអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន ឌី​ខេ អេស អេច (ខេមបូឌា) អិល ធី ឌី បានប្រកាសឲ្យដឹងថា គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ ដោយការប្រមូលផលិតផល នៅសហរដ្ឋអាមេរិក។

យើងផ្តល់តម្លៃដល់ឪពុកម្តាយ ដែលមានទំនុកចិត្តលើយើង សម្រាប់អាហាររូបត្ថម្ភទារក ប្រកបដោយគុណភាព និងសុវត្ថិភាព។ 

នៅថ្ងៃទី១៧ ខែកុម្ភៈ Abbott បានធ្វើការប្រមូលឡើងវិញ ដោយស្ម័គ្រចិត្តនូវ ផលិតផលទឹកដោះគោម្សៅ មួយចំនួនដែលផលិតនៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។

គ្មានផលិតផលអាហាររូបត្ថម្ភ Abbott ឬផលិតផល Similac ដែលចែកចាយក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ឌី​ខេ អេស អេច (ខេមបូឌា) អិល ធី ឌី ទទួលរងការប៉ះពាល់ ពីការប្រមូលមកវិញនេះទេ។ អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ ផលិតផលអាហាររូបត្ថម្ភ Abbott ដោយទំនុកចិត្ត។

ប្រសិនបើលោកអ្នក បានជាវផលិតផលដែលរងការប៉ះពាល់ ពីសហរដ្ឋអាមេរិចដោយផ្ទាល់ សូមចូលទៅកាន់គេហទំព័រ https://www.similacrecall.com/us ឬមានចម្ងល់ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ឌី​ខេ អេស អេច (ខេមបូឌា) តាមរយៈលេខទូរស័ព្ទ 012 333 538។

អីនែ៎ក! ស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី និងកំពូលថេប្លេត Galaxy Tab S8 ស៊េរី ប្រចាំឆ្នាំ 2022 បានដាក់លក់ផ្លូវការព្រមគ្នា ក្នុងប្រទេសកម្ពុជាយើងតែម្តង…!

ភ្នំពេញ ថ្ងៃទី៤ ខែមីនា ២០២២៖ ពេលវេលាដែលអតិថិជនទាំងអស់ កំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះអន្ទែងបំផុតនោះបានមកដល់ហើយ! មិនឱ្យរង់ចាំយូរ… ដាក់លក់ផ្លូវការជាឈុតធំតែម្តង… ទាំងស្មាតហ្វូនដ៏ល្អឯក និងកំពូលថេប្លេតប្រចាំឆ្នាំ 2022 !

ក្រុមហ៊ុន សាមសុង បានដាក់លក់ផ្លូវការនូវស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី ដែលបំពាក់មកជាមួយនឹង៖ ប៊ិកវេទមន្ត S-Pen (សម្រាប់តែ Galaxy S22 Ultra) , កំពូលថាមពលថ្មអាចប្រើបានទៅដល់ 2 ថ្ងៃ, កំពូលបន្ទះឈីបជំនាន់ចុងក្រោយមានល្បឿនលឿនបំផុត (Snapdragon 8 Gen1) និងបច្ចេកវិទ្យា (Nightography) កំពូលអ្នកជំនាញថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលរាត្រី ក៏ដូចជាកម្មវិធីប្រូម៉ូសិនអស្ចារ្យ និងថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតប្រចាំឆ្នាំ 2022 ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ …!

ចាប់ពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 អតិថិជន សាមសុង ទាំងអស់ទូទាំងប្រទេសគ្រាន់តែទិញស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra, Galaxy S22+ ឬ Galaxy S22 នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសដូចជា៖

-បង់រំលស់គ្មានការប្រាក់ (ការប្រាក់ 0%) រយៈពេល 9 ខែ ជាមួយនឹង Aeon

-ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងចំនួន 52 សប្តាហ៍!(ចាប់ពីថ្ងៃ 4 ដល់ 31 ខែមីនា)

ដោយឡែកសម្រាប់អតិថិជនដែលនិយម និងកំពុងត្រូវការកំពូលថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតបំពាក់បច្ចេកវិទ្យាទើបចុងក្រោយបំផុតប្រចាំឆ្នាំ 2022 ក៏អាចរកទិញបានតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលនៅជិតលោកអ្នកទាំងអស់ទូទាំងប្រទេសបានផងដែរ!

អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត…សូមប្រញាប់រួសរាន់ឡើង… ព្រោះកម្មវិធីប្រូម៉ូសិនមានកំណត់…! បើចង់ទិញ ឬចង់ភ្លក់នូវកំពូលបទពិសោធន៍នៃ កំពូលបច្ចេកវិទ្យាថ្មីទំនើបអស្ចារ្យ ជំនាន់ចុងក្រោយបំផុតប្រចាំឆ្នាំ 2022…គឺទិញពេលឥឡូវនេះតែម្តងទៅ…!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

-លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ទទួលព័ត៌មានភ្លាម! ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ចេញទៅទទួលទារិកាម្នាក់ ក្តៅខ្លួនខ្លាំងរហូតសន្លប់ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៏មានថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង​ រហូតដល់សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកកុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ យន័ ចន្ធី ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ជុំរត្ន័ ថា អាយុ ៤២ឆ្នាំ និងម្ដាយឈ្មោះ លុយ ទូច អាយុ ២៤ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

TikTok ដាក់ដំណើរការ​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល ​សម្រាប់កម្មវិធី ជាមួយ​អ្នកបង្កើតមាតិកា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

TikTok នឹង​សហការ​ជាមួយ​ភាគីពាក់ព័ន្ធ និងក្រុម​អ្នកបង្កើត​មាតិកា​ក្នុង​​ស្រុក​នៅកម្ពុជា​​ដើម្បី​គាំទ្រ​ដល់​អក្ខរកម្ម​ឌីជីថល​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​​ចំណេះដឹង​សុវត្ថិភាព​អនឡាញ​

មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​​​ថ្មី​នេះ ​ផ្ដល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​លទ្ធភាពចូល​ទៅកាន់​​​ប្រភពធនធាន​ដ៏​សម្បូរ​បែប​ក្នុង​ទីកន្លែង​​​តែមួយ​ដើម្បី​ពង្រឹង​បទពិសោធ​ន៍អនឡាញ​ប្រកប​ដោយ​សុវត្ថិភាព​

ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២ TikTok ជាគោលដៅ​ឈាន​មុខ​សម្រាប់​វីដេអូ​លើ​ទូរស័ព្ទ​ដៃ​ខ្លីៗ ថ្ងៃនេះ​បាន​ប្រកាស​ដំណើរការ​មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ក្នុង​កម្មវិធីទូរស័ព្ទ​​ ​​ប្រភេទ​បង់​ប្រាក់ថ្មី ជាផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ដបន្ដ​​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​យល់​ដឹង​អំពី​ពិភព​​ឌីជីថលកាន់​តែច្បាស់​។ មជ្ឈមណ្ឌលនេះ ​បើកសម្ពោធ​ដំណាល​គ្នា​​លើ​កិច្ច​សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Cambodia Academy of Digital Technology​ ក៏ដូចជាក្រុមអ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ ដូចជា LengLeng, JayJay និង Khmerfreelancer នឹង​លើក​ទឹកចិត្ដ​អ្នក​ប្រើ​ប្រាស់អោយ​ចុច​ទៅលើ​មុខងារ​ពិសេសៗ​​ស្ដីពី​សុវត្ថិភាព​ដើម្បី​ការពារ​​ខ្លួនឯង​​ និង​អ្នក​ដទៃក្នុងប្រព័ន្ធ​អនឡាញ​ ខណៈ​ទទួលភាពរីករាយជាមួយ​​អត្ថប្រយោជន៍ជា​ច្រើន​​នៃពិភព​ឌីជីថល​។

​ស្រប​ទៅនឹង​កិច្ចខិត​ខំប្រឹងប្រែង​ឥតឈប់ឈរ​តាម​រយៈការខិតខំរបស់អ្នក​ពាក់​ព័ន្ធ​ក្នុង​សង្គម​ស៊ីវិល​​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ នឹង​បម្រើ​ជាមុខងារ​ច្រក​ចេញចូល​តែមួយ ដែល​ពង្រឹង​ដល់​គ្រប់​សកម្មភាព​អប់រំ​ថ្មីៗ​ទាំងអស់​របស់ TikTok ស្ដីពី​សុខុមាលភាព​ផ្លូវចិត្ដ ភាព​ស្ងប់​សុខ​នៅលើ​អនឡាញ ​​សុវត្ថិភាព​អនីតិជន ការប្រកួត​ប្រជែង​អនឡាញដែល​អាច​បង្ក​​គ្រោះថ្នាក់​ និង​ប្រធានបទ​អក្ខរកម្ម​ឌីជីថល​ដទៃ​ទៀត​។ មជ្ឈមណ្ឌល​ក៏នឹង​បង្ហាញ​នូវ​គន្លឹះ​អក្ខរកម្ម​ឌីជីថល​ដោយ​ប្រើប្រាស់​វីដេអូ ចំណោទ និង​មាតិកា​សិក្សា​ផ្អែក​លើ​សេណារីយ៉ូ​ជា​មូលដ្ឋានផងដែរ​។ ធនធាន​ទាំង​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​មានភាព​ឆ្លាត​វៃ​អំពី​មាតិកា​​អនឡាញ​ ដែល​ពួកគេ​ជ្រើសរើស​ប្រឡូក​ជាមួយ​ ស្របពេលជាមួយនឹងការ​បំពាក់​ឱ្យ​ពួកគេ​នូវ​ឧបករណ៍​ដើម្បី​កត់​សម្គាល់ និង​រាយការណ៍​អំពី​ព័ត៌មាន​មិនសមរម្យ​ បើ​ត្រូវ​ជួប​ប្រទះ​។

រួមជាមួយការ​បើក​ដំណើរការ មជ្ឈមណ្ឌលនេះ​ TikTok ក៏នឹង​រៀបចំការផ្សាយនូវវីដេអូជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏ដូចជាសហប្រតិបត្ដិការជាមួយ​ក្រុមអ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ ដូចជា LengLeng, JayJay និង Khmerfreelancer ដែល​នឹង​មកពិភាក្សាអំពីរបៀបក្នុងការឆ្លើយតប និងដោះស្រាយមតិអវិជ្ជមាន ក៏ដូចជារបៀបដែលត្រូវបានកំណត់ដើម្បីជំរុញការយល់ដឹងកាន់តែច្រើនអំពីសុខុមាលភាពឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។

Kyu Kyu Thein ដែលជា Pubic Policy Manager ប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍​ថា​​៖ «TikTok ប្ដេជ្ញា​ចិត្ដ​ពង្រីក​វិ​សាលភាព​ឌីជីថល​សម្រាប់​ភាព​ត្រឹម​ត្រូវស្រប​ច្បាប់​​ឱ្យ​រីកចម្រើន​ ហើយ​យើង​កំពុង​តែ​បន្ដ​បំពេញ​ភារកិច្ច​ដើម្បី​ពង្រឹង​ប្រភពធនធាន​សុវត្ថិភាពរបស់យើង​ក្នុង​ការ​ផ្ដល់​កិច្ច​គាំទ្រ និង​​ពង្រឹង​​បទពិសោធ​ទាំង​នេះ​។ ជាមួយ​មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ទើប​បើក​ដំណើរ​ការ​ថ្មីៗនេះ TikTok បាន​តម្រង់​ផ្លូវ​​​យើងដើម្បី​ឱ្យសមស្រប​តាម​តម្រូវការ​ និងការប្រកួតប្រជែង​ដ៏​វិសេស​នៅ​កម្ពុជា ខណៈ​ផ្ដល់​នូវ​​​ប្រភព​ដ៏មាន​អត្ថប្រយោជន៍​របស់​ឌីជីថលដ៏មាន​សារសំខាន់​​ឱ្យ​កាន់តែ​ទៅ​កៀក​សហគមន៍​ក្នុងស្រុក​យើង​ដើម្បី​ធានា​ថា ពួកគេ​មាន​សមត្ថភាព​ដើរ​ទាន់​បច្ចេកវិទ្យា​ឌីជីថល​ដែល​កំពុង​តែផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​។

ជាផ្នែកមួយ​នៃកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ចំពោះ​លទ្ធផល​ចូល​ទៅកាន់​​ធនធាន​អក្ខរកម្ម​ឌីជីថល​ TikTok ក៏​បានពង្រឹងវិធានការ​ប្រឆាំង​ការប្រកួត​ប្រជែង​អនឡាញ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​ក្រើន​រំឭកភ្លាមៗ​​ដល់​ក្រុមការងារ​សុវត្ថិភាព​ឱ្យ​បញ្ឈប់​បន្ទាន់​នូវ​រាល់​មាតិកា​បំពាន​​ ទាក់ទង​នឹង​ hashtags មួយ​ចំនួន ក៏ដូចជា សកម្មភាព​ការពារ​ទិន្នន័យ​ឯកជនភាព​ ដែល​រឹត​ត្បឹត​ការ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ (App) ចំពោះ​អ្នក​ប្រើប្រាស់​អាយុ​ក្រោម ១៦​ឆ្នាំ ដើម្បី​ធានា​ផ្ដល់​បទពិសោធ​ន៍ឱ្យស័ក្ដិសម​នឹង​អាយុ​របស់​ពួកគេ​។

សូម​​ចូលទៅកាន់​​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ នៅទីនេះ​ ដើម្បី​ស្វែង​រក​បន្ថែម​ទៀត​នូវ​ជម្រើស​សុវត្ថិភាព​ជាច្រើន​របស់ TikTok សម្រាប់កម្ពុជា ៕

ដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោន នឹងនាំចេញទៅទីផ្សារចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖តាមរយៈពីធីចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដំឡូងមីស្ងួតពីកម្ពុជាចំនួន ៤០០,០០០ តោន នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក Yang Chunting ប្រធានមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី បានចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពីធីនេះដែរ មានការចុះកិច្ចព្រមព្រៀងចំនួនមួយ និងអនុស្សរណៈយោគយល់គ្នាចំនួនបី ដែលត្រូវចុះហត្ថលេខាមានដូចតទៅ៖ទី១-អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។ ទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។ តាមរយៈកិច្ចព្រមព្រៀងទាំងនេះ ដំឡូងមីស្ងួតពីកម្ពុជាចំនួន ៤០០,០០០ តោន នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិចិន។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឹនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកក៏បានសំណូមពរដល់ លោកអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិនឱ្យចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផល សក្តានុពលផ្សេងៗទៀតរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

ជាការឆ្លើយតប លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ។ លោកបន្តលើកឡើងថា ប្រទេសចិនមានទីផ្សារក្នុងស្រុកដ៏ធំដែលតែងតែបើកចំហជានិច្ចសម្រាប់បណ្តាប្រទេសអាស៊ាន ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីនៅថ្ងៃនេះ គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ ១ក្បាលទៀត ទៅព្រលែងក្នុងព្រែក​ ទឹកប្រៃធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វអណ្តើកសមុទ្រ (ក្រាស់) ១ក្បាលទៀតហើយ ទៅព្រលែងក្នុង ព្រែកទឹកប្រៃធម្មជាតិវិញ ដែលជាការព្រលែង​ សត្វអណ្តើកសមុទ្រ (ក្រាស់) លើកទី១៣២ ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ។ ក្នុងនោះសៀល ដែលកឹបលើសត្វអណ្តើកសមុទ្រ (ក្រាស់)មួយនេះគឺមានអក្សរ KH0394 ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀល រាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះ​ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទ បានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតី សហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកំរ ៣ក្បាល បានពីប្រជាពលរដ្ឋ យកទៅព្រលែង នៅព្រៃធម្មជាតិ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វអន្សង ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ​សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូន​​លោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា​ ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វអោយរស់រាន មានជីវិតវិញក្រៅពីទទួលបាន នូវបុណ្យកុសលក៍បានរួមចំណែក ជាមួយសង្គមជាតិក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

កាន់​តែ​​រហ័ស​ទាន់​ចិត្តសម្រាប់អ្នក​ព្រះសីហនុ foodpanda ពង្រីក​ហាង​ទំនិញ​អន​ឡាញ pandamart ដល់​ដែនដីសមុទ្រហើយ កាន់​តែងាយ​ស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នក​ក្រុង​ព្រះសីហនុ!

0

ចាប់​ពីពេល​នេះ អ្នកក្រុង​ព្រះសីហនុ​ ​កាន់​តែ​មានភាព​ងាយស្រួល និង​សុវត្ថិភាព​មួយ​កម្រិត​ទៀត ក្នុង​ការ​ទិញ​ទំនិញនានា ក្រោយពី​ foodpanda បាន​ពង្រីកហាង​លក់​ទំនិញ​អន​ឡាញ pandamart របស់​ខ្លួន​ដល់​ដែនសមុទ្រនេះ ​ហើយ បន្ទាប់ពី​​បាន​ចាប់ផ្តើម​ដំណើរ​មុខ​ងារ​ថ្មីនេះ​លើ​​កម្ម​វិធី App តែមួយរបស់​ខ្លួន​ ​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា​។

ការពង្រីក​ហាង​ pandamart មួយនេះ ក៏មាន​គោល​បំណង​ក្នុង​ការ​ឆ្លើយ​តបទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ក្រុងព្រះសីហនុនិង​​​ផ្តល់​ភាព​ងាយស្រួលមួយ​​កម្រិត​ទៀត​ផង​ដែរ ក្នុងការជាវ​ទំនិញ​នានា ជាមួយនឹង​​សេវា​កម្ម​ដឹកជញ្ជូន​រហ័ស​ទាន់ចិត្ត ក៏ដូច​ជា​បន្ថែម​ទៅលើ​សេវា​ដឹក​ជញ្ជូន​អាហារ​ដែល​កំពុង​តែ​ពេញ​និយមរួច​ជាស្រេច​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។

pandamart គឺ​ជា​សេវាស្រប​តាម​តម្រូវ​ការអតិជិ​ន​​របស់ foodpanda និង​ជា​ហាង​លក់​ទំនិញ​លើ​អន​ឡាញ​សម្រាប់​តែ​ការ​ដឹក​ជញ្ជូន​ដល់គហដ្ឋាន លើទំនិញ​ជា​​ច្រើន​ប្រភេទរហូត​ដល់​ជាង​៣ពាន់មុខ ចាប់ពី​គ្រឿង​ទេស ផលិត​ផល​ស្រស់ ភេសជ្ជៈ និង​សម្ភារៈ​ប្រើប្រាស់​​សំខាន់​ៗ​ជាច្រើន​ ខណៈ​ដែល​​អតិថិ​ជន ​នឹង​ទទួល​បាន​ទំនិញ​ត្រឹម​តែ​ចន្លោះ​ពេល​៣០នាទី បន្ទាប់​ពី​កា​រកុម៉្មង់​រួច​រាល់​។

ទាក់​ទងនឹង​ការ​ពង្រីក​សាខាង​ហាង pandamart នេះ ដល់​ក្រុងព្រះសីហនុនេះ លោក ហុង រ៉ាដា អគ្គនាយកពាណិជ្ជកម្មថ្មីនៃ foodpanda ដែល​ជាក្រុម​ហ៊ុន​ដឹកជញ្ជូនរហ័ស​​ឈាន​មុខ​គេនៅកម្ពុជា បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ឆ្លើយ​តប​​ទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជាពល​រដ្ឋ​នៅក្រុងព្រះសីហនុ ក៏ដូច​ជា​ចូលរួម​ផ្តល់​សុវត្ថិភាព​មួយ​កម្រិត​ទៀត​សម្រាប់​អតិថិ​ជន​របស់យើង ដែលមានន័យ​ថា ពួក​គាត់​នៅ​តែ​អាច​ទិញ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន ដោយមិន​ចាំ​បាច់​ចេញពីផ្ទះ​»​។

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ pandamart​ ហើយ​ជ្រើសរើសនំនិញដែលលោកអ្នកចង់បានជាការ​ស្រេច​។

ជាមួយ​គ្នានេះ foodpanda នៅ​តែមិនភ្លេច​ជាមួយនឹងកម្ម​វិធី​ប្រូម៉ូសិននានា ដោយ​លោក​គ្រាន់​តែ​ប្រើប្រាស់កូដ «MART» ក្នុង​ពេល​ទិញ​ទំនិញនៅ pandamart លោក​អ្នកនឹង​​ទទួលបានការបញ្ចុះតម្លៃ ២ដុល្លារ ពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើងទៅ​៕