Home Blog Page 111

ដីឡួត៍លំហែរភូមិចំការដូងរីសត ទំហំជាង៤០ហិកតា ចាប់ផ្តើមបើកលក់គំរោងទី៤របស់ខ្លួន

0

កំពង់ឆ្នាំង៖ ដោយសារទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសតស ម្រេចបើកសម្ភោធលក់ គំរោងដំណាក់កាលទី៤ របស់ខ្លួនជាផ្លូវការ។ ភូមិចំការដូងរីសត ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ហ៊ិន រស់ អគ្គនាយកគំរោងដីឡូត៍លំហែរភូមិចំការដូងរីសត ដែលបានតស៊ូពីបាតដៃទទេ រហូតក្លាយជាម្ចាស់គម្រោងដីឡូត៍ដដ៏ធំបានមានប្រសាសន៍៍ ក្នុងពិធីសម្ភោធបើកលក់គំរោងទី៤របស់ខ្លួននាព្រឹកថ្ងៃទី២០ កុម្ភៈកន្លងមកដោយបានថ្លែងអំណរគុណដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានទិញដីឡូត៍ ក្នុងគំរោងរបស់លោកនាពេលកន្លងមក និងគំរោងថ្មីទី៤នេះ ដែលលោកគិតថា ការចូលរួមអភិវឌ្ឍគំរោងនេះ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។ លោកបន្តថា “ឆន្ទៈរបស់ខ្ញុំគឺចង់បង្កើតការងារជាច្រើន ដល់ប្រជាជននៅទីនេះ និងរៀបចំតំបន់ទេសចរណ៍ កែច្នៃមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិ”។

លោកបន្តថា “ដូងក្រអូបរបស់យើងនឹងចេញផ្លែឆាប់ៗនេះ ស្របពេលក្នុងគំរោដីឡូត៍និមួយៗ ក៏មានការដាំដើមដូងក្រអូប និងផ្តល់ការមើលថែរដល់អតិថិជនរយៈពេលពីរឆ្នាំ ដោយឥតគិតថ្លៃផងដែរ”។

នៅជាប់ជាមួយនឹងដីឡូត៍លំហែរនេះ ក្រុមហ៊ុនHin Rous Real Estate នឹងរៀបចំជារមណីយដ្ឋានលំហែរ ផ្ទះបណ្តែតទឹក និងខ្ចូសអង្គុយទទួលទានអាហារលើទឹក ដែលស្ថិតនៅលើផ្ទៃបឹងជាង១០ហិកតាផងដែរ។

លោកហ៊ិន រស់ បានបន្តថា ជាមួយគ្នានេះ លោកក៏ស្វាគមន៍ដល់អ្នកវិនិយោគ ដែលមានបំណងចូលរួមវិនិយោគលើដីរបស់លោកផងដែរ ដោយ ពួកគេអាចកាត់ដីក្នុងចំណែក ឬចំនួនឡូត៍ណាមួយ យកមកលក់ឬសហការលក់ជាមួយលោក ក្នុងតម្លៃសមរម្យ ដែលអាចរកបានផលចំណេញរួមគ្នាផងដែរ។

អភិបាលរងស្រុកសាមគ្គីមានជ័យ លោកសួន សុខារិទ្ឋី បានមានប្រសាសន៍ដោយបានសម្តែងការកោតសរសើរ ដល់លោកហ៊ិន រស់ ដែលបានតស៊ូក្នុងជីវិត បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យមួយរូប។ លោកបន្តថា ស្រុកសាមគ្គីមានជ័យមានភាពរីកចម្រើន ដោយបច្ចុប្បន្នមានគំរោងវិនិយោគអចលនទ្រព្យ ពិសេសដីឡួត៍លំហែរច្រើន ព្រោះស្រុកនេះមានទីតាំងជាប់នឹងខេត្តកណ្តាល កៀកនឹងរាជធានីភ្នំពេញ ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋធ្វើដំណើរបានស្រួលនៅពេលផ្លូវជាតិលេខ៥បានបញ្ចប់។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពកាន់់តែច្រើន ក្នុងការទិញដីលំហែរ ហើយគំរោងភូមិចំការដូងរីសត ជាគម្រោងមួយល្អ ដែលមានធម្មជាតិខៀវស្រងាត់ និងមានផែនការអភិវឌ្ឍន៍ ប្រកបដោយភាពច្បាស់លាស់និងទទួលខុសត្រូវសង្គម”។

ជាមួយគ្នានេះ លោកវង្ស សុវណ្ណ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុញបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សម្តែង ការកោតសរសើរដល់លោកហ៊ិន រស់ ដែលបើទោះបីលោកពិការជើង ប៉ុន្តែលោកបានតស៊ូជម្នះគ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យក្នុងជីវិត។

លោកបន្តថា “លោកស្គាល់លោកហ៊ិន រស់តាំងពីបំពេញការងារជាមន្រ្តីក្រោមឱវាទរបស់លោក ដែលជាអ្នកមានអត្តចរិកល្អ ទោះបីជាខ្លួនលោកពិកា តែចិត្តនិងបេះដូងលោកមិនពិការឡើយ”។ លោកបន្តថា លោកមានការចាប់អារម្មណ៍លោកហ៊ិន រស់ ដែលបានរៀបចំដីឡូត៍លំហែរបានល្អ ខណៈពេលមានវិបត្តិកូវីដ១៩កន្លងមក ប្រជាពលរដ្ឋមួយចំនួនមានលទ្ឋភាពបានចេញទៅចំការលំហែរ ដោយបានស្នាក់នៅតាមខេត្ត ហើយនៅក្នុងព្រៃលែងលឺសត្វយំ ក៏លេចលឺសម្លេងធុងបាស់ទៅវិញ។

លោកវង្ស សុវណ្ណបានបន្តថា គំរោងភូមិចំការដូងរីសត បានលក់អស់គំរោងទី១ ទី២ ទី៣ និងបើកលក់គំរោងទី៤នាពេលនេះ បង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍ និងរៀបចំបានល្អប្រសើរពីម្ចាស់គំរោង ហេតុនេះអតិថិជនចាស់អាចបន្តទិញ និងណែនាំអ្នកថ្មីឬសាច់ញាតិមកទិញ ដែលការទិញដីឡូត៍លំហែរបែបនេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជា ចូលរូមជម្រុញកំនើនសេដ្ឋកិច្ចជាតិផងដែរ៕

សប្ដាហ៍ទី៣ខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវ ជិត២០ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។ យោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

លោកបន្តថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តព្រះសីហនុ ៤៥,២១៦នាក់
  • រាជធានីភ្នំពេញ ២៤,៨០៤នាក់
  • ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់
  • ខេត្តបាត់ដំបង ២២,៨៤២នាក់
  • ខេត្តសៀមរាប ១៦,៥៦៧នាក់
  • ខេត្តកំពត ១៤,៧៤៦នាក់។

ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។ តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៦ទៀត មានទុនជិត៦៧លានដុលារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១- MEKO INTELLIGENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៨កន្លែង។

២- KHALANDALE CO., LTD: គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។

៣- K (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៤- B.E.C.I.S (CAMBODIA) CO., LTD:គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។

៥- CAMBODIAN PAW SHIELD CO., LTD: គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។

៦- X.Y.H. (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

មិត្តហ្វូន ប្រារព្ធខួប១៣ឆ្នាំ ជាមួយនឹងបេសកកម្មថ្មី ដើម្បីកសាង​សង្គមឌីជីថល នៅ​កម្ពុជា

0

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមហ៊ុន មិត្តហ្វូន បាន​ប្រារព្ធខួបទី១៣ឆ្នាំ នៃ​ការ​ឈានជើងចូលទីផ្សារកម្ពុជា​របស់ខ្លួន ជាមួយនឹងការដាក់ ចេញ​នូវ​បេសកកម្មថ្មី​មួយទៀត ​ដើម្បី ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេស​កម្ពុជា ។

កាលពី១៣ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើម​ការផ្ដល់សេវាកម្មរបស់ខ្លួន ជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​ធំជាង​គេបំផុត នៅក្នុងប្រទេស​នេះ ដោយ​គ្របដណ្ដប់​តំបន់លំនៅដ្ឋានគ្រប់ទីកន្លែង និងផ្ដល់សេវាកម្ម​ដល់​ប្រជាជន​ជិត ៩លាននាក់ ។

ភាពជោគជ័យដ៏អស្ចារ្យនេះ​ ត្រូវបានក្រុមហ៊ុន​បញ្ជាក់ថា គឺដោយសារតែមានការគាំទ្រ​ ពីរាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័នពាក់ព័ន្ធ ព្រមទាំង​ដោយសារតែការខិតខំប្រឹងប្រែង​ធ្វើការរបស់​បុគ្គលិកនិយោជិត​ របស់​ក្រុមហ៊ុន​ប្រមាណ ២០០០នាក់ ដែល​បាន​ខិតខំអស់ពីកម្លាំងកាយចិត្ត​ធ្វើ​ឱ្យ​ មិត្តហ្វូន ក្លាយជា​ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដ៏ជោគជ័យ​បំផុត​នៅកម្ពុជា ។

លោក ហ្វុង វ៉ាន់គឿង ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន មិត្តហ្វូន ​មានប្រសាសន៍​យ៉ាង​ដូច្នេះថា «ឆ្លៀត​ក្នុងឱកាសនេះ យើង​សូមថ្លែងអំណរគុណ ដល់​អាជ្ញាធរពាក់ព័ន្ធរបស់រាជ​រដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​ កិច្ច​ប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុននៅកម្ពុជា ។ ជាពិសេស ក្នុងអំឡុងពេល​នៃការផ្ទុះឡើង នូវជំងឺរាតត្បាតសាកល កូវីដ-១៩ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំង​ទាន់ពេលវេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដល់ប្រជាជន​ រួមជាមួយនឹង​វិធានការ​ប្រយុទ្ធប្រឆាំងជំងឺ ឆ្លង​យ៉ាងហ្មត់ចត់បំផុត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ លើ​បរិយាកាស​អាជីវកម្ម ។ ទន្ទឹមនឹងនេះដែរ ខ្ញុំ​ក៏សូមថ្លែង​អំណរគុណ ​យ៉ាងជ្រាលជ្រៅ​ចំពោះបុគ្គលិក​និយោជិត​ របស់​យើង​ផងដែរ ដែលបានរួមដៃគ្នា​ធ្វើ​ឱ្យ​មិត្តហ្វូនក្លាយជា ក្រុមហ៊ុន​មួយ​ដ៏ជោគជ័យ» ។

លោក ហ្វុង វ៉ាន់គឿង បានមានប្រសាសន៍បន្ថែម​ទៀត​ថា «ដោយ​ឈរលើ​ជោគជ័យ​ និងសមិទ្ធផល​នានាដែល​យើងសម្រេចបាន នៅថ្ងៃនេះ​យើងប្រារព្ធ​ខួបអនុស្សាវរីយ៍ទី ១៣ឆ្នាំរបស់យើង ជាមួយ​នឹង​បេសកកម្ម​ថ្មីមួយទៀត គឺ ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។ ហើយ​ដើម្បី​សម្រេច​ឱ្យ​បាន​បេសកកម្មនេះ យើងនឹង​កសាង​បណ្ដាញ​ទូរគមនាគមន៍ដ៏ទំនើប​ជឿនលឿនបំផុត​ ដោយ​មានបំពាក់​នូវ​ បច្ចេកវិទ្យាចុងក្រោយ​បង្អស់ ដូចជា 5G, Narrowband IoT, Big Data និង AI; អនុវត្ត​ដំណោះស្រាយ​ និង​សេវាកម្ម ICT សម្រាប់រដ្ឋាភិបាល ក្រសួងស្ថាប័ន សហគ្រាស អង្គការ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្ម​ទីក្រុង​ឆ្លាត (Smart City), រដ្ឋាភិបាលឌីជីថល និង​សេវាកម្ម Cloud ជាច្រើន​ទៀត ។ ស្របពេលជាមួយគ្នានេះ យើង​ក៏នឹង​វិនិយោគ​ទៅលើ​មាតិកា​ និង VAS ព្រមទាំង​ផ្លាស់ប្ដូរ​ទៅរក​សេវាកម្ម​ឌីជីថល​ ដោយមានហ្គេមស៍កម្សាន្ត​ ដោយ​ឥតគិតថ្លៃ វីដេអូ និង​កម្មវិធីអេបនានា សម្រាប់​អតិថិជនគ្រប់រូប ជាដើម​» ។

គួររំលេចផងដែរថា ក្នុងរយៈពេល​ ១៣ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មិត្តហ្វូន​បានទទួល​ ពាន​រង្វាន់​ជាច្រើន​ពី​ស្ថាប័ន​ ដ៏ល្បីល្បាញបំផុត​នៅលើ​ពិភព​លោក នៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន ។ ពានរង្វាន់ទាំងនេះ​ត្រូវបានផ្ដល់​ឱ្យ ជាការទទួលស្គាល់នូវ​ផលិតផល ​និងសេវាកម្ម​ដែលល្អបំផុត​របស់ ​ក្រុមហ៊ុន​ដែល​បានផ្ដល់​ដល់​អតិថិជន​របស់ខ្លួន ។ ថ្មីៗនេះ គឺនៅឆ្នាំ២០២១ មិត្តហ្វូន បានទទួល​ពានរង្វាន់​មាស ចំនួន ០៤ សម្រាប់​ផលិតផល CamID, SIS System, eMoney e-wallet និង​ខ្សែភាពយន្ត​ភាគអប់រំ «មាគ៌ាព្រះធម៌» របស់ខ្លួន ហើយ​មិនតែប៉ុណ្ណោះ មិត្តហ្វូន ក៏ត្រូវបាន​ស្ថាប័ន​ផ្ដល់​រង្វាន់​អន្តរជាតិ IBA ផ្ដល់​ចំណាត់ថ្នាក់​ស្ថិតនៅក្នុង ចំណោមកំពូល​ក្រុមហ៊ុនទាំង​ ៥ ដែល​បានទទួលពានរង្វាន់ ច្រើនជាងគេ​បំផុត​ប្រចាំឆ្នាំ​ ផងដែរ ។

ក្រៅពីបម្រើ​ដល់​អតិថិជន​ជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូន​ក៏​បាន​ អនុវត្ត​សកម្មភាព​ជួយ​ដល់​សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួន​ដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធី​គាំពារ​សុខភាព​របស់ មិត្តហ្វូន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយ​មនុស្សធម៌​ជួយសង្គ្រោះ​ ដោយ​សហការជាមួយកាកបាទក្រហម​កម្ពុជា; មូលនិធិ​មិត្តហ្វូន​រួមចំណែក​ដល់​ យុទ្ធនាការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩របស់រាជរដ្ឋាភិបាល និង​ការគាំទ្រ​ដល់​ការប្រកួត​បាល់ទាត់ មិត្តហ្វូន​ខេមបូឌានលីគ ជាដើម ។ ចំនួនទឹកប្រាក់ដែល​ក្រុមហ៊ុ​ន​ បានបរិច្ចាគ​ទៅ​លើ​សកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០លានដុល្លារ​អាមេរិករួចហើយ ហើយ​ក្រុមហ៊ុន​នឹងបន្ត​គាំទ្រ​ សកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារ​ជាបន្ត​ទៀត ។ បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្ត​ពង្រឹង​តំណែង របស់ខ្លួនជា​ក្រុមហ៊ុន​លេខ១ នៅក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹង​បេសកកម្មស្នូល ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។

ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្ត​វិនិយោគបន្ថែមទៀត ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ​កាន់តែ​រឹងមាំនិង​ទូលំទូលាយថែមទៀត ដោយ​ប្រើប្រាស់នូវ​បច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បី​គាំទ្រ​ដល់រាជរដ្ឋាភិបាល​កម្ពុជា, ប្រជាពលរដ្ឋ​ និង​សហគមន៍ធុរកិច្ច ដើម្បីពន្លឿន​ការធ្វើឌីជីថលូបនីយកម្ម និង​ធ្វើ​ឱ្យកាន់តែវៃឆ្លាត​នូវ​សកម្មភាពធុរកិច្ច ។

ជាចុងក្រោយ មិត្តហ្វូន ក៏នឹង​ប្ដេជ្ញា​បន្តធ្វើជា ក្រុមហ៊ុន​ឈានមុខគេ​នៅក្នុងការ ផ្ដល់​សេវាទូរគមនាគមន៍​ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត​ broadband ការបញ្ជូន​ទិន្នន័យ, ទូរទស្សន៍ឌីជីថល និង​មាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀត ក៏កំពុងត្រូវបានរៀបចំបង្កើតឡើង​ផង​ដែរ ដូចជា ការទូទាត់​តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និង​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹង​រួមចំណែក​ នាំមកនូវអនាគត​​និងជីវភាពបែបឌីជីថលកាន់ តែប្រសើរឡើងសម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ ទំងន់ធ្ងន់១ក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២  បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀល ដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺ KH0393។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំ ធ្វើការកឹបសៀលរាល់ពេលមុនព្រលែង ចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀល សម្គាល់អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

កាន់តែកក្រើក កាន់តែរំភើបអស្ចារ្យ ! តើនរណាជាម្ចាស់ពានក្នុងកម្មវិធីពានរង្វាន់ Pleng 2022? តោះ! បោះឆ្នោតគាំទ្រ Idol របស់អ្នកក្នុង Pleng app ទាំងអស់គ្នា

0

តើ Pleng មានអ្វីថ្មីសម្រាប់ឆ្នាំ 2022? Pleng នឹងនាំមកនូវទស្សនីយភាពថ្មីដ៏ធំដំបូងនៅប្រទេសកម្ពុជានោះគឺ កម្មវិធី “ពានរង្វាន់ Pleng 2022” (Pleng Music Awards 2022) ដែលជាកម្មវិធីដ៏អស្ចារ្យមួយធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃ និងសមិទ្ធិផលរបស់តារាចម្រៀង និងអ្នកផលិតតន្ត្រីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុង Pleng app។

ថ្មីៗនេះ Pleng បានប្រកាសឈ្មោះសិល្បករ និងសិល្បការិនីជាច្រើនដួងដែល ពួកគាត់បានជាប់ជាបេក្ខភាពក្នុងកម្មវិធី ពានរង្វាន់ Pleng 2022។

នៅចាំអង្កាល់ទៀត! នេះជាឱកាសដ៏ល្អបំផុតសម្រាប់បោះឆ្នោតឲ្យ Idol របស់អ្នកឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។ ដើម្បីបោះឆ្នោត អ្នកគ្រាន់តែ៖

  • ចូលទៅកាន់ Pleng app (http://pleng.smart.com.kh/music/
  • ស្វែងរក Banner ដែលមានរូបភាព “ពានរង្វាន់ Pleng 2022”  ហើយចុចពាក្យងថាបោះឆ្នោតឥឡូវនេះ​​​
  • ជ្រើសរើសយកប្រភេទពានរង្វាន់សម្រាប់ Idol របស់អ្នក​ រួចចុះឈ្មោះជាមួយលេខទូរស័ព្ទ បន្ទាប់មកចុច Send Code ដើម្បីទទួលយកលេខកូខ 6ខ្ទង់មកបញ្ចូល ជាការស្រេច​

បញ្ជាក់៖ អាចប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ដើម្បីធ្វើការបោះឆ្នោត

ទស្សនាវីដេអូនៃកម្មវិធីពានរង្វាន់ Pleng 2022 https://www.youtube.com/watch?v=zKZsvuTzXpk

សល់ ៣ ថ្ងៃទៀតប៉ុណ្ណោះ ការបាញ់ព្រួញ Valentine’s by Smart យក iPhone 13 Pro នឹងត្រូវបញ្ចប់!

0

បានបាញ់ព្រួញឈ្នះរង្វាន់ពី Smart នៅ? នៅសល់ ៣ ថ្ងៃទៀតទេ ការលេងបាញ់ព្រួញ Valentine’s by Smart នឹងឈានដល់ថ្ងៃបញ្ចប់ហើយ។ រួសរាន់ឡើង! ជាង ១ លានរង្វាន់កំពុងតែរង់ចាំអ្នករួមមានរង្វាន់ធំៗដូចជា iPhone 13 Pro, Samsung Galaxy Z Fold2, Samsung Galaxy Note 10 Lite, និងSmart Hero ថែមទៀតផង។

តើត្រូវធ្វើដូចម្តេចដើម្បីលេងបាញ់ព្រួញឈ្នះរង្វាន់នេះបាន? ងាយៗ ដោយគ្រាន់តែបញ្ចូលប្រាក់អនឡាញ (E-Top up) ម្ដង ៥០០០ រៀល ដើម្បីទទួលបានការលេងបាញ់ព្រួញបេះដូងបន្ថែមដល់ទៅ ៣ ដង និងលោកអ្នកក៏អាចធ្វើការទិញព្រួញបាញ់បេះដូងបន្ថែមបានតាមចំណូលចិត្ត ដោយរាល់ការទិញបន្ថែមនឹងគិតពីគណនីចម្បងផ្ទាល់របស់លោកអ្នក។

រាល់អតិថិជនរបស់ Smart អាចលេង Valentine’s by Smart បានដោយឥតគិតថ្លៃ តែសម្រាប់តែសមាជិក Smart ដែលមានលេខទូរស័ព្ទប្រភេទបង់លុយជាមុន និងកំពុងដំណើរការជាធម្មតាតែប៉ុណ្ណោះ។

• លោកអ្នកអាចចូលទៅលេងបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 20 កុម្ភៈ ពីក្នុង SmartNas app ឬចុចលើតំណភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details
• រាល់រង្វាន់ដែលបានឈ្នះ លោកអ្នកអាចធ្វើការបើកបាននៅតាមបណ្តា Smart Shop ដែលនៅជិតលោកអ្នកបំផុត សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅអានបន្ថែមបាននៅទីនេះ bit.ly/ValentinesBySmartKH
• ទស្សនាវីដេអូរបស់ Valentine’s by Smart នៅទីនេះ https://youtu.be/m12HAmhut8M

អីយ៉ាស់…! Galaxy A03 ស៊េរីថ្មី 2022 តម្លៃអ៊ែមណាស់ ហើយមានកាដូថែមជូនម៉ាឡូយទៀត…!

0

(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ ដើម្បីអបអរជាមួយនឹងការដាក់លក់ជាផ្លូវការ និងមានការគាំទ្រច្រើនពីអតិថិជន ហើយក៏ដើម្បីឲ្យអតិថិជន សាមសុង ទាំងអស់ទទួលបាននូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយនឹងស្មាតហ្វូនលំដាប់ថវិកា Galaxy A03 ស៊េរីឆ្នាំ 2022 ដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកទៀតនោះ…ក្រុមហ៊ុននៅបន្តបន្ថែមជូននូវកម្មវិធីប្រូម៉ូសិនថែមជូនកាតាបស្ពាយដ៏ស្រស់ស្អាត រាល់ពេលទិញ Galaxy A03 ស៊េរីឆ្នាំ 2022 តាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក…!

Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះ គឺពិតជាស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ពិតមែនដែលមាន កាមេរ៉ាថតរូបបានច្បាស់ស្អាត…ប្រើធន់មិនងាយខូច មានកម្លាំងថាមពលថ្មខ្លាំង និងជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដំបូងគេ ដែលអាចជឿទុកចិត្តបាន!

ស្តាប់ហើយជឿតែ 90% សិនចុះ…សម្រាប់ 10% ទៀតលោកអ្នកអាចមើលពី លក្ខណៈសម្បត្តិពិសេសៗ (Specs) ទើបដឹងច្បាស់ដោយខ្លួនឯង! លើកនេះ Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ត្រូវបានផលិត ឡើងមកជាមួយនឹង៖ 

* កាមេរ៉ាក្រោយ៖ ទំហំ 48 MP  

* ទំហំអេក្រង់៖ 6.5” 

* ថាមពលថ្ម៖ 5000 mAh 

* អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB  

* អង្គចងចាំ៖ 3GB / 4GB  

* តម្លៃ៖ $139 (3/32GB) / $159 (4/64GB) 

ម៉េចដែរ? តម្លៃប៉ុណ្ណឹង…! មិនជឿ…សាកមើលទៅដឹងហើយ…!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញ មកទស្សនាផលិតផល ដោយផ្ទាល់ តាមហាងទំនើបចែកចាយ ផលិតផល សាមសុង ទាំងអស់ដែល នៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ១លានរៀល ជូនដល់លោកយាយក្រីក្រម្នាក់ នៅក្រុងកោះរ៉ុង សំរាប់យកទៅព្យាបាលរបួស ក្រោយជួបគ្រោះថ្នាក់បាក់កដៃ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់លោកយាយក្រីក្រមួយរូប ប្រកបរបរ លក់នំកង ហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ ពេលធ្វើដំណើរត្រលប់មកពីលក់នំវិញ ហើយខ្វះខាតថវិកា សំរាប់ព្យាបាល ដោយសារតែជីវភាព លោកយាយក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ អ៊ិន សារឿន អាយុ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការផ្តល់ជំនួយថវិកាចំនួន ១លានរៀលនេះ គឺជាផ្នែកមួយជួយសម្រួល ដល់លោកយាយ សម្រាប់យកទៅព្យាបាលដៃ របស់លោកយាយឲ្យទាន់ពេលវេលា។

ក្នុងនោះដែរក្រោយទទួលបាន ថវិកាឧបត្ថម្ភខាងលើ លោកយាយ អ៊ិន សារឿន បានគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាខាងលើ ដើម្បីឲ្យលោកយាយ បានយកថវិកានេះ យកមកព្យាបាលដៃរបស់លោកដៃ ដែលជួបគ្រោះថ្នាក់ និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងប្រកបដោយពុទ្ធពរគ្រប់ប្រការ ៕