Home Blog Page 112

កម្មវិធី SIS Cambodia ជួយ​សាលារៀន នៅខេត្តកំពត អនុវត្ត​ប្រព័ន្ធអប់រំបែបឌីជីថល

0

កំពត៖ កម្មវិធី SIS Cambodia ដែល​ជាប្រព័ន្ធ​អប់រំបែប​ឌីជីថល​ ​ដែល​បង្កើត​ឡើង​ដោយ ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយ​សហការជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយ​នៅតាម សាលារៀន​នៅខេត្តកំពត ដោយ​ជួយ​សាលារៀន​ទាំងនេះ ​ងាកមក​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ការអប់រំ ។

ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី SIS Cambodia នេះ​ត្រូវបានធ្វើ​ឡើង​នៅឯ​សិក្ខាសាលា​មួយ នាពេលថ្មីៗនេះ ដែលរៀបចំឡើង​ដោយ​ក្រុម​ការងារ SIS Cambodia នៅខេត្តកំពត ដែល​នៅក្នុងនោះ គេបានធ្វើបទបង្ហាញ​ពីប្រព័ន្ធ SIS និង​ផលប្រយោជន៍​នៃការប្រើប្រព័ន្ធ​នេះ ។ បើយោងតាមក្រុមហ៊ុន មិត្តហ្វូន ការដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ SIS Cambodia នេះ គឺដើម្បី​លើក​ទឹកចិត្ត​ជំរុញ​ឱ្យ​ មាន​ការអប់រំប្រសើរឡើង​ នៅតាមវិទ្យាល័យ​នានា​នៅទូទាំងខេត្ត ដោយប្រើប្រាស់​កម្មវិធីអប់រំឌីជីថល SIS នេះ ។

នៅឯសិក្ខាសាលានៅខេត្តកំពតនេះដែរ អ្នកចូលរួម ដែល​រួមមានគ្រូ​បង្រៀន សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​អប់រំ ក៏បានស្ដាប់​ការចែករំលែកបទពិសោធន៍ ជោគជ័យ​នៃសាលារៀនផ្សេងៗទៀត​នៅ​បណ្ដាខេត្តផ្សេងៗផងដែរ​ ដែល​ប្រើប្រាស់ ​កម្មវិធីអប់រំឌីជីថល SIS Cambodia ដើម្បី​កែលម្អ​ការបង្រៀន​និង​ការរៀនសូត្រ​នៅក្នុង សាលារៀនរបស់ពួកគេ ។

ក្នុងចំណោម​ផលប្រយោជន៍ ជាច្រើន​ផ្សេងទៀត កម្មវិធី SIS Cambodia មាន​ផល​ប្រយោជន៍សំខាន់ៗ​ចំនួន ៥យ៉ាង ដូចខាងក្រោមនេះ៖

១.ការរៀនតាមប្រព័ន្ធឌីជីថល ធ្វើ​ឱ្យ​សិស្ស​កាន់តែឆ្លាតវៃ និង​យល់មេរៀនបានច្រើន
ប្រព័ន្ធឌីជីថល​បង្កើន​ប្រសិទ្ធផល ​នៃការសិក្សា​និង​ផលិតភាព​ យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ លើសពីនេះ ឧបករណ៍​និងបច្ចេកវិទ្យា រៀនតាមប្រព័ន្ធឌីជីថល ​ជួយ​បង្វឹក​ជំនាញ​ត្រិះរិះពិចារណា​របស់ សិស្ស​ឱ្យ​ប្រសើរ​ជាងមុន ដែលជា​មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ​ការគិតគូរបែបវិភាគ ។ សិស្ស​ក៏​អភិវឌ្ឍ​នូវ​ការគិត​បែប​វិជ្ជមាន​​ពីការ​រៀនចេះនូវចំណេះដឹង និងជំនាញថ្មីតាមរយៈ​ការ​ ប្រើប្រាស់​ឧបករណ៍រៀនតាមឌីជីថល ដែល​នាំ​ឱ្យ​ពួកគេកាន់តែមាន ទំនុកចិត្ត​ខ្លួន​ឯងថែមទៀត ។

២.ការរៀនតាមឌីជីថល​ ជួយ​សិស្សរៀនសូត្រ​ពីការ ទំនាក់ទំនង​កាន់តែមាន ទំនួលខុសត្រូវថែមទៀត
ជាមួយនឹង​ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល សិស្សកាន់តែចេះប្រាស្រ័យ ទាក់ទង​គ្នាទៅវិញទៅមក និង​ចងចាំមេរៀនបានច្រើន គឺច្រើនជាង​ការ​អានមេរៀនប្រាប់តែពីគ្រូ​មកសិស្ស ។ ពួកគ​នឹងយល់​ពី​បរិបទ​ប្រសើរ​ជាមុន និង​កាន់តែចូលចិត្ត​ចូលរួម ​ក្នុងសកម្មភាពរៀនសូត្រ ។ លើសពីនេះ នៅពេល​សិស្សអាចតាមដាន​ ភាពរីកចម្រើនរបស់ខ្លួន​ដោយ​ខ្លួនឯង ពួកគេអាច​ធ្វើ​ឱ្យខ្លួនពួកគេ ​កាន់តែប្រសើរឡើង អាចរៀនសូត្រ​ដោយ​ឯករាជ្យ បង្កើន​ទឹកចិត្តចង់រៀនសូត្រ និង​មាន​ទំនួលខុសត្រូវ​ច្រើនជាងមុន ។

៣.ឧបករណ៍រៀនតាមឌីជីថល​ លើក​កម្ពស់​ការបង្រៀនរបស់គ្រូ និង​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់ តែមាន​ចំណាប់អារម្មណ៍ ​លើការសិក្សារបស់កូនៗ

ឱកាស​ក្នុងការសម្រួល​លំដាប់លំដោយ នៃមេរៀន​សម្រាប់​សិស្សម្នាក់ៗ នឹងធ្វើ​ឱ្យ​ការអប់រំកាន់តែមានប្រសិទ្ធភាព ដោយ​កាត់បន្ថយ​គម្លាត​ ការសិក្សា​ទាន់ពេលវេលា និង​ពន្លឿន​វឌ្ឍនភាពរបស់សិស្ស ។ ប្រព័ន្ធ​ឌីជីថល​ក៏ជួយ​ដល់​គ្រូ ​ក្នុងការ​បង្រៀន​កាន់តែប្រសើរឡើង ហើយ​សិស្ស​ក៏ស្រួលរៀន​ តាមរយៈ​ការចូលរួម​និង​ការកម្សាន្ត ។ អាណាព្យាបាល​ក៏អាច​ពិនិត្យ​មើល​សកម្មភាព រៀនសូត្រ​តាមអនឡាញរបស់កូនៗ​ និង​អាច​ជួយ​បង្រៀន​ពួកគេបន្ថែម​ ពីលើអ្វីដែលបានរៀននៅក្នុង​ថ្នាក់រៀន ។ ឧបករណ៍​និង​បច្ចេកវិទ្យា​រៀន​តាម​ឌីជីថល​មានភាពទាក់ទាញ​សម្រាប់​សិស្ស​ និង​មាន​ផល​ប្រយោជន៍​ជាច្រើន​ ដល់​ការវិវឌ្ឍ​និង​សុខភាព​របស់សិស្ស ។

៤.ឧបករណ៍​ និង​បច្ចេកវិទ្យា​រៀនតាមឌីជីថល ​ជួយ​បង្កើន​ការចែករំលែក​ ព័ត៌មាន​បានលឿនរហ័ស
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរពី​សៀវភៅបោះពុម្ព​ ទៅជា​ប្រព័ន្ធឌីជីថលបាន​ជះឥទ្ធិពល ​យ៉ាង​ខ្លាំង​មកលើ​របៀប​រៀនរបស់​យើង ។ ដូចគ្នានឹងវិស័យរោងពុម្ព​កាលពី​៦សតវត្សរ៍មុន ការផ្លាស់ប្ដូរនេះ​​កំពុង​ផ្លាស់ប្ដូរ​ ការអប់រំ​ក្នុងប្រព័ន្ធ និង​បង្កើន​ឱកាសនៃការរៀនសូត្រ ។ ការរៀនតាមប្រព័ន្ធឌីជីថល​ មិនត្រឹមតែ​អនុញ្ញាត​ឱ្យ​សិស្ស​អាចទទួលបានព័ត៌មាន កាន់តែច្រើន​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏ធានាបានថា ព័ត៌មាន​នេះ​​អាចកែសម្រួល​ បាន​ឱ្យ​ស្របទៅតាមតម្រូវការ​ បុគ្គលម្នាក់ៗ​ផងដែរ ។ ដោយ​ប្រើ​ឧបករណ៍ឌីជីថល និង​ការរៀនតាមអនឡាញ ថ្នាក់រៀននៅទូទាំងប្រទេស និងជុំវិញពិភពលោក​មិនត្រឹមតែ អាចធ្វើការជាមួយ​គ្នា​ដើម្បី​ចែករំលែក​ បទពិសោធន៍ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏អាចលើក​កម្ពស់ ជំនាញ​រៀន​បានផងដែរ ។ សាលារៀន​អាច​សន្សំសំចៃថវិកា​ និង​អាចធានាបាន​ការទទួលបាន ​ឯកសារមេរៀន​បានស្មើភាពគ្នា ដូចគ្នា​នឹង​សាលារៀន​ឯកជនដែលថ្លៃៗផងដែរ ។

៥.បង្កើន​លទ្ធភាពមាន​ការងារ ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា ​ជាមួយនឹង​ឧបករណ៍​ និង​បច្ចេកវិទ្យារៀន​បែបឌីជីថល
ការបំពាក់បំប៉នសិស្ស​នូវ​ជំនាញ​ និង​លក្ខខណ្ឌ​ដែលគេត្រូវការ សម្រាប់​ការអប់រំនៅថ្នាក់ មហាវិទ្យាល័យ​និង​ទទួលបាន ​អាជីពការងារ​តាំពីក្មេងទៅ បានក្លាយជា​ទំនួលខុសត្រូវដ៏សំខាន់បំផុតមួយ​ របស់​ប្រព័ន្ធអប់រំ​នៅ​តាមសាលារៀន ។ ខណៈដែល​ពិភព​លោក​កំពុង មានវិបត្តិ​ការងារ​ដោយសារតែកូវីដ-១៩ ប្រជាជន​ជាច្រើន​លាននាក់​បាន​បាត់បង់ការងារ ជាពិសេស ការងារបែបប្រពៃណី ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជន​ជាច្រើន​ក៏មាន​ស្ថិរភាព​ការងារដែរ នៅក្នុង​ឧស្សាហកម្ម​ដែល ទាក់ទិននឹង​បច្ចេកវិទ្យា ។
សម្រាប់គោល​បំណងនេះ វិធីអប់រំនិងរៀនសូត្រថ្មីៗ​ចាំបាច់ត្រូវតែដាក់បញ្ចូល ​និងដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​កម្មវិធីសិក្សា ដោយ​ចាប់ផ្ដើមតាំងពី ថ្នាក់​បឋមសិក្សាឡើងទៅ ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ ទៅជួយកុមារីម្នាក់ ក្តៅខ្លួនសន្លប់ពីលើកោះ បញ្ជូនមកខេត្តព្រះសីហនុ

0

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយក កុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៏មានថា កុមារីម្នាក់នោះមានអាការៈក្ដៅខ្លួនខ្លាំងរហូតដល់សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ ណាង ស្រីមួយ ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ចេត ណាង អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ គឿន ស្រីចម អាយុ២៤ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Bimbosan Super Premium ទឹកដោះគោម្សៅពីប្រទេសស្វីស

0

Bimbosan ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីសបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ទឹកដោះគោម្សៅ Bimbosan នឹងមានលក់នៅក្នុងហាងចាប់ពីថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2022 តទៅ។ ទឹកដោះគោម្សៅ Bimbosan មានគុណភាពខ្ពស់ត្រូវបានផលិតចេញពីទឹកដោះគោល្អបំផុតរបស់ប្រទេសស្វីស។

Bimbosan បានផលិត និងធ្វើទីផ្សារផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់នៅប្រទេសស្វីសអស់រយៈពេល 90 ឆ្នាំមកហើយ។ ដោយសារតែផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួន ឥឡូវនេះ Bimbosan គឺជាអ្នកនាំមុខទីផ្សារនៅប្រទេសស្វីស។ ផលិតផល Bimbosan Super Premium ត្រូវបានផលិតចេញពីទឹកដោះគោស្វីសដ៏ល្អបំផុតនៅក្នុងរោងចក្រដែលមានគ្រឿងបរិក្ខារទំនើបបំផុតរបស់យើងក្នុងប្រទេសស្វីស។
ទឹកដោះគោម្សៅ Bimbosan របស់យើងអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium របស់យើងគឺជាផលិតផលប្រណិត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ 
វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖
• កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។
• អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។
• AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។
• នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
• ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។
• និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។


ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មាន
 សណ្តែកសៀង គ្មានប្រេងដូង គ្មានស្ករSucrose និង គ្មានរសជាតិសិប្បនិម្មិត។ 
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ រហូតបាន ៦ខែ និងបន្តការបំបៅដោះម្ដាយរហូតបានអាយុ ២ឆ្នាំ ឬ លើសឡើយ។

ព័ត៍មានអំពី HOCHDORF-Group

HOCHDORF-Group គឺជាក្រុមហ៊ុននាំមុខក្នុងប្រទេសស្វីសក្នុងការអភិវឌ្ឍន៍ ផលិត និងធ្វើទីផ្សារចំណីអាហារ និងគ្រឿងផ្សំពីទឹកដោះគោ។ យើងមានមោទនភាពដែលការងាររបស់យើងបានរួមចំណែកយ៉ាងសំខាន់ដល់សុខភាពទារក កុមារ និងមនុស្សពេញវ័យគ្រប់វ័យនៅជុំវិញពិភពលោក។

HOCHDORF-Group មានសកម្មភាពនៅក្នុងវិស័យដំណោះស្រាយអាហារ និងការថែទាំទារក និងមានបុគ្គលិកប្រហែល 400 នាក់។ ផលិតផលរបស់យើងត្រូវបានលក់ទូទាំងពិភពលោកក្នុងជាង 90 ប្រទេស។ អតិថិជនរបស់យើងរួមមានឧស្សាហកម្មម្ហូបអាហារ និងផ្នែកលក់រាយ។

For more information:
ពត័មានបន្ថែម៖
www.bimbosankh.com
www.bimbosan.ch/en
www.hochdorf.com/en

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ដឹកស្រ្តីពរពោះម្នាក់ មានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ​​កាលពីយប់ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៏មានថា ស្រ្តីម្នាក់កំពុងមានទម្ងន់ ស្រាប់តែមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ដោយមានការស្នើសុំផ្ទាល់ ពីក្រុមគ្រួសាររបស់ស្រីរងគ្រោះ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ​ នៅមន្ទីរពេទ្យជាបន្ទាន់។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិច អាយុ២២ឆ្នាំ មានប្តីឈ្មោះ ជា ពិសិដ្ឋ អាយុ ២៣ឆ្នាំ មុខរបរ កម្មករធ្វើផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ បានជោគជ័យ។

នៅវេលាថ្ងៃត្រង់ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ បានធូរស្រាលហើយ ក៏បានចេញពីមន្ទីរពេទ្យ ដោយមើលឃើញស្រ្តីរងគ្រោះ មានជីវភាពខ្វះខាត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ១លានរៀលបន្ថែមទៀត យកទៅជូនស្រ្តីរងគ្រោះ សំរាប់ដោះស្រាយជីវភាពផងដែរ៕

កំពូលស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S22 ស៊េរី ចេញមុខពិតហើយ និងដាក់ឱ្យ Pre-order ជាមួយកាដូថែមជូនម៉ាអស់ស្ទះទៀត…!

0

(ភ្នំពេញ) ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២៖ កំពូលស្មាតហ្វូនដ៏ល្អឯក ប្រចាំឆ្នាំ 2022 របស់ក្រុមហ៊ុន សាមសុង Galaxy S22 ស៊េរី ដែលធ្វើឱ្យកក្រើកពិភពលោក និងធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនទប់ចិត្តមិនបានផ្អើលភ្លូកទឹកភ្លូកដីនៅទីបំផុតបានបង្ហាញរូបរាងពិតជាផ្លូវការហើយ…ក៏ដូចជាការប្រកាសជាផ្លូវការបើកឱ្យអតិថិជនទាំងអស់អាចធ្វើការកម្ម៉ង់ទុកមុន (Pre-order) ជាមួយនឹងកាដូថែមជូនដ៏រំភើបអស្ចារ្យផងដែរ…!

ស្របពេលនៃព្រឹត្តិការបើកសម្ពោធនោះក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផងដែរដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 10:00 យប់ រហូតដល់ ម៉ោង 11:30 យប់ ផងដែរ។

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “សម្រាប់សករាជថ្មី 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យពិភពលោកទាំងមូលកក្រើក កោតសរសើរ និងស្ញប់ស្ញែងបំផុតម្តងទៀតហើយចំពោះ Galaxy S22 Series នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញដូចអ្នកអាជីពដែលអាចថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលយប់,កំពូលថាមពលថ្មអាចប្រើបានទៅដល់2 ថ្ងៃ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy S22 ស៊េរី មកលើកនេះគឺត្រូវបានបំពាក់មកជាមួយប៊ិកវេទមន្ត S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរ។

ចំណុចដ៏អស្ចារ្យទាំងអស់នេះហើយដែលធ្វើឲ្យយើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា អតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំការចាប់កាន់ប្រើផ្ទាល់ដើម្បីទទួលបាននូវ បទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយក៏ដូចជារចនាបទថ្មី ផ្នត់គំនិតថ្មី និងកំណត់ត្រាថ្មីនៃកំពូលស្មាតហ្វូនដ៏ល្អឯកនេះផងដែរ”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវ បទពិសោធន៍ថ្មី…ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ (Break the rules of Innovation) ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 10 ដល់ 22 ខែកុម្ភៈ ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

  • កម្ម៉ង់ទិញទុកមុន Galaxy S22 Ultra នឹងទទួលបាន
  • ថេប្លេត Tab A7 Lite Wi-Fi + Book Cover
  • ស្រោមទូរស័ព្ទ Silicone Cover with Strap
  • Lucky Box (White Strap)
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងចំនួន 52 សប្តាហ៍!
  • កម្ម៉ង់ទិញទុកមុន Galaxy S22+ និង Galaxy S22 នឹងទទួលបាន
  • Galaxy Buds Pro
  • ស្រោមទូរស័ព្ទ Silicone Cover with Strap
  • Lucky Box (White Strap)
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងចំនួន 52 សប្តាហ៍!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ ទម្ងន់ធ្ងន់ ១ក្បាលទៀត ទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣០។

គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់​ ក្នុងគោលការណ៍អភិរក្ស សត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់លើកនេះ គឺ KH 0392។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទ បានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតី សហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអ ភិរក្សសត្វសមុទ្រកម្រជាសកល៕

ខែមករាដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាង៣លាននាក់ បានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ ទូទាំងប្រទេស

ភ្នំពេញ៖ពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣,១៥៨,៥៣៧នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័ស នៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

តាមរយៈក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់ ,រាជធានីភ្នំពេញ ៣៤,០៦៥ នាក់ ,ខេត្តពោធិ៍សាត់ ២០,០១៤ នាក់ ,ខេត្តបាត់ដំបង ១៦,៧៨៣ នាក់ ,ខេត្តសៀមរាប ១៦,៥៤៦ នាក់ ,ខេត្តកំពត ១៣,៧០៨ នាក់។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ៕

No photo description available.

បញ្ចេញម៉ាណក៏មិនចេះអស់ដែរ…! ក្រុមហ៊ុន សាមសុង បញ្ចេញលក់   Galaxy ស៊េរី M ឆ្នាំ 2022 ថ្មី ជាផ្លូវការជាមួយកាដូថែមជូនអស្ចារ្យ…! 

0

(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ ឡូយជាន់ឡូយ…អ៊ែមលើអ៊ែម…! តោះយើងមកឱ្យលឿន…! អតិថិជន សាមសុង ទាំងអស់…សូមអញ្ជើញរួសរាន់មក…ទិញភ្លាម…ថែមកាដូជូនម៉ាពេញចិត្តភ្លាម! អតិថិជនទាំងអស់គ្រាន់តែទិញ Galaxy ស៊េរី M ម៉ូឌែល Galaxy M52 5G , Galaxy M32 ឬ Galaxy M22 នឹងទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗតែម្តង…! 

សូមបញ្ជាក់ផងដែរថាសម្រាប់ Galaxy ស៊េរី M ឆ្នាំ 2022 នេះជាត្រកូលថ្មីមួយទៀតដែលក្រុមហ៊ុន សាមសុង ទើបតែធ្វើការបញ្ចេញមកលើទីផ្សារនាពេលនេះគឺដើម្បីបំពេញសេចក្តីត្រូវការជូនអតិថិជនទាំងអស់គ្រប់លំដាប់ថ្នាក់ដែលមានរសនិយមផ្សេងគ្នា និងចំណង់ចំណូលចិត្តផ្សេងគ្នាដែលមានរចនាបទថ្មីប្លែកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរ។ 

តើ Galaxy ស៊េរី M ទាំងនេះមានអ្វីអស្ចារ្យ និងភាពខុសប្លែកគ្នាយ៉ាងណាទៅ…? ពិតជាខុសប្លែក…ពិតជាចម្លែកអារម្មណ៍ទាំង៖ រូបរាងខាងក្រៅ…បច្ចេកវិទ្យាដែលបំពាក់មក…និងតម្លៃដែលល្អហួសពីការរំពឹងទុក…!  

សម្រាប់ Galaxy ស៊េរី M52 5G គឺត្រូវបានផលិតឡើងមកជាមួយនឹងអេក្រង់ធំ 6.7” ប្រភេទ Super AMOLED ដែលមាន Refresh rate ដល់ទៅ 120Hz, កាមេរ៉ាក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលទំហំ 64 MP និងមានកាមេរ៉ាមុខ1 គ្រាប់ ទំហំ 32 MP ជាមួយអង្គចងចាំខ្ពស់រហូតដល់  8GB…អង្គផ្ទុកទិន្នន័យធំ 128GB អាចបន្ថែមក្រៅបានដល់ទៅ 1TB…និងកម្លាំងថាមពលថ្មធំ 5000 mAh ផងដែរ…ចុះតម្លៃវិញ…? សម្រាប់ Galaxy M52 5G នេះគឺមានតម្លៃត្រឹមតែ $439 ប៉ុណ្ណោះ…! 

រីឯ Galaxy M32 និង M22 វិញក៏អស្ចារ្យមិនធម្មតាដែរ…! ទាំង 2 ស៊េរី នេះមកជាមួយលក្ខណៈពិសេសៗដូចជា៖ អេក្រង់ទំហំ 6.4” ប្រភេទ sAMOLED ជាមួយ Refresh rate 90 Hz, អង្គចងចាំ 8 GB, អង្គផ្ទុកទិន្នន័យ 128 GB និងកម្លាំងថាមពលថ្ម 5000 mAh ផងដែរ…ខណៈដែល Galaxy M32 មានតម្លៃ $299 និង Galaxy M22 មានតម្លៃត្រឹមតែ $239 ប៉ុណ្ណោះ…! ប៉ុណ្ណឹងល្មមប្រើហើយ…! បើយើងធៀបនឹងផលិតផលស្មាតហ្វូនដទៃនៅលើទីផ្សារដែលមានតម្លៃប្រហាក់ប្រហែលខ្ញុំសូម Recommend ឱ្យលោកអ្នក និងអតិថិជនទាំងអស់ធ្វើការជ្រើសរើសក្រុមហ៊ុន សាមសុង ចុះពិតជាមិនខកបំណងឡើយ…!  

បើលោកអ្នកមិនចង់ឈឺក្បាលនឹងបញ្ហាម៉ាស៊ីនដើរយឺត…គ្រឿងបន្លាស់…និងទូរស័ព្ទមិនកាន់ថ្មអី…គ្មានស្មាតហ្វូនណាដែលល្អជាងក្រុមហ៊ុន សាមសុង នោះទេ…! រឿងនេះលោកអ្នកដែលកំពុងប្រើប្រាស់ និងធ្លាប់បានប្រើប្រាស់ ស្មាតហ្វូន ច្រើនជំនាន់ ច្រើនស៊េរី ប្រាកដជាដឹងច្បាស់ក្នុងចិត្តហើយ…! អ៊ីចឹងតើលោកអ្នកចង់បន្ថែមរសនិយម ឬក៏ចង់បានអ្វីដែលអស្ចារ្យនោះ…! Galaxy ស៊េរី M ឆ្នាំ 2022 នេះគឺពិតជាអ៊ែមមែនណា៎…! 

សាមសុង…គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលឈានមុខគេ និងជឿទុកចិត្តបំផុតក្នុងពិភពលោក…! 

និយាយទៅ Galaxy ស៊េរី M ឆ្នាំ 2022 នេះគឺមានសមត្ថភាពលេចធ្លោ និងចំណុចអស្ចារ្យរៀងៗខ្លួនដែលធ្វើឱ្យអតិថិជនទាំងអស់មានការលំបាកក្នុងការសម្រេចចិត្តជ្រើសយកមកប្រើ…ព្រោះសុទ្ធតែល្អដូចៗគ្នា…! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !   

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ឧកញ៉ា ទៀ វិចិត្រ​ បន្ថែមអូប័រល្បឿនលឿនទំនើប សម្រាប់ដឹកភ្ញៀវទេសចរ កម្សាន្តតាមផ្លូវសមុទ្រ​ ឬកោះនានា

0

ភ្នំពេញ៖ ក្រុមហ៊ុន​ G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រ នាពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការបន្ថែម នូវអូប័រល្បឿនលឿនទំនើប សម្រាប់ដឹកភ្ញៀវទេសចរ ទៅកម្សាន្តតាមផ្លូវសមុទ្រ​​ ឬកោះនានា ។

សម្រាប់ភ្ញៀវទេសចរ​ ដែលចង់បានសេវាកម្មអូប័រ ដឹកភ្ញៀវរបស់ក្រុមហ៊ុន G.T.V.C សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖​069221234/ 070221234/ 017 338821/ 071 9120888/ 015 661456/ 010 271 234 និង 076 713 1234 ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រតិបត្តិករវិសយ័ទេសចរណ៍​ និងក្នុងនាមប្រធានសមាគម ទូកទេសចរណ៍ខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្រ បានជូនពរដំណើរកម្សាន្តរបស់ពលរដ្ឋ និងអ្នកទេសចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២២នេះ រីករាយនិងសុវត្ថិភាពគ្រប់ទីកន្លែង៕

តម្លៃលក់រាយថ្មី សាំង ១លីត្រ ៤៥០០រៀល-មាស៊ូត ១លីត្រ ៤២៥០រៀល ពីថ្ងៃទី១-១៥ កុម្ភៈ

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រេងសាំង ១លីត្រ ៤៥០០រៀល-មាស៊ូត ១លីត្រ