Home Blog Page 115

លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ

0

ភ្នំពេញ៖ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័ត លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលបានជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ដែលរៀបចំឡើងដោយ Bright Consultant Education and Travel Co.,Ltd  ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ប្រឹក្សាយោបល់ផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍការសិក្សា។

ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័តនេះ មានការអញ្ជើញជាអធិបតីភាព ពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក Ismail Abdul Samat នាយកសាលា Singapore Cambodia International Academy (SCIA) លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន ព្រមទាំងនាយកក្រុមហ៊ុន Dovlet Klychnyyazov Bright Consultant Education and Travel Co.,Ltd ផងដែរ ដែលបានប្រារព្ធធ្វើឡើង នៅសាលា Singapore Cambodia International Academy (SCIA) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

This image has an empty alt attribute; its file name is photo_2022-01-18_09-09-19-1024x682.jpg

ថ្លែងក្នុងពិធីប្រគល់រង្វាន់ លោក ហែម ស៊ីណារ៉េត បានអំពាវនាវដល់នាយកសាលាគ្រឹះស្ថានអប់រំទាំងអស់បន្តការផ្សព្វផ្សាយដល់សិស្សានុសិស្សឲ្យយល់ពីសារៈសំខាន់ នៃការប្រកួតប្រជែងគណិតវិទ្យា ដើម្បីឲ្យពួកគេអភិវឌ្ឍន៍សម្ថតភាព ការគិតតាមបែបគណិតវិទ្យាឲ្យកាន់តែមានការស្ទាត់ជំនាញ និងមានភាពត្រឹមត្រូវ និងជំរុញលើទឹកចិត្តឲ្យពួកគេបន្តចូលរួមឲ្យបានកាន់តែច្រើនថែមទៀត បើទោះបីពេលនេះ ពួកគេពុំទទួលបានជោគជ័យសម្រាប់ការប្រកួតប្រជែងនេះក៏ដោយ តែនេះជាបទពិសោធន៍សម្រាប់ការចូលរួមប្រឡងប្រកួតប្រជែងលើកក្រោយៗទៀត។

ជាមួយគ្នានេះលោកក៏បានគាំទ្រនិងលើកទឹកចិត្ត ចំពោះការវិនិយោគលើវិស័យអប់រំដែលគ្រឹះស្ថានឯកជន បានចូលរួមការគាំទ្រនិងបង្កើននូវធនធានមនុស្សនៅកម្ពុជា ហើយការវិនិយោគវិស័យឯកជនលើវិស័យអប់រំនេះ បានធ្វើឲ្យ រាជរដ្ឋាភិបាលមានការចំណេញច្រើន។  បន្ថែមលើនេះលោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Bright Consultant Education and Travel Co.,Ltd ឲ្យបន្តសហការជាមួយគ្រឹះស្ថានសិក្សា ឲ្យបានកាន់តែល្អប្រសើរថែមទៀត សម្រាប់ការរៀបចំវគ្គប្រកួតប្រជែងលើកក្រោយៗទៀត។

This image has an empty alt attribute; its file name is photo_2022-01-18_09-09-00-1024x682.jpg

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន លើកឡើងថា ការចូលរួមប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ច្រើនពីសំណាក់សិស្សានុសិស្ស ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អណាព្យាបាលរបស់សិស្សនេះ គឺជាសក្ខីកម្មវឌ្ឍនភាពក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ហើយជាការបង្ហាញនូវការផ្លាស់ប្ដូរនៃផ្នត់គំណិតខ្លាំងដែលឲ្យតម្លៃលើវិស័យអប់រំ។

This image has an empty alt attribute; its file name is photo_2022-01-18_09-09-16-1024x682.jpg

លោកបន្តថា ជាក់ស្ដែងនៅប៉ុន្មានឆ្នាំមុនបន្ទាប់ពីបានធ្វើកំណែទម្រង់ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយ ភូមិ ឬ បាក់ ឌុប គឺសិស្សនិទ្ទេសអេ មានតែប៉ុន្មាននាក់ទេ តែដោយឡែកសម្រាប់ឆ្នាំនេះ សិស្សនិន្ទេសអេ មានរហូតដល់ ១៧០០នាក់ជាង។ ដូច្នេះក្នុងសង្គមយើងឥឡូវនេះ បានបង្ហាញឲ្យឃើញពីការផ្ដល់តម្លៃខ្លាំង ទៅវិស័យអប់រំ ជាពិសេសផ្នែកគណិតវិទ្យានេះទៀតសោធ ជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាផ្សេងៗទៀត។ លោកថា ការបំផុសបំផុល ឲ្យមានការប្រឡងប្រកួតប្រជែងនេះឡើង ជាការបញ្ជាក់ស្មារតីឲ្យសិស្សនិស្សិតរបស់យើងផ្ដល់តម្លៃទៅលើការអប់រំ។

លោកបានបញ្ជាក់ថា ក្នុងនាមលោកជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន សូមគាំទ្រតាមរយៈការលើកទឹកចិត្តនឹងផ្ដល់ជាអាហារូបករណ៍ចំនួន១០កន្លែងដល់សិស្សថ្នាក់ទី១២ ដែលជាជ័យលាភីចំនួន១០រូប ក្នុងការប្រឡង ប្រកួតប្រជែងគណិតអង្គរនេះ។ លោកបន្ថែមថា លោកនឹងប្ដេជ្ញាបន្តផ្ដល់អារូបករណ៍នេះរាល់ឆ្នាំទៅមុខបន្តទៀត។

លោកបណ្ឌិត ដេត សុខឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Bright Consultant Education and Travel Co.,Ltd  ឲ្យបន្តរៀបចំកម្មវិធីនេះឡើង ហើយបើសិនជាអាចមិនត្រឹមនៅរាជធានីភ្នំពេញទេ គឺទូទាំងប្រទេស ឬអាចឈានរហូតដល់ជួយបញ្ជូនសិស្សរបស់យើង ទៅប្រកួតនៅថ្នាក់អន្តរជាតិ ដើម្បីផ្ដល់ឱកាសដល់សិស្សរបស់យើង មានឱកាសក្នុងការបញ្ចេញសម្ថតភាព ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ នឹងនាំមកវិញ នូវមុខមាត់ជូនដល់ប្រទេសជាតិយើង។

This image has an empty alt attribute; its file name is photo_2022-01-18_09-08-49-1024x682.jpg

គោលបំណងនៃការប្រកួតប្រជែងគណិតវិទ្យាអង្គរនេះឡើងគីដើម្បីលើកទឹកចិត្តសិស្សថ្នាក់ទី ៥-១២ ឱ្យខិតខំសិក្សាមុខវិជ្ជាគណិតវិទ្យាឱ្យបានពូកែ ,អភិវឌ្ឍជំនាញដោះស្រាយបញ្ហាតាមបែបគណិតវិទ្យា តួយ៉ាងសម្រាប់សិស្សដែលមានទេពកោសល្យ ,អភិវឌ្ឍជំនាញគិតបែបច្នៃប្រឌិត ការសម្រេចចិត្ត និងវិភាគស្ថានការណ៍ ,គាំទ្រការខិតខំអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជំនាញរបស់គ្រូបង្រៀនផ្នែកគណិតវិទ្យាបច្ចុប្បន្ន។

This image has an empty alt attribute; its file name is photo_2022-01-18_09-08-57-1024x682.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-08-53-1024x682.jpg

សូមរំលឹកផងដែរថា ការប្រកួតប្រជែងគណិតវិទ្យាអង្គរទាំងអស់មាន ៣ជុំ ដំណាក់កាលពីរដំបូងនៃការប្រកួតប្រជែងគណិតវិទ្យាអង្គរនេះ ដោយជុំទី១ ធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ,ជុំទី២ ធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងជុំទី៣ ដែលជាវគ្គផ្តាច់ព្រ័ត្រគឺរៀបចំឡើងនាសាលា Singapore Cambodia International Academy (SCIA) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ចំពោះតម្លៃចូលរួមប្រកួតសម្រាប់សិស្សគ្រប់ៗរូប ជុំទី១តម្លៃ ៖ $២.៥, ជុំទី២ ៖ $២.៥, និងតម្លៃវគ្គផ្តាច់ព្រ័ត្រ ៖ $២.៥។ សម្រាប់ជុំទី១ ជំរុះយកបេក្ខជនចំនួន ៥០% ដើម្បីទៅប្រកួតនៅជុំទី២ ចំណែកឯជុំទី២ ក៏ជំរុះយកបេក្ខជនចំនួន ៥០% ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរមាន១៥២សាលាចូលរួមដោយមកពីបណ្ដាខេត្តផ្សេងៗគ្នា ចំពោះអ្នកបានចូលរួមប្រកួត៥៥០នាក់ ក្នុងនោះ២២៥នាក់នឹងទទួលបានមេដាយសំរឹត ,១៧៥នាក់ ទទួលបានមេដាយប្រាក់ ,១០០នាក់ទទួលបានមេដាយមាសចំនួន១០០។

This image has an empty alt attribute; its file name is photo_2022-01-18_09-08-45-1024x682.jpg

រង្វាន់ជ័យលាភីលំដាប់កំពូលទាំង ១០ ពីវិញ្ញាសានីមួយៗនឹងទទួលបានរង្វាន់ជាច្រើនដូចជា៖ កុំព្យូទ័រយួរដៃ ថេបប្រូត កង់ កុំព្យូទ័រ Chrome Books ឧបករណ៍អានសៀវភៅ (ebook reader) នាឡិកាឆ្លាតវៃ -ល-៕

This image has an empty alt attribute; its file name is photo_2022-01-18_09-09-23-1024x682.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-09-27-1024x682.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-09-30-1024x682.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-08-04-1024x768.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-08-09-767x1024.jpg
This image has an empty alt attribute; its file name is photo_2022-01-18_09-08-12.jpg

ក្រុមហ៊ុន Supper App បានចុះហេត្ថលេខា វិនិយោគភាគហ៊ុន ដ៏ធំជាមួយ លោក ថម ម៉ី និងលោកស្រី វីសា

0

ភ្នំពេញ៖ ក្រុមហ៊ុន Supper App បានចុះហេត្ថលេខាវិនិយោគភាគហ៊ុនដ៏ធំជាមួយ លោក ថម ម៉ី និងលោកស្រី វីសា ដែលជាតារាចម្រៀងកំពុងតែមានឈ្មោះបោះសម្លេងនៅកម្ពុជា ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាល រាជធានីភ្នំពេញ។

លោក ប៉ាត់ ចំណាន ក្រុមហ៊ុន Supper App អគ្គនាយកក្រុមហ៊ុន Supper App បានបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុន Supper App បានចុះហត្ថលេខាលើការវិនិយោគដៃគូភាគហ៊ុនរវាងក្រុមហ៊ុនលោកនិងលោក ថម ម៉ីវីសា នេះក្នុងគោលបំណងជំរុញឲ្យក្រុមហ៊ុនយើងដំណើរការបានកាន់តែលឿននៅលើទីផ្សារកម្ពុជា។

លោក ប៉ាត់ ចំណាន បានលើកឡើងថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព និងការបើកប្រទេសឡើងវិញរបស់សម្តេចតេជោ ហ៊ុន សែន ទើបបានជាក្រុមហ៊ុនបច្ចេកវិទ្យាដែលបង្កើតឡើង ដោយកូនខ្មែរ ឈ្មោះSupper App និងដៃគូរនេះមិននៅស្ងៀមនោះទេ គឺធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួន ឲ្យទាន់សភាពការណ៍នឹងការប្រកួតប្រជែងលើទីផ្សារ។

លើសពីនេះលោកបន្ថែមថា ទោះជាមានភាពតានតឹងផ្នែកសេដ្ឋកិច្ចក៏ដោយ តែការលក់ទំនិញសព្វថ្ងៃតាមបណ្តាញសង្គម និងអនឡាញពិតជាសំខាន់ គឺមានការខ្វះខាតការប្រមូលលុយ និងសេវាកម្ម ដឹកជញ្ជូន រហ័សមានទំនុកចិត្ត ដូច្នោះបច្ចេកវិទ្យាអនឡាញនេះត្រូវបាន Supper Appផ្តោតសំខាន់ជាងគេ ដោយប្រើប្រព័ន្ធiOS និងSmart phone, android ធ្វើយ៉ាងណាឲ្យអតិថិជនយើងមានទំនុកចិត្ត និងជឿងទុកចិត្តលើបញ្ញើផ្សេងៗ ដែលអតិថិជនមានតម្រូវការក្នុងពេលបច្ចុប្បន្ន។

សម្រាប់ លោក ថម ម៉ី និងលោកស្រី វីសា បានលើកឡើងថា សព្វថ្ងែនេះ Supper App មានសាខាជាង២០សាខានៅរាជធានីភ្នំពេញ ហើយតាមផែនការក្រុមហ៊ុននឹងពង្រីកឲ្យបានរហូតទៅ៣០០សាខានៅទូទាំងប្រទេស ហើយថ្ងៃនេះខ្ញុំនិងភរិយាបានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនSuper Appតែម្តង។

លោក ថម ម៉ី បានបន្តទៀតថា បើសិនពុកម៉ែបងប្អូនចង់វិនិយោគ បើកមុខរបរបញ្ជើតាមរយៈក្រុមហ៊ុនស៊ូបភើអេប អាចំណាយទុនត្រឹម ១ពាន់ដុល្លារនឹងអាចបើកសាខាបានហើយ ទទួលបញ្ជើអ៊ីវ៉ាន់ តាមអនឡាញបាន ពីព្រោះសព្វថ្ងៃនេះ មុខជំនួញថ្មីកំពុងតែមានការរីករាលដាល ពាសពេញប្រទេសទាំង២៥ខេត្តក្រុង ក្នុងពេលដ៏ខ្លីផងដែរ។

លោកបន្ថែមទៀតថា «ខ្ញុំបាននិងភរិយាសូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និង សហគ្រិនគ្រប់វិស័យដែលបានចូលរួមក្នុងកម្មវិធីសម្ភោធក្រុមហ៊ុនយើងខ្ញុំហើយរំពឹងថា ថ្ងៃនេះជាថ្ងៃល្អសម្រាប់ពួកយើងរួមគ្នាអភិវឌ្ឍន៍អាជីវកម្មសេវាដឹកជញ្ជូននេះឡើងឆ្ពោះទៅរកភាពជោគជ័យ៕

តើ​កម្មវិធីអប់រំឌីជីថល SIS ផ្ដល់​ផល​ប្រយោជន៍អ្វីខ្លះ ដល់សាលារៀនរបស់អ្នក

0

នៅក្នុងប្រទេស​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័ន​ត្រួតពិនិត្យ​ លើ​ការអប់រំ​នៅថ្នាក់​ជាតិ​ និង​ធ្វើប្រតិភូកម្ម​ អំណាច​ទៅឲ្យ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែង​ការងារ​អប់រំ នៅថ្នាក់ក្រោមជាតិ ។

ក្រសួង​អប់រំ​ទទួលបន្ទុក​ អភិវឌ្ឍ​កម្មវិធី​កីឡា ការអប់រំ​បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍ​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​បច្ចេកទេស ។ ហើយ​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ ​ឧស្សាហកម្ម​សាកលលោក ការអប់រំ​ត្រូវតែ​ធ្វើ​ទំនើប​កម្ម ​និង​ឌីជីថលូបនីយកម្ម ។

ក្រសួងអប់រំបានសហការគ្នា ជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុន​ឈានមុខ​គេ​ មួយ​នៅកម្ពុជា​នៅក្នុងវិស័យ​ ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ ការអប់រំ​នៅ​កម្ពុជា ។

តើ​កម្មវិធី SIS ផ្ដល់​ផល​ប្រយោជន៍អ្វីខ្លះ ដល់សាលារៀន?

ប្រព័ន្ធ SIS គឺជា​គន្លឹះដ៏សំខាន់មួយ​នៃ ការធ្វើ​ឌីជីថលូបនីយកម្ម​ ការអប់រំ​នៅកម្ពុជា ។ ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និងមានមុខងារ​ឌីជីថល​សម្បូរបែប ។ ប្រព័ន្ធ​ SIS បើកទ្វារ​នាំ​សិស្សានុសិស្សឆ្ពោះទៅ រក​ពិភពលោកឌីជីថល និងដើរតួនាទីជាកម្មវិធី ដ៏ល្អបំផុតមួយ​ដែល​អនុញ្ញាត​ឲ្យ សិស្សានុសិស្ស​អាចរៀនសូត្រ​ពីផ្ទះបាន ។ កម្មវិធី SIS Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​បណ្ដុះ បទពិសោធន៍សិក្សារបស់សិស្ស ជាមួយនឹងថ្នាក់រៀនអនឡាញ ការធ្វើ​កិច្ចការសាលា និង​ថ្នាក់រៀនងាយស្រួល​ពិនិត្យមើលរៀនសាឡើងវិញ ប្រសិនបើ​ពួកគេ​ខកខាន ឬ​រៀនមិនទាន់​នៅក្នុងថ្នាក់រៀនមុនៗ ។

អាណាព្យាបាល​និង​នាយក សាលាអាចប្រើប្រាស់​កម្មវិធី SIS ដើម្បី​តាមដាន​វឌ្ឍនភាព​សិក្សារបស់​សិស្ស តាមដានវត្តមានសិស្ស ការធ្វើកិច្ចការសាលា របាយការណ៍គ្រូ និង​ពិន្ទុ​សិស្ស​ ជាដើម បាន​យ៉ាងងាយស្រួល ។ កម្មវិធី​ទូរសព្ទដៃមួយនេះ មានសារប្រយោជន៍ចំពោះ ការអភិវឌ្ឍ​របស់សិស្ស ប៉ុន្តែ គេក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រង​ប្រព័ន្ធព័ត៌មានរបស់សាលារៀន និង​រក្សាទុក​ព័ត៌មាន​ពី​ ផ្នែករដ្ឋបាល​បាន​ផង​ដែរ ។

សរុបសេចក្ដីមក ការធ្វើអន្តរកាលឆ្ពោះ ទៅរក​កម្មវិធី​អនឡាញ ឬឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើ​ឲ្យ​ការអប់រំ​កាន់តែ មានសុវត្ថិភាពជាងមុន ងាយស្រួលជាងមុន និង​មិនសូវ​អស់​ការ​ចំណាយ​ច្រើន សម្រាប់ទាំង​សិស្ស ទាំងអាណាព្យាបាល និង​ទាំងសាលារៀន ផងដែរ ។

ជាមួយនឹងអត្ថប្រយោជន៍ ដូចបានរៀបរាប់ខាងលើ កម្មវិធីទូរសព្ទដៃ SIS Cambodia ទំនងនឹងក្លាយ​ជា​អនាគត​នៃ ការអប់រំ​បែបឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា ៕

Hemato Onco Clinic 21+ ជាគ្លីនិកជំនាញខាងគ្រាប់ឈាម និងមហារីក

0

ភ្នំពេញ៖ ក្រៅពីសេវាពិគ្រោះជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺចំទិសដៅ និងឆាប់បានធូរស្រាល នៅ Hemato Onco Clinic 21+ ក៏មានសេវាព្យាបាល ដោយបញ្ចូលគ្រាប់ឈាម ចំពោះករណីអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមកំរិតធ្ងន់ ដែលតម្រូវបញ្ចូលឈាម ដើម្បីសង្គ្រោះនិងកាត់បន្ថយហនិភ័យ។

This image has an empty alt attribute; its file name is photo_2022-01-16_14-29-38-768x1024.jpg

ចំពោះការចាក់បញ្ចូលឈាម នៅHemato Onco Clinic 21+នេះ យើងមានប្រើប្រាស់តំរងពិសេសម្យ៉ាង (Bed-Side Leukocytes Filters) ដើម្បីច្រោះយកគ្រាប់ឈាមសចេញ ដើម្បីបង្កើនសុវត្ថិភាពនិងកាត់បន្ថយហនិភ័យមួយចំនួន ដែលអាចកើតមានឡើងកំឡុងពេលបញ្ចូលឈាម។

ខាងក្រោមនេះជាសារប្រយោជន៍សង្ខេបមួយចំនួន
Benefits of Using Bed-Side Leukocytes Filters during Red Cell Transfusion
១ តម្រងនេះអាចច្រោះយកគ្រាប់ឈាមសចេញពីសាក់ឈាមរហូតលើសពី៩៩% ចឹងគ្រាប់ឈាមសចូលទៅក្នុងខ្លួនអ្នកជំងឺគឺមានចំនួនតិចតួចបំផុត (យើងមិនចង់បានគ្រាប់ឈាមសចូលទៅក្នុងខ្លួនអ្នកជំងឺរបស់យើងទេព្រោះវាជាកត្តាបង្ករហនិភ័យជាច្រើន)។

២ កាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានកំឡុងពេលចាក់បញ្ចូលឈាម Acute Transfusion Related Reactions ដូចជា ការបែកគ្រាប់ឈាម Hemolysis, ការក្តៅខ្លួន Fever, ការគ្រុនញាក់ Chills ល។ល


៣ កាត់បន្ថយហនិភ័យយូរអង្វែងផ្សេងៗក្រោយពីការចាក់បញ្ចូលឈាម Long Term Side Effects Related to Blood Transfusions មានដូចជា៖
-បន្ថយអត្រាកកើតអង់ទីករប្រឆាំងនឹងរាងកាយអ្នកជំងឺទៅថ្ងៃអនាគត ដូចជា HLA Allo-Immunization…
-បន្ថយអត្រាប្រឆាំងគ្នារវាងអង់ទីករនិងអង់ទីសែននៅក្នុងខ្លួនអ្នកជំងឺ Graft vs Host Diseases
-បន្ថយអត្រាឆ្លង ឬចំលងរោគតាមឈាម ដូចជាមេរោគ CMV, HTLV…ល។ល

Facebook Page https://www.facebook.com/Immunotherapy21/?ref=page_internal

This image has an empty alt attribute; its file name is photo_2022-01-16_14-30-02.jpg
This image has an empty alt attribute; its file name is photo_2022-01-16_14-30-00-767x1024.jpg
This image has an empty alt attribute; its file name is photo_2022-01-16_14-29-57.jpg
This image has an empty alt attribute; its file name is photo_2022-01-16_14-29-54-767x1024.jpg

សុវណ្ណារី វីឡា ប្រកាសលក់គម្រោងទី៥ ខណ្ឌកំបូល

0

ភ្នំពេញ ៖ សុវណ្ណារី វីឡាគម្រោងទី៥ សព្វថ្ងៃជាគម្រោង មួយដែលទទួលបានការគាំទ្រ ពីអតិថិជន និងសាងភាពលេចធ្លោ ជាងគេនៅក្នុងតំបន់ សក្ដានុពល ទីតាំងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែល ត្រូវសម្ភោធគម្រោងថ្មី ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ជូនអតិថិជននូវ ផ្ទះបែបប្រណិតប្រភេទថ្មី តម្លៃសមរម្យ ។

លោកស្រី ហេង សុវណ្ណារី អគ្គនាយិការនៃ ក្រុមហ៊ុន សុវណ្ណារី វីឡា បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្ររបស់អតិថជនបែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន សុវណ្ណារី វីឡា ប្រឹងប្រែងកាន់តែខ្លាំងបន្ថែម បន្តរក្សា គុណភាព សោភ័ណ្ឌ ផាសុខភាព ស្តង់ដារសំណង់ឱ្យកាន់​ តែល្អប្រសើរឡើងជាលំដាប់ ។

លោកស្រីបានបន្តថា គម្រោងទី៥ របស់សុវណ្ណារី វីឡា មានប្រភេទវីឡា Sakura Villa , Luxury Villa និងជា ប្រភេទShop House ស្ថិតនៅក្នុងតំបន់សក្តានុពល សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មបាន។ ក្នុងនោះ ក្រុមហ៊ុនមានថែមជូននូវកាដូរជាច្រើនដល់អតិថជន ដូចជា ការកាត់ប្លង់រឹងផ្ទេរសិទ្ធជូន១០០% ថែមទូដាក់ចានលើកក្រោម១ ឈុត ម៉ាស៊ីន ត្រជាក់៤គ្រឿង ម៉ាស៊ីនបឺតក្លិន ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងរបងផ្ទះ៣ជ្រុងផងដែរ ។

លោក ហែម ដារិទ្ធ អភិបាលនៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ កោតសរសើរដល់ក្រុមហ៊ុន សុវណ្ណារី វីឡា ដែលបានបង្កើត គម្រោងជាច្រើន ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ដែលជាការទាក់ទាញការវិនិយោគ ក៏ដូចជាលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក្នុងនៅមូលដ្ឋាន ក្រោយបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងល្អ ក៏ដូចជាលំនៅដ្ឋានពលរដ្ឋមានស្តង់ដារ ដែលជួយសម្រួល ដល់ការរស់នៅរបស់ពួកគាត់កាន់ តែល្អប្រសើរជាងមុន។ លោកអភិបាលខណ្ឌក៏មិនភ្លេច អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវដែលបានចូលរួម បង្កើនការប្រុងប្រយ័ត្ននូវជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខភិបាល៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” របស់ក្រុមហ៊ុនស្រាបៀរ ABC ប្រមូលថវិកាបានសរុប ១០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈអង្គការ People In Need

0

ភ្នំពេញ៖ ថ្ងៃទី១៣​ ខែ មករា ឆ្នាំ២០២២ ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ​ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុច​គាំទ្រដល់ក្រុមហ៊ុនស្រាបៀរ ABC ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១ដុល្លារអាមេរិក ដល់អង្គការ People in Need (PIN) ដែលជាអង្គការអន្តរជាតិមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋឆែក ដែលមានប្រតិបត្តិការនៅជាង៣០ប្រទេស០ រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះបានសម្រេចដល់គោលដៅហើយ គឺក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ដែលឆ្លើយតបទៅនឹងចំនួននៃការចុចគាំទ្ររបស់ប្រជាពលរដ្ឋ​កម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ​ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​ “យើង ពិតជាមានសេចក្ដីរីករាយជាក្រៃលែង ដែលឃើញសាធារណជនចូលរួមគាំទ្រយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” របស់ ស្រាបៀរ ABC និងអង្គការ PIN។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន ដូច្នេះជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួន ឱ្យចាប់ផ្តើម​សា ជាថ្មីឡើងវិញ។ វាសំខាន់ណាស់ដែលយើងត្រូវចងចាំថា ការគាំទ្រនេះគឺជាការបន្ដអនុវត្តវិធានការសុវត្ថិភាពដើម្បីបង្ការជំងឺ កូវីដ-១៩ និងងើបឡើងវិញពីជំងឺរាតត្បាតនេះជាមួយគ្នា។”

ថវិកាដែលរៃអង្គាសបាន មួយចំណែកធំនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) របស់ PIN នៅព្រះរាជាណាចក្រកម្ពូជា​ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត មានឱកាសទទួលបានការងារ និងអភិវឌ្ឍកម្រិតជីវភាពរបស់គាត់។ អង្គការ PIN ក៏នឹងចែកចាយថវិកាមួយចំណែកទៀតសម្រាប់ជួយសហគ្រាស ធុនតូចនិងមធ្យម (SMEs)​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាព ស្តារមុខរបរអាជីវកម្មរបស់ខ្លួនពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។

លោក Lukas Laube នាយកអង្គការ PIN ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហការតាមរយ:ភាពជាដៃគូ ដើម្បីបុព្វហេតុល្អ គឺលើកកម្ពស់ ការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ-១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា”។

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការនេះ ឬទទួលបានព័ត៌មានថ្មីៗចុងក្រោយពីក្រុមហ៊ុនស្រាបៀរ ABC សូមចូលទៅកាន់៖

Website: https://abcbeerkh.com

Facebook: www.facebook.com/ABC.ExtraStoutCambodia

Instagram: https://www.instagram.com/abcbeer.cambodia/

Youtube: https://www.youtube.com/c/ABCBeerCambodia

ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា -​ មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន១០០% នៅឆ្នាំ២០១៤។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០នាក់ដែលកំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម – ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។

ព័ត៌មានអំពីអង្គការ People In Need

អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងដោយឈរលើគោលការណ៍នៃ មនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរការនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗដល់ជនក្រីក្រនិងជនងាយរងគ្រោះបំផុត គាំទ្រការអប់រំកុមារ  និងគាំទ្រសកម្មជនសិទ្ធិមនុស្ស។

សូមបញ្ជាក់ យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានបង្ការជំងឺកូវីដ-១៩។ កិច្ចសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” តែប៉ុណ្ណោះ៕

This image has an empty alt attribute; its file name is image-5-14-1024x724.jpg

ឧកញ៉ា ទៀ វិចិត្រ ចាត់តំណាង នាំយកអំណោយ​ ជាសម្ភារៈប្រើប្រាស់ និងថវិកា ប្រគល់ជូន បុរសពិកាម្នាក់ រស់នៅត្រូវចិញ្ចឹមកូន២នាក់ ក្នុងបន្ទុក នាខេត្តព្រៃវែង

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយជា កង់ ស្បៀងអាហារ និងថវិកា បានឧបត្ថម្ភជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។

ជំនួយទាំងនេះ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារ នាំយកទៅជូនដល់លំនៅដ្ឋានគ្រួសារ​ បុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះ ឡឹក សារ៉ាវន់ អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន ២នាក់តែឯង ដោយប្រពន្ធចេញទៅធ្វើការ នៅប្រទេសជិតខាង ហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។

ដោយជីវភាពក្រីក្រលំបាកខ្លាំងពេក និងកូនៗរបស់រូបលោកត្រូវធ្វើដំណើរ ទៅរៀនឆ្ងាយជារៀងរាល់ថ្ងៃ ទើបបុរសពិការខាងលើ បានស្នើសុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកអំណោយទៅឧបត្ថម្ភ ដល់គ្រួសារបុរសពិការខាងលើ មានដូចជា៖-កង់ចំនួន២គ្រឿង សំរាប់ផ្តល់ជូនកូនទាំង២ នាក់ជិះធ្វើដំណើរទៅសាលារៀន-អង្ករ ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម-មី ចំនួន ៣កេស-ទឹកសុីអុីវ ចំនួន ៣យួរ -ស្ករស ចំនួន ៤គីឡូក្រាម -បីចេង ចំនួន ២គីឡូក្រាម -ត្រីខ ចំនួន ១កេសធំនិង ថវិកា ចំនួន ៥លានរៀល។

ក្រោយទទួលបានអំណោយមនុស្សធម៌ពីលោកឧកញ៉ា ហើយនោះ បុរសពិការរូបនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានឧបត្ថម្ភដល់គ្រួសាររបស់គាត់ និងបានគោរពជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ​ ជួបតែសេចក្តីសុខចំរើនផងដែរ៕

ជប៉ុន ផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិ ជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ ឥណទានសម្បទានអនុវត្តគម្រោង គាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

តាមរយៈហ្វេសប៊ុក សម្ដេចតេជោ បញ្ជាក់ថា “ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម”៕

ហេតុអ្វី គួរជំរុញ​ការអប់រំ​ បែបឌីជីថល ​នៅក្នុង​ប្រទេស​កម្ពុជា?

0

អស់រយៈពេលជាច្រើន​ សតវត្សរ៍មកហើយ ការអប់រំ​ផ្ដោតសំខាន់​ទៅលើ ​មធ្យោបាយ​បំពាក់បំប៉ន​មនុស្ស​ ជំនាន់ក្រោយ​ឲ្យមានជំនាញ ​និង​ចំណេះដឹងជាមូលដ្ឋាន​សម្រាប់​ការប្រកប​របរ​ចិញ្ចឹម​ជីវិត ។ ប៉ុន្តែ នៅពេល​ដែល​ឧស្សាហកម្ម​ មាន​ការវិវត្ត​ឥតឈប់​ឈរ ការអប់រំបែប​ប្រពៃណី ​គឺលែងគ្រប់គ្រាន់ទៀតហើយ ។

មនុស្ស​ក្មេងៗគឺជា​កម្លាំងពលកម្ម​ នាពេល​អនាគត​របស់​ប្រទេស​នីមួយៗ ហើយ​ការវិនិយោគបរទេស​ពឹងផ្អែក​ ទៅលើ​ធនធានមនុស្ស​ដែល​អាចរកបាន ។ កម្ពុជា​គឺជាប្រទេស​កំពុងអភិវឌ្ឍន៍​ដែលត្រូវការចាំបាច់​បំផុត​ នូវ​ធនធានមនុស្ស​កាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះ ​មាន​សក្ដានុពលខ្លាំង ប្រសិនបើ​ខ្លួន​អាច​សម្រប​ទៅតាម​បដិវត្តន៍ ឧស្សាហកម្ម​ទាំងឡាយ ។

ក្នុងពេល​កន្លង​មក ពិភព​លោក​បាន​ឆ្លងកាត់​នូវ​ ដំណាក់កាល​បដិវត្តន៍ឧស្សាហកម្ម​ ដូចខាងក្រោមនេះ ៖

-បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើម​ឡើង​ជាមួយ នឹងការ​បង្កើត​នូវ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក ដែល​គេ​ប្រើប្រាស់ទៅ​លើ​ការផលិត​ ផលិតផល​ជាច្រើន​នៅតាម​រោងចក្រ ។

-បដិវត្តន៍ឧស្សាហកម្ម​លើកទី២ គឺជារបក​គំហើញ​ថ្មី​ផ្នែក​ឧស្សាហកម្ម នៅក្នុង​ផលិតកម្ម​ដែល​មាន​បរិមាណធំៗ ជាមួយនឹងការ​ប្រើប្រាស់​អគ្គិសនី ឥន្ធនៈ និង​ការផលិតដែកថែប​កម្រិត​ខ្ពស់ ។

-បដិវត្តន៍ឧស្សាហកម្ម​លើក​ទី៣ គឺជាការចាប់ផ្ដើម​នៃយុគសម័យ​ឌីជីថល​​ ដែល​ជា​សម័យកាល​មួយ​ដែល​គេ ចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ អ៊ីនធឺណិត និង​បណ្ដាញ​ទូរសព្ទ​ចល័ត ។

-បដិវត្តន៍ឧស្សាហកម្ម​លើកទី៤ គឺជា​អនុផល​នៃ​បច្ចេកវិទ្យាជំនាន់ទី៣​ ដែល​ជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ដើម្បីបំពេញទៅតាម​សេចក្ដីត្រូវការជាបុគ្គល ។

ប្រព័ន្ធអប់រំ​ជាប្រពៃណី​ ផលិត​នូវ​ជំនាញ​ និងចំណេះដឹង​ដែល​ប្រព័ន្ធនោះ ​រំពឹងចង់​ឲ្យអ្នក​សម្រេច​ឲ្យ​បាន ។ ការអប់រំប្រភេទនេះ​បង្កើត បាននូវ​ធនធានមនុស្ស​ទូទៅធម្មតា ដែលមិន​មាន​សមត្ថភាព​សម្របខ្លួន ​ទៅតាម​បដិវត្តន៍ឧស្សាហកម្ម​ បន្ទាប់នាពេល​ខាងមុខ​នោះឡើយ ៖ មនុស្ស​យន្តដែលគេ​បញ្ជា​ ដោយ​កម្មវិធីកុំព្យូទ័រ និង​ការប្រើប្រាស់ AI នៅក្នុង​វិស័យ​ធ្វើដំណើរ ផលិតកម្មនិង​ការដឹកជញ្ជូន​ទំនិញ ។

ចំណេះ​ធ្វើ​ផ្នែក​ឌីជីថល​ នឹងសំខាន់​កាន់តែខ្លាំង ​ពីព្រោះពិភព​លោក​នឹង​ប្រែប្រួល ។ បច្ចេកវិទ្យាគឺជា​សសរ​ស្ដម្ភ ​នៅក្នុងការកំណត់​អនាគត​ ។ ភាពប្រឈម គឺ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​របស់​សិស្សនិស្សិត​ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​ ជំនាញ​ឌីជីថលទាំងនេះបាន នៅពេលដែលពួកគេ​ ចូលក្នុង​កម្លាំង​ពលកម្ម ។

SIS Cambodia ជាប្រព័ន្ធដែល​ធ្វើ​ឌីជីថលូបកម្ម​ ការអប់រំ​សម្រាប់​សាលារៀនទាំងអស់​ នៅ​កម្ពុជា ។ កម្មវិធី​នេះ​មានបំណង​ប្រែក្លាយ ​សាលារៀនបែបប្រពៃណី​ឲ្យ​ទៅជា​កម្មវិធីអនឡាញដ៏ទំនើប​ទាន់​សម័យ ។ នៅ​ក្នុង​ដំណាក់កាលដំបូងៗ កម្មវិធីនេះ​ផ្ដោត​ទៅលើ ​វិស័យ​បច្ចេកវិទ្យាចំនួន ៥ រួមមាន៖ ១.ព័ត៌មាន​និង​ទិន្នន័យ, ២.ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ, ៣.ការបង្កើត​មាតិកា, ៤.ការការពារ និងសន្តិសុខ និង៥.បរិយាកាស​ឌីជីថល ។

ជាមួយនឹងអំណះអំណាង​ ដូចបានរៀបរាប់ខាងលើ​នេះ ឥឡូវនេះជាពេលវេលា​ដ៏សំខាន់​ ក្នុងការ​ងាក​មក​ណែនាំ​ បច្ចេកវិទ្យាឌីជីថល​ដល់​សិស្សានុសិស្ស​ ក្នុងលក្ខណៈមួយដែលងាយស្រួល ប្រើ​ជាទីបំផុត​និង​មិនធ្វើ​ឲ្យសិស្ស​ភ័យខ្លាច ។ ជាមួយនឹង​ការអប់រំ​បែប​ឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូប​អាច​សម្រេចក្ដីសុបិន​របស់ ពួកគេ​តាមអនឡាញ​បាន ។

ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាប់ដៃគូ​សហការជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ធ្វើ​ឌីជីថលុបនីយ​កម្ម​ការអប់រំ និង​ជំរុញ​សាលារៀនទាំងអស់ ​ឲ្យ​ងាកមក​រក​ប្រព័ន្ធ​អនឡាញ ។ មិត្តហ្វូន បាន​ចែកចាយ​ស៊ីមកាត​ដែល​អាច ប្រើអ៊ីនធឺណិត​ដោយ​មិនគិតថ្លៃ ហើយ​កម្មវិធី SIS Cambodia អាចដោនឡូត​ចូលទូរសព្ទដៃ​ បាន​យ៉ាង​ងាយស្រួលជាទីបំផុត បន្ទាប់មក កម្មវិធីសិក្សារបស់សាលា នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីនេះ ដើម្បី​ជួយ​សម្រាលបន្ទុក​ចំណាយ ​របស់​សិស្សានុសិស្ស​មកពីគ្រួសារ ដែលមានជីវភាព​មិន​សូវធូរធារ ៕

ខេត្តកោះកុង ចាប់ផ្តើមមាន បុរីស្តង់ដាអន្តរជាតិ ដូចនៅទីក្រុងភ្នំពេញ

0

ភ្នំពេញ៖ដោយមានបំណងផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភា ព និងចូលរួមលើកកំពស់សេដ្ឋកិច្ចខេត្តកោះកុង អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមវិនិយោគបុរីជាលើកដំបូង នៅខេត្តជាប់តំបន់ឆ្នេរ ខណៈបុរី SOHO VILLA បាននិងកំពុងសាងសង់ផ្ទះ ពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា។

This image has an empty alt attribute; its file name is photo_2022-01-07_15-02-35-1024x576.jpg

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េង ដែលបានវិនិយោគលើបុរី SOHO Villa បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ មករាកន្លងមកថា បុរីនេះបាននិងកំពុងសាងសង់ហើយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខេត្តកោះកុង នូវលំនៅដ្ឋានដែលមានស្តង់ដា រស់នៅប្រកបដោយគុណភាព និងភាពទាន់សម័យដូចទីក្រុងភ្នំពេ​ញផងដែរ។

This image has an empty alt attribute; its file name is photo_2022-01-07_14-49-51-1024x576.jpg

លោកបន្តថា “បុរីនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តពីលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង ដើម្បីលើកកំពស់មុខមាត់ ក៏ដូចជាជម្រុញឲ្យសេដ្ឋកិច្ច ក្នុងខេត្តកាន់តែមានភាពរីកចម្រើន”។ លោកបន្តថា “បុរី SOHO VILLA បានសាងសង់ផ្ទះពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា”។

This image has an empty alt attribute; its file name is photo_2022-01-07_15-03-23-1024x576.jpg

លោកជឹង សុខម៉េង បានបន្តថា ដោយផ្តោតលើគុណភាព ផាសុខភាព សុវត្ថិភាពដល់អ្នករស់នៅ យើងបានធ្វើការបុកគ្រឹះជ្រៅៗ រហូតដល់ថ្មក្រោមដី ដើម្បីធានាប្រាកដថា លំនៅដ្ឋានរបស់យើងមានភាពរ៉ឹងមាំ និងជាប់បានយូរតកូន តចៅ ពិសេសផ្តល់ឲ្យអ្នករស់នៅ មិនឲ្យមានការបារម្ភពីសុវត្ថិភាពឡើយ។

លោកបន្តថា “គោលដៅរបស់ខ្ញុំ គឺចង់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធ្វើយ៉ាងណាឲ្យប្រជាជននៅក្រុងខេមរៈភូមិន្ទមានផ្ទះរស់នៅស្រស់ស្អាត មិនចាញ់ប្រជាជនរស់នៅរាជធានីភ្នំពេញ”។

ខេត្តកោះកុង កំពុងមានការរីកចម្រើនខ្លាំង ដោយសារគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិតារាសាគរ ការសាងសង់ទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំផ្ទៃដីជាង៦០០០ហិកតារបស់ក្រុមហ៊ុនអានកូ គ្រុប និងគំរោងធំៗជាច្រើនទៀត ដែលវិនិយោគដោយអតីតក្រុមហ៊ុន Union Development Group។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពេលអញ្ជើញសម្ភោធបើកការដ្ឋានសាងសង់ និងស្តារផ្លូវជាតិលេខ៤៨កាលពីដើមសប្តាហ៍នេះថា ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងបណ្តាខេត្តដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
Cellcard: 078 982 828/ 076 828 245 6/ 078 456 356
Smart: 087 682 456
Metfone: 097 828 245 6៕

This image has an empty alt attribute; its file name is photo_2022-01-07_15-05-32-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-05-23-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-05-13-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-05-10-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-05-04-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-04-06-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-47-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-38-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-04-12-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-04-09-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-52-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-04-33-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-13-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-10-1024x576.jpg
This image has an empty alt attribute; its file name is photo_2022-01-07_15-03-05-1024x576.jpg