Home Blog Page 116

អ្នកឧកញ៉ា គិត ម៉េង ៖ កម្ពុជានឹងទទួលប្រយោជន៍ពី RCEP ដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗ

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ២០២២ ថ្លែងថា ម្ពុជានឹងទទួលបានអត្ថប្រយោជន៍ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗជាច្រើនដូចជា ទំនិញកសិកម្ម ផលិតផលកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកា ថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី សម្រាប់ការអភិវឌ្ឍនាពេលអនាគត” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះលោកស្រី Gao Yan ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសចិន(CCPIT) លោក Lan Tianli ប្រធានតំបន់ស្វយ័ត Guangxi Zhuang លោក Hakhee Jo ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា(EABC) សម្រាប់កិច្ចសហការរៀបចំវេទិកានេះ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងទៀតដើម្បីសង្គម និងរៀបចំអាជីវកម្មក្នុងតំបន់ សម្រាប់វេទិកាថ្នាក់ដឹកនាំធុរកិច្ច នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងតាមរយៈហ្វេសប៊ុកថា សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល និងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងបរិយាបន្ន ហើយនឹងជួយសម្រួលដល់ ការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកឧកញ៉ា បន្តថា ប្រទេសហត្ថលេខីនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលរួមមានទីផ្សារទូលំទូលាយ ពន្ធអនុគ្រោះ វិធានការនៃការសម្រុះសម្រួលពន្ធ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ដែលនឹងរួមចំណែកដល់ដំណើរការស្តារឡើងវិញ។

អ្នកឧកញ៉ា បានបញ្ជាក់ថា “ក្នុងនាមជាប្រទេសហត្ថលេខីមួយ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗជាច្រើនដូចជា ទំនិញកសិកម្ម ផលិតផលកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៧.៣% ក្នុងការនាំចេញប្រចាំឆ្នាំ ២៣.៤% ក្នុងការវិនិយោគ និងបន្ថែម ២% ទៅក្នុងផលិតផលក្នុងស្រុកសរុប”។

អ្នកឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា វេទិកានេះនឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុត និងរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ វាមានសារៈសំខាន់សម្រាប់សហគមន៍ធុរកិច្ចរបស់យើងក្នុងការពិភាក្សាអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ លើសនេះ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តឱ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងចែករំលែកធាតុចូលរបស់អ្នកនៅក្នុងវេទិកាថ្ងៃនេះ។

សូមរំលឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មចំនួន៥ គឺ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់ ហើយត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២២នេះតទៅ។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់ ៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ហើយមានចំនួនប្រជាជនរហូតដល់២.២ពាន់លាននាក់ ដែលស្មើនឹង ២៦.២ ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង២៨% នៃទំហំពាណិជ្ជកម្មសកល៕

ឆ្នាំថ្មី ២០២២ បុរី KP ម៉ន ដានី ប្រគល់រង្វាន់វីឡា១០ ជូនអតិថិជនមហាសំណាង

0

ភ្នំពេញ៖ ក្រុមហ៊ុន KP ម៉ន ដានី បានធ្វើពិធីប្រគល់រង្វាន់លំនៅដ្ឋានវីឡាចំនួន ១០ ជូនអតិថិជនមហាសំណាងរបស់បុរី KP ម៉ន ដានី នាឱកាសឆ្នាំថ្មីឆ្នាំសកល២០២២ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។

ក្នុងឱកាសដ៏វិសេសនេះ KP ម៉ន ដានី ដាក់លក់វីឡាថ្មីគ្រប់ប្រភេទក្នុងតម្លៃមហាពិសេស ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ ៤៤.០០០$ (បួនម៉ឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។

លោកស្រី ម៉ន ដានី ម្ចាស់គម្រោង KP ម៉ន ដានី ថ្លែងថា «ក្រៅពីតម្លៃដ៏ពិសេស ការផ្តល់ជូនកាន់តែពិសេសគឺ បន្ថែមសម្ភារៈបំពាក់ ទំនើបៗជាច្រើនទៀត។»

លោក ឃុនថាវង្ស បានថ្លែងថា «ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី»។

«ភាពជោគជ័យនៃការចាក់វ៉ាក់សាំង និងការបើកប្រទេសបានលឿនរបស់កម្ពុជានឹងជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ ក្នុងនោះក៏រួមបញ្ចូលទាំងវិស័យសំណង់ និងអចលនទ្រព្យ ដែលនឹងធ្វើឱ្យអំណាចទិញ (purchasing power) នៅក្នុងវិស័យនេះស្ទុះឡើងកាន់តែខ្លាំងដែលនឹងនាំប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីជូនអតិថិជន» នេះបើតាម លោក ឃុនថាវង្ស។

លោក បន្តថា «ផ្លូវជាតិលេខ ៣ គឺជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណើនប្រជាជន បណ្តុំរោងចក្រសហគ្រាស និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជាខេត្តព្រះសីហនុ កំពត កែប និងទៅកាន់ប្រទេសវៀតណាម ជាពិសេសជាផ្លូវសម្រាប់ទេសចរឆ្លងកាត់ដ៏មមាញឹក។»

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាផ្ទះវីឡាទំនើបអមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣។

រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការនៅទី២០ ខែមករា ឆ្នាំ២០២១ គម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣ ដែលមាន ៥ ០០០ផ្ទះ បានលក់អស់ជាង ៨០ភាគរយហើយ។

សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)

This image has an empty alt attribute; its file name is DSCF7756-1024x576.jpg
This image has an empty alt attribute; its file name is DSCF7772-1024x576.jpg
This image has an empty alt attribute; its file name is DSCF7778-1024x576.jpg
This image has an empty alt attribute; its file name is DSCF7795-1024x576.jpg
This image has an empty alt attribute; its file name is DSCF7800-1024x576.jpg
This image has an empty alt attribute; its file name is DSCF7805-1024x576.jpg
This image has an empty alt attribute; its file name is DJI_0237-1024x683.jpg
This image has an empty alt attribute; its file name is DJI_0253-1024x683.jpg
This image has an empty alt attribute; its file name is DJI_0259-1024x683.jpg

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ៣គ្រឿង​ ក្នុងប្រតិបត្តិការ​ ជួយជនរងគ្រោះ នៅលើលម្ហសមុទ្រ ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីគ្រោះថ្នាក់២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នោះរួមមាន:

  • ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះ ចំនួន២នាក់ នៅលើម៉ូតូទឹក ឆេះរងបួស។
  • ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរ ក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់ (ស្រីចំនួន ២នាក់) ពេលមកដល់ចំណុច ខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារផ្ទាល់ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ ដោយជោគជ័យ និងបញ្ជូនតាមអូប័រល្បឿនលឿន របស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព ចំណែកជងរងគ្រោះដែលរងរបួស ក្រុមការងាររបស់លោកឧកញ៉ា បានបញ្ជូនតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕

រួមគ្នា ដើម្បីស្នាមញញឹម កុមារកម្ពុជា

0

ភ្នំពេញ៖ “រួមគ្នាដើម្បីស្នាមញញឹម កុមារកម្ពុជា” គឺជាកម្មវិធីសប្បុរសធម៌មួយ ដែលធ្វើឡើងដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ ដល់មណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដែលពួកគាត់បច្ចុប្បន្នកំពុងតែខ្វះខាតសម្ភារសិក្សា មួយចំនួនដូចជា៖ កាតាប , សៀវភៅ , ខ្មៅដៃ បន្ទាត់ និងគ្រឿងឧបភោគបរិភោគមួយចំនួន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំដោយ ក្រុមហ៊ុន Farex Worldwide ដែលជាក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ ទៅកាន់ក្រៅប្រទេសឈានមុខគេមួយនៅកម្ពុជា ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន Farex Worldwide តែងតែជួយដល់សង្គមជារៀងរាល់ឆ្នាំ ដូចជា ការកសាងវត្តអារម , ដាំដើមឈើ និងការចុះចែកអំណោយសប្បុរសធម៌ ជាច្រើនទៀត ។

Farex Worldwide ជាក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ទៅក្រៅប្រទេសឈានមុខគេមួយនេះតែងតែគោរពនៅវិធានការ៣ កុំ ៣ការពារផងដែរ មិនតែប៉ុណ្ណោះផ្ដល់ជូនអតិថិជននូវសេវាកម្មពិសេសដូចជា តម្លៃសមរម្យ ការទៅយកនិងវេចខ្ចប់ដោយឥតគិតថ្លៃ រាល់អីវ៉ាន់ផ្ញើ ជាមួយក្រុមហ៊ុន មានដាក់លេខកូដតាមដានអីវ៉ាន់ យ៉ាងមានសុវត្តិភាពថែមទៀតផង អ្វីដែលកាន់តែពិសេសនោះ គឺអាចទូទាត់ ប្រាក់តាមបែបឌីជីថល (Digital Payment) ថែមទៀតផង ។ មិនថាខេត្តឆ្ងាយប៉ុណ្ណា ក៏អាចផ្ញើទៅកាន់ក្រៅប្រទេសបានដែរ សម្រាប់ព័ត៍មានបន្ថែមអាច Chat មកតាមរយៈ Page ( Farex Worldwide )៕

មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ ​នឹងក្លាយជា​ព្រឹត្ដិការណ៍ ​កម្រិត​ពិភពលោក​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​

0

មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) នឹង​​ក្លាយជា​​ព្រឹត្ដិការណ៍​ស្ដង់ដារ​អន្ដរជាតិក្នុង​កម្រិត​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​អបអរ​ការ​ប្រារព្ធ​បិទ​ការ​ «​គ្រង​តំណែង» ជា​ទីក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២០-២២ របស់​ក្រុង​សៀមរាប​។

លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ​នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) កំពុងតែ​រៀបចំកម្មវិធីមួយ​ដោយ​រួម​បញ្ចូល​ការ​សម្ដែង​ ​ Mozart at Angkor នៅ​ក្នុង​គម្រោង​ល្ខោន​អូប៉េរ៉ា​អង្គរ ដែល​នឹងបង្ហាញ​វត្ដមាន​រួម​គ្នា​រវាង​សិល្បករ​អន្ដរជាតិ​ ក៏ដូចជា​សិល្បករ​ជាតិ​នៅ​លើ​បរិវេណ​ឧទ្យាន​បុរាណវត្ថុ​វិទ្យា​អង្គរ​ដ៏វិសេស និង​អស្ចារ្យ​។

ព្រឹត្ដិការណ៍ ដែល​ត្រូវបាន​ចុះ​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​អន្ដរជាតិ​នានា ដូចជា ទស្សនាវដ្ដី​តន្ដ្រី​ BBC Music Magazine ទទួល​បាន​ការ​សព្វព្រះរាជ​ហារទ័យគាំទ្រ​​ពី​ព្រះករុណាជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​ល​កម្ពុជា​រួចហើយ​។

ព្រឹត្ដិការណ៍​ក្នុង​ឱកាស​ចុង​​ឆ្នាំ​នេះ​ត្រូវបាន​​លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) និង​ក្រុមការងារ​របស់​លោក បាន​ត្រៀម​​រួច​រាល់​ជាស្រេច​។

លោក Aaron Carpene បាន​មាន​ប្រសាសន៍ថា «​ថ្វីដ្បិតតែ​យើង​ប្រឈមនឹង​​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នា​ឆ្នាំ​នេះ​យ៉ាង​ណា​ក៏ដោយ​ ក៏​យើង​​នៅតែ​បង្កើត​កម្មវិធី​សម្ដែង​នានា​ប្រកប​ដោយ​​ជោគជ័យ​ ដែល​បាន​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដ៏​សម្បូរ​បែប​។ យើង​មានភ័ព្វ​សំណាង​​ដែលទទួលបាន​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា។ យើង​មាន​ទំនុកចិត្ត​ថា ដោយ​មាន​ជំនួយ​ពីក្រសួង កម្មវិធី​​នៅឆ្នាំក្រោយ​នឹង​​​ធំជាង​នេះ ហើយ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ខ្លាំង»។

មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​​មហោស្រព​នេះ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១០​ ដល់​ថ្ងៃទី ១២ ខែ​ធ្នូ ក្នុងខេត្ត​​សៀមរាប​។ កម្មវិធី​ពិសេស​ៗ​ក្នុងព្រឹត្តិការណ៍​​នេះ​រួមមាន​ការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន ​រួមទាំង​តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម​។ ព្រឹត្ដិការណ៍​ដ៏​លេចធ្លោរ​បំផុត​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ គឺ​ការ​​បង្ហើ​រ​ខ្លែង​ប្រពៃណី​កម្ពុជាដែលហៅថា ខ្លែងឯក​ខ្មែរ ដែលបាន​​​ចាប់​យក​​​ចំណាប់​អារម្មណ៍​របស់​​អន្ដរជាតិ​។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំងនៅ​​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

អ្នក​ឧបត្ថម្ភ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​ឆ្នាំ​២០២១​ ​នេះ រួមមាន ​ស្រាបៀរអង្គរ ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិ​វប្បធម៌ ​និង​ទេសចរណ៍​ Chengdu។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្ដិការណ៍​​មហោស្រព​ឆ្នាំ​ក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង Mozart at Angkor។ ដោយ​ផ្អែក​លើ​ល្ខោន​អូប៉េរ៉ា​ដ៏ពេញ​និយម​ជា​សកល​របស់​ Mozart ក្នុង​រឿង «The Magic Flute» វា​នឹង​ក្លាយជា​ការសម្ដែង​ចម្លង​ពី​សាច់​រឿង​ដើម​ ដោយ​មាន​ការ​ចូលរួម​​ពី​អ្នក​ចម្រៀង ​​​តន្ដ្រីករ និង​អ្នករបាំ​​ក្លាស៊ីក​អន្ដរជាតិ​ជា​ច្រើន​រូប។ កម្មវិធី​ប្រគំតន្ដ្រី​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​បណ្ដាញ​ផ្សព្វផ្សាយ​​អន្ដរជាតិ​ជា​ច្រើន​នៅ​អំឡុង​ពេល​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាសកល​ ដែល​មាន​ន័យ​ថា រាល់​ការ​សម្ដែង​នៅ​ទីសាធារណៈ​ត្រូវ​បាន​កំហិត​ដោយសារ​បញ្ហា​សុខភាព និង​សុវត្ថិភាព៕

This image has an empty alt attribute; its file name is RoyalBallet1-2-1024x681.jpg
This image has an empty alt attribute; its file name is RoyalBallet2-1-2-681x1024.jpg

សាលារៀន នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល

0

កំពង់ចាម៖ ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និងទូរគមនាគមន៍ពី​ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ​ឈានមុខគេនៅកម្ពុជា សាលារៀន​មួយចំនួននៅក្នុង​ ខេត្ត​កំពង់ចាម និង​ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បាន​ងាកមកប្រើប្រាស់​ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) សម្រាប់​សិស្សានុសិស្ស​និងគ្រូ​បង្រៀន ។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (School Information System – SIS) ត្រូវបាន​ណែនាំនៅក្នុង​សិក្ខាសាលា មួយ​នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន និង​មន្ត្រីមកពី​មន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ ។

ចាប់ពីពេលនេះ​ទៅ លោកគ្រូអ្នកគ្រូ ​និងសិស្ស​មកពីសាលារៀននានា​ នៅទូទាំង​ខេត្តទាំងពីរអាច​ប្រើប្រាស់​កម្មវិធី SIS តាម​អនឡាញពីទីកន្លែងណា​ក៏បានតាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីគ្រប់គ្រង​កិច្ចការ​សាលា ​និងការសិក្សារបស់សិស្ស ។ ខាងក្រោមនេះ​ គឺ​ជា​អត្ថប្រយោជន៍​របស់​ ប្រព័ន្ធ​អប់រំ​តាមអនឡាញ៖

-ផ្តោតលើ​សិស្សានុសិស្ស ៖ ងាយស្រួល​ប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់​ដោយ​មុខងារ​ ដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និង​ប្រាស្រ័យទាក់ទងគ្នា​ជាមួយគ្រូ នៅពេលវេលាណាក៏បាន​ ហើយ​ការប្រឡង​អាច​ដាក់ ពិន្ទុ​បាន​យ៉ាង​ឆាប់រហ័ស ។

-គ្រប់គ្រង​ពេលវេលា​ ប្រកប​ដោយ​ប្រសិទ្ធភាព ៖ សិស្ស​អាចរៀបចំ​កាលវិភាគ​ សម្រាប់​មុខវិជ្ជាណា​មួយ​ ដែលពួកគេ​ចូលរៀន មានភាពបត់បែន​ដើម្បី ផ្ដោតទៅលើ​វិធីសាស្ត្រ​សិក្សាខុសៗគ្នា ដោយ​ផ្អែក​លើ​ចំណេះដឹង ជំនាញ និង​តម្រូវរបស់សិស្សម្នាក់ៗ ។

-មានប្រសិទ្ធផល ៖ ការសិក្សាតាមអនឡាញ​សន្សំសំចៃ​ ថ្លៃចំណាយ​លើ​ការអប់រំ​ សរុប​បានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់​ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយ​ពួកគេ​មិនចាំបាច់​ត្រូវការកាតាប ឧបករណ៍សិក្សា និង​ការចំណាយ​ធ្វើដំណើរ ទៅកាន់​ថ្នាក់រៀនឡើយ ។

-រៀបចំបរិយាកាស​សិក្សា ឲ្យស្របទៅតាម​ការចង់បាន ជាក់លាក់របស់សិស្ស ។ បរិយាកាស​សិក្សាបែប​ប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើង​តាម​របៀប​ចាស់ពីមុន ដែល​រឹតត្បិត​សក្ដានុពល​ និង​ផ្នត់​គំនិត​ច្នៃប្រឌិត របស់សិស្សជាច្រើន ។

-ការប្រមូល​ព័ត៌មាន​ និងការតាមដាន ដែលធ្វើឡើងដោយ​ស្វ័យប្រវត្តិ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍ដល់​សាលារៀន ​និងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំ​យុទ្ធសាស្ត្រ​ដែល​លើក​កម្ពស់ ​និង​អភិវឌ្ឍ​កម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង ។

-ដោះស្រាយបញ្ហាខ្វះគ្រូ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រ​ដល់សិស្ស​ និងទាក់ទាញ​​សិស្ស​ថ្មីៗបន្ថែមទៀត ។ ជាធម្មតា គ្រូ​ម្នាក់អាច​បង្រៀន ដោយ​ផ្ទាល់​ដល់សិស្ស​ពី ៣០នាក់ ដល់ ៦០​នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូ​ម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់​ការបង្រៀន​ ដល់​សិស្ស​ជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬ​ដល់​លាន​នាក់ថែមទៀតផង ។

-វិធីសាស្ត្រ​រៀន​ដែលមាន ​ភាព​បរិស្ថានមេត្រី ដូចជា ការរៀនតាម​ប្រព័ន្ធ​អនឡាញ ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ៩០% តិចជាង និងបង្កើត​សំរាម​ ៨០% តិចជាង​បរិយាកាស​រៀនតាម​បែប​ប្រពៃណី ។ លើសពីនេះទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬ​សឹង​តែគ្មានតែម្ដង និង​ចូលរួម​ចំណែក​កាត់ បន្ថយ​ការកាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជា​ការរួមចំណែក​ ដល់​ការការពារបរិស្ថាន ។

-មិនត្រូវការ​ឧបករណ៍សិក្សា ពីព្រោះ​គេ​ប្ដូរពី​សៀវភៅមេរៀន​ ជាក្រដាស​ទៅជាមួយ​សៀវភៅ​បែប​ឌីជីថល​ និងរក្សាទុក​នៅលើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោនឡូត​នៅពេលណា​ក៏បានដែរ ។ សម្ភារៈសិក្សា​ទាំង​អស់​មាន បច្ចុប្បន្នភាពលើ​ខ្លឹមសារ​ភ្លាមៗ នៅពេលណា​មាន​ការ​កែប្រែ ខុសពី​សៀវភៅក្រដាស​ ដែល​ចាំបាច់ត្រូវបោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវ ទិញ​សៀវភៅចេញថ្មី​ជានិច្ច ។

-សន្សំសំចៃពេលវេលា ​បាន​ច្រើនបំផុត គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំង​គ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាម បែបប្រពៃណី​នៅតាម​ថ្នាក់រៀន ។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើន ជាងមុន​សម្រាប់​រៀន​មុខ​វិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រៀនបាន​ប្រសើរ​ជាង​មុន ។

លោក កុក ស៊ីជឿន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និងកីឡា​ ខេត្តកំពង់ចាម បាន​មានប្រសាសន៍​ថា ប្រព័ន្ធ​ SIS បានបង្ក​ភាពងាយស្រួល​ កាន់តែច្រើន​សម្រាប់ទាំង​គ្រូ និង​ទាំង​សិស្ស ។

លោក កុក ស៊ីជឿន ថ្លែង​យ៉ាងដូច្នេះថា «ប្រព័ន្ធ SIS ជួយ​ឲ្យ​គ្រូ​ និង​រដ្ឋបាល​សាលា​អាច​គ្រប់គ្រង​ ការងារ​របស់​ខ្លួន​បាន​យ៉ាងរលូន និងប្រកប​ដោយ​ប្រសិទ្ធភាព ។ ហើយសិស្ស​ក៏អាច​ប្រើប្រាស់​វា​សម្រាប់ ​ការ​សិក្សា​តាមអនឡាញបានផងដែរ ដោយ​សន្សំសំចៃបាន ទាំង​ពេលវេលា​និងទាំង​​ថវិកា» ។

ប្រព័ន្ធ​ SIS ឬ​ហៅថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន គឺជា​កម្មវិធី​អប់រំ​បែប​ឌីជីថល​មួយ ដែល​អភិវឌ្ឍ​ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោម​កិច្ច​សហការ​ជាដៃគូ​ជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បី​វិសាលភាព​សេវាអ៊ីនធឺណែត​ គ្របដណ្ដប់ទូទាំង​ប្រទេស និង​បង្កើតឡើង​សម្រាប់​សាលារៀន ទាំង​អស់​នៅ​ទូទាំង​ប្រទេស ។

គ្រូ សិស្ស អាណាព្យាបាល និង​រដ្ឋបាល​និងនាយកសាលា អាច​ប្រើប្រាស់​កម្មវិធីឌីជីថល​នេះ ​ដើម្បីស្វែងរក​និងប្រើប្រាស់ព័ត៌មាន ទាំងអស់ដែល​ពួកគេ​ត្រូវការសម្រាប់​កិច្ចការរបស់ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ ទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេ​មានអ៊ីនធឺណែត ​ប្រើ​ប្រាស់គឺជាការស្រេច ។

លោក អ៊ិន ពៅសម្បត្តិ ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ក្នុងអំឡុង​ពេល​កូវីដ-១៩ សាលារៀនជាច្រើន​ បានត្រូវ​ប្រើប្រាស់ជា​ទីតាំង​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺកូវីដ-១៩ ដែលនាំ​ឲ្យ​អាក់ខាន​ដល់​ ដំណើរការរបស់សាលារៀន ។

លោក អ៊ិន ពៅសម្បត្តិ បាន​ថ្លែង​យ៉ាងដូច្នេះ «ប្រព័ន្ធ SIS មានសារប្រយោជន៍​យ៉ាងខ្លាំង ​ចំពោះ​សាលា​របស់​យើង នៅក្នុង​កាលៈទេសៈ​កូវីដ-១៩ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​សាលា​អាច​ធ្វើប្រតិបត្តិការ​ទៅបាន ហើយ​ការបង្រៀន និងការរៀនតាម​អនឡាញ ប្រព្រឹត្តទៅដោយ​រលូន​ និង​ងាយស្រួល​ ដោយ​គ្រាន់តែ​ប្រើ​តាម​អ៊ីនធឺណែត ។»

កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយ​ទៅ ដល់សាលារៀនចំនួន ២៦៥កន្លែង​រួចហើយ នៅទូទាំងប្រទេស ដោយ​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​ជាង ៣សែននាក់ និង​គ្រូ​ជាង ១ម៉ឺន៥ពាន់​នាក់ ទទួល​ផល​ប្រយោជន៍​ពី​ការរៀន​ និងការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ ។

គិតត្រឹមឆ្នាំ២០២២ បើ​តាម​ក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយ​ ទៅដល់​សាលារៀនឲ្យ​បាន ១០០០កន្លែង នៅទូទាំង​ ២៥រាជធានី​ខេត្ត ដើម្បី​លើកទឹកចិត្ដ​ដល់​សកម្មភាពអប់រំ​ឲ្យ​កាន់តែសកម្ម​ ថែម​ទៀត​នៅតាមខេត្ត សម្រាប់​ប្រជាជន​មកពី​គ្រប់​ស្រទាប់​វណ្ណៈ ។ ជាមួយនឹងមុខងារថ្មី​បន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្ស​កាន់តែមាន ធនធាន​ច្រើន​ជាងមុន ដើម្បីបម្រើ​ដល់​ការរៀនសូត្រ​និងការក្រេបជញ្ជក់ចំណេះដឹងរបស់​ខ្លួន​ ពី​ទីកន្លែង​ណា​ក៏បាន ៕

មហារង្វាន់ពិតៗ ឈ្នះពិតៗពីសាមសុង…! សូមចូលរួមអបអរសាទរអតិថិជនមហាសំណាងទាំង11រូប សម្រាប់កម្មវិធី “ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំ ក្នុងឱកាសគ្រីស្ទម៉ាស 2021”…!!

0

(ភ្នំពេញ) ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១៖ ព្រះអើយ…! គេថាសំណាងមើលមិនឃើញទេ……តែឥឡូវយើងបានរកឃើញអតិថិជនមហាសំណាងបំផុតនៅចុងឆ្នាំ 2021 នេះពី សាមសុង ហើយ…!!

ពិតជាភ្ញាក់ផ្អើល និងកក្រើកតែម្តង…! នៅទីបំផុត អតិថិជនមហាសំណាងសម្រាប់កម្មវិធី“ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស 2021” ដែលមានសំណាងបំផុតឈ្នះរថយន្ត SsangYong Rexton ស៊េរី ទំនើបឆ្នាំ 2021 របស់យើងគឺមានឈ្មោះ ស៊ុន រតនៈ ដែលមកពី ខេត្ត កំពង់ ស្ពឺ!

សូមជម្រាបជូនផងដែរថា​ការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha QBix ទាំង 10 រូប និង ឈ្នះមហារង្វាន់ធំរថយន្ត SsangYong Rexton ស៊េរី 2021 នឹងធ្វើការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ សាមសុង នៅថ្ងៃទី 06 ខែមករា​ ឆ្នាំ 2022 ខាងមុខនេះ…!

តាមរយៈកម្មវិធីដ៏អស្ចារ្យ និងរំភើបរីករាយបំផុតនៅចុងឆ្នាំនេះ ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ព្រមទាំង ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ អ្នកតំណាងចែកចាយ​ផ្លូវការ ទាំងអស់ដែលបានការគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង​តាំងពីដើម រហូតមកដល់ពេលនេះ!

ដើម្បីជាការឆ្លើយតបនូវការគាំទ្រគួរជាទីមោទនបំផុតនេះ ក្រុមហ៊ុន សាមសុង​ សូមប្តេជ្ញា និងសន្យាថានឹងបន្តផ្តល់ជូននូវកម្មវិធីសប្បាយៗ មហាប្រូម៉ូសិនដ៏ធំសម្បើមអស្ចារ្យជាច្រើនបន្តបន្ទាប់ទៀតដល់អតិថិជនទាំងអស់នៅក្នុងពេលឆាប់ៗខាងមុខនេះ! ក្រុមហ៊ុន សាមសុង សូមជូនពរឱ្យអតិថិជនទាំងអស់មានសុខភាពល្អ សំណាងល្អ រកទទួលទានមានបាន មានសុខសុវត្ថិភាព និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

* ខាងក្រោមនេះគឺជាឈ្មោះអតិថិជន សាមសុង មហាសំណាង ដែលបានឈ្នះរង្វាន់ ម៉ូតូ​ Yama QBix ទាំង​ 10 រូបនិងរង្វាន់ធំរថយន្ត SsangYong Rexton ស៊េរី​ 1រួប ពីកម្មវិធី “ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស 2021”

1​ ស៊ុន រតនៈ មកពី កំពង់ ស្ពឺ (SsangYoung Rexton 2021)

2 ស៊ាង ជ្រុយ មកពី ខេត្ត កំពង់ ចាម (ម៉ូតូ Yamaha QBix 2021)  

3​ សំ នួន មកពី ភ្នំពេញ (ម៉ូតូ Yamaha QBIX 2021)  

4 អ៊ុង សុភី មកពី ភ្នំពេញ (ម៉ូតូ Yamaha QBIX 2021)     

5 Yun Lina​ មកពី ភ្នំពេញ (ម៉ូតូ Yamaha QBIX 2021)  

6 ផន តូច មកពី បន្ទាយមានជ័យ (ម៉ូតូ Yamaha QBIX 2021)     

7 ឈឹម សាវង្ស មកពី ព្រះវិហារ (ម៉ូតូ Yamaha QBIX 2021)    

8 អឿន ឆៃយីន មកពី បាត់ដំបង (ម៉ូតូ Yamaha QBIX 2021)     

9 រ័ត្ធ មកពី ក្រចេះ (ម៉ូតូ Yamaha QBIX 2021)    

10 ដួង កិត្យា​ មកពី ភ្នំពេញ (ម៉ូតូ Yamaha QBIX 2021)      

11 ថន រតនា មកពី ភ្នំពេញ (ម៉ូតូ Yamaha QBIX 2021)     

* ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមក៏ដូចជាកម្មវិធីប្រូម៉ូសិនឈ្នះកំពូលមហារង្វាន់ដ៏រំភើបអស្ចារ្យជាច្រើនទៀតអតិថិជនទាំងអស់សូមកុំភ្លេចចុច Like ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង៖ SamsungCambodia

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា ដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

This image has an empty alt attribute; its file name is IMG_9955-1024x683.jpg
This image has an empty alt attribute; its file name is IMG_9949-1024x683.jpg
This image has an empty alt attribute; its file name is IMG_9950-1024x683.jpg
This image has an empty alt attribute; its file name is 20211230_091105-1024x768.jpg
This image has an empty alt attribute; its file name is 20211230_091918-1024x768.jpg
This image has an empty alt attribute; its file name is 20211230_091358-1024x768.jpg
This image has an empty alt attribute; its file name is IMG_9970-1024x683.jpg
This image has an empty alt attribute; its file name is IMG_9965-1024x683.jpg
This image has an empty alt attribute; its file name is IMG_9972-1024x683.jpg
This image has an empty alt attribute; its file name is IMG_9960-1024x683.jpg

មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ​ អភិវឌ្ឍទៅរកឌីជីថល ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ PACs

0

ភ្នំពេញ៖ មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ ​បានអនុវត្ត​​ឌីជីថលូបនីយកម្ម​ ក្នុងអំឡុងពេល​កូវីដ-១៩ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព ​គ្រូពេទ្យជួរមុខ​នៅពេល​ព្យាបាល​អ្នកជំងឺ ដោយ​បាន​សហការ ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ មិត្តហ្វូន ដើម្បី​ដាក់ពង្រាយ​ប្រព័ន្ធ PACs នៅក្នុង​មន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏​រួមបញ្ចូលទាំង​ដំណើរការ​នៃ​ការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និង​ការ​គាំទ្រ​បច្ចេកទេស ផងដែរ ។

ក្នុង​យុគសម័យ​ជឿនលឿន​ ផ្នែក​បច្ចេកវិទ្យា មន្ទីរពេទ្យ​និងគ្លីនិក​នានា កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ​​ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ប្រព័ន្ធ​ IT របស់​ខ្លួន​នៅក្នុង​វិស័យ​សុខាភិបាល ដូច្នេះ ការអភិវឌ្ឍ​ប្រព័ន្ធ​រក្សា​ទុក ​និង​បញ្ជូន​ទិន្នន័យ គឺជាការចាំបាច់ ។ PACs គឺ​ជា​ប្រព័ន្ធ​រក្សាទុកនិងបញ្ជូន​រូបភាព (Picture Archiving Communication System) ដែល​ផ្ដួចផ្ដើម​ឡើង​នៅក្រោម​ អនុស្សរណៈ​នៃ​ការយោគយល់គ្នា ​រវាង​ក្រសួង​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ផ្ដល់​សេវាកម្ម​ឌីជីថល​សម្រាប់​វិស័យ​សុខាភិបាល និង​ផ្ដល់​ដល់​ប្រទេស​ទាំងមូល​នូវ​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ និងឌីជីថល​ឈានមុខ​គេ ។

យោងតាមក្រុមហ៊ុន​ មិត្តហ្វូន ប្រព័ន្ធ PACs ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បី​កែលម្អ​បច្ចេកវិទ្យាថ្មី សម្រាប់បម្រើ​ការងារ​ស្កែនរូបភាពវេជ្ជសាស្ត្រ​នៅកម្ពុជា ។ ការប្រើប្រាស់​ប្រព័ន្ធ​ PACs នាំមកនូវ​អត្ថប្រយោជន៍ជាច្រើន ​ដល់​មន្ទីរពេទ្យ​និងគ្លីនិក ការគាំទ្រ​ល្អ​ប្រសើរ​នៅក្នុង​ការ​ ផ្លាស់ប្ដូរ​ព័ត៌មាន​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ជាច្រើន​ទៀត​ សម្រាប់អ្នកជំងឺ ដូចជា៖

សម្រាប់​គណៈគ្រប់គ្រង​ (នាយកដ្ឋាន​មន្ទីរពេទ្យ, គ្លីនិក)

-ការសន្សំសំចៃចំណាយ៖ ប្រព័ន្ធ PACs ជំនួស​គ្រឿងសម្ភារៈគ្រប់គ្រង ​ដែល​ផ្អែក​លើ​ការ​បោះពុម្ព ដោយ​កាត់បន្ថយ​ចំណាយ ​លើការទិញ​ហ្វ៊ីលនិង CD រៀងរាល់ឆ្នាំ ។ ដោយ​មិនចាំបាច់​ត្រូវរក្សា​ទុក​ហ្វ៊ីល និង​សម្ភារៈវេជ្ជសាស្ត្រ គេអាចសន្សំសំចៃលើ​ឃ្លាំង ​និង​លំហ​ទីតាំង​សម្រាប់រក្សាទុក​ហ្វ៊ីល ។

-ការធ្វើ​ការពីចម្ងាយ៖ អាចពិនិត្យ​មើល ​និងធ្វើរបាយការណ៍ពីចម្ងាយ​បាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ នៅទីកន្លែង​ភូមិសាស្ត្រ​ខុសៗគ្នា ចូលមើល​និង​ប្រើប្រាស់​ព័ត៌មាន​ និងរូបភាពតែមួយ​ជាមួយគ្នា​បាន ក្នុង​ពេល​ដំណាលគ្នា ។

-ធ្វើទំនើបកម្ម​ និង​កែលម្អ​លទ្ធផល​ការងារ របស់​ផ្នែក​ស្កែន​រូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការ​បច្ចេកវិទ្យា ៤.០ ព្រមទាំង​ពង្រឹង​សមត្ថភាព គ្រប់គ្រង​និង​តាមដាន​នៅក្នុង​មន្ទីរពេទ្យ-គ្លីនិក និង​ផ្សារ​ភ្ជាប់​ និងបង្កើន​កិច្ច​សហប្រតិបត្តិការ​ ។

-លើក​កម្ពស់​ភាពវិជ្ជាជីវៈ ​កាន់តែប្រសើរឡើង នៅក្នុងដំណើរការ​វះកាត់ ដោយ​ជួយ​លើកស្ទួយ​កិត្តិនាម​យីហោ ​របស់​មន្ទីរពេទ្យ​និងគ្លីនិក ។

សម្រាប់គ្រូពេទ្យ៖

-ការគ្រប់គ្រង​អ្នកជំងឺប្រកប ដោយ​ភាព​ឆ្លាតវៃនិង​ មានភាពល្អិតល្អន់​សម្រាប់​ ការព្យាបាល​នីមួយៗ ដោយ​ជួយ​ក្នុងការធ្វើ​រោគវិនិច្ឆ័យ និងអន្តរាគមន៍បានលឿនរហ័សជាងមុន ។

-ការប្រើប្រាស់បច្ចេកវិទ្យា ៤.០ នៅក្នុងការគាំទ្រ​ដល់​ ការធ្វើរោគវិនិច្ឆ័យ​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ដែល​បង្កើត​បាន​លទ្ធផល ​ត្រឹមត្រូវបំផុតសម្រាប់​អ្នកជំងឺ ។

-ប្រព័ន្ធ​ទំនាក់ទំនង​ចែករំលែក ​រូបភាពបាន​លឿន និងត្រឹមត្រូវ ដោយ​បង្កើត​ជាដំណើរការ​ ប្រកប​ដោយ​អន្តរកម្ម និង​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ នៅក្នុង​ក្រុម​វេជ្ជបណ្ឌិត មន្ទីរពេទ្យ និងគ្លីនិក ។

-កាត់បន្ថយ​ការចំណាយ​ ផ្នែក​ច្បាប់​ដោយសារ​ការបាត់​ហ្វ៊ីល ការខ្វះភាពវិជ្ជាជីវៈ​ជាមួយអ្នកជំងឺ ។

សម្រាប់អ្នកជំងឺ៖

-ការងាយស្រួល​ប្រើប្រាស់ ​កំណត់ត្រា​ដែលមាន​ការអនុញ្ញាត ដើម្បី​ពិនិត្យ​មើល​ព័ត៌មាន​រូបភាព និង​លទ្ធផល​រោគវិនិច្ឆ័យ​ទាំងអស់​ពីវេជ្ជបណ្ឌិតក្នុងអំឡុងពេល ពិនិត្យពិគ្រោះជំងឺនិងការព្យាបាល ។

-ការការពារ​នូវរាល់ព័ត៌មាន​ ទាំងអស់ដែលពាក់ព័ន្ធនឹងរូបភាព និងការ​ធ្វើរោគវិនិច្ឆ័យ ដោយសារតែ​ព័ត៌មានទាំងនេះ ត្រូវបាន​បំប្លែងជាកូដ ​ប្រកប​ដោយ​សុវត្ថិភាព ធានាបាននូវ​ភាពលឿនរហ័ស​ក្នុង​ការទាញ យក​ព័ត៌មាន​សម្រាប់​ ការ​ដំណើរការរូបភាព ។

-សម្រាប់ការធ្វើ​រោគវិនិច្ឆ័យ កាន់តែប្រសើរឡើង រូបភាព​ត្រូវបាន​ទាញ​យក​តាមស្តង់ដារ Dicom ដោយ​រូបភាពច្បាស់ល្អ និង​មានទម្រង់ជារូបភាព 3D ។

-កាត់បន្ថយ​ការទទួលរង ចំហាយ​ធាតុវិទ្យុសកម្មពីឧបករណ៍ X-ray ដោយសារតែ​ការកាត់បន្ថយ ​បាន​នូវការស្កែនឡើងវិញ ច្រើនដងច្រើនសា ។

-មិនចាំបាច់​ចំណាយពេល រង់ចាំដើម្បី​បោះពុម្ព​ហ្វ៊ីល; ពេលវេលា​ពិនិត្យ​ និងធ្វើរោគវិនិច្ឆ័យ​ត្រូវបាន​កាត់បន្ថយ ។

-លុបបំបាត់ការលំបាករបស់ អ្នកជំងឺ​នៅពេលធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យ​ដើម្បីធ្វើការពិនិត្យ​ និង​តាមដាន​ជំងឺ ដោយសារតែត្រូវ​កាន់​ហ្វ៊ីល ឬ​ឌីសរូបភាពទៅជាមួយ ។

វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ​គឺ​ជា​មន្ទីរពេទ្យ​ដំបូងគេ​នៅក្នុងប្រទេស​កម្ពុជា ដែលស្ម័គ្រចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ PACs នេះមុនគេបង្អស់ ។

លោក​វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែង​យ៉ាងដូច្នេះ​ថា «យើង​បាន​សង្កេតឃើញថា ប្រព័ន្ធ​នេះ​ស្រួលប្រើ ​និង​មាន​សារប្រយោជន៍ច្រើនណាស់​ សម្រាប់​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យថ្មី​នៅមន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈយើង ។ ហើយ​សម្រាប់ឆ្នាំ​២០២២នេះ យើងគ្រោង​ដំឡើង​មុខងារ​ច្រើន ថែមទៀត​នៃ​ប្រព័ន្ធ PACs នេះ នៅតាម​​នាយកដ្ឋាន​នានា ដើម្បីពួកគេអាច​ទទួលបាន​ ផល​ប្រយោជន៍ពី​បច្ចេកវិទ្យាស្កែនទំនើបនេះ និង​អាច​រក្សា​ទុករបាយការណ៍វេជ្ជសាស្ត្រ​ ទិន្នន័យនិង​ព័ត៌មាន​ រោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យ​មានសុវត្ថិភាព។»

យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយ​ធ្វើឲ្យកាន់តែ មានប្រសិទ្ធភាព​នូវពេលវេលា​ ដំណើរការ​ព្យាបាល​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយ​លើក​កម្ពស់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ មិត្តហ្វូន និងមន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈ ទៀតផង ។

មុខងារថ្មីៗទៀត​នាពេល​ខាងមុខ នឹងធ្វើ​ឲ្យ​ប្រព័ន្ធនេះកាន់តែ​ ងាយស្រួល​ប្រើ​ថែមទៀត​ និង​កាត់បន្ថយ​ថ្លៃ​ចំណាយ របស់មន្ទីរពេទ្យ​បាន​យ៉ាងច្រើន ជាពិសេស ជួយគាំទ្រ​មន្ទីរពេទ្យ​ក្នុងអំឡុងពេល​នៃ ស្ថានភាព​លំបាក​ផ្នែកសេដ្ឋកិច្ច​នេះ ។ ជាមួយនឹងមុខងារ AI នៅពេល​ចាប់ផ្ដើម​អនុវត្ត​ នៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ នា​ឆ្នាំ​២០២២​ខាងមុខនេះ ប្រព័ន្ធនេះនឹង​ផ្ដល់​លទ្ធផល​ កាន់តែប្រសើរ​និងត្រឹមត្រូវ​ សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ ។ មុខងារ AI នេះ អាចពិនិត្យ​លើ​ឯកសារ​រាប់ពាន់នៃលទ្ធផល​ស្កែនពីមុនៗ ដើម្បី​រក​មើល​ព័ត៌មាន​លម្អិត​ និងបង្កើត​បាន​ជារបាយការណ៍ វេជ្ជសាស្ត្រ​មួយដែល​ច្បាស់លាស់​ និង​លឿន​រហ័ស​ជាងមុន ។ ប្រព័ន្ធ​នេះ​ក៏មាន​បំពាក់នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ជាងគេ​បំផុត​នៅកម្ពុជា ផងដែរ ។

នៅពេលអនាគត ប្រព័ន្ធ PACs នឹង​ធ្វើ​បច្ចុប្បន្នកាន់តែ ប្រសើរឡើង​ជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយ​​មន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈ​ដើរតួនាទីជា​មជ្ឈមណ្ឌល​កណ្ដាល​សម្រាប់​ PACs ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​ គ្រូពេទ្យ​តាមខេត្ត​ជាច្រើន​ទៀត ឲ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក PACs ។ បន្ទាប់មក គ្រូពេទ្យ​តាម​ខេត្ត​អាច​ស្នើសុំ​ជំនួយ​បន្ទាន់ភ្លាមៗពី​មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ ​ដើម្បីជួយគាំទ្រ​និងធ្វើរោគវិនិច្ឆ័យ ​ករណី​បន្ទាន់​នានា ដោយ​មិនចាំបាច់ត្រូវធ្វើដំណើរ ចម្ងាយឆ្ងាយ​ដែលប្រើ​រយៈពេល​យូរ ដូច្នេះសន្សំសំចៃពេលវេលា​ ទាំង​សម្រាប់​អ្នកជំងឺ​ ទាំង​គ្រូពេទ្យ ៕

ក្រុមហ៊ុន Show Up Real Estate ទទួលបានជោគជ័យ លើគម្រោងទី៩ និងត្រៀមបោះទុន៥លានដុល្លារបន្ថែម

0

កណ្តាលៈ ក្រុមហ៊ុនShow Up Real Estateបានទទួលជោគជ័យលើគម្រោងទី៩របស់ខ្លួន ជាមួយនឹងផែនការពង្រីកទុនបន្ថែម ចំនួន៥លានដុល្លារបន្ថែមទៀត ខណៈក្រុមហ៊ុននេះបាន និងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម។

ការពង្រីកនិងស្ថាបនាបញ្ចប់ផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបច្ចុប្បន្ន មានគំរោងដីឡូត៍ បុរី លំនៅដ្ឋាន និងរោងចក្រសហគ្រាសជាច្រើនបាន និងកំពុងចូលមកកាន់តំបន់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ បានសាងសង់បញ្ចប់ និងត្រៀមស ម្ភោធដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែង ក្រុមហ៊ុន Show Up Real Estate បាននិងកំពុងវិនិយោគដីឡូត៍លំនៅដ្ឋាន​ Show Up Land និងគំរោង Show Up Villar បានទទួលជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុននេះចំណាយប្រាក់ ប្រមាណ៥លានដុល្លារវិនិយោគលើគម្រោងនេះ។

ជាការថ្លែងអំណរគុណដល់អតិថិជន ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានផ្តល់រង្វាន់ធំ ដល់អតិថិជនកាលពីចុងសប្តាហ៍មុន ដែលជាការលើកទឹកចិត្តដ៏សំខាន់ដល់អតិថិជន ក៏៏ដូចជាភ្នាក់ងារលក់គម្រោងនេះ។

លោកអ៊ិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ធ្នូនេះថា ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ យើងបានប្រែក្លាយពីក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ មកជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខ្លួនឯង ដោយបច្ចុប្បន្ន យើងបានបញ្ចប់គម្រោងធំៗចំនួន៨ហើយ និងកំពុងបន្តពង្រីកឧត្តមភាពសម្រាប់គម្រោងទី៩នេះ។

លោកបន្តថា គំរោងទី៩នេះ ស្ថិតនៅទីតាំងគម្រោង ដែលមានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។

លោក អ៊ិន ណាងបានបន្តថា អ្នកវិនិយោគនៅក្នុងគម្រោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ព្រំ សុធា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Show Up Real Estate បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងនៅក្នុងគម្រោងថ្មីនេះ ដោយលោកអះអាងថា បើទោះជាបញ្ហាកូវីដ១៩ នៅតែជាឧបសគ្គ តែសន្ទុះនៃការលក់ចេញនៅតែរលូន ដោយសារតែគម្រោងរបស់ក្រុមហ៊ុនមួយៗ សុទ្ធតែស្ថិតនៅទីតាំងប្រជុំជន ហើយលក្ខខណ្ឌនៃការបង់រំលស់ក៏ងាយស្រួល។ ដីឡូតិ៍នៅក្នុងគម្រោងថ្មីនេះ គឺមានតម្លៃចាប់ពី៨០០០ដុល្លាអាមេរិក។

ចំណែកផ្ទះវីឡាទំនើប គឺមានតម្លៃចាប់ពីជាង ៤០,០០០ដុល្លាអាមេរិក ដែលតម្លៃនៃការដាក់ចេញនេះ អំណោយផលបំផុតសម្រាប់អ្នកចង់បានផ្ទះ និងដីក្នុងតម្លៃទាប នៅតំបន់ផ្សារដើមរការ។

លោកថា ដោយផ្តោតលើការទទួលខុសត្រូវផ្នែកសង្គម ទើបក្រុមហ៊ុន Show Up Real Estate បានគិតគូជាចម្បង ដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។

លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

ជាមួយនឹងលក្ខខណ្ឌ ការផ្ដល់ជូននូវតម្លៃសមស្រប លក្ខខណ្ឌបង់រំលស់ងាយស្រួល និងការផ្ដល់ជូននូវហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅគម្រោងច្បាស់លាស់ លើសពីការសន្យា គម្រោង Show Up Real Estate បានលក់ដាច់ដល់ទៅ៧០ភាគរយ ត្រឹមថ្ងៃបើកសម្ភោធគម្រោងថ្មីជាផ្លូវការនេះ។

លោកព្រំ សុធាបានបន្តថា “យើងបាននឹងកំពុងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៌នៅមូលដ្ឋាន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់បណ្តាញអគ្គិសនី ទឹក និងចូលរួមអអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន”។លោកបន្តថា “គោលដៅរបស់យើង គឺចូលរួមអភិវឌ្ឍន៍៍ សហគមន៍ សង្គម ប្រកដដោយការទទួលខុសត្រូវ ដើម្បីជំរុញគម្រោងឲ្យមានភាពរីកចំរើនប្រកបដោយចីរភាព”។

ជាការលើកទឹកចិត្ត ម្ចាស់គម្រោងបានផ្ដល់រង្វាន់ធំ ជូនដល់អតិថិជនរួមមាន រង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក៣គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត៕

This image has an empty alt attribute; its file name is photo_2021-12-28_13-43-39-1024x651.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-46-708x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-55-1024x645.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-58-850x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-03-704x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-39.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-42-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-50-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-52-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-56-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-59-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-02-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-05-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-09-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-12-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-22-1024x666.jpg

មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអបបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២

0

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ ​ធ្នូ​ ឆ្នាំ ២០២១ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអបបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២។

នៅព្រឹកថ្ងៃទី ២៥ ខែ ​ធ្នូ​ ឆ្នាំ ២០២១ ផ្នែកចុងក្រោយនៃគម្រោងសាងសងអាគារទី២របស់មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ ត្រូវបានសាងសងបញ្ចប់ជាស្ថាពរ។ ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ បានរៀបចំពិធីអបអរយ៉ាងអធិកអធម។

ការបញ្ចប់គម្រោងសាងសង មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយ។ ក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ ហ័នយូ សន្យាថានឹងកាន់តែយកចិត្តទុកដាក់ ផ្តោតសំខាន់លើផលិតផល ធានាគុណភាពជាមួយនឹងភាពជាក់លាក់ ជូនអតិថិជន នាពេលអនាគត។

មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងសក្តានុពល ជិតនឹងគម្រោងណាហ្កាទី៣

គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម (CBD) ក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ។​  គម្រោងនេះនៅជិតនឹងកាស៊ីណូណាហ្កាទី១ ទី២ និងគម្រោងណាហ្កាទី៣ដែលកំពុងសាងសង ដោយធ្វើ​ដំណើរ​​ថ្មើជើង​ត្រឹមតែ ៣ នាទីប៉ុនណ្ណោះ វាមានភាពងាយស្រួលក្នុងការរស់នៅ។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះមានទីតាំងនៅជិតតំបន់ស្នូលក្នុងខណ្ឌបឹងកេងកង១ ជុំវិញមានស្ថានទូតនៃប្រទេសចំនួន ៣១ ដូចជា ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតជប៉ុនជាដើម។

គម្រោងនេះមានទីតាំងនៅជិតស្ថាប័នធំៗដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ រដ្ឋសភា និងក្រសួងការបរទេសជាដើម។ ជុំវិញគម្រោងនេះមានផ្សារទំទើប និងកន្លែងកម្សាន្តជាច្រើនដូចជា ហាងលក់ផលិតផលរួច ផ្សារទំនើបអ៊ីអន១ កោះពេជ្រ មាត់ទន្លេ  វិមានឯករាជ្យនិងទីតាំងសំខាន់ជាច្រើនទៀត។

ការសាងសង់ខុនដូ​វរជន ​មាន​ប្រាក់​ចំណូល​ពី​ការ​ជួល​ខ្ពស់​ពី8%ទៅ10%

មជ្ឈមណ្ឌល ព្រឺនស៍ ហ័រយូ ត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនិតនៃ “ជីវិតដ៏ប្រណីត” ដែលជាពហុអគារទីក្រុងលំដាប់ពិភពលោកមានទំហំ 140,000ម៉ែត្រការ៉េ មានទំហំសម្បូរចាប់ពី40-82ម៉ែត្រការ៉េនៃប្រភេទផ្ទះLOFT ដែលមានកម្ពស់5,4ម៉ែត្រមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ទិញមួយជាន់ទទួលបានពីរជាន់ មានទំហំ31-105ម៉ែត្រការ៉េនៃខុនដូផ្លាទីនដែលតុបតែងសម្រេច ជ្រើសរើសម៉ាកសញ្ញាលំដាប់ពិភពលោកទីមួយ បំពាក់ដោយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយ៉ាងពេញលេញ អាចចូលស្នាក់នៅបាន ដែលអាចបំពេញតម្រូវការផ្សេងៗគ្នានៃពាណិជ្ជករឆ្នើម ទេសចរកណ៍ស្នាក់នៅ ការរស់នៅឯកជន និងការវិនិយោគជាដើម។បាននាំចូលគ្រឿងសង្ហារិមលំដាប់អន្តរជាតិក្នុងការតុបតែង។

ជាមួយនឹងទីតាំងល្អបំផុតមានតែមួយគត់ និងគុណភាពផ្ទះមានស្រាប់ដ៏កម្រ រួមជាមួយពហុឧបករណ៍បំពាក់ដ៏ទូលំទូលាយ បន្ទាប់ពីមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ីប្រគល់ផ្ទះ ត្រូវបានគេរំពឹងថានឹងមានផលជួលប្រចាំឆ្នាំខ្ពស់រហូតដល់8%-10% ការកើនឡើងតម្លៃលំនៅឋានប្រចាំឆ្នាំជាមធ្យមគឺប្រហែល15% ទទួលបានផលត្រឡប់មកវិញដ៏ល្អលើការវិនិយោគ និងសក្តានុពលខ្លាំងនៃការឡើងថ្លៃ ដែលធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតនៅក្នុងតំបន់ ។

មជ្ឈមណ្ឌលព្រឺនស៍ហ័រយូ នឹងកាន់កាប់ដោយខ្លួនឯងនូវកន្លែងពាណិជ្ជកម្មហាងទំនិញទំហំ30,000ម៉ែត្រការ៉េ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទាន់សម័យបែបសិល្បៈដំបូងគេនៅភ្នំពេញ – ព្រឺនស៍ ម៉ល (ភ្នំពេញ) ។ ជាមួយនឹងការរៀបចំស្ថាបត្យកម្មដែលអាចបត់បែនបាន និងការរួមបញ្ចូលអាជីវកម្មចម្រុះ នឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្សស៊ីវីល័យ បុគ្គលិកជាន់ខ្ពស់ ពាណិជ្ជករ និងមនុស្សមានចំណូលធម្យមក្នុងរាជធានីភ្នំពេញ បង្កើតបរិយាកាសប្រើប្រាស់ពិសេសប្លែកតែមួយគត់ និងបទពិសោធន៍ប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ។

ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័រយូ សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត

ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័រយូ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ។ ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចម្រុះ ដែលយកប្រទេសកម្ពុជាជាមូលដ្ឋាន នឹងមានអាជីវកម្មវិនិយោគជុំវិញពិភពលោក ។ វិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀត ដែលមានដើមទុនច្រើន និងទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ ។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យ នៃក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យព្រឺនស៍ហ័រយូ បានប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍”សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត” ចាក់គ្រឹះនៅកម្ពុជា ដោយប្រើប្រាស់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុជាមូលដ្ឋាន ជាយុទ្ធសាស្ត្របានរៀបចំឲ្យមានគម្រោងមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ី ព្រឺនស៍ ម៉ល ភូមិសំរោង ព្រឺនស៍ហ្គោលឌិនប៉េ និងគម្រោងឈានមុខទីក្រុងជាច្រើនទៀត​បានក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ នៅពេលអនាគតក្រុមហ៊ុនសម្ព័ន្ធនេះនឹងបន្តខិតខំប្រឹងប្រែងបង្កើតផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់កាន់តែច្រើន និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនជាម្ចាស់ផ្ទះ និងជួយដល់ការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា៕