Home Blog Page 114

ឧកញ៉ា​ ទៀ វិចិត្រ​ មានមោទនភាព ចំពោះវត្តមានភ្ញៀវចូលរួម វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ យ៉ាងច្រើន ស្នាក់នៅ Mafiya’s Resort

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុត ដែលបានចូលរួមជាចំណែក ក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដែលភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកស្នាក់នៅ និងទទួលទានអាហារនៅទីនេះ ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍បន្ថែមថា នៅថ្ងៃទី២០ ខែមករា  ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំវេទិកាទេសចរណ៍អាស៊ាន បានអញ្ជើញធ្វើដំណើរទស្សនកិច្ច នៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ Mafiya’s Resort កោះរ៉ុងនិងទទួលទានអាហារ នៅទីនោះផងដែរ។

ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោកឧកញ៉ា ទៀ វិចិត្រ ដាក់ការសង្ឃឹមថា តាមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងនោះក៍មានខេត្តព្រះសីហនុដែរ នឹងទទួលបានឱកាសដ៏សំខាន់ អំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ  បន្ទាប់ពីរងការរំខានដោយសារការរីករាលដាល ជំងឺកូវីដ១៩ អស់ពេលជាង២ឆ្នាំមកនេះ ហើយព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយើង ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន ។

គួរឲ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ប្រតិភូអ្នកសារព័ត៌មានជាតិ-អន្តរជាតិ​ ដែលចូលរួម យកព័ត៍មានពីព្រឹត្តិការណ៍នេះ បានដើរកម្សាន្ត តាមគោលដៅសំខាន់ៗ នៅខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ក្នុងឱកាសរៀបចំវេទិកា ទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំ ដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិ ទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅ ទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការ រវាងដៃគូពាក់ព័ន្ធផងដែរ។ ដំណើរកម្សាន្តដែលធ្វើឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួម សរុបចំនួន៨២នាក់ រួមមាន គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។ គោលដៅកម្សាន្តនាឱកាសនោះ រួមមាន កោះថាស កោះសង្សារ កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត) រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕

ជប៉ុនផ្តល់ថវិកា ជាង៧០ម៉ឺនដុល្លារ សម្រាប់ការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដ ការពង្រឹងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់ គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

តាមរយៈស្ថានទូតជប៉ុន បានបញ្ជាក់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ត “គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី៣)” ថវិកា ២០០,៩០៦ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិជប៉ុន (PHJ) ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ៣)” និងថវិកាចំនួន ៤០២,៥៨៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង“។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំង៣ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណ ចំពោះអង្គការទាំងបីដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ លោកជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

៣០ឆ្នាំនៃការបង្កើតធនាគារ អេស៊ីលីដា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ិន ចាន់នី សម្រេចបានសមិទ្ធផលធំៗជាច្រើន

0

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៣០ឆ្នាំហើយ ក្រោមការដឹកនាំរបស់បណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិ ។ ក្នុងរយៈពេល៣០ឆ្នាំនេះ បានធ្វើឲ្យសម្រេចសមិទ្ធផលយ៉ាងច្រើន ។ កាលពីទើបចាប់កំណើតដំបូង គឺធនាគារនេះ បានកើតចេញពីអគារជួលគេតូចមួយប៉ុណ្ណោះ តែបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាធនាគារនាំមុខគេមួយនៅកម្ពុជា ដោយមានស្ទើរតែពាសពេញផ្ទៃប្រទេស ហើយក៏មានបុត្រសម្ព័ន្ធ៤ផងដែរ ។ អ្វីកាន់តែជាពិសេសទៀតនោះ គឺបានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានផងដែរ ។

បច្ចុប្បន្នទោះបីជាស្ថិតក្នុងអន្តរកាល នៃផលប៉ះពាល់ជាសកលពីការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយក៏ធនាគារបានខិតខំវិវឌ្ឍន៍ខ្លួន ព្រមទាំងអាចរក្សាបាននូវគុណភាពទ្រព្យសកម្មបានយ៉ាងល្អ ។

លោកបណ្ឌិត អ៊ិន ចាន់នី បានរៀបរាប់យ៉ាងលំអិតថា “យើងបានកងសាងអង្គការពីការជួលការិយាល័យ ទៅជាធនាគារធំជាងគេ ដែលមានអគារទីចាត់ការធំផ្ទាល់ខ្លួន ,មានអគារសម្រាប់រក្សាទិន្នន័យ ។ យើងបានវិនិយោគទៅក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ ។ យើងមានអគារថ្មី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងក្រុមហ៊ុន ACS ដែលជាក្រុមហ៊ុនមូលប័ត្រ អេស៊ីលីដា។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ដែលយើងសម្រេចបានគឺហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានអ្នកប្រើប្រាស់ជាង២លាន២សែននាក់ ដែលមានដៃគូសម្រាប់ធ្វើការទូទាត់មានជាង១០ម៉ឺន និងមានការប្រើប្រាស់យ៉ាងសកម្ម មានជា៦៥ភាគរយ”។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់អេស៊ីលីដានេះ ដោយសារយើងមានមជ្ឈមណ្ឌលទិន្នន័យផង មានមជ្ឈមណ្ឌលនៅទីចាត់ការធំផង ធានាបាននូវមិនមានការដាច់ បើកាលណាមានការដាច់ចន្លោះក្នុងមួយវិនាទី វាតភ្ជាប់គ្នាបានវិញដែលជាគោលដៅការងារសំខាន់ បម្រើដល់អតិថិជននិងរក្សាទ្រព្យរបស់អតិថិជន ព្រមទាំងការពាររាល់ទ្រព្យអតិថិជន មាននៅធនាគារអេស៊ីលីដានោះហើយដែលជាសមិទ្ធផល ទាក់ទងជាមួយស្ថាប័ន”។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្នធនាគារអេស៊ីលីដា បានផ្ដល់ការងារឲ្យនិស្សិតមកពីបណ្ដាសកលវិទ្យាល័យទូទាំងប្រទេសចូលបម្រើការជាង១ម៉ឺននាក់៕

អតិថិជនរីកចម្រើន ធនាគាររីចម្រើន យើងរីកចម្រើនទាំងអស់គ្នា!

This image has an empty alt attribute; its file name is T2500051-copy-1024x582.jpg
This image has an empty alt attribute; its file name is T2500896-copy-1024x576.jpg
This image has an empty alt attribute; its file name is T2500908-copy-1024x627.jpg
This image has an empty alt attribute; its file name is T2500928-copy-1024x576.jpg
This image has an empty alt attribute; its file name is T2500943-copy-1024x576.jpg

មើលទៅប្លែកម្យ៉ាងដែរ! មង្គលការសម័យកូវីដ រៀបចំបែបនេះទំនងដែរតា៎!

0

អបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានរៀបចំពិធីមង្គល អាពាហ៍ពិពាហ៍របស់ខ្លួន នៅទីធ្លាសួនសំរោង ដែលមានទីតាំង នៅជិតសាលាខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ5 យើងហ្នឹង។ មានអី! ទំនងដែរតា៎! សាមញ្ញៗ តែមើលទៅពោរពេញដោយភាពរីករាយ បរិយាកាសបែបធម្មជាតិពិតៗ។

បើពេលល្ងាចវិញរឹតតែអ៊ែម ជាមួយភ្លើងពណ៌តិចៗ គ្របដណ្តប់ស្បៃរាត្រី ក្រោមដើមឈើដ៏សែនរ៉ូមែនទិក មើលទៅគួរឲ្យចង់គយគន់ និងចូលរួមជាភ្ញៀវកិត្តិយសមែនទែន ។

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់២ក្បាលទៀត ទៅព្រលែង​ ក្នុងសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១២៩។

គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់​ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់ និងសត្វល្មិចលើកនេះ គឺ KH 0390 និងKH 0391។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ដោយសារថាប្រសិនបើ មានការនេសាទបានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរ ធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូន អ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

ចិនមើលឃើញ កំណើនសេដ្ឋកិច្ចខ្លាំងបំផុត មិនធ្លាប់មាន ១០ឆ្នាំចុងក្រោយ

0

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនឬ GDP សម្រាប់ឆ្នាំ២០២១ គឺទទួលបានកំណើនដល់ទៅ ៨,១ភាគរយ គឺជាទំហំដែលធំបំផុត មិនធ្លាប់មានគិតចាប់តាំងតែ ពីឆ្នាំ២០១១។

តួលេខនេះមានន័យថា វាមានទំហំលើសពីអ្វី ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank ដែលធ្លាប់រំពឹងទុកថា នឹងកើនត្រឹមតែ៨ភាគរយ និងលើសពីគោលដៅ របស់រដ្ឋាភិបាល ដែលបានដាក់ត្រឹមតែ៦ភាគរយ។

ប្រឈមមុខទៅនឹងបញ្ហាវិបត្តិនេះ សេដ្ឋកិច្ចចិន បានទទួលបានកំណើនដ៏ខ្លាំងក្លាភ្លាមៗ គិតត្រឹមឆមាសដំបូងឆ្នាំ២០២១ ហើយលើសពីនេះ គិតពីខែតុលាដល់ខែធ្នូ កំណើនសេដ្ឋកិច្ចបានកើនឡើងដល់ទៅ ៤ភាគរយផងដែរ ធៀបទៅនឹងឆ្នាំចាស់៕ ប្រែសម្រួល៖ស៊ុនលី

គម្រោង អភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្រុងបូកគោ មានទុនវិនិយោគជាង ១ពាន់លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។

២- CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩២កន្លែង។

៣- MUTITA TEXTILE SOCIAL ENTERPRISE CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤៩កន្លែង។

៤- HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD: គម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

៥- TMH POULTRY CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។

៦- ACADEMIC SOLAR ENERGY MFG CO., LTD: គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៥កន្លែង។

៧- LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD: គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។

៨- K.B.X INVESTMENT CO., LTD: គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

៩- CAMBODIAN UPPER TATAY HYDROPOWER CO., LTD: គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

១០- KAMPOT LOGISTICS AND PORT COMPANY LIMITED: គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង៕

ក្រុមការងារសង្គ្រោះ របស់ឧកញ៉ា ទៀ វិចិត្រ ចេញប្រតិបត្តិការម្តង២ករណី ក្នុងការនាំយក ជនរងគ្រោះពីលើកោះ មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះ ក្នុងពេលតែមួយ ដើម្បីនាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់​ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន៖

ករណីទី១ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះមួយខែកន្លះ មានឈ្មោះ បិន ផា អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបបន្ទប់ នៅរីស៊ត ហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក ។
ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅមេតមាំងឃីបឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន បណ្ដាលឲ្យចុកខ្លាំង ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រ​ពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះ​ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះ នៅមន្ទីរពេទ្យហើយ៕

តម្លៃលក់រាយ សាំងធម្មតា ៤.៣៥០ ,ម៉ាស៊ូត ៤.០៥០ រៀល/លីត្រ ពីថ្ងៃទី១៦-៣១មករា

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ ប្រេងសាំងធម្មតា ៤.៣៥០ រៀល/លីត្រ ,ប្រេងម៉ាស៊ូត ៤.០៥០ រៀល/លីត្រ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕

ស្រាបៀរ Heineken®​ អបអរឆ្នាំថ្មី ២០២២ ដោយផ្ដល់ នូវការបញ្ចុះតម្លៃដ៏ពិសេស

0

ភ្នំពេញ, ថ្ងៃទី១៨​ ខែ មករា ឆ្នាំ២០២២ – ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។

ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង ៨ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសតូចដែលមាន ១២កំប៉ុង។​ ការផ្តល់ជូននេះអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ស្រាបៀរ Heineken® គឺជាម៉ាកយីហោលំដាប់កំពូលរបស់យើង ដែលត្រូវបានទទួលស្គាល់ដោយសារគុណភាពដ៏ពិសេសរបស់វា។ មិនថាអ្នកនៅទីណានៃពិភពលោក អ្នកប្រាកដជានឹងទទួលបាននូវរសជាតិដ៏អស្ចារ្យនេះ ក៏ដូចជាភាពរីករាយដែលអ្នកគាំទ្រស្រាបៀររបស់យើងបានទទួល​អស់រយ:ពេលជិត ១៥០ ឆ្នាំមកហើយ។ យើងសង្ឃឹមថាស្រាបៀរ Heineken® នឹងបង្កើននូវភាពអស្ចារ្យដល់អតិថិជនជាច្រើនរបស់យើងក្នុងឆ្នាំ ២០២២ នេះ ខណ:ដែលយើងធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់ឆ្នាំថ្មីឲ្យកាន់តែល្អប្រសើរ!”។

ជាមួយរសជាតិដ៏ប្រណិតនិងស្រស់ស្រាយ ស្រាបៀរ Heineken® គឺជាគ្រឿងបន្ថែមដ៏សមស្របបំផុតសម្រាប់ អាហារពេលល្ងាចដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី។ សូមបង្កើនភាពរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិក្នុងអំឡុង បុណ្យចូលឆ្នាំចិនខាងមុខនេះ ជាមួយស្រាបៀរ Heineken® ឬធ្វើជាភ្ញៀវដ៏ល្អបំផុតដោយផ្តល់អំណោយឆ្នាំថ្មីនូវ ស្រាបៀរ Heineken®។ ដំណឹងដ៏រំភើបជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដាន បណ្ដាញសង្គមរបស់ស្រាបៀរ Heineken® សម្រាប់ព័ត៌មានបន្ថែម។

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា -​ មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន១០០% នៅឆ្នាំ២០១៤។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០នាក់ដែលកំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម – ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ភាពប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា៕