Home Blog Page 117

ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥%

ភ្នំពេញ៖ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើយោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីសម៉ាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ (Promotion)។ ដោយឡែក សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។

ក្រសួងបន្ថែមថា បណ្តារដ្ឋបាលរាជធានីខេត្ត បានកំពុងរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន។ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក៏បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ ឲ្យចូលរួមអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសនាឱកាសប្រាព្វពិធីឆ្លងឆ្នាំសាកលនេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់
  • ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់
  • ខេត្តសៀមរាប ២៥ ៣៩០ នាក់
  • ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់
  • ខេត្តកំពត ២១ ៥៨៩ នាក់
  • ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់
  • ខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់ ៕

ធនាគារអេស៊ីលីដា នឹងដាក់មាស៊ីនអេធីមអឹមទំនើបៗ ចំនួន៤៧៨គ្រឿងបន្ថែមទៀត ក្នុងការផ្តល់សេវា កាន់តែទូលំទូលាយ ជូនអតិថិជនក្នុងឆ្នាំ២០២២

0

ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើន លើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែម ក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការនាំចូលនូវមាស៊ីនអេធីមអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដាបានចំណាយពេលចំនួនបីថ្ងៃក្នុងការដឹកជញ្ជូននាំចូលមកតម្លើងនៅទីតាំងនានានៅទូទាំង២៤រាជធានីខេត្តនៃប្រទេសកម្ពុជាដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាតែងតែគិតគូរក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយខ្លួនបានង្កើននូវការវិនិយោគលើការដាក់ពង្រាងមាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបានបន្ថែមថា «អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមមាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើ់នឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។

ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ៕

This image has an empty alt attribute; its file name is photo_2021-12-24_10-47-03-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-46-57-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-00-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-06-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-09-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-13-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-15-1024x575.jpg
This image has an empty alt attribute; its file name is photo_2021-12-24_10-47-19-1024x575.jpg

ឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ចែកជូនប្រជានេសាទ ដោយប្រើប្រាស់ ម៉ូតូទឹកទៅដោយផ្ទាល់

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅជូនប្រជានេសាទមួយគ្រួសារ មានជីវភាពក្រីក្រខ្វះខាត ដែលកំពុងនេសាទនៅសមុទ្រ ក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ក្រោយទទួលដំណឹង ពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ ទើបកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករ ចំនួន ០១បាវ ស្មើ៥០គីឡូក្រាម មីចំនួន ០៥កេស ត្រីខចំនួន០៥យួរ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន០១យួរ ស្ករសចំនួន០១គីឡូក្រាម ប៊ីចេងចំនួន០១គីឡូក្រាម អំបិលចំនួន០២គីឡូក្រាម និងទឹកបរិសុទ្ធចំនួន០២កេស ជូនប្រជានេសាទក្រីក្រមួយគ្រួសារនេះ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទ លក្ខណៈគ្រួសារក្នុងសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជម្រាបជូនពលរដ្ឋគ្រួសារ​ អ្នកនេសាទរូបនេះ ឲ្យប្រុងប្រយត្ន័ផងដែរ ពេលចេញនេសាទក្នុងសមុទ្រ ពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់ និងភ្លៀងខ្លាំងជាដើម៕

ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម រយៈពេល១១ខែ សម្រេចបានជាង៧លានដុល្លារ

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង៧លានដុល្លារអាមេរិក ក្នុងនោះវៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញផលិតផលកសិកម្មវៀតណាម មកកម្ពុជា បានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

ក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុក្ខប្រមាញ់និងនេសាទ និង លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ លើកិច្ចសហប្រតិបត្តិការលើការងារ បច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្ម ពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ការជួញដូរឈើ និងសត្វព្រៃឆ្លងដែន ខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ ។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ក្រសួងទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ក្នុងស្មារតីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរមានជាអាទិ៍៖
១. ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។
២. កិច្ចសហការលើអនុវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។

៣. ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់។ ការការពារ និងទប់ស្គាត់ជំងឺឆ្លងសត្វរវាងប្រទេសទាំងពីរ និងការអនុវត្តចត្តាឡីស័កសត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

៤. ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យជលផលតាមរយៈគម្រោងជំនួយឧបត្ថម្ភរបស់វៀតណាមសម្រាប់អនុវត្តក្នុងឆ្នាំ ២០២២ ដោយផ្តល់ការងារបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម។

៥. អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ។ រួមគ្នាគ្រប់គ្រង និងទប់ស្គាត់ការនាំចេញខុសច្បាប់នៃឈើកៅស៊ូ និងជ័រកៅស៊ូដែលមិនទាន់កែច្នៃ។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើ ភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ៕

រកឃើញអ្នកឈ្នះ ចុងក្រោយ៣រូប ពីកម្មវិធីប្រកួតត្រេត Squid Game ខណៈអ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro មានតម្លៃប្រហែល ១៤០០ដុល្លារ

0

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro ចំនួន ១ គ្រឿង មានតម្លៃប្រហែល ១៤០០ ដុល្លារ ,លេខ២ ទទួលបានសាច់ប្រាក់ចំនួន ៣០០ ដុល្លារ ,លេខ៣ ទទួលបានសាច់ប្រាក់ចំនួន ២០០ ដុល្លារ។

ក្នុងកម្មវិធីប្រកួតត្រេត Squid Game នេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្ដិក្រុមហ៊ុនប៊ី.អាយ.ស៊ី. ម៉ាឃីត ឯ.ក លោកស្រី ប៊ុន សុវ៉ាត់ឌី និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Global Liquidity Exchange Co., Ltd. ដែលជាក្រុមហ៊ុនសមភាគីកណ្ដាល លោក កែម សុភ័ក្រ្តា ដើម្បីជាកិច្ចស្វាគមន៍ និងលើកទឹកចិត្ដដល់ភ្ញៀវកត្ដិយសទាំងអស់ ដែលបានចំណាយពេលចូលរួមក្នុងកម្មវិធីប្រកួតរបស់ក្រុមហ៊ុន ដែលរៀបចំឡើងនៅក្នុងអគារ ធនាគារ B.I.C (Cambodia) Bank PLC. ជាន់ទី២ លើមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីម៉ោង ១រហូតដល់ម៉ោង៥រសៀល។

This image has an empty alt attribute; its file name is top-management-1024x575.jpg

សូមរំលឹកថា មុនកម្មវិធីផ្តាច់ព័្រត្រ ក្រុមហ៊ុនបានរៀបចំវគ្គជម្រុះតាំងពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១ មកម្ល៉េះ តាមប្រព័ន្ធអនឡាញ ដោយក្រុមហ៊ុនបានបង្កើតគណនីសាកល្បង (Demo Account) ជូនអតិថិជន នីមួយៗ ដែលបានចុះឈ្មោះ យកទៅធ្វើការជួញដូរ ជាមួយនិងការផ្ដល់ជូនសមតុល្យសាច់ប្រាក់ស្មើៗគ្នា ដើម្បីធ្វើការប្រកួត បន្ទាប់មកក្រុមហ៊ុនបានធ្វើការជម្រុះចេញទុកត្រឹមតែ ៣០ នាក់ដែលនៅសល់សមតុល្យសាច់ប្រាក់ខ្ពស់ជាងគេប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ។ ដោយឡែកសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវបានធ្វើឡើងជា ២ វគ្គផ្សេងគ្នា។

This image has an empty alt attribute; its file name is Winner-1024x610.jpg

ក្នុងវគ្គទី១ បេក្ខជនទាំង ៣០ រូប ត្រូវប្រកួតប្រជែងត្រេតរយៈពេល ៣០ នាទីដើម្បីរកអ្នកឈ្នះចំនួន ១០ រូប ដែលត្រូវឡើងទៅប្រកួតបន្ដនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដើម្បីទទួលរង្វាន់ពីក្រុមហ៊ុន ដែលរង្វាន់រួមមាន ៖
•រង្វាន់អ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro ចំនួន ១ គ្រឿង មានតម្លៃប្រហែល ១៤០០ ដុល្លារ
•រង្វាន់អ្នកឈ្នះលេខ២ ទទួលបានសាច់ប្រាក់ចំនួន ៣០០ ដុល្លារ
•រង្វាន់អ្នកឈ្នះលេខ៣ ទទួលបានសាច់ប្រាក់ចំនួន ២០០ ដុល្លារ

This image has an empty alt attribute; its file name is CEO-BIC-1024x768.jpg

ក្រៅពីការប្រកួតប្រជែងត្រេតកំសាន្ដទទួលរង្វាន់ហើយ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក ក៏មានការធ្វើបទបង្ហាញខ្លីអំពី ការអភិវឌ្ឍ និងរីកចម្រើនរបស់ក្រុមហ៊ុនតាំងពីថ្ងៃកកើតដំបូង រហូតដល់បច្ចុប្បន្នពីសំណាក់នាយកប្រតិបត្ដិនៃក្រុមហ៊ុន ហើយក្នុងនោះក៏មានការបង្ហាញពីចំណាប់អារម្មណ៍របស់នាយកប្រតិបត្ដិនៃក្រុមហ៊ុនសមភាគីកណ្ដាល Global Liquidity Exchange Co., Ltd. ។ លើសពីនេះទៅទៀត នៅអំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ក៏មានការចែករំលែកចំណេះដឹងសំខាន់ៗ អំពី ការគ្រប់គ្រងហានិភ័យនានា ទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទ ទៅកាន់ភ្ញៀវកត្ដិយសទាំងអស់ដែលបានចូលរួមនៅក្នុងថ្ងៃនោះផងដែរ ។

This image has an empty alt attribute; its file name is CEO-GLX-1024x658.jpg

សម្រាប់កម្មវិធីនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ចំពោះវិស័យជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ហើយក៏ចង់ចូលរួមចំណែក ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវិនិយោគិនក្នុងស្រុក និងក្រៅស្រុកទាំងអស់ ឱ្យបានយល់ជ្រាបបន្ថែម ដើម្បីជាទំនុកចិត្តក្នុងការវិនិយោគលើវិស័យមួយនេះក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក សង្ឃឹមយ៉ាងមុតមាំថា វិស័យជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា នឹងមានការរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខនេះ៕

This image has an empty alt attribute; its file name is Client-trade-1024x768.jpg

ឧកញ៉ា ទៀ វិចិត្រ ខិតខំបញ្ចូនអូប័រល្បឿនលឿន​ ដឹកយកជនបរទេស ​ដួលសន្លប់ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ខណៈជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ

0

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍មួយរូប ជាជនបរទេស ដែលបានដួលសន្លប់ នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ មានឈ្មោះ Wayne Michael Meegan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ អៀរឡង់។

ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ​ របស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ប្រភពព័ត៌មានចុងក្រោយ ពីគ្រូពេទ្យឲ្យដឹងថា ដោយស្ថានភាពអាការៈជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរគ្រោះក៏បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ ក្នុងនោះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ របស់ជនរងគ្រោះផងដែរ ៕

តើ​បច្ចេកវិទ្យាឌីជីថល​ ជួយ​អ្វីខ្លះ​ដល់សាលារៀន ក្នុងអំឡុងពេល​ជំងឺរាតត្បាត កូវីដ-១៩

0

កណ្ដាល៖ កាលពីមុន វិទ្យាល័យ​ ហ៊ុន សែន សេរីភាព មិនធ្លាប់បាន​​ប្រើប្រាស់​បច្ចេកវិទ្យា ​ឌីជីថល​សោះឡើយ រហូតដល់ពេល​ផ្ទុះ​ឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែល​នាំ​ឲ្យ​សាលារៀនបិទទ្វារ នៅឆ្នាំ​២០២០ ។

ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយ​សាលាបានចាប់ផ្ដើម​ ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដែល​បង្កើត​ឡើង​និង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន មិត្តហ្វូន សម្រាប់​សាលារៀន​នៅទូទាំងប្រទេស ដើម្បីបម្រើ​ដល់​សកម្មភាព​រៀន​ និង​បង្រៀន ​។

ក្នុងបរិបទ​ជំងឺរាតត្បាតកូវីដ-១៩ និង​ការបង្រៀនធ្វើឡើង​តាមអនឡាញ ប្រព័ន្ធ SIS បាន​ផ្ដល់​ប្រយោជន៍​ជាច្រើន ​ដល់​ការរៀនសូត្រ​របស់សិស្ស​ផង និងដល់​ការងារ​បង្រៀន​របស់​គ្រូផង ។ SIS គឺជា​កម្មវិធី​មួយ​សម្រាប់​រក្សាទុក​ ឯកសារ​នៅ​មួយកន្លែងដែល ងាយស្រួល​ក្នុងការស្រាវជ្រាវរក ដោយ​ចំណាយពេល​ តែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ព័ត៌មាន​ជាច្រើន​អាចរក​ឃើញ​ភ្លាម ។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់​មិន​ ឲ្យ​ឯកសារ​បាត់​ឬ​ខូចខាត ដោយសារសត្វល្អិត ឬទឹក ឬ​ពុកផុយ​នៃក្រដាស​ ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធ​បណ្ណសារ​ឌីជីថល ជួយរក្សាទុកដាក់​ព័ត៌មាន​ របស់សាលារៀនឲ្យកាន់តែ មានសុវត្ថិភាពជាងមុនថែមទៀត ។

យោងតាម​លោក ម៉ម សុធានី នាយកវិទ្យាល័យ​ ហ៊ុន សែន សេរីភាព បាន​ឲ្យ​ដឹងថា អ្វីៗ​មានភាពងាយស្រួល​ជាងពីមុន នៅពេលដែល​សាលា បានងាកមក​ប្រើប្រាស់​ប្រព័ន្ធ SIS ។ ហើយ​ទាំងគ្រូ​បង្រៀន ទាំង​សិស្ស​ទទួលផល​ប្រយោជន៍ ជាច្រើនពីប្រព័ន្ធ​នេះ ។

លោកនាយក ម៉ម សុធានី បានមានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ឥឡូវនេះ លោកគ្រូអ្នកគ្រូ​អាច​បញ្ចូល​ ពិន្ទុ​សិស្ស​នៅក្នុងប្រព័ន្ធ​បាន ។ សិស្ស​អាចតាមដាន​កាលវិភាគសិក្សា​ និងថ្នាក់រៀនរបស់ខ្លួនបាន ។» លោក​បាន​បន្ថែមទៀតថា «ប្រព័ន្ធនេះងាយស្រួល​ក្នុងការប្រើ នៅពេលយើងយល់ពីវា ។»

អ្នកគ្រប់គ្រងរដ្ឋបាល​របស់សាលា គឺលោក ឈិន គឹមហេង បាន​និយាយថា អ្វីៗ​កាន់តែស្រួលប្រើ​ជាងមុន ​ជាមួយនឹងប្រព័ន្ធ SIS «កាលពីមុន កិច្ចការខ្លះដែលចំណាយពេល ៣០នាទី ទៅមួយម៉ោង ដូចជា​ការបញ្ចូល​ពិន្ទុ​ប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។»

យោងតាមក្រុមហ៊ុនមិត្តហ្វូន ដែលជាអ្នកបង្កើត​ប្រព័ន្ធ​នេះ​ឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍ​ឡើង​សម្រាប់​ ដាក់ពង្រាយ​ទៅកាន់​គ្រប់ សាលារៀន​នៅតាមទីជនបទ ដែល​ត្រូវការប្រើប្រព័ន្ធ​នេះ​ចាំបាច់បំផុត ។

ប្រធាន​ផ្នែក​ដែលទទួលបន្ទុក​ប្រព័ន្ធ SIS នៅក្រុមហ៊ុន​មិត្តហ្វូន បាន​និយាយ​យ៉ាងដូច្នេះថា «យើង​នឹង​ដាក់​ពង្រាយ​ និងគាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​ ដោយប្រើប្រព័ន្ធ SIS នេះ ដោយ​ផ្ដល់​ស៊ីមកាត​ដែល​ប្រើ​អ៊ីនធឺណិត ​ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាចរៀនសូត្រ ដោយ​មិន​ចាំបាច់​បារម្ភ​អំពី​ស្ថានភាព ហិរញ្ញវត្ថុ​គ្រួសារ​ឡើយ ។»

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​ នៅក្នុង​ការជួយ​គាំទ្រ​ដល់ រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្ម នៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​ នៅក្នុងវិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធ បណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់ ​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

កម្ពុជា-វៀតណាម ឯកភាពគ្នា ពន្លឿនការចុះហត្ថលេខា ស្ដីអំពី ពាណិជ្ជកម្មតាមព្រំដែន

ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន និងបានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងតួនាទីជាប្រធានរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ច បើកឆ្នាំមិត្តភាពកម្ពុជាវៀតណាមឆ្នាំ២០២២។

លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ ។

ជាមួយគ្នានោះផងដែរ ភាគីទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើន ទំនាក់ទំនងរវាងប្រទេសទាំងពីរដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធបំផុត ព្រមទាំងមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បាន អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ ការការពារវិនិយោគ និងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លើវិស័យសុខាភិបាល លើវិស័យអប់រំ លើវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា កិច្ចសហប្រតិបត្តិការ នៅលើឆាកអន្តរជាតិ និងឆាតតំបន់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណចំពោះលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ដែលកន្លងមកបានគាំទ្រ ក៏ដូចជាជួយដល់កម្ពុជាឱ្យទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលកន្លងមកនេះ និងអរគុណដល់ឯកឧត្តមផងដែរ ដែលគាំទ្រ និងជូនពរកម្ពុជាឲ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ៕

បង្កើនភាពសប្បាយរីករាយ នៃការអបអររបស់អ្នក ជាមួយស្រាបៀរ Heineken®!

0

បន្ទាប់ពីឆ្លងកាត់​ឆ្នាំដ៍លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយ​ការប្រារព្ធពិធីបុណ្យទាំងនេះនៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។

 សម្រាប់រដូវកាលប្រារព្ធពិធីបុណ្យខាងមុខនេះ ​ក្រុមហ៊ុនស្រាបៀរ Heineken®​ ស្រាបៀរលេខ១លំដាប់ថ្នាក់ ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់សម្លឹងមើលនូវភាពអវិជ្ជមានទាំងនោះនៅ ក្នុងទស្សនៈ វិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះដែលជាផ្នែកមួយ ក្នុងការបង្កើតបានការជួបជុំដ៏ល្អឥតខ្ចោះ! ក្នុងការបើកដំណើរការយុទ្ធនាកា​រណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពី ការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ! ក្នុងឱកាសនៃការប្រារព្ធពិធី បុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេស របស់ខ្លួននោះគឺ Heineken® BOT។

Heineken® BOT គឺជាមនុស្សយន្ដទូទឹកកកស្វ័យប្រវត្តិកម្ម ដំបូងគេបង្អស់ពីសហរដ្ឋអាមេរិក ដែលនឹងដឹកជញ្ជូនស្រាបៀរ Heineken® ដ៏ត្រជាក់ជូនអតិថិជនជុំវិញទីក្រុងភ្នំពេញ។ មនុស្សយន្ដនេះ​នឹង​ធ្វើដំណើរនៅតាម​ផ្សារ​ទំនើប និងតាមផ្លូវដើរដោយនាំមកជាមួយនូវស្រាបៀរ Heineken® ដ៏​ត្រជាក់ៗទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន។

សូមរង់ចាំទស្សនា នូវការធ្វើដំណើរកម្សាន្ដរបស់មនុស្សយន្ដ Heineken® BOT នៅទីកន្លែងដែលនៅជិតអ្នកនាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

នៅក្នុងខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបំភ្លឺនូវដើមណូអែលរបស់ខ្លួនដែលមានកម្ពស់ ២០ហ្វីត ម្ដងទៀត នៅផ្សារទំនើប អ៉ីអន ម៉ល ១ & ២។ អ្នកនឹងឃើញដបស្រា Heineken® ចំនួន 1,500ដប ដែលនឹងត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតជាដើមឈើនីមួយៗ ជាមួយនឹងរូបផ្កាយក្រហមនៅផ្នែកកំពូលផងដែរហើយមានសម្រាប់តែខែធ្នូនេះប៉ុណ្ណោះ។ សូមធ្វើដំណើរមកកាន់ទីតាំងទាំងនេះ ដើម្បី​ថត​រូប​នៃការប្រារព្ធពិធីបុណ្យ​ដ៏​អស្ចារ្យ​នេះជាមួយ​មិត្តភ័ក្តិ និង​គ្រួសារ​របស់​អ្នក! ចំណែកឯនៅផ្សារម៉ាក្រូ នឹងមានប្រូម៉ូសិនពិសេសសម្រាប់រដូវកាលនៃពិធីបុណ្យនេះ ដែលអតិថិជនអាចទទួលបានវ៉ែនតា Heineken® Festive ដ៏ស្រស់ស្អាត ជាមួយចំនួនមានកំណត់មានតែនៅក្នុងខែធ្នូនេះប៉ុណ្ណោះ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ “វាជាឆ្នាំដ៏លំបាកមួយ ហើយឥឡូវនេះ ទីបំផុតយើងអាចអបអរជាមួយគ្នាម្តងទៀតបានយើងមានសេចក្តីរំភើបរីករាយជាក្រៃលែង ក្នុងការផ្ដល់ជូនដល់អតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលមានតែស្រាបៀរ Heineken® ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។

សូមត្រៀមខ្លួនសម្រាប់ការទស្សនាមនុស្សយន្ដ Heineken® BOT ដែលជាបទពិសោធន៍ប្រកបដោយភាពនវានុវត្ដន៍ដ៏អស្ចារ្យមួយ ព្រោះវានឹងបង្ហាញខ្លួនតែក្នុងរយៈពេលកំណត់ប៉ុណ្ណោះ ដើម្បីបង្កើននូវសា្មរតី នៃការប្រារព្ធពិធីបុណ្យដ៏ស្រស់បំព្រងរបស់យើង។

សម្រាប់ព័ត៌មានបន្ថែ​មអំពីយុទ្ធនាការណ៍ របស់ក្រុមហ៊ុនស្រាបៀរ Heineken® ដើម្បីអបអរពិធីបុណ្យដ៏រីករាយ នៅក្នុងប្រទេសកម្ពុជា, សូមតាមដានបណ្ដាញសង្គមដូចខាងក្រោម៖

Facebook: https://www.facebook.com/HEINEKENCambodia/

Instagram: https://instagram.com/heineken_kh​

ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា -​ ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុន

រួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ​ចិន​-កម្ពុជា ​មានចំនួន​លើស ពី​១ម៉ឺន​លាន​ដុល្លារអាមេរិក

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា៕