Home Blog Page 118

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធ ជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រសួងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការលើកឡើងនូវសំណូមពរ មតិយោបល់ល្អៗ ដែលបម្រើប្រយោជន៍ដល់សមាគមធុរកិច្ច កែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានជម្រាបជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា អំពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទោះបីជាទទួលការរំខានក្នុងអំឡុងបរិកាណ៍កូវីដ-១៩ក៏ដោយ។ លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នាំ២០២១ និងច្រើនជាង ៥% នៅឆ្នាំ២០២៣។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%។

ក្នុងជំនួបនោះដែរ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូនអំពីសាវតា និងរចនាសម្ព័ន្ធនៃសមាគម ព្រមទាំងការបោះពុម្ពផ្សាយសៀវភៅស ដែលបានបញ្ចូលនូវបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានបញ្ហាសំខាន់ៗចំនួន ០៣ ដូចជា (១)បញ្ហាការបើកច្រកទីផ្សារ (២)ឱកាសទទួលបានហិរញ្ញប្បទាន និង(៣)ការបណ្តុះបណ្តាលជំនាញឌីជីថល។ លោកជំទាវឧកញ៉ា ក៏បានស្នើសុំនូវទិន្នន័យអ្នកផលិត និងផលិតផល ពីក្រសួងពាណិជ្ជកម្ម ដើម្បីដាក់បញ្ចូលក្នុងសៀវភៅសនោះ និងជួយជំរុញការផ្សព្វផ្សាយពីផលិតផលខ្មែរ។

ជាកិច្ចឆ្លើយតប លោកស្រី តឹករ៉េត កំរង បានទទួលយកនូវសំណូមពរដែលបានលើកឡើង និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំច្បាប់និងបទបញ្ញត្តិថ្មីៗ និងការបើកច្រកទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ដែលកម្ពុជាសម្រេចបាន។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ៕

កាន់​តែ​​រហ័ស​ទាន់​ចិត្ត សម្រាប់អ្នក​សៀមរាប! foodpanda ពង្រីក​ហាង​ទំនិញ​អន​ឡាញ pandamart ដល់​ទឹកអង្គរ

0

កាន់​តែងាយ​ស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នក​ក្រុង​សៀម​រាប​!

ចាប់​ពីពេល​នេះ អ្នក​ខេត្ត​សៀម​រាប ​កាន់​តែ​មានភាព​ងាយស្រួល និង​សុវត្ថិភាព​មួយ​កម្រិត​ទៀត ក្នុង​ការ​ទិញ​ទំនិញនានា ក្រោយពី​ foodpanda បាន​ពង្រីកហាង​លក់​ទំនិញ​អន​ឡាញ pandamart របស់​ខ្លួន​ដល់​ទឹក​ដីនៃ​ប្រាសាទ​អង្គរវត្ត ​ហើយ បន្ទាប់ពី​​បាន​ចាប់ផ្តើម​ដំណើរ​មុខ​ងារ​ថ្មីនេះ​លើ​​កម្ម​វិធី App តែមួយរបស់​ខ្លួន​ ​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា​។

This image has an empty alt attribute; its file name is MSR02024-1024x683.jpg

ការពង្រីក​ហាង​ pandamart មួយនេះ ក៏មាន​គោល​បំណង​ក្នុង​ការ​ឆ្លើយ​តបទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​សៀម​រាប និង​​​ផ្តល់​ភាព​ងាយស្រួលមួយ​​កម្រិត​ទៀត​ផង​ដែរ ក្នុងការជាវ​ទំនិញ​នានា ជាមួយនឹង​​សេវា​កម្ម​ដឹកជញ្ជូន​រហ័ស​ទាន់ចិត្ត ក៏ដូច​ជា​បន្ថែម​ទៅលើ​សេវា​ដឹក​ជញ្ជូន​អាហារ​ដែល​កំពុង​តែ​ពេញ​និយមរួច​ជាស្រេច​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។

pandamart គឺ​ជា​សេវាស្រប​តាម​តម្រូវ​ការអតិជិ​ន​​របស់ foodpanda និង​ជា​ហាង​លក់​ទំនិញ​លើ​អន​ឡាញ​សម្រាប់​តែ​ការ​ដឹក​ជញ្ជូន​ដល់គហដ្ឋាន លើទំនិញ​ជា​​ច្រើន​ប្រភេទរហូត​ដល់​ជាង​៣ពាន់មុខ ចាប់ពី​គ្រឿង​ទេស ផលិត​ផល​ស្រស់ ភេសជ្ជៈ និង​សម្ភារៈ​ប្រើប្រាស់​​សំខាន់​ៗ​ជាច្រើន​ ខណៈ​ដែល​​អតិថិ​ជន ​នឹង​ទទួល​បាន​ទំនិញ​ត្រឹម​តែ​ចន្លោះ​ពេល​៣០នាទី បន្ទាប់​ពី​កា​រកុម៉្មង់​រួច​រាល់​។

This image has an empty alt attribute; its file name is MSR02016-1024x683.jpg

ទាក់​ទងនឹង​ការ​ពង្រីក​សាខាង​ហាង pandamart នេះ ដល់​ខេត្ត​សៀម​រាប អ្នក​តំណាង​ឲ្យ​ foodpanda ដែល​ជាក្រុម​ហ៊ុន​ដឹកជញ្ជូនរហ័ស​​ឈាន​មុខ​គេនៅកម្ពុជា បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ឆ្លើយ​តប​​ទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជាពល​រដ្ឋ​នៅខេត្ត​សៀម​រាប ក៏ដូច​ជា​ចូលរួម​ផ្តល់​សុវត្ថិភាព​មួយ​កម្រិត​ទៀត​សម្រាប់​អតិថិ​ជន​របស់យើង ដែលមានន័យ​ថា ពួក​គាត់​នៅ​តែ​អាច​ទិញ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន ដោយមិន​ចាំ​បាច់​ចេញពីផ្ទះ​»​។

This image has an empty alt attribute; its file name is MSR01926-copy-1024x683.jpg

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ pandamart​ ហើយ​ជ្រើសរើសនំនិញដែលលោកអ្នកចង់បានជាការ​ស្រេច​។
ជាមួយ​គ្នានេះ foodpanda នៅ​តែមិនភ្លេច​ជាមួយនឹងកម្ម​វិធី​ប្រូម៉ូសិននានា ដោយ​លោក​គ្រាន់​តែ​ប្រើប្រាស់កូដ «MART» ក្នុង​ពេល​ទិញ​ទំនិញនៅ pandamart លោក​អ្នកនឹង​​ទទួលបានការបញ្ចុះតម្លៃ ២ដុល្លារ ពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើងទៅ​៕

This image has an empty alt attribute; its file name is MSM01087-1024x683.jpg

បុរី ប៉េង ហួត បញ្ចេញម៉ូដវីឡាថ្មី២ប្រភេទ តម្លៃចាប់ពីជាង 20ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃរហូតដល់9% (Video)

“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) បានចាប់បើកលក់ជាផ្លូវការហើយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់ដំណាច់ឆ្នាំ២០២១តែម្ដង។

ដំណាក់កាលថ្មីដ៏ល្អឯកនេះមានសួនអាថ៌កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ និងវីឡា ភ្លោះ ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 21ម៉ឺនដុល្លារឡើងទៅ ត្រូវបានរចនាឡើងជាមួយនឹងសោភ័ណភាពដ៏ល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិដល់ជូនអតិថិជន។

គម្រោងនេះផ្ទាល់គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បីអបអរសាទរការបើកលក់ “Mera Secret Garden” នេះ បុរី ប៉េង ហួត មាន​ការផ្ដល់ជូនដ៏វិសេសវិសាលដូចជា៖

– ការបញ្ចុះតម្លៃរហូតដល់9%ភ្លាមៗ

– រង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងជម្រើសជាច្រើន រួមមាន ទូកម្ចាត់វីរុសនិងបាក់តេរី UV-C,  Scooter អគ្គិសនី ម៉ូតូអាគុយម៉ូដថ្មី ឬGolf Cart ម៉ូដែលចុងក្រោយជាច្រើនរង្វាន់

– វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត

– គោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏អស្ចារ្យខាងលើ អតិថិជនក៏អាចជ្រើសយក ជម្រើសកម្ចីតាមរយៈធនាគារជាដៃគូរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមកចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់100% ថែមទៀតផង។ សូមប្រញាប់រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមតែរយៈពេល 2 ថ្ងៃនេះតែប៉ុណ្ណោះ ។

ដើម្បីជ្រាបពីការផ្ដល់ជូននេះឱ្យកាន់តែច្បាស់ សូមអញ្ជើញចូលរួមព្រឹត្តិការណ៍នៃការបើកលក់ផ្ទាល់ ឬទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីយើងខ្ញុំនឹងនៅចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅយកក្មេងប្រុស ជួបគ្រោះថ្នាក់រលាកភ្លើង រងរបួសធ្ងន់ធ្ងរ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

0

ភ្នំពេញ៖ នៅយប់ ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៩:៥២នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសមួយរូប ជួបគ្រោះថ្នាក់រលាកភ្លើង រងរបួសធ្ងន់ធ្ងរ (បណ្តាលមកពីឆេះជែលលាងដៃ) យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ មានឳពុកម្តាយ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ច មូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

កម្ពុជា​រួមកម្លាំង​គ្នា​ គាំទ្រ​ព្រឹត្ដិការណ៍​ មហោស្រព ​សិល្បៈ​អន្ដរជាតិ​អង្គរ ក្នុង​ខេត្ត​សៀមរាប

0

កម្ពុជា​បាន​​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​​គាំទ្រ​ខេត្ត​​សៀមរាប ខណៈដែល​​​​​ទីក្រុងនេះ​អបអរ​​​ឋានៈ​របស់​ខ្លួន​​​ជា​​ទីក្រុង​​​វប្បធម៌​អាស៊ាន​​ឆ្នាំ​២០២០-២០២២។ នេះ​បើ​យោងតាម​អ្នករៀបចំ​ព្រឹត្ដិការណ៍​មហោ​ស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA)។

This image has an empty alt attribute; its file name is 1-8-1024x682.jpg

លោក Aaron Carpene ជា Artistic Director នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋបាល​​​ខេត្ត​សៀមរាប អ្នក​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដើម្បីអបអរ​​​​​ទីក្រុងសៀមរាប​​ជា​​​ទីក្រុង​​​វប្បធម៌​អាស៊ាន​​ឆ្នាំ​២០២០-២០២២​ ក៏​ដូចជា​សាធារណៈជនទូទៅ និង​អ្នក​​ឧបត្ថម្ភ​​​​ព្រឹត្តិការណ៍​​​​ទាំង​អស់​ដែល​បាន​ធ្វើ​ឱ្យ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​លើក​ដំបូង​នេះ​បញ្ចប់​ទៅ​បាន​ដោយ​​​ជោគជ័យ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍វ​ប្បធម៌ក្នុង​ខេត្ត​​សៀមរាប​កាល​ពី​ថ្ងៃទី​១០ ខែ​ធ្នូ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​/ឯកអគ្គរាជទូត​របស់​ប្រទេស​​អាស៊ាន អ្នកមុខ​អ្នកការ​ និង​អាជ្ញាធរផ្សេងៗ។ នៅក្នុង​សុន្ទករថាថ្លែង​បើក​ពិធី​នេះ លោក​ជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងថា៖ «សៀម​រាប​ជា​ទីក្រុង​ទី៦ ដែលបាន​ដាក់ជា​ទីក្រុង​វប្បធម៌អាស៊ាន​។ ការ​សម្រេច​ជ្រើស​រើស​ក្រុង​សៀមរាបជា​ទីក្រុងវប្បធម៌​អាស៊ាន​ពុំ​មែនជា​ការ​ចៃដន្យឡើយ​ ត្បិត​សៀម​រាប​គឺ​ជា​អតីត​រាជធានី​​​នៃ​​ចក្រភព​ខ្មែរចាប់​ពី​សតវត្សរ៍ទី៩ ដល់ទី១៥ ដែលមាន​ប្រាង្គ​ប្រាសាទ​ដ៏​ស្គឹម​ស្កៃ​ចំពោះ​​មុខ​យើង​ជា សក្ខីភាព និងជា​ខេត្ត​សម្បូរ​ទៅដោយមរតក​វប្បធម៌ទាំង​រូបិយ​និងអរូបិយ ដែលជា​​ទិសដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ល្បី​ល្បាយនៅអាស៊ីអាគ្នេយ៍​យើង​នេះ»។

This image has an empty alt attribute; its file name is 4-5-1024x682.jpg

លើស​ពីនេះ​ទៀត ​មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​​មហោស្រព​នេះ​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១០​ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ក្នុងខេត្ត​​សៀមរាប​។ កម្មវិធី​ពិសេស​ៗ​ក្នុងព្រឹត្តិការណ៍​​នេះ​រួមមាន​ការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន ​រួមទាំង​តន្ត្រីករ វិចិត្រករគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម​។

This image has an empty alt attribute; its file name is 3-6-1024x682.jpg

យោងតាម​លោក Carpene បាន​ឱ្យដឹងថា ព្រឹត្ដិការណ៍​ដ៏​លេចធ្លោរ​បំផុត​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ គឺ​ការ​បង្ហោះ​ខ្លែង​ប្រពៃណី​កម្ពុជាដែលហៅថា ខ្លែងឯក​ខ្មែរ ដែលបាន​​​ចាប់​យក​​​ចំណាប់​អារម្មណ៍​របស់​​អន្ដរជាតិ​។

លោក Carpene មានប្រសាសន៍​ថា៖ «​មហោស្រព​សិល្បៈ​អន្ដរជាតិអង្គរ​​ជា​​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ ដើម្បី​​​ប្រមូល​ផ្តុំ​​កម្លាំង​សាមគ្គី​កម្ពុជារួម​គ្នា​ ក្រោយ​ឆ្លង​កាត់​ឧបសគ្គ​ដ៏វែង​ឆ្ងាយ​រួច​មក​។ វា​ជា​ក៏​ឱកាស​ដ៏​ល្អ​​ផងដែរ​ក្នុង​ការ​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​​ទាំង​នៅ​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ»។

លោកបាន​បន្ថែមថា​៖ «​ក្នុង​នាម​ជា​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នេះ យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​ការ​ណែនាំ​ និង​ការ​ចង្អុលបង្ហាញរបស់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រាប់​ការ​គាំទ្រ​ដ៏ពេញ​ទំហឹង​ ដើម្បី​ធ្វើ​​​ឱ្យព្រឹត្ដិការណ៍​នេះ​បញ្ចប់ទៅ​​ដោយ​​​ជោគជ័យ​»។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំងនៅ​​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

This image has an empty alt attribute; its file name is 2-7-1024x682.jpg

អ្នក​ឧបត្ថម្ភ​ព្រឹត្ដិការណ៍​នេះ រួមមាន​ស្រាបៀរអង្គរ ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិ​វប្បធម៌​និង​ទេសចរណ៍​ Chengdu ដែលបានចូលរួម​ឧបត្ថម្ភ​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​ឆ្នាំ​២០២១​នេះ។

This image has an empty alt attribute; its file name is CMP-AIFA_2021-Exp1-11-LowRes.jpg

អំឡុងពេល​ពិធីបិទ​ព្រឹត្តិការណ៍​​​​​​អបអរ​ក្រុងសៀមរាប​​ជា​​ទីក្រុង​វប្បធម៌​អាស៊ាន​ជា​ផ្លូវការ​ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​​ថា៖ «ការរៀបចំ​ព្រឹត្ដិការណ៍​វប្បធម៌​​នេះ​​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់នៅក្នុង​ពេល​​ដែល​ពិភព​លោក​​ទាំង​មូល​នៅ​បន្ដ​ប្រឈម​មុខ​នឹង​ការ​រីករាល​ដាល​​ជំងឺកូវីដ​-១៩ ដើម្បី​​បង្កើន​ការ​យល់​ដឹង និង​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចូលរួម​លើកស្ទួយ​កិច្ចការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​វប្បធម៌​ជាតិ​ដើម្បី​ចូលរួម​ចំណែកដល់ការ​​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ ខណៈ​ដែល​កម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ក្នុង​គ្រប់​វិស័យ​»​។

This image has an empty alt attribute; its file name is CMP-AIFA_2021-Exp1-28-LowRes.jpg

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្ដិការណ៍​​មហោស្រព​ឆ្នាំ​ក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង​កម្មវិធី​តន្ត្រី​ Mozart នៅ​ក្នុង​គម្រោង​ល្ខោន​អូប៉េរ៉ា​អង្គរ ដោយ​មាន​ការ​សម្ដែង​សិល្បៈ​តន្រ្តី​ដោយ​​តន្ដ្រីករ​ក្លាស៊ីក​អន្ដរជាតិ​ជា​ច្រើន​រូប៕

This image has an empty alt attribute; its file name is CMP-AIFA_2021-Exp1-07-LowRes.jpg
This image has an empty alt attribute; its file name is CMP-AIFA_2021-Exp1-17-LowRes.jpg
This image has an empty alt attribute; its file name is CMP-AIFA_2021-Exp1-33-LowRes.jpg

ឱកាសចំណេញ សម្រាប់ចុងឆ្នាំ២០២១​ ពីស៊ុនស៊ីម៉ិចកូ

0

បញ្ចុះតំលៃដ៏អស្ចារ្យរហូតដល់50% ជារៀងរាល់សប្តាហ៍ប៉ុណ្ណោះ!

ប្រញ៉ាប់ឡើង ប្រញ៉ប់ឡើង ស្តុកមានកំណត់ បងប្អូនអាចស្វែងរកផលិតផលផ្សេងៗជាច្រើនទៀត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៣ ខែធ្នូ ២០២១។

រាល់តម្លៃឬរូបភាពលោកអ្នកអាចរកមើលបាន តាមវេបសាយ របស់ក្រុមហ៊ុនបាន

www.sunsimexco.com

បងប្អូនខលមកកុម្ម៉ង់ក៏បាន ឆាតមកក្រុមហ៊ុនក៏បាន តាមហ្វេសបុក ឬតេឡេក្រាមក៏បាន

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានលក់ផលិតផលអេឡិចត្រូនិចជាច្រើនដូចជា៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមដី ម៉ាស៊ីនបោកខោអាវ ទូរទឹកកក មីក្រូវ៉េវ ម៉ស៊ីនលាងចាន ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារផ្ទះបាយរាប់ពាន់មុខទៀត។

ព័ត៌មានលំអិតសូមឆាតមកតាន់ផេក : http://bit.ly/3tfDkyI

Telegram : 016 35 36 60 / 061 35 36 60

ឱកាសល្អ សម្រាប់សិស្សកម្ពុជា

0

ឥឡូវនេះសិស្សកម្ពុជាយើង មាន ឱកាស ច្រើន ជាង មុនក្នុងការ ចូល រួម ការ ប្រកួត ប្រជែង បែបអប់រំកម្រិត អន្តរជាតិចំនួនជាង ២០។ នេះ ជា ដំណឹង ដ៏ អស្ចារ្យ ព្រោះ ការ ចូលរួម ក្នុង ការ ប្រកួត ប្រជែង ទាំង នេះ ផ្ដល់នូវ អត្ថប្រយោជន៍ ជា ច្រើន។

តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រកួតប្រជែងបែបអប់រំ សិស្សយើងនឹងទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ផ្សេងៗតាមរយៈការជួបជាមួយសិស្សមកពីប្រទេសនានានៅជុំវិញពិភពលោក។ ពួកគាត់ នឹង អភិវឌ្ឍ ជំនាញ ត្រិះរិះ ពិចារណា និងអាច សិក្សាបានកាន់តែប្រសើរឡើង នៅ សាលា។ ការប្រកួតប្រជែងទាំង នេះក៏ផ្ដល់នូវការទទួលស្គាល់ទូទាំងពិភពលោក អាហារូបករណ៍ និងពានរង្វាន់ពីស្ថាប័នអប់រំអន្តរជាតិកំពូលៗ ដល់សិស្សានុសិស្សដែលចូលរួមប្រកួតផងដែរ។

បន្ថែមពីនេះ ការប្រកួតប្រជែងក៏នាំមកនូវឱកាសធ្វើដំណើរទៅក្រៅប្រទេស ទៅទស្សនាសាកលវិទ្យាល័យនានា និងជជែកពិភាក្សាជាមួយអ្នកប្រឹក្សាផ្នែកអប់រំ។ សមត្ថភាពខ្ពស់ ក្នុង ការ ប្រកួត នឹង ជំរុញ ឱ្យសិស្សប្រឡងបានពិន្ទុ ល្អនៅសាលា ព្រមទាំងបង្កើនគុណភាពពាក្យសុំ ចូលរៀន នៅតាមសាកលវិទ្យាល័យនានាថែមទៀតផង។

ប្រាយ ខេមបូឌា (Bright Cambodia) គឺជាក្រុមហ៊ុនសេវាកម្មអប់រំដែលមានបេសកកម្មជំរុញឱ្យមនុស្សគ្រប់គ្នាទទួលបានឱកាសអប់រំ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចុះឈ្មោះចូលរួមការប្រកួតប្រជែងបែបអប់រំកម្រិតអន្តរជាតិ សូមតាមដានតេឡេក្រាម ហ្វេសប៊ុក ឬគេហទំព័រយើងខ្ញុំ។

Telegram: https://t.me/brightcambodia
Website: https://www.brightcambodia.com/

ភាសាអង់គ្លេសនៅខាងក្រោម

Bright Opportunities for Cambodian Students

Students in Cambodia now have more opportunities than ever to join over 20 international academic competitions. This is great news because participating in these competitions have many advantages.

By cooperating in academic competitions, students will gain more knowledge about other cultures by meeting students from around the world. They will develop critical thinking skills and perform better at school. These competitions also allow students to earn world-wide recognition, scholarships, and awards from top international academic organizations.

Additionally, these competitions offer connections to travel abroad, visit universities, and speak to academic counselors. Performing well in these competitions will boost students’ school exam scores and university applications.

Bright Cambodia is an education services company whose mission is to make academic opportunities accessible for everyone. For more information on how to register for international academic competitions, follow their Telegram, Facebook, or website.

Telegram: https://t.me/brightcambodia
Website: https://www.brightcambodia.com/

អីក៏អស្ចារ្យយ៉ាងនេះហ្ន៎…!! ទិញគ្រឿងអេឡិចត្រូនិច សាមសុង នឹងទទួលបានការថែមជូនម៉ាពេញចិត្ត…ម៉ាកប់តែម្តង…!

0

(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១៖ លើសពីភាពអស្ចារ្យ…លើសពីភាពភ្ញាក់ផ្អើល…លើសពីប្រូម៉ូសិនថែមជូនធម្មតា…! អតិថិជនទូទាំងប្រទេសទាំងអស់ គ្រាន់តែជាវគ្រឿងអេឡិចត្រូនិចដែលបានកំណត់ដូចជា៖ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរទស្សន៍ សាមសុង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ឬ រហូតអស់ពីស្តុក…អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ $1500 និងមានការថែមជូន៖ ម៉ាស៊ីនបូមធូលី , Microwave ដ៏ទំនើបភ្លាមៗតែម្តងដែលមានតម្លៃរហូតដល់ទៅ $450…!!! វ៉ាវ…ពិតជាអស្ចារ្យមែនទែន…! 

This image has an empty alt attribute; its file name is photo_2021-12-15_11-09-53-819x1024.jpg

សាកគិតមើលថាចំណេញកប់ក្តោងប៉ុណ្ណា…! ទិញ 1 បានដល់តែ 2…ទិញ 2 បានដល់ទៅ 4…!រកឯណាបាន…រកបានតែនៅក្រុមហ៊ុន សាមសុង ហ្នឹងហើយ…! រួសរាន់ឡើង…!! ឱកាសចំណេញៗដ៏អស្ចារ្យអ៊ីចឹង…កម្រនឹងមានខ្លាំងណាស់…មួយឆ្នាំមានតែម្តង បើឱ្យរំលងទៀតគឺដឹងតែ…ស្តាយ…ស្តាយ…ក្រោយហើយណា៎…! 

បើតាមខ្ញុំដឹងមានអតិថិជនជាច្រើនលើសលុបណាស់ដែលកំពុងទន្ទឹងរង់ចាំមើល និងអ៊ុតមើលថាតើប្រូម៉ូសិនចុងឆ្នាំនេះ ក្រុមហ៊ុន សាមសុង នឹងមានផ្តល់ជូនកម្មវិធីពិសេសអ្វីខ្លះ …! 

This image has an empty alt attribute; its file name is photo_2021-12-15_11-09-36-819x1024.jpg

ឥឡូវនេះមានមែន…! សូមរំឮកម្តងទៀតថា…បើអតិថិជនត្រូវទិញ…សូមអញ្ជើញរួសរាន់មកទិញឥឡូវនេះឱ្យហើយទៅទាន់ក្រុមហ៊ុនមានផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស …!! 

តោះ…នៅចាំអីទៀត…ទាន់ឱកាសល្អមកដល់…ប្រញាប់ទិញឱ្យលឿនទៅ…!! កុំគិតថានៅយូរទៀតណា៎…! បើគិតតែមួយភ្លែតឃើញថានៅសល់ 2 សប្តាហ៍ជាង…តែសំខាន់នៅមានស្តុកថែមឬអត់…មិនហ៊ានធានាទេណា៎…ព្រោះអ្នកមកមុន បានកាដូថែមជូន និងបញ្ចុះតម្លៃមុន…!

This image has an empty alt attribute; its file name is photo_2021-12-15_11-09-49-819x1024.jpg

សូមបញ្ជាក់ផងដែរថារាល់ផលិតផលអេឡិចត្រូនិចដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះគឺសុទ្ធសឹងជាផលិតផលដែលកំពុងលក់ដាច់ខ្លាំង…មានការពេញនិយមគាំទ្រច្រើន…ផលិតផលគឺសុទ្ធតែទើបចេញថ្មីស៊េរីចុងក្រោយ…មានគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាទំនើប…មានរាងស្អាត…ទំនើប…ទាន់សម័យ…ស៊ីវីល័យ…ស័ក្តិសម…និងអាចប្រែក្លាយផ្ទះបាយ ឬបន្ទប់ទទួលភ្ញៀវរបស់អ្នកឱ្យមើលទៅស្អាតបែបព្រីមៀម ជាពិសេសផ្តល់នូវអារម្មណ៍ល្អ ស្រស់ស្រាយ ផ្តល់នូវភាពងាយស្រួលពោរពេញដោយផាសុកភាពក្នុងការរស់នៅសម្រាប់លោកអ្នកផងដែរ។  

This image has an empty alt attribute; its file name is photo_2021-12-15_11-09-56.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ! 

* បញ្ជាក់៖ រាល់ការជាវគ្រឿងអេឡិចត្រូនិចទាំងអស់តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…! 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

កម្មវិធី «បញ្ចូលឈ្នះពីកាត កោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះ ប្រចាំខែវិច្ឆិកាទៀតហើយ

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែល មានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ វិច្ឆិកា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក កាន រដ្ឋា រស់នៅខេត្តត្បូងឃ្មុំ ជាអតិថិជនដែលមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា “ក្នុងចិត្តហាក់ដូចភ័យអរៗ ព្រោះខ្លាចដំណឹងល្អនេះ ជាការបោកបញ្ឆោតផ្សេងៗ ប៉ុន្តែក្រោយពីបើកហ្វេសប៊ុក មើលការផ្សាយផ្ទាល់របស់ ផេកផ្លូវការមិត្តហ្វូន រួចលឺសម្លេងខ្លួនឯង ពេលនោះហើយ និយាយពីថាសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិនដែរគិតថាខ្លួនឯង នឹងមានសំណាងក្នុងការឈ្នះរង្វាន់ ពីក្រុមហ៊ុនមិត្តហ្វូនឡើយ។ ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុន បន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច” ។

អតិថិជនមានសំណាងម្នាក់ទៀត ក៏មកពីខេត្តព្រៃវែង លោក ពៅ រ៉េន ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “សំណាងមានពិត ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលបានក្លាយជាអតិថិជនសំណាង មួយរូបដែលបានឈ្នះរង្វាន់ ពីក្រុមហ៊ុនមិត្តហ្វូន ពីមុនបញ្ចូលតែ $1 ទេ តែលឺអ្នកជិតខាងនិយាយពីកាត ៥០០០៛ របស់មិត្តហ្វូនមានរង្វាន់ ក៏ប្តូរទៅទិញកាត ៥០០០៛ ប្រើវិញទៅព្រោះគិតថាខុសគ្នាតែ ១០០០៛ បានគាំទ្រប្រាក់រៀលជាតិហើយ មានឱកាសផ្សងសំណាងទៀត! ហើយជាចុងក្រោយ សូមក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូនដែល បង្កើតនូវកម្មវិធីនេះឡើង និងជូនពរឱ្យក្រុមហ៊ុន មានអតិថិជនប្រើប្រាស់ កាន់តែច្រើន កាន់តែរីកចម្រើនផងដែរ។” ។

ចំនែកឯអតិថិជន មានសំណាងម្នាក់ទៀត អ្នកនាង ឆាស កុច ខេត្តសៀមរាប ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទ ដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍ រំភើបដូចគ្នាដែរ។

លោកអាដាំ មកពីការិយាល័យទីផ្សារនៃ ក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា “អស់រយៈពេល 7 ខែហើយដែលកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បានផ្តល់សំណាងទៅកាន់ អតិថិជនជាច្រើននាក់។ អតិថិជនទាំងអស់នៅមានពេល មួយខែទៀតក្នុងការចាប់យក សំណាងពីកាតកោសមិត្តហ្វូន ៥០០០៛នេះ។ ងាយៗ គ្រាន់តែ បញ្ចូលទឹកប្រាក់ជាមួយ សន្លឹកកាតកោស ៥០០០៛ នៅក្នុងខែធ្នូនេះ លោកអ្នកនឹងអាចមាន ឱកាសឈ្នះរង្វាន់ភ្លាមៗ និង រង្វាន់ប្រចាំខែដូចជា កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ” ។

លោកបានបន្ថែមថា “ការចាប់រង្វាន់នឹងធ្វើឡើង ជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097” ។

សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ៕

ឈ្នះរថយន្តស៊េរីទំនើប 2021 ក្នុងឱកាសគ្រីស្ទម៉ាសពី សាមសុង…!

0

(ភ្នំពេញ) ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៖ ទែនៗ…ឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យបានមកដល់ទៀតហើយ…! រីករាយមហាប្រូម៉ូសិនយក្សចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស់ពី សាមសុង…! រង្វាន់លើកនេះកាន់តែធំ…កាន់តែអស្ចារ្យ…និងកាន់តែកក្រើក…!

ងាយៗបំផុត…អតិថិជនទាំងអស់គ្រាន់តែជាវស្មាតហ្វូន ឬ ថេប្លេត សាមសុង ម៉ូដែលណាក៏ដោយដែលមានប័ណ្ណធានាត្រឹមត្រូវនៅតាមបណ្តាហាងទំនើប ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទូទាំងប្រទេស ចាប់ពីថ្ងៃទី 12 ធ្នូ ដល់ថ្ងៃទី 26 ធ្នូ ឆ្នាំ 2021 នេះ នោះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះមហារង្វាន់អស្ចារ្យជាច្រើនដូចជា៖ រង្វាន់យក្សរថយន្តស៊េរីទំនើប SsangYon Rexton ស៊េរីឆ្នាំ 2021មួយគ្រឿងដ៏ស្រស់ស្អាត និងម៉ូតូ Yamaha Qbix ស៊េរី 2021 ជាច្រើនរង្វាន់ទៀតផងដែរ …!

វ៉ាវ…ពិតជាអស្ចារ្យ…! អស្ចារ្យលើសពីការរំពឹងទុក…! នៅចាំអីទៀត…រង្វាន់ដ៏អស្ចារ្យទាំងនេះកំពុងរង់ចាំលោកអ្នកហើយ…! សំណាងមើលមិនឃើញ…ថាមិនត្រូវអ្នកឈ្នះអាចជាលោកអ្នក…! ថាមិនត្រូវអាចឈ្នះម៉ូតូថ្មី ឬរថយន្តស៊េរីថ្មីឆ្នាំ 2021 នេះជាកាដូឆ្នាំថ្មីផងក៏ថាបាន…! 

សូមបញ្ជាក់ថាឈ្មោះអតិថិជនមហាសំណាងដែលឈ្នះរង្វាន់ទាំងអស់នឹងត្រូវធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ដែលនឹងធ្វើការផ្សាយបន្តផ្ទាល់នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2021វេលាម៉ោង 9:00 – 10:00 ព្រឹក …! ដូច្នេះសូមប្រញាប់អញ្ជើញទៅទិញ និងរង់ចាំតាមដានទាំងអស់គ្នា…!

រួសរាន់ឡើងណា៎…កុំឱ្យឱកាសដ៏ពិសេសអស្ចារ្យ និងកម្រមាននេះរំលងផុតឱ្យសោះ…! សាមសុង តែងតែផ្តល់នូវផលិតផលមានគុណភាពខ្ពស់ពិត…ឈ្នះមហារង្វាន់យក្សពិតៗ…! ប្រាប់បានទេ…ចង់ឈ្នះម៉ូតូ Yamaha Qbix  ឬ ចង់ឈ្នះរថយន្តស៊េរីទំនើប SsangYon Rexton ស៊េរីឆ្នាំ 2021…! ក្រុមហ៊ុន សាមសុង ជូនពរឱ្យអតិថិជនទាំងអស់សំណាងល្អ ឈ្នះរង្វាន់ និងទទួលបាននូវកំពូលបទពិសោធន៍នៃបច្ចេកវិទ្យាស្មាតហ្វូន ឬ ថេប្លេតដ៏អស្ចារ្យជំនាន់ចុងក្រោយទាំងអស់គ្នា…!

សម្រាប់ពត៌មានបន្ថែមនិងលក្ខខណ្ឌផ្សេងៗ លោកអ្នកអាចចូលមើលផ្ទាលតាមរយៈLink  https://bit.ly/3pHkAa9នេះ  ឬអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !