Home Blog Page 123

ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ នាំយកសម្ភារៈសិក្សា​ ជូនដល់សិស្ស អង្គការផ្កាយសមុទ្រ

0

ភ្នំពេញ ៖ ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ បាននាំនូវសម្ភារៈសិក្សា មកចែកជូនដល់សិស្ស អង្គការផ្កាយសមុទ្រ កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា នៅអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ ។

This image has an empty alt attribute; its file name is photo_2021-11-07_15-00-24-1024x701.jpg

កម្មវិធីនេះមានការចូលរួមរបស់ លោក អេង រិទ្ធី លោកស្រី ស៊ឹម សូលិកា កញ្ញា សុភាន ភីរៈណុច លោកជួប សុភ័ក្រ កញ្ញា សុខ សោម៉ាវត្តី លោក ប៉ែន ចំរ៉ុង កញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន កញ្ញាកែវ ផល្លីកា លោក គង់ វិសាល អ្នកស្រី ស៊ិន ស្រីរ័ត្ន កញ្ញា ពិន ទេពី អ្នកតំណាងមកពី The Car Salon និង ភោជនីយដ្ឋាន Hokkaido Japanese BBQ ដែលបានធ្វើការឧបត្ថម ជាសម្ភារៈសិក្សានានា មានដូចជា ៖ សៀវភៅ ខ្មៅដៃ ប៊ិច បន្ទាត់ ម៉ាស ជែលលាងដៃ ជូនទៅកាន់សិស្សអង្គការផ្កាយសមុទ្រផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក អេង រិទ្ធី លោកស្រី ស៊ឹម សូលិកា កញ្ញា សុខ សោម៉ាវត្តី និង លោក ប៉ែន ចំរ៉ុង ក៏បានធ្វើការជាវកាតាប ដែលដេរដោយដៃស្ត្រី ដែលជាម្តាយរបស់សិស្សអង្គការ ផ្កាយសមុទ្រផ្ទាល់តែម្តង។

This image has an empty alt attribute; its file name is photo_2021-11-07_15-00-28-1024x682.jpg

គួរបញ្ជាក់ថាអង្គការផ្កាយសមុទ្រ បានបង្កើតឡើងនៅក្នុងឆ្នាំ 2006 ដោយលោក Peter Slater ជនជាតិអង់គ្លេស ដែលមកដល់ពេលនេះ មានអាយុ ១៥ឆ្នាំហើយ អង្គការផ្កាយសមុទ្រ មានសាលាចំនួន ២ ដែលស្ថិតនៅ ស្ទឹងមានជ័យ និងច្បារអំពៅហើយក៏មានទីលានបាល់ទាត់ ផ្ទាល់ខ្លួនធំមួយនៅ រង្វង់មូលគួរស្រូវផងដែរ ។ ដោយឡែកអង្គការផ្កាយសមុទ្រ ធ្វើការទៅលើកម្មវិធី ៣ ដែលមានដូចជា៖ កម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និងកម្មវិធីកម្មវិធីអភិវឌ្ឍន៍សហគមន៍។

This image has an empty alt attribute; its file name is photo_2021-11-07_15-00-32-1024x682.jpg

យ៉ាងណាមិញ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលធ្វើការជាមួយនឹងកុមារក្រីក្រ ជិត ៧០០ នាក់ នៅ តំបន់ស្ទឹងមានជ័យ និងច្បារអំពៅ ដោយកុមារ ដែលបានមកសិក្សានៅ អង្គការផ្កាយសមុទ្រ ទទួលបានរបបអាហារមានជីវជាតិ ២ ពេល ពីថ្ងៃ ចន្ទដល់ថ្ងៃ សុក្រ និងស្បៀងអាហារប្រចាំខែ សម្រាប់ក្រុមមគ្រួសារគេ ដែលក្នុងនោះមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងអំបិលជាដើម។

This image has an empty alt attribute; its file name is photo_2021-11-07_15-00-37-1024x682.jpg

ប្អូនស្រី រចនា ដែលជាសិស្សកំពុងសិក្សា នៅអង្គការផ្កាយសមុទ្រ បានសម្តែងអារម្មណ៍ ត្រេកអរយ៉ាងខ្លាំង ដែលបានឃើញ អាយដលប្អូនស្រី មកចុះសួរសុខទុក្ខ និងចែកអំណោយសម្ភារៈសិក្សា សម្រាប់ការសិក្សាឆ្នាំថ្មី ឆ្នាំ ២០២២ ខាងមុខនេះ។ ចំណែកឯ អ្នកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលចង់បរិច្ចាកជាសម្ភារៈសិក្សា ឬ ថវិកាអាចធ្វើការ ទំនាក់ទំនងតាមរយះលេខ ទូរស័ព្ទ 098​ 977 981 ឬតាមរយះគណនី ABA: 002 345 589 (INDOCHINA STARFISH FOUNDATION); Pi Pay: 098 977 981 (ISF Cambodia) ។

This image has an empty alt attribute; its file name is photo_2021-11-07_15-00-42-1024x403.jpg
This image has an empty alt attribute; its file name is photo_2021-11-07_15-00-46-1024x597.jpg
This image has an empty alt attribute; its file name is photo_2021-11-07_15-00-52-1-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-07_15-00-57-1024x599.jpg
This image has an empty alt attribute; its file name is photo_2021-11-07_15-01-02-1024x642.jpg

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​ ២លានរៀល ដល់ប្តីប្រពន្ធមួយគូ កំពុងជួបទុក្ខលំបាក ក្នុងពេលសម្រាលកូន

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកថវិកា ចំនួន២លានរៀល ទៅឧបត្ថម្ភ ដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន ហើយកូនដែលសម្រាលមកភ្លាមនោះ មានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយប្តីធ្វើការជា សន្តិសុខឯកជន ខ្វះខាតថវិកា សំរាប់សម្រាល និងព្យាបាលកូននោះ ដោយសារតែជីវភាពក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រួសារក្រីក្រនេះ មានប្តីឈ្មោះ សំ កុសល ធ្វើការជាសន្តិសុខឯកជន និងប្រពន្ធ ឈ្មោះ ប៉ែន វិសាល ជាមេផ្ទះ រស់នៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទារកដែលសម្រាល​ មកមានបញ្ហារលាកសួតធ្ងន់ធ្ងរ នោះមានឈ្មោះ សំ ប៊ុនសុង។​​ ការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះ គឺជាផ្នែកមួយជួយរំលែកការលំបាក ដល់គ្រួសារក្រីក្រខាងលើ សម្រាប់យកទៅចេញថ្លៃសម្រាលកូន និងយកមកព្យាបាលជំងឺទារក នោះផងដែរ ។

ក្នុងនោះក្រោយទទួលបាន ថវិកាឧបត្ថម្ភខាងលើ គ្រួសាររងគ្រោះ បានគោរពថ្លែងអំណរអរគុណ​ ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីឲ្យរូបលោកនិងភរិយា បានយកថវិកានេះ ទៅចេញថ្ងៃសម្រាល និងយកមកព្យាបាលជំងឺ ទារក ដែលសម្រាលមក ហើយមានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យពេលនេះ និងបានជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ​ និងប្រកបដោយពុទ្ធពរ គ្រប់ប្រការ៕

ការចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC) និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)

0

ភ្នំពេញ ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង សម្ព័ន្ធសាហគមន៍កសិកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងរួម ដូចខាងក្រោម៖
១. អិលអូអិលស៊ី នឹងផ្តល់សេវាឥណទានដល់សមាជិករបស់ AC(s) និង UAC(s) ដែលមានតម្រូវការឥណទានដើម្បីប្រើប្រាស់សម្រាប់សង្វាក់ផលិតកម្មកសិកម្ម។
២. អិលអូអិលស៊ី នឹងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សមាជិករបស់ AC(s) និង UAC(s)។

៣. អិលអូអិលស៊ី នឹងផ្តល់សេវាទូទាត់ដល់សមាជិករបស់ AC(s) និង UAC(s) តាមរយៈគណនីបញ្ញើសំចៃ និងការប្រើប្រាស់ iPay Mobile App របស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់សមាជិករបស់ AC(s) និង UAC(s) ក្នុងការទូទាត់ប្រាក់។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលពិធីចុះហត្ថលេខានេះបង្ហាញពីការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាផ្លូវការរវាង អិលអូអិលស៊ី និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។”

លោកបានបន្តទៀតថា “អិលអូអិលស៊ី និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងមានកិច្ចសហការគ្នាយ៉ាងល្អ ក្នុងដំណើរការផ្តល់ឥណទានដល់សមាជិករបស់ AC(s) និង UAC(s) ប្រកបដោយភាពរលូន និងឆាប់រហ័ស ដើម្បីជួយសម្រួលដល់សមាជិកដែលមានតម្រូវការឥណទានសម្រាប់សង្វាក់ផលិតកម្មកសិកម្មរបស់ខ្លួន។ អិលអូអិលស៊ី នឹងចែករំលែកចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងប្រាក់កម្ចីឱ្យបានត្រឹមត្រូវដល់សមាជិករបស់ AC(s) និង UAC(s) ដើម្បីឱ្យពួកគាត់អាចចាត់ចែងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះដែរ អិលអូអិលស៊ី នឹងផ្តល់សេវាទូទាត់ប្រកបដោយភាពងាយស្រួលដល់សមាជិកទាំងអស់ តាមរយៈគណនីបញ្ញើសំចៃ និងការប្រើប្រាស់ iPay Mobile App របស់ខ្លួន ”។

ក្នុងឱកាសនោះដែរ លោក ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល របស់សម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា (CACA) បានមានប្រសាសន៍ថា “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលពីធីចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់ ចំពោះវិស័យកសិកម្មនៅកម្ពុជា ជាពិសេសសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលសមស្រប ប្រកបដោយការទទួលខុសត្រូវពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ” ។

លោក ឧកញ៉ា បានគូសបញ្ជាក់ថា “ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និង និរន្តរភាព គឺពិតណាស់យើងត្រូវពង្រឹង សមត្ថភាពរបស់សហគមន៍ កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលត្រូវការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ដែលកន្លងមក សម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា បានខិតខំស្វែងរកដៃគូ និងពិភាក្សាគ្នារហូតឈានដល់ការចុះកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន និងស្ថាប័ននានាចំនួន ១២ រួចមកហើយរួមមាន៖ ម្ចាស់ជំនួយ/ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទីផ្សារ (ទិញ/លក់) ក្រុមហ៊ុនធាតុចូលកសិកម្ម និងអង្គការ ឬសមាគមវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលបំណងសំខាន់ផ្តោតលើការគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម។ “

អំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា “CACA” ត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិ និងនីតិវិធីច្បាប់ស្តីពីសហគមន៍កសិកម្ម និងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្នុងគោលបំណង ជាតំណាងស្របច្បាប់នៃ “AC(s)” ឬ “UAC(s)” នៅទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពរបស់ ACs/UACs ហើយរំពឹងថាពួកគេអាចបំពេញបេសកកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គមនៅកម្រិតសហគមន៍បានកាន់តែប្រសើរឡើង ហើយការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា។
លើសពីនេះទៀត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងដើរតួរយើងសំខាន់ក្នុងការសម្របសម្រួលដល់ធាតុចូលកសិកម្មដូចជា ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត គ្រឿងចក្រ និងឧបករណ៍កសិកម្ម ប្រេងសាំង និងជាពិសេសជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដូចជា សេវាប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម ការសន្សំប្រាក់ និងការអប់រំផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការស្វែងរកទីផ្សារសម្រាប់ សហគមន៍កសិកម្ម និងកសិករនៅកម្ពុជា។ CACA ក៏ផ្តល់ការ
បណ្តុះបណ្តាល និងសេវាសវនកម្មផងដែរសម្រាប់សមាជិករបស់ CACA ទាំងអស់។

អំពីអិលអូអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដែលផ្តោតលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនសហគ្រិន និងក្រុមគ្រួសារដែលស្ថិតក្នុងសេដ្ឋកិច្ចពីរ៉ាមីត នូវឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិតរបស់ពួកគេ។

ក្នុងរយៈពេលជាង ២៧ឆ្នាំ នៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥឈប់ឈររបស់ខ្លួន អិលអូអិលស៊ី បានពង្រឹងជំហរយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងបានក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើនាំមុខគេ ដែលមានសមតុល្យប្រាក់បញ្ញើ ផលប័ត្រប្រាក់កម្ចី និងចំនួនអតិថិជនកម្ចីខ្ពស់ជាងគេលំដាន់ទី៣ ក្នុងប្រទេស។

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយជូនអតិថិជនរបស់ខ្លួន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាភតិសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត និងសេវាបង់ប្រាក់ ។ល។

អីយ៉ា បញ្ចុះតម្លៃ រហូតដល់ 30% អបអរសាទរ ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ!

0

247 Store Cambodia គឺជាផ្សារអនឡាញ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង និងមានចំនួនអ្នកជាវ យ៉ាងច្រើនកុះករ នៅលើគេហទំព័រ www.247storecambodia.com ក៏ដូចជា Facebook Page និង Telegram Channel។

ផ្សារអនឡាញ 247 Store Cambodia មានលក់ផលិតផល ជាច្រើនមុខ និងច្រើនប្រភេទដូចជា សម្ភារកីឡា សម្ភារប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍អេឡិចត្រូនិច ដែលសុទ្ធតែផ្តល់អត្ថប្រយោជន៍ ជាច្រើនផ្សេងៗគ្នា សម្រាប់អ្នកប្រើប្រាស់។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះមានការបញ្ចុះតម្លៃរហូតដល់ 30% ដើម្បីអបអរសាទរក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ! នៅលើផ្សារអនឡាញ 247 Store Cambodia មានលក់នូវ គ្រឿងអេឡិចត្រូនិច សម្ភារផ្ទះបាយ ឧបករណ៍ហាត់ប្រាណ និងមានច្រើនមុខទៀត! ចាំកាលណ៎ ទិញឥឡូវនេះរហូតដល់ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2021។ ហើយបន្ថែមពីនេះផងដែរលោកអ្នកអាចធ្វើការទិញបាន កាន់តែលឿន និងកាន់តែងាយស្រួល
ដោយទាញយក App 247 Store Cambodia:
App Store: https://apple.co/3izpOTq
Play Sore: https://bit.ly/3iC3GYG
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ៖
085 994 588 / 086 994 588
Join Telegram Channel 247 Store Cambodia:
https://t.me/Channel_247StoreCambodia

សៀមរាប នឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញជាមួយនឹង មហោស្រពសិល្បៈអន្តរជាតិអង្គរនៅ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

0

ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែលមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។

លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តជាតិអង្គរ បានថ្លែងថា៖ «យើងបានធ្វើការងារនេះជាងមួយឆ្នាំមកហើយ។ ជាមួយនឹងការដែលកម្ពុជាក្លាយជាប្រធានអាស៊ាន និងការបើកចំហរប្រទេសឡើងវិញ យើងជឿជាក់ថានេះគឺជាការផ្តល់ជូនដ៏សាកសមមួយដល់មរតកវប្បធម៌ និងទិដ្ឋភាពសិល្បៈក្នុងស្រុករបស់កម្ពុជានាពេលមួយដែលកម្ពុជាមានសិល្បៈ និងវប្បធម៌ជាច្រើនទៀតដែលត្រូវផ្តល់ជូន»។

នៅថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធមួយនៅរាជធានីភ្នំពេញ ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងរៀបចំពិធីបើកសម្ពោធមួយនៅទីក្រុងសៀមរាបសម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍មហោស្រពនេះនៅថ្ងៃជាមួយគ្នាផងដែរ។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយក៏នឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងរបាំអប្សរាផងដែរ។

លោក Aaron Carpene បានបន្តថា៖ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ នឹងក្លាយជាពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការធ្វើជាប្រធានអាស៊ាន នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់មរតកដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេស ព្រមទាំងទេព្យកោសល្យដ៏មានសក្តានុពលចម្រុះរបស់ខ្លួនឯងផងដែរ»។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រារព្ធធ្វើឡើងនៅទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

អង្គការ UNESCO គណៈប្រតិភូរបស់សហភាពអឺរ៉ុប ការិយាល័យកិច្ចសហប្រតិបត្តិការស្វីស មជ្ឈមណ្ឌលខេមរៈសិក្សា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (American University in Phnom Penh) គឺជាអ្នកឧបត្ថម្ភធំ និងជាអ្នកគាំទ្រដ៏សំខាន់ដល់មហោស្រពនេះ។
ឥឡូវនេះអ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ កំពុងបើកទទួលការឧបត្ថម្ភពីវិស័យឯកជន។

លោក Aaron Carpene ថ្លែងបន្តថា៖ «ក្រោយបញ្ហាកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលកំពុងត្រូវការជំនួយ តាមរយៈការគាំទ្រដល់ព្រឹត្តិការណ៍នេះ អ្នកមិនត្រឹមតែនឹងជួយគាំទ្រដល់សិល្បៈករនិងសិល្បៈការនី និងមរតករបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងថែមទាំងកំពុងជួយដល់អ្នកដែលនៅក្នុងឧស្សហកម្មទេសចរណ៍ និងនៅក្នុងវិស័យសិល្បៈដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិមួយនេះផងដែរ»។

សម្រាប់អ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបានតាមរយៈអ៊ីមែល info@aifa-cambodia.com ៕

This image has an empty alt attribute; its file name is elizabeth-becker.jpeg
This image has an empty alt attribute; its file name is 22-1.jpg
This image has an empty alt attribute; its file name is chheangly-1200x1200-1-1024x1024.jpg
This image has an empty alt attribute; its file name is 131347994_4257795444287479_7546901108726053990_n-1024x681.jpg
This image has an empty alt attribute; its file name is 141192446_3819803751419986_4244371952903634360_n.jpg
This image has an empty alt attribute; its file name is Aaron-Carpene-with-scarf-1024x683.jpg
This image has an empty alt attribute; its file name is AIFA-1024x468.jpg

មិនដឹងនិយាយថាម៉េច… បើប្រូម៉ូសិនថែមជូនអស្ចារ្យម្ល៉ឹងៗហ្អ៎ក…! ទិញ Galaxy Z Flip3 5G ទទួលបានការថែមជូនម៉ាឆ្ងាញ់…!

0

(ភ្នំពេញ) ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ថាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip3 5G ស្អាត កាលីប អស្ចារ្យកប់ទៅហើយ…រួចកម្មវិធីប្រូម៉ូសិនថែមជូនលើកនេះម្តាយហ្អើយ…រឹតតែអស្ចារ្យកប់ទៀត…! និយាយទៅឡូយកប់ៗតែម្តងទៅណា៎…!  

This image has an empty alt attribute; its file name is photo_2021-11-02_14-03-16-1024x1024.jpg

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះក៏ដូចជារដូវកាលចុងឆ្នាំ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនអតិថិជនទូទាំងប្រទេសម៉ាពេញចិត្តស្តូកតែម្តង! រាល់ការជាវ Galaxy Z Flip3 5G ចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស្ចារ្យមិនធ្លាប់មានដូចជា៖  

This image has an empty alt attribute; its file name is photo_2021-11-02_14-03-42-1024x1024.jpg

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) សម្រាប់ទិញគ្រឿងសម្អាងនៅហាង Goody Shop 

– ឆ្នាំងសាក (Travel Adaptor) កម្លាំង 25W  

– ស្រោមថ្លាមានក្រវិលកាន់ (Clear Ring Cover) 

– No Worry Crack 100$ 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-29-1024x1024.jpg

* បញ្ជាក់៖  

– រាល់ការជាវ Galaxy Z Flip3 5G អតិថិជននឹងទទួលបានការថែមជូនខាងលើពីហាងដែលជាវតែម្តង 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) អតិថិជនអាចអញ្ជើញទៅទិញនៅហាង Goody Shop ដោយផ្ទាល់ក៏បាន ឬ តាមអនឡាញដោយដឹកជញ្ជូនដល់គេហដ្ឋានក៏បាន…! 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) អាចប្រើប្រាស់បានបន្ទាប់ពីការទិញទូរស័ព្ទ 2 ថ្ងៃ…! 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) មានសុពលភាពចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 10 ខែមករា ឆ្នាំ 2022…! 

– កម្មវិធីប្រូម៉ូសិនថែមជូននេះមានផ្តល់ជូនគ្រប់ហាង ដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេស…! 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-34-1024x1024.jpg

ឃើញទេ…ដូចបានប្រាប់តាំងពីដំបូងមកអ៊ីចឹង…! លើកនេះក្រុមហ៊ុន សាមសុង ផ្តល់នូវការថែមជូនអស្ចារ្យណាស់…អស្ចារ្យយកតែមែនទែនម៉ង…! អ៊ីចឹង…សម្រាប់លោកអ្នកដែលកំពុងទន្ទឹងរង់ចាំឱកាសពិសេពីក្រុមហ៊ុន សាមសុង ឥឡូវនេះបានមកដល់ហើយ…ដូច្នេះកុំឡើយបង្អង់យូរទៀត…! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ…! មែនណា៎…អត់និយាយលេងទេ…! ឱ្យតែនៅអល់អែកច្រើន…ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ…! 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-38-1024x1024.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ASEAN summit underlines bloc centrality in region

Due to the Covid-19 pandemic, the 38th and 39th ASEAN Summits and related summits were held virtually from October 26 to 28.

The meeting unanimously agreed to take an approach based on national circumstances and capacityfor prevention of Covid-19.

Vietnam’s initiatives as ASEAN chair in 2020 were appreciated and members agreed to stick to them.

The meeting hailed the establishment of the ASEAN Reserve of Medical Supplies and the ASEAN COVID-19 Response Fund initiative.

It welcomed the contributions from member states and others to the COVID-19 ASEAN Response Fund, which now has pledges worth USD25.8 million.

USD 10.5 million from the fund has been used to buy vaccines for the people of ASEAN countriesin the fourth quarter of this year or the first quarter of 2022.

Speaking at the conference, Prime Minister Pham Minh Chinh stressed the need to change of awarenessabout flexible and safe adaptation to the new normal and the importance of ASEAN solidarity in combating the pandemic.

He pledged Vietnam would donate medical supplies worth millions of dollars to the ASEAN Reserve of Medical Supplies.

One of the member countries to spare no effort to independently research and develop a vaccine, Vietnam proposed that ASEAN soon should transfer  vaccine and antiviral drug-production technologies to countries to develop self-reliant vaccine supply chains at the regional level.

Another key priority for delegates was looking for solutions for post-pandemic economic recovery.

The meeting also highlighted the importance of fostering tourism recovery within the bloc and ensuring essential mobility, especially business and official travel, by operatingASEAN travel corridors.

PM Pham Minh Chinh said ASEAN needs to position itself to reshape the world’s political and economic relationships, and co-operate to integrate multilateral and multi-layered economic processes in the region.

To involve deeper in regional and global supply chains, enhance the attraction of its markets and boost post-pandemic economy recovery, ASEAN needs to consider using new elements such as digital transformation, digital economy, bio circular-green economy network, renewable energy, and highly qualified human resources,Chính said.

Singaporean Prime Minister Lee Hsien Loong called on member states to speed up ratification of the Regional Comprehensive Economic Partnership (RCEP) Agreement to foster post-pandemic economic recovery in the region.

Building intra-ASEAN solidarity, promoting multilateral co-operation

Amid the unprecedented regional and international changes, leaders shared their concern about maintaining solidarity and unity and upholding the central role of ASEAN.

Countries reaffirmed their shared commitment to promoting the centrality and solidarity of ASEAN in response to mutual challenges.

ASEAN needs to take responsibility actively and proactively for issues affecting the region, act more independently and be neutralin managing and balancing partnerships with major countries, they said.

Delegates discussed regional issues like the situation in the East Sea, Myanmar and network security, ASEAN’s role in the face of regional problems and the bloc’s partners.

Regarding the East Sea situation, concerns were expressed by some member states about the land reclamation and other activities and some serious incidents in the area, which have eroded trust and increased tensions, and could undermine peace, security and stability in the region.

The meeting hailed the growing co-operation with China and the progress made in substantive negotiations for an effective and substantive Code of Conduct in the South China Sea (COC) that is consistent with international law, including the 1982 UNCLOS, within a mutually agreed timeline.

Speakingat the summit, Philippine President Rodrigo Duterte called for the unity, peace and preserving stability in the East Sea.

He said ASEAN needs to continue moving on this path in accordance with international law, including the 2016 arbitral award that invalidated China’s claim to the disputed waters.

At related summits with external partners like the US, Japan, Australia, the Republic of Korea, leaders voiced support for ASEAN’s principled stance on the East Sea, and welcomed its call for co-operation, dialogue and building trust in accordance with international laws and the 1982 UNCLOS.

Speaking in the 16th East Asia Summit (EAS), Malaysian Prime Minister Ismail Sabri Yaakob referred to his country’s consistent stance on the peaceful and apt resolution of the East Sea disputevia dialogue and consultationatappropriate diplomatic forums and channels.

He reaffirmed the commitmentto accelerating a Code of Conduct in the East Sea (COC) in negotiations relating to resolutions of territorial disputes in the resource-rich sea, and looked forward to the efficiency and early finalisation of negotiations on COC.

With the theme “We Care, We Prepare, We Prosper,” the 38th and 39th ASEAN summits and related summits underlined ASEAN solidarity and unity and voicing its common concernfor peace, security and stability in the region, effectively coping with emerging challenges and consolidating its central role and position.

Vietnam promised to continue making responsible contributions to ASEAN affairs./.

ASEAN and US Leaders at the 9th ASEAN-USA Summit,a virtual conference held on October 26, 2021. Photo: VNA.

តម្លៃប្រេងសាំងធម្មតា ៤.៥៥០​, ម៉ាស៊ូត ៤.១០០ រៀល/លីត្រ ពីថ្ងៃទី១​ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា

តម្លៃលក់រាយ ប្រេងសាំងធម្មតា ៤.៥៥០​ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤.១០០ រៀល/លីត្រសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២១៕

CamID បន្ថែមមុខងារថ្មី បន្ទាប់ពីទទួលបាន ពានរង្វាន់ជា «App កម្សាន្តល្អដាច់គេ ប្រចាំឆ្នាំ»

0

ភ្នំពេញ៖ កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យ ទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា«App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិ ផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ច ដ៏ល្បីល្បាញនៅលើពិភពលោក ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក ប្រើប្រាស់ឆ្លងប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវគ្រប់ មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ។

This image has an empty alt attribute; its file name is 09-NEWS_MAR_21-04-1024x1024.png

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យរបស់មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់ ដោយពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះមានភាពនវានុវត្តនិងផ្ដល់ការ កម្សាន្តដ៏ល្អនិងសម្បូរបែបបំផុត ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «CamID គឺជា App ដំបូងគេបំផុតនៅកម្ពុជា ដែលមានមុខងារដ៏ច្រើនសម្បូរបែប ។ ថ្មីៗនេះ App នេះបានបន្ថែមមុខងារថ្មីមួយ ដែលទទួលបានអ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារតែវាមានមាតិកា ប្រកបដោយនវានុវត្តន៍ និងមានមុខងារ Self-care ដែលរួមមាន ភាពយន្ត, ហ្គេមស៍, កីឡាអេឡិចត្រូនិក Chat និងមុខងារ Metfone+ ទាំងអស់នេះស្ថិតនៅក្នុង App តែមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ មិត្តហ្វូនអាចគ្រប់គ្រងអ្វីៗ គ្រប់បែបយ៉ាងនៅក្នុង App តែមួយគត់ ។»

This image has an empty alt attribute; its file name is 33-CHANG-BROCKEND-CARD_MAR_21-1024x1024.jpg

យោងតាមលោកអគ្គនាយករងដដែល CamID ទើបតែបានបន្ថែមមុខងារថ្មីមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចប្ដូរកាតកោសដែល ខូចយកកាតថ្មីបាន ។ លោកបានបន្តថា កាលពីមុន នៅពេលដែលកាតកោស របស់អតិថិជនខូច ពួកគេចាំបាច់ត្រូវ ធ្វើដំណើរទៅដល់ហាងលក់ (Showroom) ដើម្បីប្ដូរយកកាតថ្មី ដែលបង្កការលំបាក និងធ្វើឲ្យពួកគេខាតបង់ពេលវេលា ។

លោក ឌិនថន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ឥឡូវនេះ នៅពេលកាតកោសរបស់អ្នកខូច អ្វីដែលអ្នកគួរធ្វើ គឺចូលទៅកាន់ CamID App រួចហើយប្ដូរយកកាតថ្មី យ៉ាងងាយស្រួល និងរហ័សបំផុត ។ វាងាយស្រួលមែនទែន !។»

This image has an empty alt attribute; its file name is IMG_8124-1-768x1024.jpg

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើ គ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ ប្រជាជនកម្ពុជាជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់ លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើន សម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕

កិច្ចប្រជុំកំពូល អាស៊ាន គូសបញ្ជាក់តួនាទីមជ្ឈភាពរបស់ អាស៊ាន ក្នុងតំបន់ លើកស្ទួយកិច្ចសហប្រតិបត្តិការពហុភាគី

0

ដោយសារដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធនានា ត្រូវបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ។

បង្កើនកិច្ចការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ

ថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំងអស់សុទ្ធតែឯកភាពគ្នាលើវិធីភ្ជាប់ខ្លួនចំពោះបញ្ហាបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាស្រ័យតាមលក្ខខណ្ឌស្ថានការណ៍នៃប្រទេសនីមួយៗ។ គំនិតផ្តួចផ្តើមទាំងឡាយក្នុងឆ្នាំប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់ វៀតណាម ត្រូវបានវាយតម្លៃខ្ពស់និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកដើម្បីអនុវត្តជាបន្ត។ ជាពិសេស ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេស វៀតណាម អំពីការបង្កើតឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន និងមូលនិធិ អាស៊ាន ឆ្លើយតបនឹងជំងឺកូវីដ-១៩ នោះ អាស៊ាន បានគាំទ្រស្វាគមន៍ចំពោះការចូលរួមចំណែករបស់ប្រទេសសមាជិកទាំងឡាយនិងដៃគូខាងក្រៅនានាសម្រាប់មូលនិធិ អាស៊ាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានទឹកប្រាក់សន្យាសរុបរហូតដល់ ២៥,៨ លានដុល្លារ។ ក្នុងចំណោមនោះ មាន ១០,៥ លានដុល្លារអាម៉េរិក នឹងត្រូវដក់ចេញសម្រាប់ចំណាយអោយការទិញវ៉ាក់សាំងសម្រាប់ប្រជាជន អាស៊ាន យ៉ាងឆាប់បំផុតនៅដើមត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២២។

អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជិញ បានសង្កត់ធ្ងន់ថា៖ អាស៊ាន ត្រូវតែផ្លាស់ប្តូរទស្សនៈ ការយល់ដឹង ត្រូវតែសម្របខ្លួន បត់បែន សុវត្ថិភាពក្នុងស្ថានភាពធម្មតាតាមគន្លងថ្មី ហើយត្រូវរួមដៃសាមគ្គីជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ បានប្រកាសពីបញ្ជីរាយនាមសម្ភារៈវេជ្ជសាស្ត្រដោយមានតម្លៃរាប់លានដុល្លារ អាម៉េរិក ដែលប្រទេស វៀតណាម សន្យារួមវិភាគទានសាម្រាប់ឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស អាស៊ាន ផ្សេងៗ ដែលកំពុងជំរុញការស្រាវជ្រាវនិងត្រៀមលក្ខណៈជាមុនក្នុងការផលិតវ៉ាក់សាំង វៀតណាម ស្នើអោយមានការផ្ទេរបច្ចេកវិជ្ជាផលិតវ៉ាក់សាំង  ថ្នាំព្យាបាលកូវីដ-១៩ អោយបានឆាប់ កកើតខ្សែសង្វាក់ផ្គត់ផ្គង់ដោយស្វ័យភាពសម្រាប់តំបន់។

ចំណុចស្នូលដ៏មានសារៈសំខានមួយទៀតសម្រាប់ក្រុមមេដឹកនាំ អាស៊ាន ក្នុងអំឡុងពេលកិច្ចប្រជុំទាំងនេះគឺការស្វែងរកវិធានការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាតសកល។ អាទិភាពដំបូងបង្អស់ដែលថ្នាក់ដឹកនាំ អាស៊ាន ទាំងឡាយលើកឡើងនោះគឺការស្តារសកម្មភាពទេសចរណ៍ឡើងវិញ ធ្វើយ៉ាងណាធានាអោយវិស័យពាណិជ្ជកម្ម ការធ្វើដំណើរទៅកសម្រាប់ប្រជាជននិងសហគ្រាសអាចដំណើរការយ៉ាងរលូន ឆ្លងតាមរយៈការបើកដំណើរការច្រករបៀងបៃតងផ្សេងៗ ប្រកបដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រី វៀតណាម  ផាម មិញជិញ បានលើកជាសំណើអោយ អាស៊ាន ចាំបាច់ត្រូវកំណត់ទីតាំងជំហរឈរជើងថ្មីរបស់ខ្លួនក្នុងបរិបទនៃចំណងទំនាក់ទំនងសេដ្ឋកិច្ច – នយោបាយផ្សេងៗ ដែលកំពុងកំណត់រូបរាងថ្មីរបស់ពិភពលោកឡើងវិញ កិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធគ្នាខាងសេដ្ឋកិច្ចដោយពហុភាគី គ្រប់ជាន់ថ្នាក់ក្នុងតំបន់។

ដើម្បីចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលលោក លើកបង្កើនភាពទាក់ទាញនៃទីផ្សារ អាស៊ាន និងជំរុញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យជំងឺរាតត្បាតសកលនោះ អាស៊ាន ត្រូវពិចារណាទៅលើការឆ្លៀតប្រើប្រាស់កត្តាថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ ធនធានមនុស្សគុណភាពខ្ពស់។

ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀនឡុង បានអំពាវនាវប្រទេសនានាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អោយបាបឆាប់ដើម្បីរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាតសកលរបស់តំបន់។

កសាងសាមគ្គីភាពផ្ទៃក្នុងនៃតំបន់ បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី

ក្នុងបរិបទស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់មានការផ្លាស់ប្តូរជាច្រើន បញ្ហាត្រូវបានកិច្ចប្រជុំកំពូល អាស៊ាន ចាប់អារម្មណ៍យ៉ាងខ្លាំងគឺធ្វើយ៉ាងណារក្សាអោយបានរឹងមាំសាមគ្គីភាព ឯកភាពជាឯកឆន្ទៈ បង្រួបបង្រួមគ្នានិងតួនាទីមជ្ឈភាពនៃ អាស៊ាន។ នៅក្នុងកិច្ចប្រជុំលើកនេះ ប្រទេសនានាបានបញ្ជាក់សាជាថ្មីទៅលើការសន្យាថានឹងពង្រឹងបង្កើនតួនាទីមជ្ឈភាពនិងឯកភាពរបស់ អាស៊ាន សម្រាប់ដោះស្រាយបញ្ហាប្រឈមរួម។ អាស៊ាន ត្រូវតែសកម្ម ត្រៀមលក្ខណៈជាមុននិងមានការទទួលខុសត្រូវលើគ្រប់បញ្ហាដែលជះឥទ្ធិពលដល់តំបន់ ពង្រីកស្មារតីឯករាជ្យភាពក្នុងប្រតិបត្តិការ អព្យាក្រឹតភាពក្នុងចំណាត់ការនិងរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាចផ្សេងៗ។

ថ្នាក់ដឹកនាំ អាស៊ាន បានពិភាក្សាអំពីបញ្ហាជាច្រើនដែលបានចោទឡើងសម្រាប់តំបន់ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត ស្ថានការណ៍នៅ មីយ៉ាន់ម៉ា បញ្ហាសន្តិសុខតាមបណ្ដាញអ៊ីនធឺណិត អំពី តួនាទីរបស់ អាស៊ាន ក្នុងការដោះស្រាយបញ្ហាទាំងឡាយក្នុងតំបន់និងជាមួយដៃគូផ្សេងៗ របស់ អាស៊ាន។

អំពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសសមាជិក អាស៊ាន មួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីសកម្មភាពកែប្រែដី ឧប្បត្តិហេតុធ្ងន់ធ្ងរផ្សេងៗ ក្នុងតំបន់ ធ្វើអោយរេចរឹលទំនុកទុកចិត្ត បង្កើនភាពតានតឹងនិងហានិភ័យការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំក៏សម្ដែងការគាំទ្រចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលបានកែលម្អឡើងឥតឈប់ឈររវាង អាស៊ាន និង ប្រទេស ចិន វឌ្ឍនភាពនៃកិច្ចចរចាប្រកបដោយធាតុពិតជាក់ស្តែងក្នុងគោលបំណងកសាងអោយបានឆាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយប្រកបដោយធាតុពិតជាក់ស្តែងនិងប្រសិទ្ធភាព ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) តាមពេលកំណត់ដែលបានឯកភាពជាឯកឆន្ទៈពីសំណាក់ភាគីទាំងពីរ។

នៅក្នុងកិច្ចប្រជុំទាំងនោះ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានអំពាវនាវអោយមានសាមគ្គីភាព ថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ចាត់ទុកថា អាស៊ាន គួរតែបន្តដើរលើផ្លូវនេះស្របតាមច្បាប់អន្តរជាតិ រួមទាំងសាលក្រមរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦ ពិធីសារដែលបាននិរាការណ៍ការទាមទារហួសហេតុរបស់ ចិន ចំពោះតំបន់សមុទ្រដែលមានជម្លោះ។

នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជាមួយដៃគូទាំងឡាយដូចជា សហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង។ល។ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់សុទ្ធតែបានថ្លែងសុន្ទរកថា សម្ដែងការគាំទ្រលើគោលជំហរជាគោលការណ៍របស់ អាស៊ាន ចំពោះសមុទ្រចិនខាងត្បូង គាំទ្រ អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិនិងអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៦ (EAS) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អ៊ីសាមីល សាប្រ៊ី យ៉ាកូប បានអះអាងបញ្ជាក់ពីគោលជំហរឥតងាករេរបស់ ម៉ាឡេស៊ី ដោយចាត់ទុកថា បញ្ហានានាដែលជាប់ពាក់ព័ន្ធដល់សមុទ្រចិនខាងត្បូងត្រូវដោះស្រាយដោយសន្តិវិធី និង សមហេតុផលឆ្លងតាមរយៈការសន្ទនានិងពិគ្រោះយោបល់ ប្រើវេទិកានិងវិធានការការទូតសមស្របផ្សេងៗ។

លោក យ៉ាកូប ក៏បានកូសបញ្ជាក់សាជាថ្មីទៅលើការសន្យាជំរុញក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ក្នុងកិច្ចចរចានានាដែលជាប់ពាក់ព័ន្ធជាមួយនឹងការដោះស្រាយជម្លោះវិវាទទឹកដីនៅតំបន់សមុទ្រសម្បូរធនធានមួយនេះ ព្រទាំង អោយដឹងថា ម៉ាឡេស៊ី ទន្ទឹងរង់ចាំថា ដំណើរការចរចានេះបានបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាពនិងធាតុពិតជាក់ស្តែង។

ក្រោមប្រធានបទ “យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍ យើងទាំងអស់គ្នាត្រៀមរៀបចំ យើងទាំងអស់គ្នាមានវិបុលភាព” កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ និងទី ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ ទៀត បានបន្តរួមចំណែកក្នុងការរក្សាយ៉ាងខ្ជាប់ខ្ជួនចំណងសាមគ្គីភាព ឯកភាពរបស់ អាស៊ាន ពង្រីកសំឡេងរួមរបស់ អាស៊ាន លើបញ្ហានានាជាប់ពាក់ព័ន្ធដល់សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់ ឆ្លើយតប​ដោយមាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈមផ្សេងៗ ដែលកំពុងចោទឡើង ពង្រឹងឋានៈនិង​តួនាទីមជ្ឈភាពរបស់ អាស៊ាន ​អោយកាន់តែខ្លាំង​ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយក្នុងនាមជាសមាជិកដ៏សកម្មមួយក្នុង អាស៊ាន ប្រទេស វៀតណាម គូសបញ្ជាក់លើការបន្តចូលរួមយ៉ាងសកម្ម ប្រោបដោយបុរេសកម្ម  ចែករំលែកទំនួលខុសត្រូវក្នុងកិច្ចការរួមរបស់ អាស៊ាន៕

មាន សម្បត្តិ សុខរិទ្ធិ

នាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជិញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ នៅចំណុចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅឯទីក្រុង ហាណូយ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម