Home Blog Page 124

ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម ចែកអាហារ១០០០កញ្ចប់

0

(ភ្នំពេញ)÷ ថ្ងៃទី 29 ខែតុលា ឆ្នាំ២០២១ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមយុទ្ធនាការបេសកកម្មតែមួយ(One Mission Campaign) បន្តចែកអាហារចំនួន១០០០កញ្ចប់ ដោយការជិះស៊ីក្លូចែកអាហារ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមដងវិថីឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាដ៏លំបាកនៃជម្ងឺរាតត្បាតសកលCovid-19។

This image has an empty alt attribute; its file name is IMG_5760-683x1024.jpg

យោងតាមប្រភពពត៌មានបានឲ្យដឹងថាភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹមមានគោលបំណងបន្តចែកអាហារដល់ប្រជាពលរដ្ឋក្នុងរយៈពេល៤ខែជាប់ៗគ្នា រហូតដល់ ១០០០ កញ្ចប់ ដើម្បីចូលរួមជួយសម្រាលការលំបាករបស់បងប្អូនកម្ពុជាបានខ្លះៗ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

This image has an empty alt attribute; its file name is IMG_5774-1024x683.jpg

បន្ថែមលើសពីនេះទៅទៀត ពួកយើងក៏ត្រូវតែបន្តអនុវត្តនូវគោលការណ៍៣កុំ៣ការពាររបស់រាជរដ្ឋាភិបាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជម្ងឺដ៏កាចសាហាវនេះ។

This image has an empty alt attribute; its file name is IMG_5794-683x1024.jpg

រួមជាមួយគ្នានេះដែរ​​​​​​ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M) ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ Gold Sponsor គឺ ក្រុមហ៊ុនMega Catering និង​ ក្រុមហ៊ុនBreeze Creative Solution ដែលបានចូលរួមចំណែកឧបត្ថម្ភក្នុងយុទ្ធនាការបេសកកម្មតែមួយ (One mission Campaign) នេះ និងសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន Chip Mong Retail ដែលបានចូលរួមចំណែកឧបត្ថម្ភជាភេសជ្ជៈក្នុងកម្មវិធីចែកអាហារ១០០០កញ្ចប់នេះផងដែរ។​

This image has an empty alt attribute; its file name is IMG_5801-683x1024.jpg

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M)បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយមានការគាំទ្រពីសំណាក់អតិថិជន រហូតមកដល់បច្ចុប្បន្នភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M)មានសាខាចំនួន២ សាខាទី១នៅបឹងកេងកង និង ទី២នៅផ្សារទំនើបជីបម៉ុងបាក់ទូក។

This image has an empty alt attribute; its file name is IMG_5827-683x1024.jpg
This image has an empty alt attribute; its file name is IMG_5746-1024x683.jpg

​លក្ខណៈពិសេសរបស់ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M) គឺការផ្តល់ជូនអតិថិជននូវបរិយាកាសមួយដ៏សម្បូរបែប ម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើនមុខ ភេសជ្ជៈជាច្រើនជម្រើស និងស្វាគម៍ដោយភាពកក់ក្តៅ៕

This image has an empty alt attribute; its file name is IMG_5755-1024x683.jpg
This image has an empty alt attribute; its file name is IMG_5744-1024x683.jpg
This image has an empty alt attribute; its file name is IMG_5817-683x1024.jpg
This image has an empty alt attribute; its file name is IMG_5835-683x1024.jpg

ចង់ប្រកែក… ក៏មិនបានដែរ…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាល្អ… ពិតជាស័ក្តិសម និងមានគុណតម្លៃ ឥតខ្ចោះនៃពិភពស្មាតហ្វូន អេក្រង់បត់ឆ្នាំ 2021…!

0

(ភ្នំពេញ) ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១៖ មិននិយាយលេងទេ…ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ…តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់៖ ការងារប្រចាំថ្ងៃ…ការកម្សាន្ត(មើលកុន ឬលេងហ្គេម)…ថតរូប ឬវីដេអូស្អាតៗ…និងមានរាស្អាត…ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ…គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះគឺពិតជាមិនខកបំណងនោះទេ…!

បើយើងនិយាយពីលក្ខណៈសម្បតិ្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលបំពាក់លើ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G គឺត្រូវបានបង្ហាញជូនច្រើនមកហើយ…! ដោយឡែកថ្ងៃនេះក្រុមហ៊ុន សាមសុង ចង់ធ្វើការបង្ហាញជូនបន្ថែមទៀតដើម្បីឱ្យអ្នកដែលកំពុងប្រើប្រាស់ ឬអ្នកដែលកំពុងស្វែងរកស្មាតហ្វូនអេក្រង់បត់បានដែលល្អបំផុតប្រចាំឆ្នាំ 2021 នេះ អាចបង្ហាញនូវពិភពដ៏អស្ចារ្យ អាចបំពេញការងារ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនដោយជោគជ័យយ៉ាងងាយស្រួលបំផុត។ 

ជាមួយនឹង Galaxy Z Fold3 5G លោកអ្នកអាចធ្វើការ ឆាតផង ធ្វើការផង ឬឆ្លើយតបសារកន្លែងការងារផង មើលរឿងដែលទើបចេញថ្មីផង…ម្តង 3 ក្នុងពេលតែមួយដោយគ្មានបញ្ហាជាមួយនឹងមុខងារ Multi-tasking & Split screen និងអាចឱ្យលោកអ្នកធ្វើការកត់ចំណាំ (Take note or Note Down) លើអេក្រង់ជាមួយនឹង ប៊ិកវេទមន្តជំនាន់ចុងក្រោយ ( S-Pen Fold Edition support) បានយ៉ាងងាយស្រួល និងមានផាសុកភាពផងដែរ! ដូច្នេះជីវិតលោកអ្នកគឺពិតជាមានន័យ និងមានក្តីសុខណាស់…!

រីឯ Galaxy Z Flip3 5G ក៏កាន់តែអស្ចារ្យផងដែរ! សម្រាប់មិត្តៗយុវវ័យសម័យថ្មី ឬអ្នកដែលនិយមស្មាតហ្វូនអេក្រង់បត់បានដែលទាន់សម័យបំផុត និងទាក់ទាញបំផុតនោះគឺពិតជាស័ក្តិសមឥតខ្ចោះតែម្តង…! Galaxy Z Flip3 5G អាចឱ្យលោកអ្នកចាប់ផ្តើមរាល់ថ្ងៃថ្មីជាមួយនឹងស្តាយ៍ថ្មីៗ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយល្អគ្រប់ពេលដោយការថតរូប Selfie ជាមួយមុខងារ Flex-mode ឬដោយប្រើកាមេរ៉ាក្រោយ Selfie ក៏បាន…ប្រើកាមេរ៉ា Selfie ក៏បាន…! អ្វីដែលកាន់តែពិសេសជាមួយនឹងការថតរូប Selfie នោះគឺការប្រើកាមេរ៉ាក្រោយ លោកអ្នកអាចមើលឃើញរូបដ៏ស្រស់ស្អាតជាមួយអេក្រង់ខាងមុខ (Cover Screen) បានយ៉ាងច្បាស់ផងដែរ! 

ក្រៅពីនេះអ្វីដែលកាន់តែពិសេសដែលអ្នកប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំ 2021 ត្រូវការនោះគឺ Galaxy Fold3 5G និង Galaxy Z Flip3 5G  មានបំពាក់បច្ចេកវិទ្យាស៊ីមអេឡិចត្រូនិច (E-Sim) ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់នូវជម្រើសច្រើនដូចជាលោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន! ឡូយទេប៉ុណ្ណឹង…!

និយាយទៅ Galaxy Fold3 5G និង Galaxy Z Flip3 5G គឺសុទ្ធតែមានចំណុចអស្ចារ្យផ្សេងគ្នា ប៉ុន្តែមានចំណុចរួមដូចគ្នាគឺធ្វើយ៉ាងណាផ្តល់នូវ ភាពរីករាយ ភាពជោគជ័យ និង ភាពទាន់សម័យដ៏ស៊ីវីល័យ សម្រាប់ការងារប្រចំាថ្ងៃបានកាន់តែប្រសើរផងដែរ។

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៥០០ដុល្លារ ដល់អ្នកចម្រៀងច្រៀង តាមរោងការ​ ដែលកំពុងមាន ជំងឺស្វិតសរសៃជើង និងពុកឆ្អឹង

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន ៥០០ដុល្លារ ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ ជាអ្នកចម្រៀងច្រៀងតាមរោងការ កំពុងមានជំងឺស្វិតសរសៃជើង និងពុកឆ្អឹងត្រកៀកធ្ងន់ធ្ងរដើរមិនរួច រស់នៅ ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

លោក អ៊ុ ពិសិទ្ធ បានគោរពថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីឲ្យរូបលោកបានយកថវិកានេះ ទៅព្យាបាលជំងឺ រួមទាំង ដោះស្រាយជីវភាពបន្ត និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ ៕

ពិធីចុះហត្ថលេខា រវាងដៃគូអាជីវកម្ម និង ការបើកបង្ហាញនូវ ខ្សែសង្វាក់ផលិតកម្ម ស្រាបៀរហនុមាន-Premium Lager

0

ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខា លើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។

This image has an empty alt attribute; its file name is 05_1.14.1-1024x576.jpg

កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង ភាពជា ដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។

This image has an empty alt attribute; its file name is 03_1.5.1-1024x576.jpg

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

This image has an empty alt attribute; its file name is 02_1.5.1-1024x576.jpg

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

This image has an empty alt attribute; its file name is DSC03757-1024x576.jpg

លោក Chas GESCHKE នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា “បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ ។

This image has an empty alt attribute; its file name is DSC04151-576x1024.jpg

លោកក៏បានបន្តទៀតថា “នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ”។

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖ ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន។

លោកជំទាវក៏បានបន្ថែមថា ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព។ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក៕

This image has an empty alt attribute; its file name is 04_1.10.1-1024x576.jpg
This image has an empty alt attribute; its file name is 20211028_134317-1024x576.jpg
This image has an empty alt attribute; its file name is DSC04215-1024x700.jpg
This image has an empty alt attribute; its file name is 20211028_134802-1024x576.jpg

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ ចែកក្តីស្រឡាញ់ ផ្តល់សម្ភារសិក្សា ដល់សិស្សានុសិស្ស សាលាបឋមសិក្សាឬស្សីសាញ់…!

0

(ភ្នំពេញ) ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ដោយសារតែការយកចិត្តទុកដាក់ គិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន 291 នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ដែលស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ក្នុងការបរិច្ចាគសម្ភារសិក្សាដែលក្រុមហ៊ុន សាមសុង ធ្វើការចែករំលែកនាពេលនេះគឺមាន កាតាបសិក្សា សៀវភៅសិក្សា ខ្មៅដៃចំនួន និងប៊ិកចំនួន ផងដែរ។ ក្រៅពី នេះក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឮកដល់សិស្សានុស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តរក្សាអនាម័យ អនុវត្តវិធានការ 3កុំ 3ការពា ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។

លោក ហេង រ៉ាណូ នាយកសាលាបឋមសិក្សាឫស្សីសាញ់ បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជាគណៈនាយកតំណាងឱ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ និងតំណាងមាតាបិតារបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការGood Neighbors ដែលលោកមានសណ្ដានចិត្តសប្បុរសធម៌ជួយឧបត្ថម្ភនូវសម្ភារសិក្សាដល់សិស្សានុសិស្សទាំងអស់ក្នុងពេលនេះ”

លោក ចាន់ សម្បត្តិ ប្រធានគ្រប់គ្រងទូទៅ អង្គការ Good Neighbors បានមានប្រសាសន៍ថា “តំណាងឲ្យ Good Neighbors Cambodia ខ្ញុំមានអារម្មណ័សប្បាយរីករាយដែលបានរួមចំនែកចែកសម្ភារសិក្សាដល់កុមារក្នុងសាលាបឋមសិក្សាឬស្សីសាញ់ 100% ចំនួន291ឈុត នេះជាចំណុចចាប់ផ្ដើមគំរោងCSR project ជាមួយក្រុមហ៊ុនសាមសុងកម្ពុជា។ ខ្ញុំជឿថាប្អូនៗ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលមានចិត្តឆាប់ឆួលចង់បង្រៀនដល់សិស្សានុសិស្សទាំងអស់ ដូច្នេះព្រឹត្តការណ័នៅថ្ងៃនេះនឹងជួយដល់ការសិក្សារដល់ក្មួយៗទាំងអស់គ្នា។ ”

លោក វ៉រ៉េន ឈូ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទដៃ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “តំណាងឲ្យគ្រួសារ សាមសុង, ខ្ញុំសូមឆ្លៀតឱកាសដ៏មានតម្លៃនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក នាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអង្គការ Good Neighbors Cambodia ដែលបានជួយសហការបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់កុមារទាំងនេះ។ ការលះបង់នូវពេលវេលាដ៏មានតម្លៃ ការគាំទ្រពោរពេញដោយក្តីស្រឡាញ់ និងការលះបង់ទាំងចិត្ត ទាំងកាយ របស់អ្នកទាំងអស់គ្នានាថ្ងៃនេះគឺជាការលះបង់ដ៏អស្ចារ្យបំផុតមិនអាចកាត់ថ្លៃបានដែលលើកទឹកចិត្តឱ្យមានការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការសម្រេចបាននូវគោលដៅក្នុងការជួយសិស្សានុសិស្សទាំងអស់ឱ្យមានភាពកាន់តែប្រសើរឡើង និងអភិវឌ្ឍនូវជំនាញរបស់ពួកគេក្នុងការអាន ការសរសេរ និងការនិយាយតាមរយៈការបរិច្ចាគនូវសម្ភារសិក្សាទាំងនេះ។ ”

អ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។

សូមបញ្ជាក់ថាសកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ គោលលបំណងនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិផងដែរ៕

ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់ ​​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​ អាជីព​ល្អ​បំផុត ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក

0

ភ្នំពេញ ថ្ងៃទី​២៥​ ខែតុលា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ទទួលស្គាល់ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនធំៗ​​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ផ្នែក​អភិវឌ្ឍន៍​អាជីព និង​បរិយាបន្ន​​​​​តាមរយៈការ​ទទួលបាន​ពាន​រង្វាន់ Employee Experience Awards 2021 ដ៏មាន​កិត្យានុភាព​ពី​​ក្រុមហ៊ុន Human Resources Online.net ដែល​មានមូលដ្ឋាននៅ​សិង្ហបុរី។

This image has an empty alt attribute; its file name is HEINEKEN-Cambodia-Workplace-1.1-1024x683.jpg

ក្រុមហ៊ុន HEINEKEN Cambodia ​ត្រូវបានប្រកាស​ថាជាអ្នកឈ្នះ​​ពាន​រង្វាន​ប្រាក់ Employee Experience Awards 2021 ក្នុង​ផ្នែក​​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​។ ពាន​រង្វាន់​​នេះមាន​ន័យ​ថា​ជាការ​​ទទួល​ស្គាល់​​​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​មួយ​នេះ​ចំពោះឱកាស​អភិវឌ្ឍន៍​អាជីព​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​និយោជិត​របស់​ខ្លួន “តាមរ​យៈការ​តម្រឹម​អាជីវកម្ម​ដ៏​ខ្លាំង កា​រប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​​ចំពោះ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់​និយោជិត និង​ភាព​ម្ចាស់​ការ​​ក្នុងការ​​រៀបចំផែនការ​សម្រាប់​ជំនាញ​អនាគត”។ ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ទទួលបានការ​កោត​សរសើរ​​ផង​ដែរ​ចំពោះ​ការ​ចូលរួមរបស់​និយោជិត​ និងយុទ្ធសាស្រ្តជម្រុះ និង​បរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។

This image has an empty alt attribute; its file name is HEINEKEN-Cambodia-Sales-Representative-1.1-1024x683.jpg

សាជីវកម្ម​​អន្តរជាតិ​ធំៗ​ជាច្រើន​ផ្សេងទៀតដូច​ជាសាជីវកម្ម​​​ក្នុ​ងប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​នៅទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​​​​ដ៏​ល្បី​ឈ្មោះ​នេះដែល​ពាក់​ព័ន្ធ​នឹង​ធនធាន​មនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជា​ក្រុមហ៊ុន​ទីមួយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ទទួល​បាន​ការ​ទទួលស្គាល់​បែបនេះ។

ពាន​រង្វាន់​ Employee Experience Awards ប្រចាំ​ឆ្នាំ​នេះ​មាន​​ដំណើរការ​ផ្តល់​ពិន្ទុ​ដ៏​តឹង​រ៉ឹង​ដែល​ធ្វើឡើង​ដោយគណៈកម្មការ​ដែលជា​​អ្នកដឹក​នាំ​ផ្នែក​ធនធាន​មនុស្ស​ជាន់​ខ្ពស់ ដោយ​វាយ​តម្លៃ​លើ​ពាក្យ​ស្នើ​សុំ​ចូល​រួម​ទាំង​អស់ ដើម្បី​ផ្តល់​ពិន្ទុ​ដោយ​យោង​ទៅ​តាម​បញ្ជី​លក្ខណៈ​វិនិច្ឆ័យ​ជាក់​លាក់​មួយ។ គណៈកម្មការ​​​ក៏​បាន​ពិនិត្យ​​មើល​យ៉ាង​ម៉ត់​ចង់​ផងដែរ​ ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថា មិន​មាន​ទំនាស់​ផល​ប្រយោជន៍ នៅពេល​​វាយ​តម្លៃ​ពាក្យ​ចូល​រួម​ប្រកួត។ ពាន​រង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​ក្រុមហ៊ុន​នានា​ឱ្យ​បង្ហាញ​ទេពកោសល្យ​ល្អៗ គំនិត​ផ្តួច​ផ្តើម និង​យុទ្ធសាស្រ្ត​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង “ដើម្បី​ទទួលបានការ​ទទួល​ស្គាល់​ពិត​ប្រាកដ​ថាជាក្រុមហ៊ុន​ល្អ​បំផុត​នៅ​អាស៊ី”។

This image has an empty alt attribute; its file name is HEINEKEN-Cambodia-Workplace-2.1-1024x683.jpg

លោក Samson Wong នាយកគ្រប់គ្រង​របស់ក្រុមហ៊ុន HEINEKEN Cambodia បា​ន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​មោទនភាព​ដែលទទួលបានការ​​ទទួល​ស្គាល់​ការ​ប្តេជ្ញាចិត្តដ៏​ខ្លាំងក្លា​​របស់​យើង​ចំពោះការ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​បុគ្គលិករបស់​យើង និង​ការ​វិនិយោគ​របស់​យើង​លើ​ជំនាញនា​ពេល​​អនាគត។ បុគ្គលិក​​និងការ​អភិវឌ្ឍ​របស់​ពួកគេ​ស្ថិត​នៅក្នុង​បេះដូង​របស់​ក្រុមហ៊ុន​យើង។ ខ្ញុំជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ក្រុមហ៊ុនមួយ​អាចរីក​ចម្រើនទៅបានលុះត្រា​តែ​បុគ្គលិក​របស់​យើង​​​​ទទួល​បានការ​គាំទ្រ និង​​បទ​ពិសោធ​ដើម្បីរៀន​សូត្រ និងទទួលបាន​ភាព​រីកចម្រើន ខណៈដែល​មានការ​ប្តេជ្ញា​ចិត្ត​ និង​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​ម្ចាស់ ដើម្បី​ផ្តល់​ជូន​លទ្ធល​ល្អ​ប្រសើរ។​​ ការ​ឈ្នះ​ពាន​រង្វាន់​នេះ​បង្ហាញ​សារ​យ៉ាង​ច្បាស់​​​​ទៅកាន់បុគ្គលិក​របស់​យើង​បច្ចុប្បន្ន និងបុគ្គលិក​​អនាគត​របស់​យើងថា ក្រុមហ៊ុនយក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើការ​អភិវឌ្ឍ​សមាជិក​ក្រុម​ការងារ​ទាំង​អស់។ នៅក្រុមហ៊ុន HEINEKEN Cambodia យើង​ផ្តល់​ឱកាស​ដល់​បុគ្គលិក​របស់​យើង​​គ្រប់រូប​ឱ្យ​បង្កើត​វឌ្ឍនភាព​​តាម​រយៈ​ភាព​ជា​អ្នក​ដឹកនាំ ការ​រៀន​សូត្រ​​ជំនាញ​ថ្មីៗ និង​ការ​ចូលរួម»។

ពាន​រង្វាន់ Employee Experience Awards គឺជា​ពាន​រង្វាន់​ផ្នែកធនធាន​មនុស្សថ្នាក់​​តំបន់ ដែល​ផ្តោត​លើ​ការ​បង្ហាញ​​​បទ​ពិសោធល្អ​ៗ​​របស់​និយោជិត។ ពាន​រង្វាន់​នេះ​មាន​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​និយោជកឬ​ក្រុមហ៊ុន​ទាំង​អស់​​ទាញយក​ប្រយោជន៍​ពីការ​កិច្ចខិតខំប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​​របស់​ខ្លួន ​​ដើម្បី​បង្កើត​​កម្លាំង​ពលកម្ម​មួយ​ដែល​មានការ​ចូលរួម​កាន់តែ​ខ្លាំង​ដែល​មាន​ការ​លើកទឹកចិត្ត ពោរពេញដោយ​ផលិតកម្ម និង​ថាមពល ដើម្បី​រៀន​សូត្រ​​ជំនាញបន្ថែម និង​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធ​ប្រកប​ដោយ​ភាព​​​វិជ្ជមាន។

This image has an empty alt attribute; its file name is HEINEKEN-Cambodia-Workplace-3.1-1024x683.jpg

លោក Samson Wong បានបន្ថែមទៀត​ថា៖ «នៅ​ក្រុមហ៊ុន HEINEKEN Cambodia យើង​ជ្រើស​រើស​យក​វិធីសាស្រ្តតាម​បែប​រចនា​សម្ព័ន្ធ​ដើម្បី​​​អភិវឌ្ឍ​សមាជិក​ក្រុម​ការងារ​របស់យើង​ទាំង​អស់។ សមាជិក​​ក្រុម​ការងារ​របស់យើង​ទាំង​អស់​គ្នា​ត្រូវបាន​ផ្តល់​ឱកាស​ឱ្យបង្កើត​វឌ្ឍនភាព​ខ្លួន​ឯង​ពី​កម្រិត​​ដំបូង​រហូត​ដល់​អ្នក​​ដឹកនាំ​ក្រុម ហើយ​ជាចុងក្រោយ​ឡើង​ទៅដល់​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ដោយ​ផ្អែកលើ​សមត្ថភាព និងការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ។ វាគឺជា​វិធីសាស្រ្ត​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​អាជីព និង​វប្បធម៌​កន្លែង​ធ្វើការ ដែល​គាំទ្រ​ដោយ​គោលបំណង និង​តម្លៃ​របស់​យើង ដែល​យើង​ជឿ​ជាក់​ថា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន HEINEKEN Cambodia ក្លាយជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្អ​បំផុត​​​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ធ្វើ​ការ​​ជាមួយ»។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

This image has an empty alt attribute; its file name is HEINEKEN-Cambodia-Best-Career-Development-Award-1024x576.jpg

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួលបន្ទុកជា​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានពន្ធដា​ថាជា’ក្រុមហ៊ុន​បង់​ពន្ធ​ច្រើនជាងគេ​នៅកម្ពុជា’។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

កិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០២១ ឆ្នោះទៅរកតំបន់មួយប្រកបដោយវិបុលភាព រីកចម្រើន

0

ឆ្ពោះទៅរកចង្កោមសកម្មភាពនៃកិច្ចប្រជុំកំពូល អាស៊ាន គ្រោងនឹងប្រព្រឹត្តឡើងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ខាងមុខ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំជាច្រើនតាមប្រព័ន្ធវីដេអូសម្រាប់ពិនិត្យមើលឡើងវិញអំពីការងារត្រៀមរៀបចំ កម្មវិធីសកម្មភាព របៀបវារៈ ក៏ដូចជាសេចក្តីព្រាងពិធីសារទាំងឡាយដែលនឹងត្រូវបានដាក់ជូនក្រុមថ្នាក់ដឹកនាំកំពូលតំបន់។ ក្នុងចំណោមនោះ មានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន (ថ្ងៃទី ៣០ ខែ កញ្ញា) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ – សន្តិសុខ អាស៊ាន លើកទី ២៤  (APSC-24) ប្រព្រឹត្តឡើងកាលពីថ្ងៃទី ០៤ ខែ តុលា កន្លងទៅ …

នៅក្នុងកិច្ចប្រជុំទាំងនោះ តំណាងប្រទេសទាំងឡាយបានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើអាទិភាពនានារបស់ អាស៊ាន ក្នុងឆ្នាំ ២០២១ អះអាងបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រធាន ប្រ៊ុយណេ អំពីការបង្កើនកម្លាំងចម្រុះរបស់ អាស៊ាន ក្នុងការឆ្លើយតបជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ (ខែលការពារ អាស៊ាន) ជំរុញលទ្ធិពហុភាគីនិយម កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចដែលពឹងផ្អែកលើសមុទ្រ។ ថ្នាក់ដឹកនាំនៃប្រទេសនានាក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកនិងកត់សម្គាល់ពីវឌ្ឍនភាពនៃការអនុវត្តលទ្ធផលរបស់ អាស៊ាន ២០២០។ ក្នុងចំណោមនោះ មានការពិនិត្យមើលឡើងវិញអំពីការងារអនុវត្តធម្មនុញ្ញ អាស៊ាន កសាងចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់។ល។

គំនិតផ្តួចផ្តើមទាំងឡាយដែលបានស្នើឡើងក្នុងឆ្នាំ ២០២០ ឆ្នាំដែលប្រទេស វៀតណាម ជាប្រធាន អាស៊ាន ត្រូវបានវាយតម្លៃខ្ពស់និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកដើម្បីអនុវត្តបន្ត។ ជាពិសេស ចំពោះគំនិតផ្តួចផ្តើម របស់ វៀតណាម អំពីការបង្កើតឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន និងមូលនិធិ អាស៊ាន សម្រាប់ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គប្រជុំអបអរសាទរចំពោះការណ៍ដែល អាស៊ាន បានផ្ទេរទឹកប្រាក់ជំនួយមនុស្សធម៌លើកដំបូង រួមទាំងគ្រឿងបរិក្ខារពេទ្យដែលមានតម្លៃចំនួន ១,១ លានដុល្លារ អាម៉េរិក អោយសមាគមកាកបាទក្រហម មីយ៉ាន់ម៉ា (ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១)។ ក្នុងពេលជាមួយគ្នានេះដែរ អាស៊ាន នឹងប្រើថវិកាចំនួន ១០,៥ លានដុល្លារ អាម៉េរិក ពីមូលនិធិកូវីដ -១៩ សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ឡូវ៉ាក់សាំងដំបូងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ឬត្រីមាសទី ១ ឆ្នាំ ២០២២។ ក្នុងស្មារតីស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក អាស៊ាន នឹងចែករំលែកវ៉ាក់សាំងរវាងប្រទេសជាសមាជិក អរគុណប្រទេស សិង្ហបុរី ចែករំលែកចំណែកវ៉ាក់សាំងដែលខ្លួនត្រូវបានបែងចែកអោយបណ្ដាប្រទេសជាសមាជិកវិញ។ ប្រទេសទាំងឡាយសន្យាបន្តចូលរួមវិភាគទានអោយឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន ហើយឆាប់ចេញសេចក្តីសម្រេចអំពីការបង្កើត ដាក់អោយដំណើរការមជ្ឈមណ្ឌល អាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតឡើង (ACPHEED)។

ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីក្នុងតំបន់ អាស៊ាន កំពុងខិតខំប្រឹងប្រែងម្ចាស់ការក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ប្រទេសវៀតណាម ស្នើអោយ អាស៊ាន លើកបង្កើនសមត្ថភាពឈានឡើងអភិវឌ្ឍន៍វ៉ាក់សាំង ដោយពឹងផ្អែកលើខ្លួនឯងឆ្លងតាមរយៈការកសាងខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងក្នុងតំបន់។ ទន្ទឹមនឹងនោះ ប្រទេសនានាបានផ្ដល់សច្ចាប័នសម្រាប់ដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អាស៊ាន អនុម័តឆ្លងផែនការច្រករបៀងធ្វើដំណើរទៅមកក្នុង អាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញដ៏ចាំបាច់ ក៏ដូចជាការធ្វើដំណើរទៅមកធម្មតាក្នុងតំបន់ អាស៊ាន។

អង្គប្រជុំបានគាំទ្រផែនការរៀបចំវេទិកា អាស៊ាន កំពូលអំពីកិច្ចសហប្រតិបត្តិការអនុតំបន់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនបរិយាប័ន្ននៅក្នុងតំបន់ដែលបានស្នើដោយប្រទេស វៀតណាម កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអនុតំបន់រួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងបង្រួមគម្លាតអភិវឌ្ឍន៍ អភិវឌ្ឍប្រកបដោយចីរភាពនិងដំណើរការកសាងសហគមន៍ អាស៊ាន។

ប្រទេសទាំងឡាយក៏បានពិភាក្សាអំពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត ស្ថានការណ៍នៅ មីយ៉ាន់ម៉ា និងបញ្ហានានាដែលជាចំណាប់អារម្មណ៍និងកង្វល់រួម។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ក្រុមមេដឹកនាំបានសង្កត់ធ្ងន់លើគោលជំហរជាគោលការណ៍របស់ អាស៊ាន តម្រូវការពង្រីកស្មារតីទទួលខុសត្រូវនិងសំឡេងរួមក្នុងបញ្ហាទាំងឡាយទាក់ទងនឹងសន្តិភាពសន្តិសុខ ស្ថិរភាពក្នុងតំបន់ ដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ការចរចាកសាងក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព ធាតុពិតជាក់ស្តែង សមស្របជាមួយច្បាប់អន្តរជាតិ។

ក្នុង​ការ​កសាង​សហគមន៍ ប្រទេស​ទាំងឡាយក្នុង អាស៊ាន លើកស្ទួយជាពិសេស​ពីលើការប្រកាន់ខ្ជាប់​សាមគ្គីភាព និង​ឯកភាព។ ប្រទេសសមាជិកទាំងអស់សុទ្ធតែចាត់ទុកថា នេះជាកត្តាកន្លឹះ ធានានូវភាពជោគជ័យនៃដំណើរការកសាងសហគមន៍និងពង្រីកតួនាទីមជ្ឈភាពរបស់ អាស៊ាន នៅក្នុងតំបន់។

ពិភាក្សាអំពីទំនាក់ទំនងការបរទេស ប្រទេសនានាបានបង្ហាញឯកច្ឆ័ន្ទថា ត្រូវបន្តលើកទឹកចិត្តដៃគូទាំង ឡាយអោយចូលរួមកសាងសម្រាប់គោលដៅរួមគឺសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ គាំទ្រតួនាទីមជ្ឈភាពរបស់ អាស៊ាន​ ចូលរួមកិច្ចសហប្រតិបត្តិការតំបន់ឆ្លងតាមរយៈយន្តការផ្សេងៗ ដែលដឹកនាំដោយអាស៊ាន រួមចំណែកក្នុងការកសាងនិម្មាបនកម្មតំបន់ដែលបើកចំហ បរិយាប័ន្ន តម្លាភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិ។

ចែករំលែកអំពីបញ្ហាប្រឈមផ្សេងៗ ដែលកំពុងដាក់ចេញអោយ អាស៊ាន និងតំបន់ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស វៀតណាម យល់ឃើញថា ការប្រកួតប្រជែងកាន់តែខ្លាំងក្លានិងស៊ីជម្រៅរវាងបណ្ដាប្រទេសមហាអំណាចកំពុងជះផលរំខានយ៉ាងធំធេងចំពោះតំបន់ ហើយសង្កត់ធ្ងន់ថា ​អាស៊ាន គួរតែតាមដានយ៉ាងដិតដល់នូវដំណើរវិវត្ត ប្រកាន់ខ្ជាប់សាមគ្គីភាព រឹងមាំនិងឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ហើយរក្សាយ៉ាងរឹងមាំតួនាទីមជ្ឈភាពនិងភាពឯករាជ្យរបស់ អាស៊ាន។

វៀតណាម ក៏លើកជាសំណើអោយ អាស៊ាន ប្រកាន់ខ្ជាប់វិធីភ្ជាប់ខ្លួនសមហេតុផល មានផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាយ៉ាងមាំគោលជំហរជាគោលការណ៍ចំពោះបញ្ហានានាដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខតំបន់ផង លើកទឹកចិត្តដៃគូទាំងឡាយអោយចូលរួមយ៉ាងសកម្មក្នុងយន្តការផ្សេងៗ ដែលដឹកនាំដោយ អាស៊ាន ដើម្បីជំរុញកិច្ចសន្ទនានិងទំនុកទុកចិត្ត ដោះស្រាយបញ្ហាជាចំណាប់អារម្មណ៍និងកង្វល់រួមទៀតផង។

កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តឡើងនាពេលខាងមុខគឺជាជំហានអភិវឌ្ឍថ្មីដ៏មានសារសំខាន់មួយសម្រាប់ការកសាងសហគមន៍ ឆ្លើយតបជាមួយនឹងជំងឺរាតត្បាត ជាការបោះជំហានទៅមុខរបស់ អាស៊ាន ក្នុងដំណើរការស្តារឡើងវិញក្រោយសម័យកាលជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនោះ កិច្ចប្រជុំទាំងនោះក៏ជាការបញ្ជាក់អំពីស្មារតីសាមគ្គីភាពរបស់ អាស៊ាន ឆ្ពោះទៅការកសាងនិម្មាបនកម្មតំបន់មួយដែលបើកចំហ តម្លាភាព ដំណើរការដោយពឹងផ្អែកលើច្បាប់ទម្លាប់និងយកការផ្លាស់ប្តូរយោបល់ ការសន្ទនានិងកិច្ចសហប្រតិបត្តិការធ្វើជាឧបករណ៍ចម្បងក្នុងទំនាក់ទំនងរវាងប្រទេសជាតិនីមួយៗ។

ដោយមានការត្រៀមរៀបចំយ៉ាងមធ្យ័ត ហ្មត់ចត់ ខ្លឹមសារទាំងឡាយនៃកិច្ចប្រជុំកំពូល អាស៊ាន នាពេលខាងមុខ ត្រូវបានរំពឹងថានឹងប្រកាន់ខ្ជាប់សាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់ អាស៊ាន ពង្រីកសំឡេងរួមរបស់ អាស៊ាន ក្នុងបញ្ហានានាដែលជាប់ពាក់ព័ន្ធដល់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ដូចប្រធានបទដែលបាន​ស្នើ​ឡើង​ដោយប្រទេសប្រធាន ​ប្រ៊ុយណេ “យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍ យើងទាំងអស់គ្នា​បានត្រៀម​ខ្លួន​ជាស្រេចហើយ យើងទាំងអស់គ្នា​នឹងមានវិបុលភាព” ៕

មានសម្បត្តិ សោយសុខ

អគ្គលេខាធិការ អាស៊ាន Lim Jock Hoi និងតំណាងប្រទេសទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ប្រារព្ធឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ០៤ ខែ តុលា ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ASEAN Summit 2021: Heading for growth and prosperity

0

Heading to the ASEAN Summit scheduled for 26 to 28 October, 2021, member nations held virtual conferences to review preparations like drafting of the working programme, agenda for the summits and documents tobe submitted to senior leaders.

The 2021 ASEAN Summit includes ASEAN Senior Officials Meeting (SOM) (September 30), the ASEAN Foreign Ministers Meeting and the 24th ASEAN Political – Security Community (APSC-24), which took place on October 4.

At meetings held to discussASEAN’s priorities in 2021, delegates reaffirmed their support for chair Brunei’s initiatives to strengthen co-ordination in responding to natural disasters (ASEAN shield) and promoting multilateralism and cooperation in the blue economy (ocean-based economy) co-operation.

Leaders discussed and acknowledged the progress in implementing the outcomes of ASEAN 2020, which include the conduct of the ASEAN Charter, the post-2025 ASEAN Community vision, and sub-regional cooperation.

Participants appreciated and agreed to continue implementing Vietnam’sinitiatives asASEAN chairin 2020.

The meeting hailed the ASEAN Reserve of Medical Supplies initiative and establishment of theASEAN COVID-19 Response Fund, under which the first humanitarian assistance was delivered to the Myanmar Red Cross Society including medical supplies worth US$1.1 million (on September 15, 2021).

Meanwhile, members agreed to use $10.5 million from the COVID-19 fund to buy vaccines and deliver the first batch to countries in the fourth quarter of this year or the first quarter of 2022.

Being an alliance of compassion, ASEAN encourages the sharing of vaccines to help members in need.

The meeting appreciated the efforts of Singapore involuntarilysharing vaccines with other countries.

Members promised to make further contributions to the ASEAN Reserve of Medical Supplies and soon ensureefficient functioning of theASEAN Centre for Public Health Emergencies and Emerging Diseases (ACPHEED).

One of three member countries to spare no effort to independently research and develop a vaccine, Vietnam called on ASEAN to strengthen its vaccine self-reliance by building vaccine supply chains at the regional level.

Member states also agreed to seek approval from ASEAN Senior Leaders for an ASEAN travel corridor arrangement to facilitate transportation of essential business and travel within the bloc.

The delegates welcomed Vietnam’s proposal to organize an ASEAN high-level forum on sub-regional co-operation for sustainable development and inclusive growth on November30 this year.

Theysaid sub-regional co-operation is crucial to efforts to narrow the development gap and foster sustainable development, and to building the ASEAN Community.

Participants also discussed the East Sea, Myanmar and other issuesof concern.

On the East Sea issue, delegates underscored ASEAN’s stance and principles, promoting the bloc’s sense of responsibility and common voice on issues affecting regional peace and security, peacefully settling disputes in line with international law, including the 1982 United Nations Convention on the Law of the Sea (UNCLOS), and building an effective and substantive Code of Conduct in the East Sea (COC) that is consistent with international law.

In building the ASEAN Community, member countries attached importance to the maintenance of ASEAN solidarity and unity as a key factor to ensure the success of the Community building process and promote ASEAN’s central role in the region.

Discussing foreign relations, delegates unanimously agreed to continue urging partners to make contributions to achieving the common goalsof peace, security and stability in the region, supporting the central role of ASEAN, and participating in regional co-operation through ASEAN-led mechanisms, which contribute to building an open, transparent, inclusive, and international rules-based regional architecture.

Alluding to current challenges facing ASEAN and the region, Vietnamese Minister of Foreign Affairs Bui Thanh Son said the increasingly fierce competition between major world powers has great implications for the region.

He said ASEAN should keep a close watch on developments, maintain solidarity and self-resilience, and sustain its central role within an independence and resilient ASEAN.

Vietnam also suggested that ASEAN should maintain a harmonious approach in line with its stances and principles towards issues affecting regional peace and security, while encouraging its partners to actively engage in ASEAN-led mechanisms to promote dialogue and trust in case of mutual concerns.

The upcoming ASEAN Summit and related summits is expected to achieve a new and vital step in building the ASEAN community and responding to the pandemic as well as post-pandemic recovery.

Conferences are considered an affirmation of the ASEAN spirit of solidarity in constructing an open, transparent, inclusive, and international rules-based regional architecture and setting up discussion, dialogue and co-operation partnerships as the key factor in diplomatic relations.

With careful preparations, the outcomes of the upcoming ASEAN Summit are expected to safeguard ASEAN solidarity, unity and centrality andvoiceits common concerns on peace, security and stability in the region based on its theme of ‘We Care, We Prepare, We Prosper,’ Brunei, the ASEAN chair,suggested./.

Mean Sambath – Soy Sok

Images Caption: Delegates at the virtual ASEAN Senior Officials Meeting (SOM) on September 30. Photo: VNA

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភជាង​៣ពាន់ដុល្លារ​ ដល់ការសាងសង់​ អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកោះរ៉ុង

0

ភ្នំពេញ៖ ដើម្បីជួយសម្រួល ដល់ការសាងសង់អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភ ក្បឿងក្បាច់លេខ ១ មិនកាន់ស្លែ(ដុងណាយ) ស្មើរទឹកប្រាក់ ៣,១០០ដុល្លារអាមេរិក ។

គ្រឿងក្បាច់លេខ១ នេះសម្រាប់មកប្រកដំបូលអគារ រដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកោះរ៉ុង មួយខ្នង ដែលកំពុងនឹងសាងសង់មានទំហំ ទទឹង ៧ម៉ែត្រ បណ្តោយ ៣២ម៉ែត្រ និងយ៉ងលយទៅមុខ ទំហំ ៤គុណ៥ម៉ែត្រ ដើម្បីធ្វើជាទីចាត់ការបម្រើការងារ ក្នុងវិស័យ អាវុធហត្ថប្រចាំក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។

លោកអនុសេនីយ៍ឯក ពិន ធារ៉ា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថប្រចាំការ ក្រុងកោះរ៉ុងទាំងអស់ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ដែលលោកទាំងពីរតែងតែ​ មានទឹកចិត្តសប្បុរស គិតគូរយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភ ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាពេលនេះ៕