Home Blog Page 125

ឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារសង្គ្រោះ ក្រុមហ៊ុន GTVC បញ្ចូនស្ត្រីម្នាក់ ឈឺពោះសម្រាលកូន យកពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាព​

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងជាង១១ថ្ងៃត្រង់ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ តាំង ចាន់ដាវ អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ​ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុន GTVC ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

បើដឹង…ទើបដឹងថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ឡូយ និងអស្ចារ្យសាហាវ មិនធម្មតា ប៉ុណ្ណា…! មិនជឿហ្អី…! មើលសិនទៅ…!

0

(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១៖ ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែល លេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង តែប៉ុណ្ណោះ…! ហ៊ាននិយាយ…ហ៊ានបង្ហាញ…!

បើមិនជឿអាចគិត និងរកមើលខ្លួនឯងបាន…ថាតើមានស្មាតហ្វូនអេក្រង់បត់បានណាដែលមានបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក IPX68 មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលបំពាក់កញ្ចក់ទាំងមុខ និងក្រោយប្រភេទ Gorilla Glass Victus ដែលអាចការពារឆ្កូត សឹក បានរហូដល់ 4 ដង (4X scratch resistance) មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលអាចប្រើជាមួយ ប៊ិកបាន (S-Pen Fold Edition Support) មុនគេ និង កំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក Dynamic AMOLED 2X Display…នោះ…គឺអត់មានទេ…មានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុណ្ណោះ…!

ហេតុនេះហើយបានជា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជាជម្រើសស្មាតហ្វូនអេក្រង់បត់បានដ៏ស័ក្តិសមឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បានភាពលេចធ្លោ និងបង្ហាញនូវភាពអស្ចារ្យដ៏រស់រវើករបស់ខ្លួន! ម្យ៉ាងទៀតឥឡូវនេះវាជារដូវធ្លាក់ភ្លៀងផង ហើយពេលខ្លះលោកអ្នកក៏ជៀសសើមមិនផុតដែរ…ប៉ុន្តែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅតែអាចឱ្យលោកអ្នកបង្ហាញនូវភាពទាក់ទាញ ទាន់សម័យ និងបំពេញការងារសំខាន់ប្រចាំថ្ងៃបន្ទាន់ៗក្នុងពេលតែមួយ (អាវក្រោះការពារជម្រាបទឹក IPX68 & Multi-tasking split screen) ក៏ដូចជាឱ្យលោកអ្នកអាចរក្សាទំនាក់ទំនងបានកាន់តែងាយស្រួលផងដែរ។ 

គួររំឮកផងដែរថាក្រៅពីចំណុចអស្ចារ្យខាងលើនេះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក៏មិនភ្លេចនូវលក្ខណៈពិសេស និងកំពុងដើរតួនាទីសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់ផងដែរនោះគឺសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យ…!  Galaxy Z Fold3 5G គឺត្រូវបានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលបានបំពាក់មុខងារទប់លំនឹង និងធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាព ឬ វីដេអូ បានយ៉ាងច្បាស់ ស្រស់ស្អាតគ្រប់ប្លង់ គ្រប់ស្ថានភាពពន្លឺ ជាមួយនឹងទំហំ 12MP Ultra-Wide (F2.2), 12MP OIS Wide-angle (F1.8), 12MP Telephoto OIS (F2.4), 2X Optical Zoom, 10x digital Zoom។ អ្វីដែលពិសេសបំផុត និងលេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្រកាមេរ៉ាគឺ កាមេរ៉ាបង្កប់ក្រោមអេក្រង់ ដំបូងគេតែម្តង (Under Display Camera) ទំហំ 4MP (F1.8) ខណៈដែលកាមេរ៉ាខាងមុខពេលមិនទាន់បើក (Cover Camera) ឬ Selfie Camera មានទំហំ 10MP ផងដែរ…! បើនិយាយពី អង្គចងចាំ និងអង្គផ្ទុកវិញ គឺ Galaxy Z Fold3 5G ពិតជាមិនធ្វើឱ្យលោកអ្នកខកចិត្តឡើយ ហើយលោកអ្នកក៏មិនបាច់បារម្ភពីទូរស័ព្ទអស់កន្លែងផ្ទុក រូបថត វីដេអូ កម្មវិធី ឬឯកសារឡើយ ឬម៉ាស៊ីនធ្លាក់ល្បឿន…ព្រោះ Galaxy Z Fold3 5G មកជាមួយនឹង RAM 12GB ខណៈ ROM មានទំហំចាប់ពី 256GB ដល់ 512GB…! វ៉ាវ…ពិតជាឡូយមែនទែន…! 

ចុះ Galaxy Z Flip3 5G វិញ…? មានអ្វីពិសេស និងអស្ចារ្យខ្លះទៅ! ប្រាកដជាមាន…! បើមិនមាន…មិនបាច់ហៅកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យនោះទេ…! ក្រៅពីមានរាង Sexy ស្អាត ទាក់ទាញ ទាន់សម័យ និងមាន Cover Screen ធំ ភ្លឺច្បាស់អាចឱ្យលោកអ្នកមើល Notification ផ្សេងៗ បាននោះ Galaxy Z Flip3 5G  ក៏បំពាក់មកជាមួយ កាមេរ៉ាមុខ ទំហំ 10MP (F2.4) Single Recording ជាមួយមុខងារ Director’s View ងាយស្រួល និងស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តធ្វើ Video Vlog បានថែមទៀតផង បន្ថែមពីលើនេះសម្រាប់កាមេរ៉ាក្រោយ វិញមានទំហំ 12MP Ultra-Wide (F2.2), 12MP Wide Dual Pixel OIS (F1.8) បំពាក់នូវមុខងារទប់លំនឹង និងកញ្ចក់ភ្លឺរលោងស្អាតដ៏រឹងមាំ Super Clear Glass (Gorilla DX) ជាមួយនឹង អង្គចងចាំ 8GB ជាមួយ អង្គផ្ទុក 128 GB និង 256 GB ផងដែរ…!

យ៉ាងម៉េចដែរប៉ុណ្ណឹង…! នៅមានចំណុចពិសេសលើសហ្នឹងទៀតដែលក្រុមហ៊ុន សាមសុង មិនទាន់ធ្វើការបង្ហាញជូនអស់នៅឡើយ…! តែក្រុមហ៊ុនជឿជាក់ថាលោកអ្នកប្រាកដជាដឹងច្បាស់ថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលបំពាក់មកជាមួយនឹងចំណុចពិសេស ក៏ដូចជាបច្ចេកវិទ្យាខាងលើ និងតាមការបង្ហាញជូនកាលពីពេលមុនថ្មីៗនេះគឺពិតជាស័ក្តិសមជាកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យបំផុតក្នុងឆ្នាំ 2021 នេះប្រាកដមែន…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖​ 1800-203232 !

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ៣ ពីស្ថាប័នអន្តរជាតិ Globee Awards

0

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្ដល់ជ័យលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បី ឈ្មោះមួយក្នុងការផ្ដល់រង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ច ដល់ក្រុមហ៊ុនអាជីវកម្ម នៅទូទាំងពិភពលោក។ នេះបើតាមការឲ្យដឹង របស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភី Grand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨ នៃការផ្ដល់ពានរង្វាន់ ធុរកិច្ចឆ្នើមអន្តរជាតិ ឆ្នាំ២០២១ ។

មិត្តហ្វូន ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៥ ដែលមានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។

ពានរង្វាន់ទាំងនេះផ្ដោត ទៅលើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះរាប់បញ្ចូលទាំង សេវាកម្មនិងមាតិកាឌីជីថល ផងដែរ ។ ហើយក្រុមហ៊ុន មិត្តហ្វូន ត្រូវបានទទួលស្គាល់ដោយ ផ្ដល់ជាពានរង្វាន់មាសចំនួន៣ សម្រាប់សេវា និងមាតិកាឌីជីថលដូចជា៖

1.CamID ៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្ត នៅលើទូរសព្ទដៃ ដែលល្អបំផុតប្រចាំឆ្នាំ
2.ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ៖ ឈ្នះពានរង្វាន់ដំណោះស្រាយ បច្ចេកវិទ្យាព័ត៌មានសម្រាប់ ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ
3.វីដេអូភាគ «មាគ៌ាព្រះធម៌» ៖ ឈ្នះពានរង្វាន់មាតិកាអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន មានប្រសាសន៍យ៉ាងដូច្នេះថា «ពានរង្វាន់ដ៏ថ្លៃថ្លានេះ បញ្ជាក់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុងបេសកកម្មបង្កើត សង្គមឌីជីថលមួយនៅកម្ពុជា» ។

លោក ហ្វុង វ៉ាន់ គឿង បន្ថែមទៀតថា «យើងពិតជាដឹងគុណយ៉ាងខ្លាំង ក្រៃលែងចំពោះអតិថិជន ដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិកនិយោជិត និងដៃគូអាជីវកម្មរបស់យើង ដែលបានជួយឲ្យយើងទទួលបាន សមិទ្ធផលដ៏អស្ចារ្យនេះ» ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា សេវាកម្មនិងផលិតផលឌីជីថល ដែលបានទទួលពានរង្វាន់មាសពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងវីដេអូភាគ «មាគ៌ាព្រះធម៌» ។

CamID គឺជា App ដែលមានមុខងារពិសេសៗ ដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន និងជាវេទិកាឌីជីថល ដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប – ក្នុងនោះរាប់ទាំង អ្នកប្រើប្រាស់ក្រៅប្រព័ន្ធ – ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) គឺជាឧបករណ៍បច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនមិត្តហ្វូន បានចុះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធ ព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្ត ពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។ រឿងនិទានទាំងឡាយ នៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវ នានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា» ។

លោកបានបន្តថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើរ រឿងរបស់ព្រះពុទ្ធមាន ជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិត នៃការសាងអំពើល្អនៅក្នុងជីវិត រស់នៅរបស់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធី និងការប្រកួតប្រជែងចំនួន ១១ ប្រភេទ រួមមានដូចជា the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®.

ជាការផ្ដល់កិត្តិយសដល់ស្ថាប័ន ក្រុមហ៊ុនគ្រប់ប្រភេទ និងទំហំ ព្រមទាំងបុគ្គលដែលនៅពីក្រោយ ភាពជោគជ័យរបស់ ក្រុមហ៊ុនទាំងនោះ កម្មវិធីពានរង្វាន់ Globee Awards ទទួលស្គាល់ចំពោះសមិទ្ធផល និងស្នាដៃលេចធ្លោរបស់ ក្រុមហ៊ុនអាជីវកម្មនានា មកពីជុំវិញពិភពលោក ៕

ការចូលរួម​ គ្រប់គ្រង ​កាក​សំណល់ និងប្រយុទ្ធ​ប្រឆាំង ​កូវីដ ១៩ នៅកម្ពុជា ជា​កាតព្វ​កិច្ច​យើង​ទាំង​អស់គ្នា

0

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​។

បើយោង​ទៅ​តាម​របាយ​ការណ៍ របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។

This image has an empty alt attribute; its file name is 2M8B0061-1024x683.jpg

ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ និង​សា​ធារណៈ​ជន​ទូទៅ ក៏ដូច​ជា​ដើម្បីចូលរួម​ជាមួយ​នឹង​សា​លារាជ​ធានីភ្នំ​ពេញ​ ដើម្បី​គ្រប់​គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​គ្រប់គ្រង​កាក​សំណល់ តាមរយៈ​ការ​នាំយក​ធុង​សំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​មានជ័យ​ កាល​ពី​ចុង​ខែ​កញ្ញា​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជាមួយនេះ ក៏​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​វីរសុកូវីដ ១៩ នៅកម្ពុជា តាមរយៈ​ការនាំយក​ម៉ាស់​ចំនួន​២០០ប្រអប់ អាល់កុល​១០០ដប ឆត្រ​ចំនួន​៥ និង​គូប៉ុនកុម៉្មង់អាហារ​៥០សន្លឹក (១សន្លឹក=៣ដុល្លារ) ដើម្បី​ជូន​ដល់​រដ្ឋបាល​ខណ្ឌ​មានជ័យ ផងដែរ​។

This image has an empty alt attribute; its file name is 2M8B0167-1024x683.jpg

គិត​ត្រឹម​ពេលនេះ foodpanda បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ខណ្ឌចំនួន​៥​រួច​មកហើយ ទូ​ទាំង​រាជធានីភ្នំពេញ រួម​មាន ខណ្ឌ​បឹង​កេង​កង មានជ័យ ដូនពេញ ៧មករា និងទួល​គោក ហើយ​និង​បន្ត​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​ខណ្ឌ​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​គាំទ្រ​សហ​គមន៍ និង​រក្សា​ធ្វើ​ឲ្យ​អាជី​វកម្ម​របស់​ពួក​គេ​រីក​ចម្រើន បើ​ទោះ​បី​ស្ថិតក្នុង​វត្តិកូវីដ ១៩ ក៏ដោយ​។

អ្នក​តំណាង​ឲ្យក្រុមហ៊ុន foodpanda បាន​ឲ្យដឹង​ថា៖ «មូលហេតុដែលយើង​ផ្តួច​ផ្តើម​ឲ្យមាន​ការ​គ្រប់គ្រង​កាក​សំណល់ ពីព្រោះ​យើង​ចង់​បង្កើត​ឲ្យ​មាន​ការ​យល់​ដឹង​​​ជា​សកល ហើយ​យើង​ចង់បំផុស​សកម្មភាព​នេះក្នុង​សហ​គមន៍ ក៏ដូច​ជា​ផ្តល់​ភាព​ងាយ​ស្រួល និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គ្រប់គ្រង​កាក​សំណល់​រឹង​ដើម្បី​សហ​គមន៍​ស្អាត និង​មាន​អនាម័យ​​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ការផ្តោត​លើ​បរិស្ថាន​ស្អាត និង​ការ​គ្រប់គ្រង​កាកសំណល់​តែង​តែ​ជា​បេសកកម្ម​ស្នូល​ជានិច្ច​របស់ក្រុមហ៊ុន​»​។

This image has an empty alt attribute; its file name is 2M8B9709-1024x683.jpg

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

This image has an empty alt attribute; its file name is 2M8B9711-1024x683.jpg

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង ស្វាយរៀង និង តាកែវ​។​
សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

This image has an empty alt attribute; its file name is 2M8B0044-1024x683.jpg

សិស្ស និងគ្រូ អនុវត្តការផ្សាយផ្ទាល់ សម្រាប់បទបញ្ជាថ្មី នៅពេលសាលា បើកដំណើរការឡើងវិញ

0

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានប្រកាសអនុញ្ញាតឱ្យសាលារៀន នៅក្នុងប្រទេសកម្ពុជាបើកឡើងវិញ នៅតាមតំបន់មានសុវត្ថិភាព និងគ្មានជំងឺកូវីដរីករាលដាល។ សាលារៀនដែលត្រូវបើកឡើងវិញ ត្រូវអនុវត្តតាមការរឹតត្បិត ដែលកំណត់ត្រឹមសិស្ស ១៥នាក់ប៉ុណ្ណោះ ក្នុងមួយថ្នាក់ដើម្បីជៀសវាងការគំរាមកំហែង ដែលអាចកើតមាន។

ដោយអនុវត្តតាមវិធានការណ៍ ការរក្សាគម្លាតសង្គម ក្រុមការងារ SIS បានមកដល់ខេត្តកណ្តាល ដើម្បីធ្វើតេស្តកម្មវិធីថ្មីនេះ ដើម្បីជួយដោះស្រាយ កាលវិភាគសិស្ស។

សិស្សដែលមានកម្មវិធី SIS អាចសិក្សាពីផ្ទះដោយ ប្រើទូរស័ព្ទដៃរបស់ពួកគេ ចំណែកអ្នកដែលមិនមានលទ្ធភាព ប្រើកុំព្យូទ័រឬស្មាតហ្វូននឹង ត្រូវចូលរៀនថ្នាក់ដោយផ្ទាល់។

សាលារដ្ឋនៅកម្ពុជាដែលប្រើ SIS System ឥឡូវនេះអាចបណ្តុះបណ្តាល សម្រាប់ការផ្សាយផ្ទាល់ នៅពេលសាលារៀនបើកដំណើរការ ឡើងវិញនៅខែកញ្ញា ឆ្នាំ ២០២១ ។ នេះគឺជាកម្មវិធីថ្មីមួយដែលនឹង គាំទ្រដល់បទបញ្ជាថ្មីដែល កំណត់ដោយក្រសួងអប់រំយុវជននិងកីឡា។

វិទ្យាល័យ ហ៊ុនសែនសេរីភាព គឺជាសាលាដំបូងគេបង្អស់ ដែលមានសិស្សជាង ៣0នាក់ ដែលបានចូលរួមការ រៀនតាមការផ្សាយផ្ទាល់។ ភាពជោគជ័យនៃការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទាំងគ្រូនិងសិស្ស ឥឡូវនេះមាននៅលើទំព័រហ្វេសប៊ុក SIS Cambodia និងឆានែលយូធូប។

គ្រប់គ្នាអាចចូលរួមក្នុងថ្នាក់រៀន ដោយតាមដានទំព័រហ្វេសប៊ុករបស់ SIS Cambodia ឬទស្សនានៅលើឆានែលយូធូប SIS Cambodia ។ SIS កម្ពុជាកំពុងគាំទ្រ ច្បាប់អប់រំនៅកម្ពុជា ក្នុងគោលបំណងជួយគ្រូបង្រៀន ធ្វើការងាររបស់ពួកគេឱ្យ មានប្រសិទ្ធភាពជាងមុន ហើយឪពុកម្តាយអាចពិនិត្យមើល និងតាមដានពីភាពសកម្ម របស់សិស្សក្នុងថ្នាក់ សិស្សក៏អាចបន្តទៅសាលារៀន គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយប្រើ SIS System ៕

រាជរដ្ឋាភិបាល ដាក់ឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ ៣០០០០រៀលគំរូថ្មី

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។

ADB អនុម័តផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារ សម្រាប់ជួយ ដល់ការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុកម្ពុជា

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្ដោតលើ គោលនយោបាយ ចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាព ទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ វិស័យហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួន២ពីមុន ដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យការគ្រប់គ្រងវិបត្តិ មានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្ត បរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើម គំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាព ទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានា ឥណទានសាធារណៈ (public credit guarantee scheme) សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេ នៅកម្ពុជាផងដែរ»។

សេចក្តីប្រកាសបន្តថា នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១.៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួល បានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាព ទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការ គាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបាន ចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ៕

ប្រូម៉ូសិនលើកនេះ អ៊ែមម៉េស…! រីករាយអស់ស្ទះ ជាមួយកម្មវិធីមហាប្រូម៉ូសិន Galaxy ស៊េរី A ដ៏អស្ចារ្យប្រចាំឆ្នាំ 2021 នេះ…!

0

(ភ្នំពេញ) ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១៖ កាន់តែរំភើបរីករាយជាមួយ Samsung Galaxy ស៊េរី A…! អតិថិជន សាមសុង ទាំងអស់គ្រាន់តែទិញស្មាតហ្វូន សាមសុង ស៊េរី A ណាមួយ៖ Galaxy A03s, A72, A52 5G, A52, A32 5G, A32, A22 5G, A22, A12, A02s, A02 ចាប់ពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2021 រហូតដល់ថ្ងៃដំណាច់ខែតុលា ឆ្នាំ 2021 នេះ ឬអស់ពីស្តុក នឹងទទួលបានកាដូថែមជូនពិសេស កែវទឹកក្តៅ-ទឹកត្រជាក់(TUMBLER) និងដបបាញ់អាល់កុល (Spray Bottle) ពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង…!

គួរបញ្ជាក់ផងដែរថាស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិននាពេលនេះគឺជាស្មាតហ្វូនលំដាប់ថវិកា…តែមានសមត្ថភាពមិនធម្មតា និងអស្ចារ្យលើសពីការរំពឹងទុកបើធៀបនឹងផលិតផលស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលកំពុងលក់លើទីផ្សារ…!

ទោះជាយ៉ាងណាអតិថិជនទូទាំងប្រទេសកម្ពុជាប្រាកដជាដឹងច្បាស់ពីកិត្យានុភាព …គុណភាព និងតម្លៃផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ច្បាស់ជាងថ្ងៃបំផុត។ គ្រប់ពេលដែលអតិថិជនចង់បានស្មាតហ្វូនដែលមានលក្ខណៈដូចជា៖ 

– មានតម្លៃសមរម្យបំផុត

– មានរាងស្អាត ទាក់ទាញ ស៊ីវីល័យ ទាន់សម័យ លេចធ្លោ

– អេក្រង់ធំ

– ជាប់ធន់

– ប្រើបានយូរ

– កាន់ថ្មបានយូរ

– គុណភាពកាមេរ៉ាថតរូបស្អាត

– មានគ្រឿងបន្លាស់គ្រប់គ្រាន់ និងមានការធានាត្រឹមត្រូវនោះ… Samsung គឺជាជម្រើសទី 1 ក្នុងដួងចិត្ត និងជាជម្រើសដ៏ល្អបំផុតក្នុងពិភពស្មាតហ្វូនទូទាំងពិភពលោកជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង…!

តោះៗ…នៅចាំអីទៀត…! ប្រញាប់ទៅទិញយកមកប្រើមុនគេភ្លាមទៅ…នឹងអាលបានការថែមជូនពិសេសមុនគេដែរ…! ម្យ៉ាងទៀតបើទិញជូនអ្នកផ្ទះ ឬមនុស្សជាទីស្រឡាញ់ក៏រឹតតែពិសេសថែមទៀត…!  សាមសុង ជាទីទុកចិត្តបំផុត…! ចង់ដឹងបន្ថែមពីតម្លៃ និងលក្ខណៈពិសេសផ្សេងៗរបស់ម៉ូឌែលណាមួយអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង៖ https://www.facebook.com/SamsungCambodia ឬអញ្ជើញទៅហាងផ្ទាល់ក៏បាន…!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! 

This image has an empty alt attribute; its file name is Leaflet_Front-724x1024.jpg
This image has an empty alt attribute; its file name is FA-Leaflet-A5-FTV-Promo_Back-01-724x1024.jpg

Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់… កន្លែងជាតិច្រើន មិនធម្មតាដែលនឹកស្មានមិនដល់…! ចង់ដឹងអត់…! តោះ…!!

(ភ្នំពេញ) ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ បានទៅហើយ…ត្រូវតែមានកន្លែងពិសេស… កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…!

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-3.jpg

បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ 

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59.jpg

* កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…!

* Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…!

* បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…!

* មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក…!

 * មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម…!

ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំាជាប់ធន់មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូតសឹក បានរហូតដល់ទៅ 4 ដង …! ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះគឺត្រូវបានអ្នកជំនាញ ផលិតឡើងដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាពក្នុងការក្តោបចាប់កាន់ ក្នុងដៃបើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន!

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-4-1024x576.jpg

និយាយពីការថតរូប Selfie វិញ…តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie  គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យស៊ីវីល័យសម័យថ្មីអាចធ្វើការថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន…ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត…និងស្រស់ស្អាតមួយពេញចិត្តតែម្តង…!

ពេលអានហើយ…យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2…? តែខ្ញុំហ៊ានធានាថាលោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យាក៏ដូចជាលក្ខណៈពិសេសៗដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 ដួងនេះ…! 

This image has an empty alt attribute; its file name is photo_2021-10-13_16-08-38.jpg

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-2.jpg