
រកឃើញអតិថិជន មានសំណាងប្រចាំខែកញ្ញា ពីកម្មវិធី «បញ្ចូលឈ្នះពីកាត កោសមិត្តហ្វូន 5000៛»
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មិត្តហ្វូនបានប្រគល់ រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
អ្នកនាង ចក់ ស៊ីវន រស់នៅខេត្តក្រចេះជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំមិននឹកស្មានថា អាចមានឱកាសឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនសោះ តែថ្ងៃនេះខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ដែលបានឈ្នះ iPhone 12 Pro ពីកម្មវិធី «បញ្ចូលឈ្នះពីកាត កោសមិត្តហ្វូន 5000៛»។ និយាយទៅ ខ្ញុំប្រើប្រព័ន្ធទូរស័ព្ទ មិត្តហ្វូនច្រើនឆ្នាំហើយ ព្រោះនៅខេត្តក្រចេះទាំងសេវាទូរស័ព្ទ និងអ៊ីនធឺណិតពិតជាលឿនរបស់គេ ហើយក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើត នូវកម្មវិធីនេះឡើងដែល ផ្តល់រង្វាន់ជូនពិតៗតែម្តង” ។

អតិថិជនមានសំណាងម្នាក់ទៀត មកពីខេត្តកំពត លោក ឡែម សៀវឡៃ ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ពីមុនឧស្សាហ៍បញ្ជូលកាត $1 សម្រាប់ប្រើមួយសប្តាហ៍ ប៉ុន្តែតាំងពីក្រុមហ៊ុនមិត្តហ្វូនបង្កើតកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» មកក៏ប្តូរទៅបញ្ចូលលុយជាមួយកាត 5,000៛ វិញ ព្រោះគិតថាខុសគ្នាតែ 1,000៛ តែចំនេញច្រើន អាចមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃផង និងអាចឈ្នះរង្វាន់ធំប្រចាំខែទៀត ដូច្នេះក៏ផ្សងសំណាងហ្នឹងគេទៅ ហើយសំណាងក៏មកដល់ពិតៗតែម្តង ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះ iPad 8 1 គ្រឿងពីក្រុមហ៊ុនមិត្តហ្វូន ជាចុងក្រោយក៏សូមអរគុណ និងជូនពរដល់អតិថិជនមិត្តហ្វូនទាំងអស់ ឱ្យមានសំណាងដូចខ្ញុំផងដែរ”។

ចំនែកឯអតិថិជនមានសំណាងម្នាក់ទៀត លោក អឿ ភោក មកពីខេត្តស្វាយរៀង ភ្ញាក់ផ្អើលពុំនឹកស្មានថា លេខទូរស័ព្ទលោកមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 mini ពីមិត្តហ្វូនសោះ។ “ទាំងក្រុមគ្រួសារទាំងមូល មិនជឿទាល់តែសោះដំបូង ខ្លាចគេឆបោក តែបន្ទាប់ពីស្តាប់ការពន្យល់ ណែនាំរបស់ក្រុមហ៊ុនមិត្តហ្វូន មកទើបឡើងមកទទួលរង្វាន់ នៅថ្ងៃនេះតែម្តង។ ឥឡូវនេះជឿជាក់ថា ពិតជាឈ្នះ១០០%មែន”។

លោកអាដាំ មកពីការិយាល័យទីផ្សារ នៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «ដើម្បីជាការលើកទឹកចិត្តដល់ អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្ម មិត្តហ្វូនទាំងអស់ សំណាងនៅតែមានសម្រាប់ អតិថិជនដែលបញ្ចូលលុយ ជាមួយកាតកោសមិត្តហ្វូន 5000៛ នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០រៀល, កាតកោស $1, កាតកោស $2, កាតកោស $5, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ និងតែប៉ុណ្ណោះនឹងទទួលបាន លេខកូដសំណាងដើម្បីមាន ឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់, iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត» ។
គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់ នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើន សន្ធឹកសន្ធាប់រួមមាន កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។
ការចាប់រង្វាន់នឹងធ្វើឡើង ជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ៕
មិត្តហ្វូន ចេញផ្សាយវីដេអូភាគអប់រំ «មាគ៌ាព្រះធម៌» ដើម្បីបំផុសការធ្វើអំពើល្អ
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកា វីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគ ដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយ អំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនា ។
«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គម របស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការ កម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេ ឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។
មាតិកាវីដេអូនេះបានចេញផ្សាយ បន្ទាប់ពីការទទួលបានជោគជ័យ ដ៏គួរឲ្យចាប់អារម្មណ៍នៃ មាតិកាវីដេអូគំនូរជីវចល ក្រោមចំណងជើងថា «ក្រដាស ស» ដែលមាតិកាវីដេអូនេះមានអ្នកទស្សនា យ៉ាងច្រើនក្រៃលែងនៅលើ ទំព័រអ្នកគាំទ្រហ្វេសប៊ុក និង យូធូប របស់មិត្តហ្វូន ។ នេះបើយោងតាមការ ឲ្យដឹងរបស់លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ។

លោក ឌិនថន បានមានប្រសាសន៍ថា «រឿងនិទានទាំងឡាយ នៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ។» លោកបានបន្តថា «មាតិកាវីដេអូនេះ ធ្វើឲ្យដំណើររឿងរបស់ ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃ ការសាងអំពើល្អនៅក្នុងជីវិតរស់នៅ របស់មនុស្សគ្រប់រូប ។»
ភាគទីមួយនៃវីដេអូ «មាគ៌ាព្រះធម៌» បានចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល ជាងមួយឆ្នាំហើយ ។ គិតមកទល់នឹងពេលនេះ មាគ៌ាព្រះធម៌ ចេញផ្សាយបាន ៥៩ភាគហើយ ដោយផ្សាយមួយភាគក្នុងមួយសប្ដាហ៍ ហើយមានចំនួននៃការ ទស្សនាសរុបនៅលើ យូធូប ជិត ២០លានដងហើយ ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា វីដេអូភាគ«មាគ៌ាព្រះធម៌» បានទទួលចំណាប់អារម្មណ៍វិជ្ជមាន ច្រើនពីសំណាក់អ្នកទស្សនា ដោយមានភាគមួយនោះ ដែលមានចំណងជើងថា «ព្រះបាទ ពិម្ពិសារនិងញាតិ» ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានចំនួនអ្នកទស្សនាជិត ១៨០.០០០ដង នៅលើ យូធូប ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ ទស្សនានៅទីនេះ https://youtu.be/5d4xvumcIUs ។

យោងតាមក្រុមហ៊ុនមិត្តហ្វូន បណ្ដាញសង្គមរបស់ក្រុមហ៊ុន ដែលរួមមានទំព័រហ្វេសប៊ុក និង យូធូប ទទួលបានអ្នកគាំទ្រយ៉ាងច្រើន គួរឲ្យកត់សម្គាល់ បន្ទាប់ពីការចេញផ្សាយមាតិកា វីដេអូភាគអប់រំទាំងនេះ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នក subscribe យូធូប របស់ មិត្តហ្វូន បានកើនឡើងដល់ជិត ៨សែននាក់ រីឯចំនួនអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤,៥លាននាក់ហើយ ។
កន្លងមក ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត និងផ្សព្វផ្សាយមាតិកាយ៉ាងច្រើន សម្បូរបែបដោយមិនគិតប្រាក់កម្រៃ ដើម្បីបម្រើដល់ការកម្សាន្ត របស់សាធារណជន ដូចជា វីដេអូគំនូរជីវចល «ក្រដាស ស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធីកំប្លែង «ទឹកគ្រឿង TV», កម្មវិធីប្រកួត Fun Fun, វីដេអូផ្សព្វផ្សាយពីអេកូទេសចរណ៍ និងមាតិកាវីដេអូកម្សាន្តជាច្រើនទៀត នៅលើ បណ្ដាញសង្គម TikTok ជាដើម ។
ក្រុមហ៊ុន មិត្តហ្វូន មានវត្តមាននៅកម្ពុជាជាង ១២ឆ្នាំហើយ និងកំពុងបម្រើសេវា ដល់អតិថិជនជាង ៩លាននាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរគមនាគមន៍ ដ៏ធំជាងគេបំផុតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងផ្ដោតសំខាន់ផងដែរ ទៅលើការផ្ដល់នូវប្រព័ន្ធឌីជីថលកាន់តែច្រើនថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID ជាមជ្ឈមណ្ឌលឌីជីថលសម្រាប់ ការកម្សាន្តដ៏សម្បូរបែប, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនផ្សេងទៀត ៕
ហេតុផលទាំងនេះហើយទើប Galaxy Z Fold3 5G និង Galaxy Z Flip3 5G លក់ដាច់ស្តុកគ្មានសល់ និងក្លាយជា កំពូលស្មាតហ្វូន អេក្រង់បត់ ដ៏ល្អឯកគ្មានពីរ ប្រចាំឆ្នាំ 2021 នេះ…!
(ភ្នំពេញ) ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១៖ កាលពី Galaxy Z Fold និង Galaxy Z Flip ជំនាន់មុនដំបូងចេញមកអតិថិជនជាច្រើនថាចង់បានបែបនេះបន្ថែម…ចង់បានមុខងារនេះ…មុខងារនោះបន្ថែម…បើមានបច្ចេកវិទ្យាបែបនេះថែមទៀតមិនដឹងអស្ចារ្យយ៉ាងណាទេហ្ន៎…!

ឥឡូវនេះក្រុមហ៊ុន សាមសុង ក៏បានស្តាប់ និងយកមតិយោបល់របស់អតិថិជនទាំងអស់មកសិក្សា និងធ្វើការកែខៃ…អភិវឌ្ឍបច្ចេកវិទ្យាថ្មីបន្ថែមដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អឯកសម្រាប់អតិថិជនរបស់ខ្លួន…!

មកដល់ពេលនេះសម្រាប់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺបានបំពេញសេចក្តីត្រូវការ និងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកដែលលក់ដាច់បំផុត និងមានការគាំទ្រយ៉ាងច្រើនមហិមាបានហើយ…! អតិថិជនទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជាមានស្នាមញញឹម និងប្រើដោយភាពជឿជាក់កក់ក្តៅ ពេញចិត្ត ពេញថ្លើមតែម្តង…!

ចង់បានបច្ចេកវិទ្យាការពារទឹកហ្អី…បំពាក់ IPX68 ភ្លែត…! ចង់បានកំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកហ្អី…បំពាក់ Dynamic AMOLED 2X ភ្លែត…! ចង់បានស៊ុមតួខ្លួនរឹងមាំហ្អី…បំពាក់ Armor Aluminum ភ្លាម…! ចង់ឱ្យកាមេរ៉ាក្នុង Main screen ប្តូរទីទាំង ឬដាក់កន្លែងណាផ្សេងដែលមិនសូវទើសភ្នែកហ្អី…បំពាក់ក្រោមអេក្រង់ភ្លែត (Under Display Camera)…! ហើយបើអាចប្រើជាមួយប៊ិក S Pen ទៀតមិនដឹងអស្ចារ្យយ៉ាងណាទេមើលទៅ…បំពាក់មកជាមួយ S Pen Fold Edition ភ្លឹបភ្លាមតែម្តង…! ប៉ុណ្ណឹងហើយចង់បានអីទៀត…ប្រាប់មក…!
ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងលើកយកលក្ខណៈពិសេស ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ថែមទៀតដើម្បីឱ្យលោកអ្នកកាន់តែមានភាពជឿជាក់ អាចបង្ហាញនូវពិភពដ៏អស្ចារ្យរបស់លោកអ្នកបាន…!

*Galaxy Z Fold3 5G
– Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់ កម្លាំង 4,400mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!
– Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (13% Up), GPU (27% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!

*Galaxy Z Flip3 5G
– Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់កម្លាំង 3,300mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!
– Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (12% Up), GPU (25% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!

– Exclusive Color: លោកអ្នកអាចពេញចិត្តអស់ហើយទាំងកម្លាំងម៉ាស៊ីន រូបរាង និងបច្ចេកវិទ្យា…ប៉ុន្តែជួនកាលលោកអ្នកអាចនឹងត្រូវការពណ៌ដែលខ្លួនចូលចិត្ត ឬពណ៌ហុងស៊ុយរបស់លោកអ្នកក៏ថាបានដូច្នេះក្រុមហ៊ុន សាមសុង ក៏បានផលិតមកជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ (Phantom Black), បៃតងចាស់ (Green), ពណ៌ទឹកដោះគោ ឬពណ៌គ្រីម (Cream) និងពណ៌ស្វាយស្រាល (Lavender) ។

នៅមានលក្ខណៈពិសេសច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…! ចឹងសូមកុំភ្លេចរង់ចាំមើលនូវការបង្ហាញជាបន្តបន្ទាប់ទៀតណា៎..!
បើលោកអ្នកស្រឡាញ់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះឥឡូវនេះឈប់បារម្ភទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ…! អ៊ីចឹងលោកអ្នកអាចធ្វើតាមបេះដូងបានហើយ…! ម៉េចដែរប៉ុណ្ណឹង…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !


ឧកញ៉ា ទៀ វិចិត្រ ផ្តល់អំណោយសប្បុរសធម៍ តាមការស្នើសុំ ដល់គ្រួសារសព លោកយាយអាយុ ៨៦ឆ្នាំ ក្នុងគ្រាគ្រួសារ មានជីវភាពខ្វះខាត
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានឧបត្ថម្ភ មជ្ឈូស ដាក់សពបូជា០១ និងអង្ករ ០១បាវទម្ងន់ ៥០គីឡូក្រាម តាមការស្នេីសុំរបស់គ្រួសារសព លោកយាយ ហែម ខេង អាយុ ៨៦ឆ្នាំ ដែលមានជីវភាពខ្វះខាត បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១:៤៥នាទីរសៀលដោយជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ក្រុមទី១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ តាមរយៈលោកផាន់ ដិច ជាមេភូមិ៣ ។

ក្រោយទទួលបានជំនួយនេះគ្រួសាររបស់សព លោកយាយ ហែម ខេង បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ចម្រេីន ព្រមទាំងជួបពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ៕


ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភអាហារ និងថវិកា ដល់សមាជិក សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ ជាការលើកទឹកចិត្ត ចំពោះការខិតខំ បំពេញភារកិច្ច
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំ បំពេញភារកិច្ចក្នុងមូលដ្ឋានកន្លងមក ទាំងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ ទូទៅជាមួយរដ្ឋបាលក្រុង។

ជំនួយនេះលោកឧកញ៉ា ទៀ វិចិត្រ រៀបចំផ្តល់ជូន មុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះម្នាក់ៗទទួលបានម្ហូបអាហារចម្រុះ រួមមានអង្ករ២៥គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ត្រីខកំប៉ុង១២កំប៉ុង ប្រេងឆាមួយដបធំ និងថវិកាចំនួន៥ម៉ឺនរៀល។
ក្រៅពីនេះលោកឧកញ្ញា ទៀ វិចិត្របានឧបត្ថម្ភថវិកា ចំនួន៥លានរៀលទៀត តាមរយៈលោកស្រី ឈុន ដារី ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំសាលាក្រុងព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងសាខាគណបក្សសាលាក្រុង និងប្រកាសឧបត្ថម្ភសម្លៀកបំពាក់ ដល់កម្លាំងប្រជាការពារទាំងអស់ ក្នុងសង្កាត់លេខ២ តាមការស្នើសុំ របស់លោកស្រីចៅសង្កាត់លេខ២ ក្រុងព្រះសីហនុផងដែរ។
ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីលោក ជាម ហ៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក គួច ចំរើន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចំពោះបងប្អូនទាំងអស់ និងជូនពរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច ។
ក្នុងនោះដែរ លោកស្រីឈុន ដារី ក្នុងនាមសមាជិក សមាជិការ សាខាគណបក្ស ប្រជាជនសាលាក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ បានគោរពថ្លែងអំណរគុណ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានឧបត្ថម្ភជំនួយនេះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៕





ក្រុមហ៊ុន Httpool បើកវគ្គបណ្តុះបណ្តាល បង្កើនសមត្ថភាព សម្រាប់អាជីវកម្មកម្ពុជា ដើម្បីបើកយុទ្ធនាការ Mega Sales Day នៅលើបណ្តាញសង្គម Facebook ឱ្យមានប្រសិទ្ធភាព
កម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook នៅកម្ពុជា។ ក្រុមការងារនៅកម្ពុជារបស់ក្រុមហ៊ុន Httpool ប្តេជ្ញាចិត្តបន្តប្រឹងប្រែងធ្វើការងារ គាំទ្រ និងអប់រំដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងប្រទេសដើម្បីជួយពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជួយជំរុញដល់អាជីវកម្ម។
នៅថ្ងៃនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Httpool បានបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពមួយសម្រាប់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម និងអ្នកធ្វើទីផ្សារ ដើម្បីផ្តល់ជូនពួកគេនូវព័ត៌មាន និងគំនិតដ៏ស៊ីជម្រៅផ្សេងៗអំពីរបៀបបង្កើត និងគ្រប់គ្រងយុទ្ធនាការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងអំឡុងយុទ្ធនាការ Mega Sales Days ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ យុទ្ធនាការ Mega Sales Days ទាំងនេះរួមមាន ថ្ងៃ 10.10 Sale, ថ្ងៃ Singles’ Day Sale នៅថ្ងៃទី១១ ខែវិច្ឆិកា ថ្ងៃ Black Friday ថ្ងៃ Cyber Monday ថ្ងៃ 12.12 Sale និងថ្ងៃ Boxing Day Sale ជាដើម។
យុទ្ធនាការ Mega Sales គឺជាព្រឹត្តិការណ៍ទិញទំនិញខ្នាតធំដែលមានរយៈច្រើនថ្ងៃនៅក្នុងឆ្នាំនីមួយៗ។ យុទ្ធនាការលក់ទាំងនេះនាំមកនូវឱកាសទាំងសម្រាប់អតិថិជន និងក្រុមហ៊ុនអាជីវកម្មជាច្រើន។ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Httpool លើកឡើងប្រធានបទមួយចំនួនដូចជាការវាស់វែង និងបានចែករំលែកការប្រតិបត្តិប្រសើរបំផុតសម្រាប់ក្រុមហ៊ុនអាជីវកម្ម ដើម្បីទទួលបានភាពជោគជ័យក្នុងអំឡុងពេលលក់ទាំងនេះ។
អ្នកចូលរួមសរុបចំនួន៥០នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលបង្ហាញឱ្យឃើញពីការចង់ស្វែងយល់របស់ក្រុមហ៊ុនអាជីវកម្ម និងម៉ាកយីហោនានាដើម្បីរៀនសូត្រអំពីឱកាសដែលអាចជួយពួកគេឱ្យបង្កើនការលក់របស់ខ្លួនបាន។
តាងនាមឱ្យក្រុមហ៊ុន Httpool ក្នុងប្រទេសកម្ពុជា អ្នកនាង Archana Roche ដែលជា Facebook Measurement Lead និងអ្នកនាង Aatsi Desai ដែលជា Facebook Creative Lead របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង។
អ្នកនាង Archana Roche ដែលជា Facebook Measurement Lead របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា៖ “ត្រីមាសទី៤ គឺជាពេលវេលាដ៏រំភើបនៃឆ្នាំនីមួយៗ ដោយសារមានថ្ងៃទិញទំនិញជាច្រើនដូចជា 10/10, Singles day, 11/11, 12/12, Black Friday, Cyber Monday, Christmas និងថ្ងៃចូលឆ្នាំសកលជាដើម។ ក្រុមការងារធ្វើទីផ្សាររបស់ Facebook បានរៀបចំផែនការទុកជាមុន មុនពេលថ្ងៃ Mega Sales ទាំងនេះមកដល់ ដែលអាចជួយអ្នកធ្វើទីផ្សារនៅក្នុងគ្រប់ប្រភេទ ទាំងប្រភេទថ្មីនិងចាស់ ដែលអាចធ្វើឱ្យការលក់កើនឡើងខ្លាំង”។

អ្នកនាងបានបន្ថែមថា៖ “ជាមួយនឹងដំណោះស្រាយរបស់ក្រុមហ៊ុន Facebook ដូចជាការរួមបញ្ចូលគ្នានៃ Discovery Commerce និង Conversational Commerce ម៉ាកយីហោនានាអាចស្វែងរកការបន្ស៊ីល្អឥតខ្ចោះមួយ និងអាចទទួលបានការបញ្ជាទិញដោយអ្នកដែលស្រលាញ់ចង់បានវាខ្លាំង។ ថ្ងៃ Mega Sales គឺជាឱកាសមាសដើម្បីទទួលបានបទពិសោធ និងវាស់វែងយុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក។ តាមរយៈការប្រើប្រាស់ការប្រតិបត្តិប្រសើរបំផុតរបស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទ និងផែនការធ្វើតេស្តការវាស់វែង ម៉ាកយីហោនានានឹងទទួលបានព័ត៌មានស៊ីជម្រៅ និងមានតម្លៃអំពីរបៀបដែលអាចធ្វើឱ្យការអនុវត្តការងារមានភាពប្រសើរឡើង និងទទួលបានលទ្ធផលអាជីវកម្មកាន់តែខ្ពស់។ សម្រាប់ថ្ងៃ Mega Sales វាមានសារៈសំខាន់ដល់អ្នកធ្វើការវាស់វែងយុទ្ធនាការរបស់អ្នក ដើម្បីជួយតម្រង់ទិសយុទ្ធនាការទាំងនេះឱ្យឆ្ពោះទៅរកទិសដៅដែលត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពកាន់តែប្រសើរ មុនដៃគូរប្រកួតប្រជែងរបស់អ្នក”។
អ្នកនាង Aatsi Desai ដែលជា Facebook Creative Agency Partner របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “អ្នកទិញទំនិញនៅក្នុងព្រឹត្តិការណ៍ Mega Sales ទំនងជាអ្នកចំណាយប្រាក់ច្រើន និងជាអ្នកប្រើប្រាស់តាមបណ្តាញទូរស័ព្ទ។ នេះកគឺជាពេលដែលពួកគេត្រូវរុករកផលិតផលថ្មីៗជាងពេលណាទៀតទាំងអស់។ បណ្តាញសង្គម Facebook កាន់តែក្លាយជាផ្លែតហ្វមសាមញ្ញសម្រាប់មនុស្សដែលចូលចិត្តរុករក និងស្វែងរកផលិតផលថ្មីៗ ហើយវាសំខាន់ដែលអ្នកធ្វើទីផ្សារដែលរៀបចំផែនការសម្រាប់យុទ្ធនាការ Facbeook របស់ពួកគេឱ្យត្រូវតាមឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលផ្តល់ជូនមកវិញនូវផលចំណេញពីការវិនិយោគយ៉ាងច្រើន”។

អ្នកនាងបានបន្តថា៖ “ការច្នៃប្រឌិតទៅតាមលក្ខណៈផ្ទាល់ខ្លួន និងផ្តោតលើទូរស័ព្ទដៃ អាចជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពចាប់អារម្មណ៍ និងបង្កើនការផ្លាស់ប្តូរ។ នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើង យើងបានចែករំលែកយុទ្ធសាស្រ្តច្នៃប្រឌិត ការប្រតិបត្តិប្រសើរបំផុត និងទម្រង់អន្តរសកម្ម និងទម្រង់ 3D សម្រាប់ព្រឹតិ្តការណ៍ទាំងនេះ”។
សិក្ខាសាលាតាមអនឡាញដែលពោរពេញដោយចំណេះដឹងនេះ បានបញ្ចប់ជាមួយនឹងវគ្គសំណួរនិងចម្លើយដែលអ្នកចូលរួមអាចសួរសំណួរដែលពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះបាន។
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើផ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខគេជាច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ផ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មតាមរយៈការបង់ប្រាក់នៅទូទាំងទីផ្សារជាង ៣០។ ដោយផ្អែកលើបណ្តុំប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យា និងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានជំនាញ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលជួយបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
ផ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូផ្នែកលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិច និងបាល់កាន (Baltics and Balkans) ប្រទេសរុស្ស៊ី តំបន់ CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ផ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក។
គេហទំព័រ www.httpool.com
សម្រាប់ព័ត៌មានបន្ថែម
Rucha Bhalekar ប្រធានផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool (rucha@httpool.asia)
រោគសញ្ញា និងវិធីបង្ការ ជំងឺមហារីកថ្លើម
សុខភាព៖ ថ្លើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ក្នុងការកំចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួនអាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើអោយមុខងាររបស់ថ្លើមចុះខ្សោយ។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ 2018 បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុបចំនួន 2,520 នាក់។ អត្រាមរណភាពប្រែប្រួលតាមអាយុគឺ 25.02 ក្នុងចំណោម 100,000 នាក់ ដែលនាំឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៧ ជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺមហារីកច្រើនជាងគេលើពិភពលោក។

មូលហេតុនៃជំងឺមហារីកថ្លើម និងរោគសញ្ញា
មានកត្តាជាច្រើនដែលរួមចំណែកបង្កឲ្យមានជំងឺមហារីកថ្លើមនៅក្នុងខ្លួនមនុស្ស។
1. កត្តាបរិស្ថាន៖ មូលហេតុចម្បងនៃជំងឺមហារីក ភាគច្រើនបណ្តាលមកពីបរិស្ថាន។ ជំងឺមហារីកថ្លើមអាចបង្កមកពីកត្តាបរិស្ថានទូទៅបំផុត រួមមានដូចជាថ្នាំជក់ របបអាហារ ជំងឺធាត់ ការឆ្លងមេរោគ ការទទួលរងសារធាតុវិទ្យុសកម្ម របៀបរស់នៅអសកម្ម និងសំបូរដោយការបំពុល។
2. កត្តាអាយុ និងភេទ៖ ជាធម្មតាជំងឺមហារីកថ្លើម ត្រូវបានគេសង្កេតថា កើតមានលើមនុស្សដែលមានអាយុលើសពី 50 ឆ្នាំ និងភាគច្រើន បុរស មានហានិភ័យខ្ពស់ក្នុងការប្រឈមមុខជាមួយជំងឺមហារីកថ្លើមច្រើនជាងស្រ្តី។
3. អ្នកពិសារស្រា និងអ្នកជក់បារី៖ ការទទួលទានគ្រឿងស្រវឹង ឬការជក់បារីជារៀងរាល់ថ្ងៃរយៈពេលយូរអាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើម។
4. ប្រវត្តិគ្រួសារ៖ កោសិកាមហារីក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការប៉ះពាល់ដោយឈាម ទឹកអសុចិ (ទឹកកាម) ឬសមាសធាតុរាវផ្សេងទៀតនៅក្នុងរាងកាយ។ ឪពុកម្ដាយ ក៏អាចបង្កហានិភ័យតិចតួចក្នុងការចំលងជំងឺមហារីកទៅកូនរបស់ពួកគេ នៅពេលកំពុងពពោះ ឬនៅពេលរួមដំណេកដោយមិនបានការពារឲ្យបានត្រឹមត្រូវ។
5. ជំងឺរ៉ាំរ៉ៃ ឬជំងឺផ្សេងៗ៖ អ្នកដែលមានជំងឺក្រិនថ្លើម រលាកថ្លើម ទឹកនោមផ្អែម ឬជំងឺធាត់ មានហានិភ័យខ្ពស់បំផុតដែលអាចបង្កជាជំងឺមហារីកថ្លើម។
លើសពីនេះទៅទៀត ភាពតានតឹង(ស្ត្រេស) ក៏អាចជាកត្តា ដែលបង្កឲ្យមានជំងឺមហារីក។ ស្រ្តេសមិនត្រឹមតែដាស់កោសិកាដុំសាច់ដែលអសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិស្ថានសមស្របសម្រាប់ជំងឺមហារីកដើម្បីលូតលាស។ ដើម្បីបង្ការបញ្ហានេះ បុគ្គលម្នាក់ៗ គួរតែមានពេលឈប់សម្រាកខ្លះ ហើយធ្វើដំណើរកម្សាន្ត ក្នុងពេលជាមួយគ្នានេះដែរ សូមធ្វើការពិនិត្យរកមហារីកថ្លើម បើអ្នកមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយ។ ជាទូទៅរោគសញ្ញាមហារីកថ្លើម មិនត្រូវបានបង្ហាញនៅដំណាក់កាលដំបូងឡើយ ប៉ុន្តែនៅពេលដែលវាកើតឡើង វានឹងធ្វើឲ្យអ្នកមិនចង់ញ៉ាំអាហាររ ស្រកទម្ងន់ ឈឺចុក ឬ ឈឺតិចៗនៅតំបន់ពោះ អស់កម្លាំង ក្អួតចង្អោរ ហើយងាយនឹងមានស្នាមជាំ។

វិធីបង្ការ
ដូចដែលបានរៀបរាប់ខាងលើ អ្នកដែលមានជំងឺរលាកថ្លើមមានហានិភ័យខ្ពស់ក្នុងការវិវដ្តទៅជាជំងឺមហារីកថ្លើម ដូច្នេះបុគ្គលម្នាក់ៗអាចបង្ការជំងឺនេះបានដោយការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ក៏ដូចជាការរួមភេទដោយការពារឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើប្រាស់ម្ជុល ឬសារាំងរួមគ្នាជាមួយអ្នកផ្សេងឡើយ។
លើសពីនេះទៅទៀត បុគ្គលម្នាក់ៗគួរតែកំណត់ខ្លួនឯងក្នុងការទទួលទានគ្រឿងស្រវឹង និងការជក់បារី រក្សាទំងន់ដែលសមស្រប ដោយទទួលទានអាហារដែលល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណ ពិនិត្យជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ និងពិនិត្យសុខភាពនៅមន្ទីពេទ្យ ឬគ្លីនិកដែលគួរឲ្យទុកចិត្ត។ នៅប្រទេសម៉ាឡេស៊ី អ្នកអាចពិនិត្យ និង ចាក់វ៉ាក់សាំងជំងឺមហារីកថ្លើម ដែលអាចការពារអ្នកពីការឆ្លងមេរោគថ្លើមប្រភេទA និង B ។ជាធម្មតា វេជ្ជបណ្ឌិតនឹងពិនិត្យប្រព័ន្ធភាពស៊ាំដែលខ្វះខាតនៅក្នុងខ្លួនរបស់អ្នក និងណែនាំនូវវ៉ាក់សាំងណាមួយដែលអ្នកត្រូវចាក់ ប្រសិនបើចាំបាច់។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឣ្នកឣាចស្វែងរកបញ្ជីឈ្មោះមន្ទីរពេទ្យឯកទេសនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាទេសចរណ៏សុខភាពម៉ាឡេស៊ី(MHTC)។
ការព្យាបាល និងការណែនាំ

ទន្ទឹមនឹងនេះដែរ ជំងឺមហារីកថ្លើមអាចព្យាបាលបាននៅដំណាក់កាលដំបូង ដោយវិធីមួយចំនួនដូចខាងក្រោម៖
• វះកាត់ដុំសាច់ (វះកាត់មហារីក)៖ ជាវិធីសាស្ត្រមុនគេ និងមានប្រសិទ្ធភាពជាងគេបំផុត រហូតមកដល់សព្វថ្ងៃនេះ។ វិធីសាស្រ្តនេះត្រូវបានគេណែនាំឲ្យប្រើប្រាស់ប្រសិនបើ កោសិកាមហារីកនៅមួយកន្លែង និងមិនមានការរីករាលដាលនៅឡើយ។
• ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលរបៀបនេះគឺជួយពន្យាការរីកលូតលាស់នៃកោសិកាមហារីក ឬសម្លាប់កោសិកាទាំងនោះតាមរយៈការបំផ្លាញ DNA របស់ពួកគេ
• ការព្យាបាលដោយគីមីវិទ្យា៖ គឺជាវិធីព្យាបាលមហារីកថ្លើមដោយប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីទៅសម្លាប់កោសិកាមហារីកដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងខ្លួនមនុស្ស។
• ការព្យាបាលដោយជីវសាស្រ្ត៖ វិធីនេះគឺបំពាក់ប្រព័ន្ធការពារក្នុងរាងកាយ អោយមានសមត្ថភាពអាចមើលស្គាល់ និងវាយប្រហារកោសិកាមហារីក។
• ការព្យាបាលដោយអរម៉ូន៖ ការទទួលទានថ្នាំ ដើម្បីបន្ថែមអរម៉ូន ផ្អាកដំណើរការអរម៉ូន ឬយកអរម៉ូនចេញពីរាងកាយដើម្បីពន្យាពេល ឬបញ្ឈប់ការរីកលូតលាស់របស់កោសិកាមហារីក។

ការព្យាបាល និងវះកាត់មហារីកថ្លើមនៅប្រទេសម៉ាឡេស៊ី មានអត្រាជោគជ័យខ្ពស់ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបទពិសោធន៍វះកាត់ជំនាញ។ ប្រទេសម៉ាឡេស៊ីផ្តល់ជូននូវដំណោះស្រាយទំនើប ៗ ដូចជាការវះកាត់ដោយកាំបិតកាំរស្មី និងការវះកាត់ដោយមនុស្សយន្ត Da Vinci។

ជាចុងក្រោយ ប្រសិនបើអ្នកមានការសង្ស័យអំពីស្ថានភាពឬរោគសញ្ញារបស់អ្នកទាក់ទងនឹងជំងឺមហារីកថ្លើម ឬចង់ពិនិត្យសុខភាពដោយខ្លួនឯង ប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អសម្រាប់អ្នក។ ប្រទេសម៉ាឡេស៊ីត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ក្នុងការផ្ដល់ទំនុកចិត្ត ទៅលើប្រព័ន្ធថែទាំសុខភាពឯកជន ដែលផ្តល់ជូនបុគ្គលម្នាក់ៗនូវការបំពាក់សម្ភារៈទំនើបៗ តម្លៃសមរម្យ និងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។

វាជារឿងធម្មតាដែលអ្នកដំណើរ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យរកជំងឺមហារីក។ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) អ្នកដំណើរដែលចាំបាច់ត្រូវការ ការព្យាបាលជម្ងឺធ្ងន់ធ្ងរអាចមកព្យាបាលនៅប្រទេសម៉ាឡេស៊ីដោយគ្មានការរឹតបន្តឹង។ យល់ដឹងបន្ថែមទៀតអំពី SOPs នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចសួរសំណួរមកកាន់ទំព័រ Facebook របស់ MHTC៖ Medical Tourism Malaysia – Cambodia.

រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ ទំនៀមទម្លាប់ខ្មែរ ខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវា ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីចូលរួមអបអរ ពិធីបុណ្យដ៏សំខាន់មួយនេះ គឺកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ សម្រាប់គ្រប់គ្នា» នៅរាល់ពេលដែលអតិថិជន មិត្តហ្វូនធ្វើការស្កេន QR Code ព្រមទាំងការបរិច្ចាគមូលនិធិ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេលកម្មវិធីនេះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ អតិថិជនរបស់មិត្តហ្វូន និងអ៊ី-ម៉ាន់នី ទាំងអស់នឹងត្រូវបាន ផ្ដល់ជូននូវការស្កេន QR Code មួយដងដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី CamID/eMoney (ចំពោះអតិថិជនរបស់ អ៊ី-ម៉ាន់នី នឹងទទួលបានការស្កេន ដោយឥតគិតថ្លៃចំនួនមួយដង នៅក្នុងកម្មវិធី eMoney និងមួយដង នៅក្នុង CamID)។
ចំពោះរាល់ការបញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទដៃចាប់ពី ៥០០០រៀល (ឬ ១,២៥ដុល្លារ) ឡើងទៅតាមរយៈកាតកោស ឬជាការបញ្ចូលទឹកប្រាក់ទូរសព្ទដៃ តាមសេវាឌីជីថល ដូចជា e-Money, e-Wallet ឬគណនីធនាគារ អតិថិជននឹងទទួលបានការស្កេន QR Code មួយដង។ ហើយអតិថិជនថ្មីដែល ទើបតែចុះឈ្មោះប្រើគណនី e-Money និងបានធ្វើប្រតិបត្តិការលើកដំបូង ដោយមានការគិតថ្លៃសេវា ក៏ទទួលបានការស្កេន QR Code មួយដងដោយឥតគិតថ្លៃផងដែរ។
រង្វាន់ពិសេសរួមមាន ខ្សែកមាសទម្ងន់មួយតម្លឹង, ទូរស័ព្ទ iPhone 12 Pro, កុំព្យូទ័រយួរដៃ, iPad និងនាឡិកាដៃ Apple Watch។ បន្ថែមលើនេះ អតិថិជនមិត្តហ្វូនក៏នឹងមានឱកាស ឈ្នះរង្វាន់ផ្សេងៗទៀតផងដែរ ដូចជា លេខកូដកាតសម្រាប់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ និងទិន្នន័យសម្រាប់ការប្រើប្រាស់ អ៊ីនធឺណិតដែលមានតម្លៃ ជាទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារ។

អ្វីដែលសំខាន់បំផុតនោះ បើតាមក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា អតិថិជនមិត្តហ្វូន នឹងឈ្នះរង្វាន់ទាំងនេះ ១០០% នៅរាល់ពេលដែលធ្វើការស្កេន QR Code។
ទន្ទឹមនឹងនេះដែរ អតិថិជនដែលឈ្នះរង្វាន់ពីការស្កេន QR Code ក៏អាចចែករំលែករង្វាន់ ទាំងនោះនៅក្នុងកម្មវិធី CamID/eMoney ទៅឲ្យមិត្តភក្ដិ ឬសមាជិកគ្រួសារ ដើម្បីជាការផ្ដល់កាដូ បុណ្យភ្ជុំបិណ្ឌបានផងដែរ។ ហើយលក្ខខណ្ឌផ្សេងៗសម្រាប់កម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នេះបានអនុវត្ត។
អាជីវកម្មផ្សារភ្ជាប់ជាមួយ ទំនួលខុសត្រូវសង្គម ក្រៅពីកម្មវិធីកាដូបុណ្យ ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹង បរិច្ចាគមូលនិធិដែលខ្លួនប្រមូលបាន ពីប្រតិបត្តិការស្កេន QR Code ក្នុងអំឡុងពេលនៃ កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ ដោយក្នុងប្រតិបត្តិការស្កេន QR Code មួយលើកៗ មិត្តហ្វូននឹងបែងចែកទុក ៥សេន សម្រាប់ផ្ដល់ទៅឲ្យ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ក្រុមហ៊ុន មិត្តហ្វូន បានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ និងជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍ និង ICT ឈានមុខគេនៅកម្ពុជា ដែលមានសេវាគ្របដណ្ដប់ នៅទូទាំងប្រទេស។
មិត្តហ្វូន ក៏បានទទួលការ កោតសរសើរផងដែរថា ជាក្រុមហ៊ុនដែលមានការ ទទួលខុសត្រូវផ្នែកសង្គមខ្ពស់។ ទន្ទឹមនឹងការប្រកប អាជីវកម្មនៅទីនេះ ក្រុមហ៊ុនក៏តែងតែខិតខំប្រឹងប្រែង ដើម្បីផ្ដល់វិភាគទានត្រឡប់ ទៅឲ្យសង្គមវិញផងដែរ។ កន្លងមក មិត្តហ្វូន បានអនុវត្តសកម្មភាពរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាច្រើន រួមមានដូចជា កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» កម្មវិធីប្រកួតបាល់ទាត់ មិត្តហ្វូនខាំបូឌានលីគ កម្មវិធីអ៊ីនធឺណិតសម្រាប់សាលារៀន ការបរិច្ចាគមូលនិធិ កាកបាទក្រហមកម្ពុជា និងការចូលរួមមូលនិធីសម្រាប់ ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ចំណែកនៅពេលនេះ រួមជាមួយនឹងកម្មវិធីកាដូ បុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹងមាន បរិច្ចាគថវិកាចូលមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕
